សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ជំងឺមុន

ស្វែងយល់ពីវិធីព្យាបាលមុនដោយចាក់ថ្នាំក្រោមស្បែក

ដោយ​សារ​បច្ចេក​វិទ្យា​បច្ចុប្បន្ន​កាន់​តែ​ទំនើប តិចនិក​ព្យាបាល​បញ្ហា​សុខភាព​ផ្សេងៗ ក៏​កាន់​តែ​សម្បូរ​បែប ពិសេស​វិធី​សាស្ត្រ​ថ្មីៗ ព្យាបាល​ជំងឺ​មុន ត្រូវ​គេ​រក​ឃើញ​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​នោះ​មាន​ទាំង​ការ​ប្រើ​ថ្នាំលេប ថ្នាំលាប ការ​ព្យាបាល​បែប​ធម្មជាតិ​ជាដើម។ ប៉ុន្តែ​នៅ​មាន​វិធី​ព្យាបាល​ពិសេស​មួយ​ទៀត គ្នា​យើង​ខ្លះ​អាច​មិន​ដឹង នោះគឺ​ព្យាបាល​មុនដោយ​ចាក់​ថ្នាំ​ក្រោម​ស្បែក ដែលត្រូវ​អ្នក​ជំនាញ​អះអាង​មាន​ប្រសិទ្ធភាព​ខ្ពស់។ ចាក់​ថ្នាំ​ក្រោម​ស្បែក​ម៉េច​វិញ? តោះ! មក​ស្វែង​យល់​ក្នុង​អត្ថបទ “Hello គ្រូពេទ្យ” ទាំង​អស់​គ្នា។ ១- មូលហេតុ​នាំ​ឲ្យ​កើត​មុន គ្នា​យើង​ស្ទើរ​ទាំង​អស់ ច្បាស់​ជា​ធ្លាប់​​ជួប​រឿង​កើត​មុន ទោះ​តិច ឬ​​ច្រើនក៏​ដោយ​ ហើយ​ក៏មាន​គ្នា​យើង​មិន​​តិចដែរ បាន​ដឹង​ពី​មូលហេតុ មុន​កើត​ឡើង​ដោយ​សារ​អ្វី​​ឲ្យ​ប្រាកដ?​​ ពិត​ណាស់​ ជា​ទូទៅ​មុន​កើត​ឡើង​ នៅ​ពេល​រន្ធ​រោម​លើ​ស្បែក​​មាន​ពោរពេញ​ សម្បូរទៅ​ដោយ​ខ្លាញ់​ និង​កោសិកា​ងាប់ៗ​ នាំ​ឲ្យ​​កោសិកា​នោះ​ ឡើង​មក​ខាង​លើ​ផ្ទៃ​មុខ និង​ស្ទះ​នៅ​ក្នុង​រន្ធ​រោម។ យ៉ាង​ណា នៅ​​មាន​កត្តា​ជាច្រើនទៀត អាច​​ធ្វើ​ឲ្យ​ឡើង​មុនពេញ​មុខ ដូចជា​៖ – កត្តា​អ័រម៉ូន​៖ អ័រម៉ូន​ អាច​ធ្វើ​ឲ្យមានបម្រែ​បម្រួល​​ការ​ផលិត​សារធាតុខ្លាញ់​ ​ជា​មូល​ហេតុ​ដែល​មុន​ភាគ​ច្រើន​កើត​លើ​ក្មេង​វ័យ​ជំទង់​ នៅ​ពេល​ដែល​អ័រម៉ូន​កើត​ឡើង​មិន​ប្រក្រតី។ – របប​អាហារ​៖ អាហារ​ផលិត​​ពី​ទឹក​ដោះ​គោ និង​អាហារ​សម្បូរជាតិ​ស្ករ​ ក៏​អាច​ធ្វើ​ឲ្យមានបញ្ហា​មុន​ដូច​គ្នា។​ – ​ប្រើ​ប្រាស់​ថ្នាំ​៖​ ថ្នាំ​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ឡើង​មុន​ ដូច​នេះ​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ មុន​នឹង​ប្រើ​ថ្នាំ​ណាមួយ​។ – ស្បែក​កខ្វក់៖ បញ្ហា​មុន​នឹង​កាន់​តែ​ធ្ងន់​ ​បើ​រន្ធ​រោម​មិន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់​។ […]


ក្រចក

ស្រីៗកុំឧស្សាហ៍តជេលក្រចកខ្លាំងពេក ប្រយ័ត្នខូចខ្ទេច

សម័យ​នេះ​ ការ​ត​ជេល​ក្រចក​ពេញ​និយម​បំផុត​សម្រាប់​មនុស្ស​ស្រី ព្រោះ​វា​អាច​ជួយ​លើក​សម្រស់​បាន​មួយ​ផ្នែក​បន្ថែម​ទៀត ប៉ុន្តែ​អ្នក​ដែល​ធ្វើ​រួច​តែង​ស្ដាយក្រោយ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ក្រចក​ធម្មជាតិ​យើង​ខូចខាត​។ អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំ​​ដែល​ជា​ម្ចាស់​ហាង​ថែរក្សា​សម្រស់នៅ​ម្ដុំ​ផ្សារ​កណ្ដាល និង​មាន​បទពិសោធជិត ២០ ឆ្នាំ នឹង​រៀបរាប់ពីផល​ប៉ះពាល់​ដូច​ខាងក្រោម។ ១- ជេល​សម្រាប់​ត​ក្រចក​នោះ អាច​ធ្វើឲ្យ​ក្រចក​ធម្មជាតិ​ចុះ​ខ្សោយ ព្រោះ​វា​មិន​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់។ ២- ធ្វើឲ្យ​ស្ដើង និង​ងាយ​បាក់​ក្រចក​ធម្មជាតិ ព្រោះ​ថា​ដំណើរ​ការ​ត​ជេល ត្រូវ​រូស​ក្រចក​ដើម​ចេញ​សិន ទើប​យក​ទឹក​ថ្នាំ​មក​គ្រប​ពី​លើសិន ទើប​ក្រចក​​ស៊ី​ចូល​គ្នា​បាន។ ៣- ក្រចក​មិន​ងាយ​ត្រឡប់​មក​រក​ពណ៌​ស៊ីជម្ពូ​វិញ ព្រោះ​រង​ការ​ខូចខាត​ពេល​ត និង​ពេល​ដក​ចេញ​វិញ។ ៤- ក្លិន​ឈួល​របស់​ជេល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម និងអាច​បណ្ដាល​ឲ្យ​រលាក​ស្បែក​មុខ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង! ៥- កម្ដៅ​ក្នុង​ម៉ាស៊ីន​សម្ងួត​ក្រចក អាច​ធ្វើឲ្យ​ស្បែក​មាន​បញ្ហា ទោះ​ពេល​ដំណើរ​ការ​ត​ជេលមានរយៈពេល​ខ្លី តែ​​កាំរស្មី​យូវី​ដែល​មាន​ក្នុង​ម៉ាស៊ីនក្ដៅ ហើយយើង​លូក​ចូល​ទៅ​ច្រើន​ដង។ ៥- ជេល​សម្រាប់​ត​ក្រចក​នោះ គឺ​ផលិត​ឡើង​ពី​អាស៊ីដ​សរីរាង្គ ដូចនេះ​ហើយ​ទើប​វា​មាន​ក្លិន​ឈួល។ ៦- ពេល​ត​ពិបាក​ម្ដង និង​អស់​លុយ​ម្ដង ដក​ចេញ​ក៏​ត្រូវ​អស់​លុយ​ម្ដង​ទៀត។ ៧- បើ​ត​ជេល​យូរ​មិន​ទាន់​ដក វា​នឹងផុយ ​ស្រួយ​ងាយ​បែក​ដោយ​ទាំង​ក្រចក​ធម្មជាតិ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ស្បែក

មុខសម្បូរខ្លាញ់!ចេះតិចនិក ៣ យ៉ាងនេះ អាចជួយឲ្យមុខសស្អាត

អ្នកណា​ក៏​ធ្លាប់​កើតមុន​ដែរ គ្រាន់​តែ​តិច និង​ច្រើន តែគ្នា​យើង​មុខ​សម្បូរ​ខ្លាញ់ ច្បាស់​ជា​ប្រឈម​​បញ្ហាច្រើន​ជាង​គ្នា​យើង​ស្បែក​មុខ​ធម្មតា។ យ៉ាង​ណា ទោះ​មុខ​ខ្លាញ់​ច្រើន យើង​នៅ​តែ​អាច​មាន​ស្បែក​មុខ​សម៉ត់រលោង គ្មានមុន ដោយ​គ្រាន់​តែ​ចេះ​តិចនិក​ងាយៗ “Hello គ្រូពេទ្យ” បង្ហាញ​ក្នុង​អត្ថបទ​នេះ​ជា​ការ​ស្រេច។ ១- ដឹងពីប្រភេទស្បែកមុខខ្លួនឯង យោង​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ ជំហាន​ដំបូង​ ដើម្បី​​ថែរក្សា​ស្បែក ​ត្រូវ​ដឹង​ពី​ប្រភេទ​ស្បែក​មុខយើង​​ជាមុន​សិន។ ស្បែក​មុខ​យើង​ម្នាក់​ៗ ​មាន​ភាព​ខុស​ៗ​គ្នា ហើយ​ដើម្បី​កំណត់​ប្រភេទ​ស្បែក​​ ត្រូវ​មើល​ពី​សភាព​ស្បែក និង​កម្រិតបញ្ចេញ​ប្រេង​ពី​ស្បែក ដូច​ជា៖ – ស្បែក​ស្ងួត (Dry skin) មាន​សភាព​ស្រអាប់ របក ឬ​គ្រើម និង​មើល​ទៅ​គ្មាន​ភាព​ទន់​រលោង។ – ស្បែក​ខ្លាញ់ (Oily skin) ​ភ្លឺ​រលោង ហើយ​អាច​មាន​រន្ធ​ញើស​រីក​ធំ មាន​មុន​ក្បាល​ខ្មៅ មុន​កប់ និង​ស្នាម​ជាំ​ផ្សេង​ៗ​ទៀត។ – ស្បែក​រួម​ផ្សំ (Combination skin) មាន​មុនខ្លះ (នៅ​ថ្ពាល់) និង​មាន​ខ្លាញ់​នៅ​កន្លែង​ផ្សេង​ទៀត (នៅ​ថ្ងាស ច្រមុះ និង​ចង្កា) ។ – ស្បែក​ប្រតិកម្ម (Sensitive skin) អាច​ឈឺ រលាក ឬ​រមាស់​ បន្ទាប់​ពី​បាន​ប្រើ​គ្រឿង​សម្អាង […]


ជំងឺឆ្លងរោគលើស្បែក

Yaws (ជំងឺដំបៅ​ងារ)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺដំបៅដំបៅ​ងារ? ជំងឺ​ដំបៅ​ងារ ជា​ភាសា​បច្ចេក​ទេស Yaws ជាដំប៉ៅរុាំរៃ បង្ក​រោគ​ដោយ​បាក់តេរី​ ប៉ះពាល់​ជា​ចម្បង​ទៅ​លើ ស្បែក ឆ្អឹង ​និង​សន្លាក់ ដោយ​ជំងឺ​នេះ ​ចែក​ចេញ​ជា​បី​ដំណាក់​កាល៖ – ដំណាក់​កាល​ដំបូង​៖ បន្ទាប់​ពី​ឆ្លង​ជំងឺ​នេះ​ប្រហែល ៣-៥ ​សប្ដាហ៍ នៅ​លើ​ស្បែក​នឹង​លេច​ចេញ​ដុំ​ពក​ជា​កញ្ចុំ​ៗ ហើយ​ជា​ទូទៅ​ ច្រើន​ឃើញ​នៅ​លើ​ជើង​ ឬ​គូទ។ ដុំ​ពក​នេះ ពេល​ខ្លះ​ហៅ​ថា Frambesioma ឬដំបៅ​មេ (Mother Yaw) ហើយ​វា​រីក​ធំ​ឡើង​ម្ដង​បន្តិច​ៗ រួច​ក៏​ឡើង​ជា​ដំបៅ​ក្រៀម​ស្ដើង​ពណ៌​លឿង។ កន្លែងមាន​ដំបៅ​ អាច​នឹង​រមាស់ ហើយ​អាច​នាំ​ឲ្យ​ហើម​ក្រពេញ​ទឹក​រងៃ (Lymph nodes) នៅ​ជិត​ៗ​នោះ។ ជា​ទូទៅ​ ដំបៅ​នេះ​នឹង​ជា​ដោយ​ខ្លួន​ឯង​នៅ​រយៈ​ពេល ​៦​ខែ​ក្រោយ ហើយ​បន្សល់​ត្រឹម​តែ​ជា​ស្នាម​ប៉ុណ្ណោះ។ – ដំណាក់​កាល​ទី​ពីរ​​៖ ដំណាក់​កាល​បន្ទាប់​នេះ ចាប់​ផ្ដើម​នៅ​ពេល​ដែល ដំបៅ​មេ (Mother Yaw) នៅ​តែ​មាន​លើ​ស្បែក ឬអាច​នឹង​មិន​លេច​ចេញ​រហូត​ដល់​ទៅ ២-៣ សប្ដាហ៍ ឬ​ ២-៣ ​ខែ បន្ទាប់​ពី​ដំណាក់​កាល​ដំបូង​ បានអាច​ជាវិញ​។ ក្នុង​ដំណាក់​កាល​នេះ ដំបៅ​រមាស់​ក្រៀម […]


ស្បែក

តិចនិកម៉ាស្សាមុខបំបាត់ស្នាមជ្រីវជ្រួញ ជួយឲ្យក្មេងជាងវ័យ

វ័យ​កាន់តែ​ជ្រេ គិតច្រើន ស្មុគ​ច្រើន និង​បញ្ហា​ស្ត្រេស សុទ្ធ​តែ​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​យើង​ ងាយ​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ​ណាស់។ មិន​ថា​ស្រីៗ មិន​ថា​ប្រុសៗ​ទេ បើ​មុខ​ជ្រួញ​កាន់​តែ​ខ្លាំង ភាព​ទាក់ទាញ​ក៏​កាន់​តែ​ថយ​ចុះ​ដូច​គ្នា។ ហេតុនេះហើយ ទើប “Hello គ្រូពេទ្យ” ជ្រើស​យក​អត្ថបទ​ រៀប​រាប់​ពី​វិធី​ម៉ាស្សា​លើ​ផ្ទៃ​មុខ​បែប​សាមញ្ញៗ ប៉ុន្តែ​មាន​ប្រសិទ្ធ​ភាពជួយ​ឲ្យ​ក្មេង​ជាង​វ័យ​បាន។ ១- ម៉ាស្សា​បបូរ​មាត់ – ជំហាន​ទី ១៖ បូញ​បបូរ​មាត់​ឲ្យ​ដូច​កំពុង​ផ្លុំ រក្សា​ផ្ទៃ​មុខ​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ដដែល។ ធ្វើ​ឲ្យ​បាន ៥​វិនាទី និង​ធ្វើ​សារ​ឡើង​វិញ យ៉ាង​ហោច​ណាស់ ៣ ដង។ – ជំហាន​ទី ២៖ សង្កត់​ម្រាម​ដៃ​ចង្អុល និង​ម្រាម​កណ្តាល​លើ​បបូរ​មាត់ ហើយ​ធ្វើ​តាម​ជំហាន​ទី ១ ម្តង​ទៀត ដោយ​ទល់​គ្នា​ជាមួយ​ម្រាម​ដៃ។ – ជំហាន​ទី ៣៖ ញញឺម​ដោយ​ខ្ជឹប​មាត់ ហើយ​រក្សា​មុខ​ស្មើ​ដដែល។ នៅ​ស្ងៀម ៥វិនាទី ត្រូវ​ធ្វើ​ដដែលៗ​ឲ្យ​បាន ៤​ដង។ ២- ម៉ាស្សា​ភ្នែក – ជំហាន​ទី ១៖ យក​ម្រាម​ដៃ​ប៉ះ​សៀត​ផ្កា​ទាំង​សង​ខាង​ថ្នមៗ និង​បិទ​ភ្នែក។ – ជំហាន​ទី ២៖ មើល​ទៅ​លើ និង​ចុះ​ក្រោម​ឲ្យ​បាន​កាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ ខណៈ​ម្រាម​ដៃ​នៅ​តែ​សង្កត់​លើ​សៀត​ផ្កា​ទាំង​សង្ខាង។ ធ្វើ​ដដែលៗ​ឲ្យ​បាន […]


ស្បែក

តិចនិកថែរក្សាស្បែកមុខ​ងាយៗសម្រាប់ប្រុសៗ

មិនមែន​មាន​តែ​ស្រីៗ​ឯណា ចេះ​ចង់​ស្អាត ប្រុសៗ​ក៏​ចង់​មាន​ស្បែក​ស្អាត​ដូច​គ្នា គ្រាន់គ្នា​យើង​ខ្លះ​ អារឿង​ទៅ​ហាង​ម៉ាស្សា កែ​សម្ផស្ស មាន​អារម្មណ៍​អៀន​បន្តិច។ ប្រុសៗ​គ្នា​យើង​កុំ​បារម្ភ​ទៀត ក៏​មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន ហើយ​មាន​អារម្មណ៍​ខ្លាច​គេ​ថា​ចេកនោះ​ដែរ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ងាយៗ ជួយ​ប្រុសៗ អាច​ថែរក្សា​ស្បែក​មុខ​បាន​ស្រស់​ស្អាត​។ ១- លាងសម្អាតស្បែក ចំពោះ​ប្រុសៗ​ភាគ​ច្រើន​ស្បែក ​ហាក់​ដូច​ជា​មានខ្លាញ់ច្រើន​​នៅ​ពេល​ថ្ងៃ​នៅ​ តាម​តំបន់​ខ្លះ​នៅ​លើ​ផ្ទៃ​មុខ​ ទោះ​ជា​អាកាស​ធាតុ​ត្រជាក់​ក៏​ដោយ។ បញ្ហា​ចេញ​ខ្លាញ់​លើ​មុខ​ខ្លាំង​ពេក ​អាច​បណ្តាល​ឲ្យ​ស្បែក​មាន​សភាព​ស្អិត និង​អាច​ស្ទះ​ដល់​រន្ធ​ញើស​បាន ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ឡាម​មិនរអិល​ នៅ​ពេល​យើងកោរពុក​ម៉ាត់ ឬ​រោម​មុខ​ដូច​គ្នា។ ដូច្នេះ​ មុន​ពេល​​កោរ​រោម​នៅ​លើ​មុខ ​ត្រូវ​លាង​សម្អាត​ផ្ទៃ​មុខ​​ជាមួយ​ទឹក និង​សាប៊ូ​ដុស​មុខ​ឲ្យ​បាន​ស្អាត ​ដើម្បី​ប្រាកដ​ថា​គ្មាន​ការ​ស្ទះ​ដែល​បណ្តាល​មក​ពី​ខ្លាញ់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- កោររោមឲ្យបានស្អាតល្អ អ្នក​ជំនាញ​ថែរក្សា​ស្បែក បាន​​ណែនាំ​ឲ្យប្រុសៗ ​គួរ​តែ​លាង​មុខ​រ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ឌ​ៗ​ជា​មុន​សិន​ បន្ទាប់​ពី​លាង​សម្អាត​រួច ​ដើម្បី​ឲ្យ​រន្ធ​ញើស​​បើក មុន​ពេល​កោរ​រោម​លើ​មុខ។ បន្ទាប់​មក​​ត្រូវ​លាប​ក្រែម ឬ​ជែល​កោរ​រោម​លើ​មុខ​ស្តើង​ៗ ដើម្បី​ឲ្យ​ស្បែកមាន​សំណើម ទន់ និង​មាន​កំដៅ។ ហើយ​ដើម្បីជួយ​ស្បែក​មុខកាន់​តែ​រលោង ​ត្រូវ​តែ​ឧស្សាហ៍​កោរ​រោម​លើ​មុខ។ ៣- ប្រើឧបករណ៍កោររោមមានមុខងារច្រើន វិធី​ងាយ​មួយ​ទៀត​សម្រាប់​ប្រុសៗ​កោរ​រោម ​នៅ​ពេល​កំពុង​ងូត​ទឹកនេះ​​ឯង​ មិន​ត្រឹម​តែចំណេញ​ពេល​វេលា​​ទេ ​ថែម​ទាំង​ជា​ពេល​ស្បែក​​មាន​សំណើម រន្ធ​ញើស​បើក ហើយ​រោម​ក៏​មាន​សភាព​ទន់ និង​ងាយ​សម្អាត​ជាង​ធម្មតា​ទៀត​ផង។ ៤- កោរតាមណ្តោយរោម ការ​ណែ​នាំ​ឲ្យ​កោរ​រោម​បញ្ច្រាស់​ពី​ទិស​ដៅ​​រោម​ដុះ​ ​​ជា​ការ​សន្និដ្ឋាន​​ខុស​ទាំង​ស្រុង […]


ស្បែក

ចង់សាក់ចិញ្ចើម បបូរមាត់ ឬត្របកភ្នែក ដើម្បីសុវត្ថិភាព ត្រូវដឹងពីការសាក់ឲ្យច្បាស់សិនទៅ!

រឿង​កែ​សម្ផស្ស ស្រីៗ​ជំនាញ​ជាង​ប្រុសៗ​ឆ្ងាយ​ណាស់ ព្រោះ​ចង់ឲ្យ​មើល​ទៅ​កាន់​តែ​ស្អាត​ជាង​មុន និង​ចំណេញពេល​​តុប​តែង​មុខ​បាន​ច្រើន​ទៀត​ផង ធ្វើ​ឲ្យ​ការ​សាក់​កែ​សម្ផស្ស ​កំពុង​ពេញ​និយម​ខ្លាំង​គ្រប់​កន្លែង​ជុំ​វិញ​ពិភពលោក ។ យ៉ាង​ណា មុន​សម្រេច​ចិត្ត​សាក់​កែសម្ផស្ស ស្រីៗ​គ្នា​យើង គួរ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​វា ធ្វើ​ម៉េច​ទើប​សាក់​ទៅ ត្រូវ​នឹង​ទម្រង់​មុខ ពណ៌ស្បែកយើង និងមាន​សុវត្ថិភាព។ អត្ថបទ​​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ពី​ការ​សាក់​កែ​សម្ផស្ស​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ដំណើរការសាក់កែសម្ផស្ស ដំណើរការ​សាក់​កែ​សម្ផស្ស ​ស្រដៀង​គ្នា​នឹង​ការ​សាក់​លម្អ​ខ្លួន​ធម្មតា​ដែរ គ្រាន់​តែ​ការ​សាក់​កែសម្ផស្ស​ ត្រូវ​ប្រើ​បច្ចេកទេស Micro Pigmentation ដោយ​យក​ម្ជុល​ចាក់​ចូល​ទៅ​ស្រទាប់​ជ្រៅនៃស្បែក។ អ្នក​ជំនាញ​ខាង​សក់ អាច​ប្រើ​វិធី​ផ្សេងៗ​គ្នា​ក្នុង​ការ​សាក់​កែ​សម្ផស្ស​នេះ ដោយ​វិធី​មួយ​ចំនួន រួម​មាន ប្រើ​ម៉ាស៊ីន​សាក់​បែប​បុរាណ ម៉ាស៊ីន​ប៊ិច ឬ​ម៉ាស៊ីន​បង្វិល និង​ការ​សាក់​ដោយ​ដៃ មិន​ប្រើ​ម៉ាស៊ីន ខណៈ​ដំណើរការ​ទាំង​ស្រុង​ ក្នុង​ការ​សាក់​កែ​សម្ផស្ស​មាន៖ – ពិគ្រោះ​អំពី​ពណ៌ និង​វិធី​សាក់​លើ​ស្បែក​អ្នក – ធ្វើ​តេស្ត​លើ​ស្បែក​ ដើម្បី​ចង់​ដឹង​ថា​ស្បែក​យើង​មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​​ត្រូវ​ប្រើ​ ឬ​អត់? – ចាក់​សារធាតុ​ពណ៌​ចូល​ស្បែក ដោយ​មុន​នឹង​ចាក់​សាក់ គ្នា​យើង​ភាគ​ច្រើន​ ត្រូវ​​ចាក់​ថ្នាំ​ស្ពឹក​លើ​ស្បែក​ជាមួយ​សិន ដើម្បី​ការពារ​ការ​ឈឺចាប់​ពេល​ចាក់​សាក់។ – តាម​ដាន ដើម្បី​វាយ​តម្លៃ​ពី​គុណភាព និង​ពណ៌​របស់​សាក់ចាក់​រួច។ គ្រូពេទ្យ​ឯកទេស​ខាង​ស្បែក ឯកទេស​ខាង​កែ​សម្ផស្ស ឯកទេស​ខាង​ថ្នាំ​សណ្ដំ គិលានុបដ្ឋាយិកា និង​អ្នក​គូរ​រូប​សាក់ សុទ្ធ​តែ​មាន​តួ​នាទី​ក្នុង​ដំណើរការ​សាក់​កែ​សម្ផស្ស​នេះ។ អត្ថបទ​ពាក់ព័ន្ធ៖ មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ […]


ជំងឺមុន

តិចនិកប្រើ​ថ្នាំព្យាបាល​មុនត្រឹម​ត្រូវ​ ស្រីៗច្រើនណាស់ចង់ដឹង

និយាយ​ដល់​រឿង​លាយ​ថ្នាំ​ព្យាបាល​មុន ស្រីៗពូកែ​ជាង​គេ ប៉ុន្តែ​ពេល​ខ្លះ​លាយ​ខុស​បច្ចេកទេស នាំឲ្យ​បញ្ហា​កើត​មុន​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត ខូច​មុខ​លើស​ដើម។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​អត្ថបទ​ពិសេស​នេះឲ្យ​គ្នា​យើង​បាន​ដឹង វិធី​ប្រើ​​ថ្នាំ​លាយ ឬ​ថ្នាំ​លេប ព្យាបាល​មុន ស្នាម​មុន ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​ពេទ្យ។ ១- ប្រភេទថ្នាំលាប​ ថ្នាំ​លាប​អាច​ជួយ​ព្យាបាល​បញ្ហា​ឡើង​មុន​ ប៉ុន្តែ​គ្នា​យើង​​មិន​អាច​ឃើញ​លទ្ធ​ផល​ក្នុង​រយៈពេល​ ២-៣​ សប្តាហ៍​​នោះ​ទេ​ ពេល​ខ្លះ​ក៏​អាច​រង​នូវ​ផល​រំខាន​មួយ​ចំនួន​ ដូច​ជា ឡើង​ក្រហម ​ឬ​ស្ងួតស្បែក​មុខ​ជាដើម​។ ករណី​នេះ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ឯកទេស​ ព្រោះ​ពេទ្យ​អាច​ប្រាប់​ឲ្យ​យើង​​លាប​បន្តិច​ម្តង​ៗ​ ឬ​ប្តូរ​ទៅ​ប្រើ​ថ្នាំ​ផ្សេង​​។ ជា​ធម្ម​តា​ ថ្នាំ​លាប​មុន ​ត្រូវ​ប្រើ​​តែលើ​ស្បែក​ដែល​ស្អាត​ និង​ស្ងួត​ប៉ុណ្ណោះ ​ហើយ​ថ្នាំលាយ​​និយម​ប្រើ​លាប​ដើម្បីព្យាបាល​មុន និង​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​រួម​មាន​៖ – Retinoids៖​ ​អាច​ប្រើថ្នាំ​ Retinoids ប្រភេទ​ក្រែម​ ឬ​ឡេ ព្រោះ​​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការពារ​រុន្ធ​ញើស​មិន​ឲ្យ​ស្ទះ។ ​គួរ​ប្រើ​វា​ ៣​ ដង/សប្តាហ៍ ដោយ​លាប​​ទុក​ចោល​លើ​មុខ​ពេញ​មួយ​យប់។​ – ថ្នាំ​ផ្សះ៖ គ្នាអាច​ប្រើថ្នាំផ្សះ លាប​​សម្លាប់​បាក់តេរី ដែល​ជា​មូលហេតុ​​បង្ក​ឲ្យ​កើត​​មុន​ ហើយ​ក៏​អាច​ប្រើ​លាយ​ជាមួយថ្នាំ Retinoid ផង​ដែរ។ ជាទូទៅ គេ​ប្រើ​ថ្នាំផ្សះ​ទាំង​នោះ រួម​ជាមួយពពួក​ថ្នាំ Benzoyl peroxide ព្រោះ​ការ​ប្រើ​ប្រាស់​លាយ​គ្នា ​អាច​ជួយ​បន្ថយ​ហានិភ័យ​សុាំពួកថ្នាំផ្សះ។ អត្ថបទ​ពាក់​ព័ន្ធ៖ អ័រម៉ូន​ធ្វើឲ្យឡើង​មុនច្រើន ពិតអត់? ​ទម្លាប់​មិន​ល្អ ៦ យ៉ាង​ ធ្វើ​ឲ្យ​អ្នក​កើត​មុន ​​ព្យាបាលមុន​មិនជា​សោះ ២- ប្រភេទថ្នាំលេប ក្រៅ​ពី​ថ្នាំ​លាយ ពពួក​ថ្នាំ​លេប ក៏​មាន​ច្រើន​​សម្រាប់​ព្យាបាល​បញ្ហា​កើត​មុន​ដូច​គ្នា […]


ជំងឺមុន

ស្រីៗបើពាក់អាវទ្រនាប់យូរថ្ងៃទើបបោកគក់ តើល្អអត់ណ៎?

ជឿ​ថា​មាន​បងប្អូន​ស្ត្រី​មួយ​ចំនួន​ធ្លាប់​ពាក់​អាវ​ក្នុង​ដដែល​ៗ ហើយ​អ្នក​ខ្លះ​ក៏​បារម្ភ និង​អ្នក​ខ្លះ​ទៀត​ក៏​គិត​ថា​វា​គ្មាន​បញ្ហា​អ្វី​ទេ ព្រោះ​អាវ​ទ្រនាប់​មិន​ប៉ះពាល់​នឹង​ធូលី ឬ​មិន​ប្រឡាក់​អ្វី​ឡើយ។ តែ​ទោះជា​បែបនេះនៅតែ​មាន​អ្នក​ចង់​ដឹង​ថាការ​ពាក់​អាវ​ក្នុង​ដដែល​ៗ ​ច្រើន​ថ្ងៃ មាន​ផល​ប៉ះពាល់​ឬ​ក៏​អត់? កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​សម្លៀកបំពាក់ ស្បែក​ជើង​ក្នុង​ផ្សារ​ធំ​ថ្មី បាន​ឲ្យ​ដឹង​ថា ការ​ពាក់​អាវ​ក្នុង​ដដែល​ៗ​មិន​ល្អ​ទេ។ យុវតី​វ័យ ២៣ ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អាវ​ទ្រនាប់​យើង​ពាក់​រាល់ថ្ងៃ​ពិតជា​កខ្វក់​ខ្លាំង​ណាស់ ព្រោះ​ញើស និង​ខ្លាញ់​ដែល​ចេញ​ពី​រាងកាយ​នឹង​ប្រមូលផ្ដុំ​នៅ​ជាប់​លើ​អាវ​ទ្រនាប់ ។ ដូចនេះ​ហើយ​នៅ​ពេល​យើង​ពាក់​អាវ​ក្នុង​ដដែល ស្បែក​សុដន់​នឹង​ក្រហាយ ឬ​រមាស់។ អ្នក​លក់​សម្លៀកបំពាក់​រូប​នេះ​បាន​បន្ត​ទៀត​ថា រាល់​ការ​បែកញើស ជាតិ​ប្រេង​ដែល​ជាប់​អាវ​ទ្រនាប់​បង្កើត​បាន​ជា​បាក់តេរី បូក​រួម​អាវ​ក្នុង​មាន​អេប៉ុង​ដែល​អាច​ជក់​ទឹក​ទៀត​នោះ ធ្វើឲ្យ​ស្បែក​ទៅ​ជា​កើត​មុន​នៅ​តំបន់​នោះ​ទៀត​ផង។ “តាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​គេ​បង្ហាញ​ថា អាវ​ទ្រនាប់​ដែល​យើង​ពាក់​វា​រាល់ថ្ងៃ​មិន​ត្រឹម​បង្ក​ឲ្យ​ដើម​ទ្រូង​មាន​បញ្ហា​ក្រហាយ កើត​មុន ឬ​ស្បែក​ត្រង់​នោះ​មិន​ស្អាត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើឲ្យ​ដើមទ្រូង​យើង​យារ​ផង​ដែរ ព្រោះ​អាវ​ក្នុង​ពាក់​រាល់ថ្ងៃ​វា​នឹង​រីក​ទំហំ ហើយ​កាលណា​អាវ​យារ​ខុស​ទំហំ យើង​នៅ​បន្ត​ពាក់ ធ្វើឲ្យ​ខូច​ទ្រង់ទ្រាយ​សុដន់​ទៀត​ផង”។ តើ​អាវ​ក្នុង​ពាក់​បាន​ប៉ុន្មាន​ដង ទើប​បោក​ទឹក​ម្ដង? ប៉ុល្លីកា បាន​បន្ថែម​ទៀត​ថា មនុស្ស​ស្រី​មាន​អាវ​ក្នុង​ច្រើន​ប្រភេទ តម្រូវ​តាម​ម៉ូដ​សម្លៀកបំពាក់​ខ្លះ ដូចនេះ​បើ​យើង​ពាក់​អាវ ដើម្បី​តែ​ទៅ​ណា​មួយ​ភ្លែត អាច​ពាក់​បាន ៣ ដង ប៉ុន្តែ​ប្រសិនបើ​យើង​ពាក់​អាវ​ក្នុង​ពេញ​មួយ​ថ្ងៃ ហើយ​មាន​បែកញើស​ទៀត​នោះ គួរតែ​ពាក់​ម្ដង​រួច​បោក​គក់​ទៅ។ មួយ​វិញ​ទៀត​ការ​ឧស្សាហ៍​បោក​គក់ ធ្វើឲ្យ​អាវ​ទ្រនាប់​ឆាប់​យារ ប្ដូរ​ពណ៌ និង​ខុស​រូបរាង​ដើម ដូចនេះ​គួរតែ​ពាក់​អាវ​ក្នុង​ឆ្លាស់​គ្នា នោះ​ទើប​សុដន់​មាន​សុវត្ថិភាព។ សម្រាប់​អ្នក​ហាត់ប្រាណ​វិញ […]


ស្បែក

ចង់ឲ្យស្បែកសតាមធម្មជាតិ សាកតិចនិកពិសេសនេះលមើល៍!

ស្នាមញញឹម ទម្រង់ សក់​វែង ពិសេស​ស្បែក​ស​បែប​ធម្មជាតិ សុទ្ធ​តែជា​អាវុធ​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ស្រី បើ​ស្បែក​គ្រើម ខ្មៅ ឬ​ស្រអាប់ ច្បាស់​ជា​បាត់​បង់​ភាព​ទាក់ទាញ និង​ភាព​ជឿជាក់​មិន​ខាន បាន​ជា​ស្រីៗ​គ្នា​យើង សុខ​ចិត្ត​ចំណាយ​ប្រាក់​ជា​ច្រើន​ទៅ​លើ​ផលិត​ថែ​រក្សា​ស្បែក ពេល​ខ្លះ​ក៏​ប្រើ​ត្រូវ ពេល​ខ្លះ​មិន​ត្រូវ ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ខូច​ខាត​មួយ​កម្រិត​ទៀត​មិន​ខាន។ បើ​អាច​គួរ​សាក​ល្បង​តិចនិក​បែប​ធម្មជាតិ ក្នុង​អត្ថបទ​ “Hello គ្រូពេទ្យ” នេះ​បន្តិច​មើល អាច​ជួយ​ស្បែក​ភ្លឺ​រលោង​បាន។ ១- រៀប​ចំ​ផែនការ​របប​អាហារ​សុខភាព ទម្លាប់​រស់​នៅ ​ប្រកប​ដោយ​ផាសុកភាព គួប​ផ្សំ​ជាមួយ​របប​អាហារ​មាន​តុល្យភាព គឺ​ជា​ដំណោះ​ស្រាយ​ចម្បង​មួយ ជួយ​ឲ្យ​ស្បែក​ស​ដោយ​ស្វ័យប្រវត្តិ ហើយ​អាហារ​ល្អៗ​ទាំងនោះ​រួម​មាន៖ – ផ្លែ​ការ៉ុត៖ ក្នុង​ផ្លែ​ការ៉ុត មាន​ផ្ទុក​បរិមាណ​វីតាមីន C និង​ការ៉ូទីន យ៉ាង​ច្រើន​លើស​លុប មាន​អត្ថប្រយោជន៍​ខ្លាំង ទៅ​លើ​ស្បែក និង​សក់។ តំបន់​ផ្សេង​ទៀត​លើ​រាង​កាយ ក៏​ទទួល​បាន​ភាព​ស្រស់​ស្អាត និង​ល្អ​ឥត​ខ្ចោះ​នៅ​ពេល​យើង​ញ៉ាំ​ការ៉ុត ឬ​ផឹក​ទឹក​ការ៉ុត​បាន​ទៀង​ទាត់។ – ផ្លែ​ប៉េងប៉ោះ៖ ប៉េងប៉ោះ ជា​បន្លែ​ស្រស់ មាន​ពណ៌​ក្រហម សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក ក៏​ជា​ប្រភព​នៃ សារធាតុ Lycopene ដែល​ជា​សារធាតុ​ការ៉ូទីន ល្អ​ខ្លាំង​ចំពោះ​ស្បែក។ លើសពីនេះ ប៉េងប៉ោះ អាច​ជួយ​ក្នុង​ដល់​ផែន​ការ​សម្រក​ទម្ងន់ និង​ការពារ​ជំងឺ​មហារីក​ទៀត​ផង។ – ឆៃថាវ​ក្រហម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ