សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

ចូល​ដល់​ខែ​ភ្លៀង ស្បែក​របស់​យើង​ចាប់ផ្តើម​ស្ងួត​គ្រើម​ បាត់បង់​សំណើម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ចាស់​ជាង​វ័យ​ អ៊ឹចឹងហើយ​ ស្រី​ៗ​យើង​​ត្រូវ​យកចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ការ​ថែទាំ​ស្បែក​ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ស្បែក​ផ្សេងៗ។ បញ្ហា​ស្បែក​ទូទៅ អំឡុង​រដូវ​ភ្លៀង មុន​រលាក៖ មុន​ក្រហម​ និង​ហើម​ អាច​លេច​ឡើង​នៅ​ពេល​ផ្ទៃ​មុខ ហើយ​ការ​ថែទាំ​ស្បែក​កុំ​ឲ្យ​កើត​មុន​ក៏​មាន​ភាព​ខុសៗ​គ្នា អាស្រ័យ​លើ​ប្រភេទ​ស្បែក​ដែរ។ ដើម្បី​បញ្ចៀស​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល គ្នា​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​ខ្លាញ់។ ត្រអក៖ រដូវ​ភ្លៀង​អាច​​បណ្តាល​ឲ្យ​យើង​កើត​ត្រអក​បាន​ ដោយ​មាន​អាការៈ​រមាស់ កន្ទួល និង​ក្រហម​នៅ​លើ​ស្បែក។ ស្បែក​ស្ងួត៖ ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ គឺ​ងាយ​នឹង​ឡើង​កន្ទួល​ របក​ និង​រមាស់​ស្បែក។ ដូច្នេះ​ហើយ​ ការ​ប្រើ​ក្រែម​ផ្តល់​សំណើម​ជា​ប្រចាំ​មាន​សារៈសំខាន់​ណាស់។ ជំងឺ​ចៃ​លើ​ស្បែក (Scabies)៖ ជំងឺ​មួយ​ប្រភេទ​នេះ កើត​ឡើង​ដោយ​សារ​តែ​ពពួក​ចៃ​តូច​ៗ តោង​ជាប់​នៅ​លើ​ស្បែក ដែល​​នាំ​ឲ្យ​ស្បែក​រមាស់ និង​ក្រហម។ ជំងឺ​ចៃ​លើ​ស្បែក អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​ដោយ​ការ​ប៉ះពាល់​ផ្ទាល់។ គន្លឹះ​ថែទាំ​ស្បែក​ដ៏​ល្អ​បំផុត សម្រាប់​រដូវ​ភ្លៀង ១. ការ​លាង​សម្អាត​ស្បែក ការ​លាង​សម្អាត​ស្អាត​ជា​ប្រចាំ​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស ធូលី​ដី និង​ញើស។ ស្រីៗ​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​​គ្មានជាតិ​កាត់ និង​ស័ក្តិសម​ទៅ​នឹង​ប្រភេទ​ស្បែក យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​រន្ធ​ញើស ក៏​ដូចជា​ការ​កើត​មុន​ជា​ដើម។ ២. ជម្រុះ​កោសិកា ទន្ទឹម​នឹង​នេះ យើង​ចាំបាច់​ត្រូវ​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល​ ឲ្យ​បាន​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍។ ៣. បំពេញ​ជាតិ​ទឹក បន្ថែម​ពី​នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ជំងឺមុន

ស្វែងរក សុខភាពស្បែក

ជំងឺមុន

​ទម្លាប់​មិន​ល្អ ៦ យ៉ាង​ ធ្វើ​ឲ្យ​អ្នក​កើត​មុន ​​ព្យាបាល​មិនជា​សោះ

ការព្យាបាល​មុន ​ត្រូវ​ការពេល ទើប​ឃើញ​លទ្ធផលល្អ។ ប៉ុន្តែ ទន្ទឹមនឹងកំពុង​ព្យាបាល មាន​គ្នាយើង​ឡើង​មុន​ខ្លះ តក់ក្រហល់ បង្ក​ជាទម្លាប់​មិន​ល្អមួយ​ចំនួន ដែល​ធ្វើ​ឲ្យ​មុខ នៅ​តែ​ឡើង​មុន​ដដែល។ ១- ប្រើ​វិធី​ព្យាបាល​ច្រើន​ពេក ​យើង​អាច​គិត​ថា បើ​វិធី​ព្យាបាល​មាន​ប្រសិទ្ធភាព អាច​ធ្វើ​វា​ច្រើន​ឆាប់ជា ឬ​គិត​ថា ​បើ​ព្យាបាល​ច្រើន​វិធី​ចូល​គ្នា ជា​កាន់​តែ​លឿន។ តាម​ពិត​ ការ​ព្យាបាល​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​ស្បែក​ខូច​ទៅ​វិញ គួរ​ប្រើ​វិធី​ណា​តែ​មួយ​ឲ្យ​ច្បាស់​លាស់ លុះ​ត្រា​តែ​គ្រូពេទ្យ​ប្រាប់​ឲ្យ​យើង​ប្រើ​លើស​ពី​មួយ​វិធី។ ២- មិន​ព្យាយាម​ព្យាបាល​ឲ្យ​គ្រប់​រយៈពេល ការ​ព្យាបាល​ជា​ច្រើន ត្រូវ​ការ​ពេល​យូរ​ដើម្បី​ឃើ​ញ​ភាព​ប្រែ​ប្រួល​លើ​ស្បែក ព្រោះ​បញ្ហា​មុន​ត្រូវ​ការ​ពេល​យូរ​ ដើម្បី​ជា​សះ​ស្បើយ។ សម្រាប់​ការ​ព្យាបាល​ខ្លះ យើង​នឹង​រង​​​ផល​រំខាន​ខ្លះ​ ពេល​ប្រើ​លើក​ដំបូង​ ប៉ុន្តែ​កុំ​​បារម្ភ ព្រោះ​ផល​រំខាន​ទាំង​នេះ អាច​គ្រប់​គ្រង​បាន ហើយ​លទ្ធ​ផល​នឹង​មក​នៅ​តាម​ក្រោយ។ ៣- សម្អាត ឬ​ខាត់​ស្បែក​ខ្លាំង​ពេក យើង​អាច​គិត​ថា សម្អាត​មុខ ឬ​ការ​ខាត់​ស្បែក អាច​ជួយ​ជម្រុះ​​បញ្ហា​មុន ប៉ុន្តែ​ត្រូវ​ដឹង​ផង ឡើង​មុន​មិន​មែន​មក​ពី​ស្បែក​កខ្វក់​ទាំង​ស្រុង​ទេ។ ធ្វើ​បែប​នេះ​ត្រឹម​តែ​មិន​ជួយ​បញ្ហា​មុន​បាន ថែម​ទាំង​ជម្រះ​សារធាតុ​ខ្លាញ់​សម្រាប់​ការ​ពារ និង​ផ្តល់​សំណើម​ដល់​ផ្ទៃ​មុខ​ទៀត​ផង។ ផ្ទុយ​មក​វិញ ពេល​ឡើង​មុន ស្បែក​យើង​ងាយ​នឹង​មាន​ប្រតិកម្ម ត្រូវ​ការ​​ថ្មម ហើយ​ការ​លាង​សម្អាត​ ឬ​ខាត់​ស្បែក​ខ្លាំង​ពេក រឹត​តែ​ធ្វើ​ឲ្យ​រលាក​ដល់​ស្បែក​ថែម​ទៀត។ ដូច​នេះ ត្រូវ​លាង​សម្អាត​មុខ​ថ្មមៗ ជា​មួយ​សាប៊ូ ២ ដង​/ថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖ ន៎ុះ! មុនមិន​មែន​ចេះ​តែ​កើត​ទេ តែបើកើតអាចមាន​បញ្ហា​ទាំង​នេះ ស្បែក​មុខ​ខូង​ដោយ​សារ​មុន អាច​​ស្អាត​វិញ ឲ្យ​តែ​ដឹង​វិធី​ព្យាបាល​ត្រឹម​ត្រូវ ៤- […]


ស្បែក

ស្តាប់ហេតុផលនេះហើយ ប្រុសៗគួរពិចារណាកោររោមក្លៀកឲ្យស្អាតដូចស្រីៗដែរទៅ!

រឿង​កោរ​រោម​ក្លៀក និយាយ​ចំពោះ​ស្រីៗ គឺ​ចេះ​វិធី​ច្រើន​ណាស់ ប៉ុន្តែ​ចំពោះ​ប្រុសៗ​វិញ អាច​និយាយ​បាន​ថា មិន​សូវ​ខ្វាយ​ខ្វល់ ឬ​មិន​ចេះ​តែ​​ម្តង។ ប្រុសៗ​ភាគ​ច្រើន ទោះ​មិន​ចូល​ចិត្ត​មាន​រោម​ក្លៀក ប៉ុន្តែ​នៅតែ​ទុក ព្រោះ​ខ្លាច​គេ​ថា​ចេក។ យ៉ាង​ណា មិន​អ៊ីចឹង​ទេ ប្រុសៗ​ក៏​គួរ​កោរ​រោម​ក្លៀក​ឲ្យ​បាន​ស្អាត​ដូច​ស្រីៗ​ដែរទៅ ខណៈ​ហេតុផល​ជួយ​ប្រុសៗ​ ពិចារណាកោរ​រោម​ក្លៀក “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ក្នុង​អត្ថបទ​នេះ។ ១- ហេតុអ្វីប្រុសៗចាំ​បាច់​កោររោមក្លៀកដូច​ស្រីៗ? មាន​ហេតុ​ផល​ច្រើន ប្រុសៗ​ក៏​គួរ​តែ​កោរ​រោម​ក្លៀក​ឲ្យ​បាន​ស្អាត​ដូច​ស្រីៗ ប៉ុន្តែ​ហេតុផល​ចាំ​បាច់​បំផុត​នោះគឺ៖ – ដើម្បីមើលទៅឃើញស្អាត និងមានក្លិនល្អ៖ ប្រុសៗ​​ជា​ច្រើន​គិត​ថា​ ​ទុក​រោម​ក្លៀក​ឲ្យ​ដុះ​វែង​ ជួយឲ្យ​មើល​ទៅកាន់​តែ​ក្លាយ​ជា​ប្រុស​ពេញ​លក្ខណៈ ហើយ​គំនិត​នេះ ក៏​គ្មាន​អ្វីខុសនោះ​ដែរ។ ប៉ុន្តែប្រុសៗ ​គួរ​ចំណាយ​ពេល​បន្តិច​ ​ពិនិត្យ​មើល​ក្លៀក​ខ្លួន​ឯង​ឡើង​វិញផង បើ​រោម​ក្លៀក​​ដុះ​ក្រាស់​ដូច​ព្រៃអាម៉ាហ្សូន​ហើយ​នោះ ​គួរ​តែពិចារណា​ម្ដង​ទៀត។ មាន​ការ​សិក្សា​​មួយ​ រក​ឃើញ​ថា ​ស្រីៗ​​ជា​ច្រើន​គិត​ថា ​ប្រុសៗ​មាន​រោម​ក្លៀក​ច្រើន​ពេក មើល​ទៅ​គួរ​ឲ្យ​ខ្ពើមទៅ​វិញ​ទេ។ ​មួយ​វិញ​ទៀត ​មិន​ថា​រោម​ប្រភេទ​ណា​ក៏​ដោយ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ជក់​ញើស និង​មាន​ក្លិន​មិន​ល្អ​កើត​ឡើយ។ – កម្ចាត់​កោសិកា​មិន​ចាំ​បាច់​នៅ​ក្រោម​ក្លៀក៖ នៅ​​ក្រោម​ដៃ​យើង គឺ​​មាន​ក្រពេញ​អាប៉ូគ្រីន​ជា​ច្រើន ដែល​ក្រពេញ​ទាំង​អស់​នេះ មាន​នាទី​ផលិត​ញើស ខណៈ​ញើស​មនុស្ស​ប្រុស គឺ​​មាន​ផ្ទុក​ជាតិ​ស្តេរ៉ូអ៊ីត ជាតិខ្លាញ់​លីពីត​ ប្រូតេអ៊ីន និង​សារធាតុ​គីមី​មួយ​ចំនួន​ទៀត។ ល្បាយ​​​សារធាតុ​ទាំង​អស់​នេះ សុទ្ធ​តែ​មាន​បញ្ជាក់​ព័ត៌​មាន​ជាក់​លាក់សម្រាប់​សុខភាព​យើង ដោយ​អ្នក​វិទ្យា​សាស្ត្រ​គិត​ថា​ […]


ស្បែក

ឈប់ឆ្ងល់ទៀតទៅ! នេះជាមូលហេតុស្រីៗដុះរោមច្រើនដូចប្រុសៗ

ជាធម្មតា មនុស្សប្រុស មានរោមច្រើន ក្រាស់ និងខ្មៅខ្លាំង នៅលើទីតាំងភាគច្រើន នៃរាងកាយ។ ប៉ុន្ដែ ក៏មាន​ស្រីៗ​ខ្លះដែរ ​ដុះ​រោមច្រើន​នៅ​លើរាងកាយ ដូចជា ដៃ ជើង និងបបូរមាត់ ជាដើម។ នេះ​បណ្ដាល​មកពី​បញ្ហា​សុខភាព ហើយ​អត្ថបទ​នេះ នឹងជម្រាប​ជូន​គ្នាយើង​អំពី​មូលហេតុ​សំខាន់ៗ។ ១. បញ្ហាសេណេទិក បញ្ហា​ដុះរោម​ក្រាស់ និង​ខ្មៅ លើ​រាងកាយ​មនុស្ស​ស្រីៗនេះ អាចបណ្ដាល​មកពី​បញ្ហា​តំណពូជ ដោយ​ជីដូន ឬអ្នកជំនាន់​មុន ធ្លាប់​កើត​បញ្ហា​នេះ។ មិនថា យើង​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ខ្លាំង​ប៉ុនណា​ទេ យើង​មិន​អាច​ក្លែងបន្លំ​សេណេទិក​បាន​ទេ។ ២. អតុល្យភាព​អ័រម៉ូន ការដុះរោមច្រើន និងលឿន​​លើ​រាងកាយ អាចបណ្ដាល​មកពី​អតុល្យភាព​អ័រម៉ូន​បុរស (តេស្ដូស្ដេរ៉ូន)។ ទាំងប្រុស ទាំងស្រី សុទ្ធតែ​មាន​អ័រម៉ូន​នេះ តែ​ជាធម្មតា ស្រីៗ មាន​អ័រម៉ូន​នេះ កម្រិតទាប បើធៀប​នឹង​អ័រម៉ូន​ស្រី។ ក្នុងករណី រាងកាយ​របស់​ស្រីៗ មាន​ការ​កើនឡើង​អ័រម៉ូន​បុរស​ច្រើន ស្រីៗ​ក៏មាន​អាកប្បកិរិយា តាម​ស្ថានភាព​របស់​អ័រម៉ូន​ផងដែរ។ ករណី​មួយ​ទៀត គឺ​នៅពេល​មាន​ការធ្លាក់ចុះ​កម្រិត​អ័រម៉ូន​ស្រី (Estrogen) ដែល​បណ្ដាល​មកពី​ការ​អស់រដូវ។ ៣. បញ្ហា​ក្រពេញ Adrenal ក្រពេញ Adrenal ស្ថិតនៅ​ខាងលើ​តម្រងនោម ហើយ​បើវា​មិនដំណើរការ​ទេ អ័រម៉ូន​នឹង​មាន​ការ​កែប្រែ […]


សក់និងស្បែកក្បាល

ទម្លាប់ថែរក្សាសក់មិនត្រឹមត្រូវទាំងនេះ ជាមូលហេតុធ្វើឲ្យសក់ជ្រុះខ្ទេចអស់!

សក់​ជ្រុះ​ អាច​ដោយ​សារ​សុខភាព​ស្បែក​ក្បាល តែពេល​ខ្លះ ​បើ​ប្រើ​នូវ​ផលិតផល​ច្រើន​ប្រភេទ ​ឧស្សាហ៍​លេងម៉ូត ក៏​អាច​ធ្វើ​ឲ្យ​ខូច​សក់ ដូច​ជា​បែក​ចុង ឬ​សក់​​ជំពាក់​ចូល​គ្នា នាំ​ឲ្យ​សក់​ជ្រុះ ហើយ​ពេល​យើង​ឈាន​ចូល​វ័យ​កាន់​តែ​ច្រើន​ សក់នឹង​កាន់​តែ​ស្តើង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​ទម្លាប់​ថែរក្សា​សក់​មិន​ត្រឹម​ត្រូវមួយ​ចំនួន ដែលសុទ្ធ​សឹង​ នាំ​ឲ្យ​សក់​ខូច និង​ជ្រុះ​ដោយ​មិន​ដឹង​ខ្លួន។ ១- កក់សក់ញឹកពេក ពិត​ណាស់ សក់​​ត្រូវ​តែ​កក់​សម្អាត​ជា​ចាំ​បាច់ តែ​យោង​ទៅ​តាម​អ្នក​ជំនាញ​សុខភាព​សក់​ជា​ច្រើន យើង​ចាំ​បាច់ត្រូវ​កក់​សក់ ២-៣ថ្ងៃម្តងបាន​ហើយ។ បើ​​កក់​ច្រើន​ពេក​ ​អាច​ប្រឈម​បញ្ហា​​ជ្រុះ​សក់ និង​បាត់​បង់​ប្រេង​ធម្មជាតិ​ដែលការពារ​សក់ ជួយ​ឲ្យ​មាន​ពន្លឺ មាន​សុខ​ភាព​ល្អ​បាន។ ឯគ្នា​យើង​មាន​សក់​ស្ងួត​ដោយ​ការ​កក់សក់​ច្រើន​ អាច​បណ្តាល​ឲ្យ​សក់​បាត់​បង់​ពណ៌​ធម្មជាតិ​របស់​សក់​យើង​បាន។ បើ​យើង​បាន​ហាត់​ប្រាណ និង​បែក​ញើស​ច្រើន​នៅ​ពេល​ថ្ងៃ នោះ​អាច​សាក​ល្បង​ដោយ​ការ​ប្រើ​សាប៊ូ​កក់​ស្ងួត និង​ប្រើ​សាប៊ូ​បន្ទន់សក់​នៅ​ពេល​បន្ទាប់។ ២- ហេតុ​ផល​ចាំបាច់យើង​ត្រូវ​ប្រើសាប៊ូបន្ទន់សក់ ​គួរ​ប្រើ​សាប៊ូ​បន្ទន់​ បន្ទាប់​ពី​​កក់​សក់​រួច​ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​មាន​ប្រេង​នៅ​ជាប់​សក់។ គ្នា​យើង​​ត្រូវ​ប្រើ​ក្នុង​កម្រិត​តិច​ (​ប៉ុន​កាក់) ហើយ​លាប​វា​នៅ​លើ​សក់​។ បើ​ចាំបាច់​ ​អាច​បង្កើន​កម្រិត​បាន ​ប៉ុន្តែ​កុំ​ឲ្យ​លើស​ ១/៤ នៃ​ទំហំ​កាក់​ឲ្យ​សោះ។ ៣- ប្រើសាប៊ូខុស សារ​ធាតុ​គីមី​ក្នុង​សាប៊ូ​ មិន​ត្រូវ​បាន​បង្ហាញ​ថា​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាពក៏​ពិត​មែន ប៉ុន្តែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ អាច​បណ្តាលឲ្យ​ស្ងួត​សក់ ស្បែក និង​ស្បែក​ក្បាល ឬ​ហើរ​ពណ៌​សក់​បាន។ ​បើ​សក់​យើង​មាន​​រមួល​ចូល​គ្នា ស្ងួត ឬ​បែក​ចុង​ យើង​អាច​សាក​ល្បង​ប្រើ​សាប៊ូ​ […]


ស្បែក

វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក

យើងមិនអាច​បញ្ឈប់​ការ​វិវត្ត​របស់​រាងកាយ​បាន​នោះទេ ដោយ​វា​ប្រែប្រួល​រហូត​ពី ១​ថ្ងៃ​ទៅ ១​ថ្ងៃ ពី ១​ខែ​ទៅ ១​ខែ និងពី ១​ឆ្នាំ​ទៅ ១ឆ្នាំ។ តែយើង​អាច​អនុវត្ត​ទម្លាប់​រស់នៅ​មួយចំនួន ដើម្បី​ជួយ​កុំឲ្យ​ស្បែក​របស់​យើង ចាស់លឿន​ ដល់​ថ្នាក់​មើលទៅ ចាស់ជាង​អាយុ​ខ្លាំងពេក។ ១. កាត់បន្ថយ​ការញ៉ាំ​ស្ករ ការញ៉ាំអាហារ ដែល​មាន​ជាតិស្ករ​ផ្អែមខ្លាំង បានជំរុញ​ឲ្យ​រាងកាយ​របស់​យើង ឆាប់ចាស់ និង​បណ្ដាល​ឲ្យ​ឡើង​ស្នាមអុច​ខ្មៅ ខ្សោះជាតិទឹក និង​មាន​ស្នាមជ្រួញ។ អ្នកជំនាញ ណែនាំ​ថា ដើម្បី​កុំឲ្យ​ឆាប់​ចាស់ យើង​គួរ​កាត់បន្ថយ​ការញ៉ាំ​ជាតិស្ករ និង​ចៀសវាង​ការ​ញ៉ាំអាហារ និង​ភេសជ្ជៈ​ផ្អែមខ្លាំង។ ២. រក្សាកម្រិតកាល់ស្យូម​ឲ្យបាន​គ្រប់គ្រាន់ យើង​ប្រហែល​ជាដឹងហើយ កាល់ស្យូម ជួយ​ឲ្យ​ឆ្អឹងរឹងមាំ។ លើសពីនេះ វាក៏មាន​មុខងារ​សំខាន់​ជួយ​ការពារ​យើង មិន​ឲ្យ​ឆាប់ចាស់​ទាំង​អាយុ​នៅក្មេង​ផងដែរ។ ៣. កុំគេងផ្កាប់មុខ បើយើង​ទម្លាប់​គេង​ផ្កាប់មុខ យើងចាំបាច់​​ត្រូវកែ​ទម្លាប់នេះ​ភ្លាម បើមិន​ចង់​ឆាប់ចាស់​លឿន​ទេ។ ការសិក្សា និង​អ្នកជំនាញ​ជាច្រើន បាន​លើកឡើង​ថា ការគេង​ផ្កាប់មុខ​ទៅ​លើ​ខ្នើយ បណ្ដាល​ឲ្យ​ស្បែក​ជ្រួញ ដោយ​ពិបាក​ត្រឡប់​មក​ដូច​ធម្មតា​វិញ​ណាស់។ ៤. កុំងូតទឹកយូរពេក ដើម្បី​កុំឲ្យ​ស្បែក​ឆាប់ចាស់ រឿង​ដែល​ត្រូវ​ចៀសវាង ១ទៀត គឺកុំងូត​ទឹក​យូរពេក ជាពិសេស ទឹកក្តៅ។ ការងូត​ទឹក​យូរពេក បណ្ដាល​ឲ្យ​ខូច​ស្បែក និង​ស្ងួតស្បែក។ មិនតែ​ប៉ុណ្ណោះ វាបណ្ដាល​លេចចេញ​សញ្ញា​ស្បែក​ចាស់ ដូចជា […]


ស្បែក

ដឹងពីប្រយោជន៍ទាំងនេះ ជាហេតុផលគួរដុសខាត់ស្បែក ដោយច្រាសរាល់ថ្ងៃ

សម្រាប់​គ្នា​យើង​ ជា​នារី​ៗ នរណា​មិន​ចង់​ស្អាត ហើយ​មាន​ស្បែក​ភ្លឺ​រលោង ស្អាត​គួរ​ឲ្យ​ទាក់​ទាញ​​ភ្នែក? តាម​រយៈ​ការ​សិក្សា​ពី​អ្នក​ជំនាញ​ផ្នែក​រក្សា​សម្ផស្ស ជា​ច្រើន​​ បាន​បង្ហាញ​ពី​ អត្ថប្រយោជន៍​សំខាន់​ នៃ​ការ​ដុស​ខាត់​ស្បែក និង​ច្រាស​ដុស ដែល​សុភាព​នារី​យើង គួរ​ស្វែង​យល់​ដូច​ខាង​ក្រោម៖ ១. កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ស្បែក ដុស​​សម្អាត​ស្បែក នឹង​ច្រាស​ដុស គឺ​ប្រៀប​ដូច​ អ្នក​សម្អាត​កម្ចាត់​ជាតិ​ពុល​ពី​ខ្លួន​ប្រាណ​អីចឹង។ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា វិធី​បែប​សាមញ្ញ​នេះ គឺ​ជួយ​ឲ្យ​​ប្រព័ន្ធ​ជាលិកា​ស្បែក កម្ចាត់​ចេញ​​នូវ​ជាតិ​ពុល​ជាប់​ខ្លួន​ប្រាណ​បាន​យ៉ាង​ស្អាត​ល្អ ហើយ​ស្បែក​អ្នក​ក៏​ស្អាត​ភ្លឺ​ទៅ​តាម​ការ​ថែ​នោះ​ផង​ដែរ។ ២. ដាស់​លំហូរ​ចរន្ត​ឈាម​បាន​ល្អ ដុស​ស្បែក ជួយ​​ឈាម​រត់​ក្រោម​ស្បែក រត់​ស្រួល​ ជម្រុញ​​ឲ្យ​រាង​កាយ​ទទួល​បាន​លំហូរ​ឈាម​រត់​បាន​ស្រួល។ ផ្ទុយ​ទៅ​វិញ បើ​ចរន្ត​ឈាម ពុំ​ដើរ​ស្រួល​ អ្នក​អាច​ទៅ​ជា​ឈឺ ឬ​ខ្សោយ ដូច​នេះ គ្រាន់​តែ​ដុស​ខាត់​ស្បែក​សាមញ្ញ​ៗ ក៏​ជួយ​បាន​ដែរ។ ៣. ជួយ​​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដោយ​សារ​តែ ទាំង​​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ជាលិកា​ស្បែក​ ជា​កន្លែង​ដែល​ស្រូប​សារធាតុ​ចិញ្ចឹម​ដល់​រាង​កាយ និង​បញ្ចេញ​ជាតិ​ពុល ដូច​នេះ​ប្រព័ន្ធ​ទាំង​ពីរ​មាន​ភាព​ទាក់​ទង​គ្នា។ ដូច្នេះ ការ​ដុស​សម្អាត​ស្បែក ក៏​បាន​ជួយ​សម្រួល​ការងារ​បញ្ចេញ​ជាតិ​ពុល​​ដល់​ប្រព័ន្ធ​រំលាយ​អាហារ បាន​ច្រើន​សម្អាត​ជាតិ​ពុល​កាន់​តែ​ជ្រះ​ស្អាត​ពី​រាងកាយ។ ៤. ជម្រះ​កោសិកា​ស្បែក​ងាប់ តើ​អ្នក​ដឹង​ទេ កោសិកា​ស្បែក​ចាស់ (ងាប់) ប្រមាណ​ពី​៣​ម៉ឺន ទៅ​៤​ម៉ឺន​កោសិកា ជា​​រៀង​រាល់​នាទី​! ដូច​នេះ ការ​ដុស​ស្បែក​​នឹង​ច្រាស ជា​​វិធី​ល្អ​មួយ ជួយ​សម្អាត​កោសិកា​ទាំង​នោះ ឲ្យ​កោសិកា​ថ្មី​ចេញ​មក […]


ជំងឺមុន

ស្វែងយល់ពីវិធីព្យាបាលមុនដោយចាក់ថ្នាំក្រោមស្បែក

ដោយ​សារ​បច្ចេក​វិទ្យា​បច្ចុប្បន្ន​កាន់​តែ​ទំនើប តិចនិក​ព្យាបាល​បញ្ហា​សុខភាព​ផ្សេងៗ ក៏​កាន់​តែ​សម្បូរ​បែប ពិសេស​វិធី​សាស្ត្រ​ថ្មីៗ ព្យាបាល​ជំងឺ​មុន ត្រូវ​គេ​រក​ឃើញ​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​នោះ​មាន​ទាំង​ការ​ប្រើ​ថ្នាំលេប ថ្នាំលាប ការ​ព្យាបាល​បែប​ធម្មជាតិ​ជាដើម។ ប៉ុន្តែ​នៅ​មាន​វិធី​ព្យាបាល​ពិសេស​មួយ​ទៀត គ្នា​យើង​ខ្លះ​អាច​មិន​ដឹង នោះគឺ​ព្យាបាល​មុនដោយ​ចាក់​ថ្នាំ​ក្រោម​ស្បែក ដែលត្រូវ​អ្នក​ជំនាញ​អះអាង​មាន​ប្រសិទ្ធភាព​ខ្ពស់។ ចាក់​ថ្នាំ​ក្រោម​ស្បែក​ម៉េច​វិញ? តោះ! មក​ស្វែង​យល់​ក្នុង​អត្ថបទ “Hello គ្រូពេទ្យ” ទាំង​អស់​គ្នា។ ១- មូលហេតុ​នាំ​ឲ្យ​កើត​មុន គ្នា​យើង​ស្ទើរ​ទាំង​អស់ ច្បាស់​ជា​ធ្លាប់​​ជួប​រឿង​កើត​មុន ទោះ​តិច ឬ​​ច្រើនក៏​ដោយ​ ហើយ​ក៏មាន​គ្នា​យើង​មិន​​តិចដែរ បាន​ដឹង​ពី​មូលហេតុ មុន​កើត​ឡើង​ដោយ​សារ​អ្វី​​ឲ្យ​ប្រាកដ?​​ ពិត​ណាស់​ ជា​ទូទៅ​មុន​កើត​ឡើង​ នៅ​ពេល​រន្ធ​រោម​លើ​ស្បែក​​មាន​ពោរពេញ​ សម្បូរទៅ​ដោយ​ខ្លាញ់​ និង​កោសិកា​ងាប់ៗ​ នាំ​ឲ្យ​​កោសិកា​នោះ​ ឡើង​មក​ខាង​លើ​ផ្ទៃ​មុខ និង​ស្ទះ​នៅ​ក្នុង​រន្ធ​រោម។ យ៉ាង​ណា នៅ​​មាន​កត្តា​ជាច្រើនទៀត អាច​​ធ្វើ​ឲ្យ​ឡើង​មុនពេញ​មុខ ដូចជា​៖ – កត្តា​អ័រម៉ូន​៖ អ័រម៉ូន​ អាច​ធ្វើ​ឲ្យមានបម្រែ​បម្រួល​​ការ​ផលិត​សារធាតុខ្លាញ់​ ​ជា​មូល​ហេតុ​ដែល​មុន​ភាគ​ច្រើន​កើត​លើ​ក្មេង​វ័យ​ជំទង់​ នៅ​ពេល​ដែល​អ័រម៉ូន​កើត​ឡើង​មិន​ប្រក្រតី។ – របប​អាហារ​៖ អាហារ​ផលិត​​ពី​ទឹក​ដោះ​គោ និង​អាហារ​សម្បូរជាតិ​ស្ករ​ ក៏​អាច​ធ្វើ​ឲ្យមានបញ្ហា​មុន​ដូច​គ្នា។​ – ​ប្រើ​ប្រាស់​ថ្នាំ​៖​ ថ្នាំ​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ឡើង​មុន​ ដូច​នេះ​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ មុន​នឹង​ប្រើ​ថ្នាំ​ណាមួយ​។ – ស្បែក​កខ្វក់៖ បញ្ហា​មុន​នឹង​កាន់​តែ​ធ្ងន់​ ​បើ​រន្ធ​រោម​មិន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់​។ […]


ក្រចក

ស្រីៗកុំឧស្សាហ៍តជេលក្រចកខ្លាំងពេក ប្រយ័ត្នខូចខ្ទេច

សម័យ​នេះ​ ការ​ត​ជេល​ក្រចក​ពេញ​និយម​បំផុត​សម្រាប់​មនុស្ស​ស្រី ព្រោះ​វា​អាច​ជួយ​លើក​សម្រស់​បាន​មួយ​ផ្នែក​បន្ថែម​ទៀត ប៉ុន្តែ​អ្នក​ដែល​ធ្វើ​រួច​តែង​ស្ដាយក្រោយ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ក្រចក​ធម្មជាតិ​យើង​ខូចខាត​។ អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំ​​ដែល​ជា​ម្ចាស់​ហាង​ថែរក្សា​សម្រស់នៅ​ម្ដុំ​ផ្សារ​កណ្ដាល និង​មាន​បទពិសោធជិត ២០ ឆ្នាំ នឹង​រៀបរាប់ពីផល​ប៉ះពាល់​ដូច​ខាងក្រោម។ ១- ជេល​សម្រាប់​ត​ក្រចក​នោះ អាច​ធ្វើឲ្យ​ក្រចក​ធម្មជាតិ​ចុះ​ខ្សោយ ព្រោះ​វា​មិន​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់។ ២- ធ្វើឲ្យ​ស្ដើង និង​ងាយ​បាក់​ក្រចក​ធម្មជាតិ ព្រោះ​ថា​ដំណើរ​ការ​ត​ជេល ត្រូវ​រូស​ក្រចក​ដើម​ចេញ​សិន ទើប​យក​ទឹក​ថ្នាំ​មក​គ្រប​ពី​លើសិន ទើប​ក្រចក​​ស៊ី​ចូល​គ្នា​បាន។ ៣- ក្រចក​មិន​ងាយ​ត្រឡប់​មក​រក​ពណ៌​ស៊ីជម្ពូ​វិញ ព្រោះ​រង​ការ​ខូចខាត​ពេល​ត និង​ពេល​ដក​ចេញ​វិញ។ ៤- ក្លិន​ឈួល​របស់​ជេល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម និងអាច​បណ្ដាល​ឲ្យ​រលាក​ស្បែក​មុខ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង! ៥- កម្ដៅ​ក្នុង​ម៉ាស៊ីន​សម្ងួត​ក្រចក អាច​ធ្វើឲ្យ​ស្បែក​មាន​បញ្ហា ទោះ​ពេល​ដំណើរ​ការ​ត​ជេលមានរយៈពេល​ខ្លី តែ​​កាំរស្មី​យូវី​ដែល​មាន​ក្នុង​ម៉ាស៊ីនក្ដៅ ហើយយើង​លូក​ចូល​ទៅ​ច្រើន​ដង។ ៥- ជេល​សម្រាប់​ត​ក្រចក​នោះ គឺ​ផលិត​ឡើង​ពី​អាស៊ីដ​សរីរាង្គ ដូចនេះ​ហើយ​ទើប​វា​មាន​ក្លិន​ឈួល។ ៦- ពេល​ត​ពិបាក​ម្ដង និង​អស់​លុយ​ម្ដង ដក​ចេញ​ក៏​ត្រូវ​អស់​លុយ​ម្ដង​ទៀត។ ៧- បើ​ត​ជេល​យូរ​មិន​ទាន់​ដក វា​នឹងផុយ ​ស្រួយ​ងាយ​បែក​ដោយ​ទាំង​ក្រចក​ធម្មជាតិ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ស្បែក

មុខសម្បូរខ្លាញ់!ចេះតិចនិក ៣ យ៉ាងនេះ អាចជួយឲ្យមុខសស្អាត

អ្នកណា​ក៏​ធ្លាប់​កើតមុន​ដែរ គ្រាន់​តែ​តិច និង​ច្រើន តែគ្នា​យើង​មុខ​សម្បូរ​ខ្លាញ់ ច្បាស់​ជា​ប្រឈម​​បញ្ហាច្រើន​ជាង​គ្នា​យើង​ស្បែក​មុខ​ធម្មតា។ យ៉ាង​ណា ទោះ​មុខ​ខ្លាញ់​ច្រើន យើង​នៅ​តែ​អាច​មាន​ស្បែក​មុខ​សម៉ត់រលោង គ្មានមុន ដោយ​គ្រាន់​តែ​ចេះ​តិចនិក​ងាយៗ “Hello គ្រូពេទ្យ” បង្ហាញ​ក្នុង​អត្ថបទ​នេះ​ជា​ការ​ស្រេច។ ១- ដឹងពីប្រភេទស្បែកមុខខ្លួនឯង យោង​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ ជំហាន​ដំបូង​ ដើម្បី​​ថែរក្សា​ស្បែក ​ត្រូវ​ដឹង​ពី​ប្រភេទ​ស្បែក​មុខយើង​​ជាមុន​សិន។ ស្បែក​មុខ​យើង​ម្នាក់​ៗ ​មាន​ភាព​ខុស​ៗ​គ្នា ហើយ​ដើម្បី​កំណត់​ប្រភេទ​ស្បែក​​ ត្រូវ​មើល​ពី​សភាព​ស្បែក និង​កម្រិតបញ្ចេញ​ប្រេង​ពី​ស្បែក ដូច​ជា៖ – ស្បែក​ស្ងួត (Dry skin) មាន​សភាព​ស្រអាប់ របក ឬ​គ្រើម និង​មើល​ទៅ​គ្មាន​ភាព​ទន់​រលោង។ – ស្បែក​ខ្លាញ់ (Oily skin) ​ភ្លឺ​រលោង ហើយ​អាច​មាន​រន្ធ​ញើស​រីក​ធំ មាន​មុន​ក្បាល​ខ្មៅ មុន​កប់ និង​ស្នាម​ជាំ​ផ្សេង​ៗ​ទៀត។ – ស្បែក​រួម​ផ្សំ (Combination skin) មាន​មុនខ្លះ (នៅ​ថ្ពាល់) និង​មាន​ខ្លាញ់​នៅ​កន្លែង​ផ្សេង​ទៀត (នៅ​ថ្ងាស ច្រមុះ និង​ចង្កា) ។ – ស្បែក​ប្រតិកម្ម (Sensitive skin) អាច​ឈឺ រលាក ឬ​រមាស់​ បន្ទាប់​ពី​បាន​ប្រើ​គ្រឿង​សម្អាង […]


ជំងឺឆ្លងរោគលើស្បែក

Yaws (ជំងឺដំបៅ​ងារ)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺដំបៅដំបៅ​ងារ? ជំងឺ​ដំបៅ​ងារ ជា​ភាសា​បច្ចេក​ទេស Yaws ជាដំប៉ៅរុាំរៃ បង្ក​រោគ​ដោយ​បាក់តេរី​ ប៉ះពាល់​ជា​ចម្បង​ទៅ​លើ ស្បែក ឆ្អឹង ​និង​សន្លាក់ ដោយ​ជំងឺ​នេះ ​ចែក​ចេញ​ជា​បី​ដំណាក់​កាល៖ – ដំណាក់​កាល​ដំបូង​៖ បន្ទាប់​ពី​ឆ្លង​ជំងឺ​នេះ​ប្រហែល ៣-៥ ​សប្ដាហ៍ នៅ​លើ​ស្បែក​នឹង​លេច​ចេញ​ដុំ​ពក​ជា​កញ្ចុំ​ៗ ហើយ​ជា​ទូទៅ​ ច្រើន​ឃើញ​នៅ​លើ​ជើង​ ឬ​គូទ។ ដុំ​ពក​នេះ ពេល​ខ្លះ​ហៅ​ថា Frambesioma ឬដំបៅ​មេ (Mother Yaw) ហើយ​វា​រីក​ធំ​ឡើង​ម្ដង​បន្តិច​ៗ រួច​ក៏​ឡើង​ជា​ដំបៅ​ក្រៀម​ស្ដើង​ពណ៌​លឿង។ កន្លែងមាន​ដំបៅ​ អាច​នឹង​រមាស់ ហើយ​អាច​នាំ​ឲ្យ​ហើម​ក្រពេញ​ទឹក​រងៃ (Lymph nodes) នៅ​ជិត​ៗ​នោះ។ ជា​ទូទៅ​ ដំបៅ​នេះ​នឹង​ជា​ដោយ​ខ្លួន​ឯង​នៅ​រយៈ​ពេល ​៦​ខែ​ក្រោយ ហើយ​បន្សល់​ត្រឹម​តែ​ជា​ស្នាម​ប៉ុណ្ណោះ។ – ដំណាក់​កាល​ទី​ពីរ​​៖ ដំណាក់​កាល​បន្ទាប់​នេះ ចាប់​ផ្ដើម​នៅ​ពេល​ដែល ដំបៅ​មេ (Mother Yaw) នៅ​តែ​មាន​លើ​ស្បែក ឬអាច​នឹង​មិន​លេច​ចេញ​រហូត​ដល់​ទៅ ២-៣ សប្ដាហ៍ ឬ​ ២-៣ ​ខែ បន្ទាប់​ពី​ដំណាក់​កាល​ដំបូង​ បានអាច​ជាវិញ​។ ក្នុង​ដំណាក់​កាល​នេះ ដំបៅ​រមាស់​ក្រៀម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ