backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

វិលមុខ សាកតិចនិកងាយៗនេះ អាចឲ្យធូរស្រាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 06, 2020

វិលមុខ សាកតិចនិកងាយៗនេះ អាចឲ្យធូរស្រាល

អាការៈ​វិលមុខ​អាច​បណ្ដាល​មក​ពី​យើង​អស់​កម្លាំង ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត។ ប៉ុន្តែ​យើង​អាច​កាត់បន្ថយ​អាការៈ​វិលមុខ​នេះ​តាម​រយៈ​តិចនិក​ងាយៗ​ទាំង​នេះ។

. ផ្ដោត​អារម្មណ៍​ទៅ​លើ​របស់​មួយ

នៅ​ពេល​យើង​ចាប់ផ្ដើម​មាន​អាការៈ​វិល​មុខ យើង​គួរ​រក្សា​តុល្យភាព​ដោយ​អង្គុយ​ស្ងៀម និង​កាត់បន្ថយ​ការ​ធ្វើ​ចលនា។ បន្ទាប់ពី​នេះ​ យើង​អាច​មើល​ទៅ​របស់​អ្វីមួយ​ដែល​មិន​មាន​ចលនា។ នេះ​ក៏​អាច​បន្ថយ​អាការៈ​ចង្អោរ​ដែរ។

. ផឹក​ទឹក

អាការៈ​វិលមុខ​តែង​កើត​ពី​ការ​បាត់បង់​ជាតិ​ទឹក​ដែល​បង្ក​ឲ្យ​ខួរក្បាល​ដំណើរការ​មិន​ប្រក្រតី។ ការ​ផឹក​ទឹក​អាច​ជួយ​បន្ថយ​អាការៈ​នេះ ហើយ​យក​ល្អ​គួរ​ផឹក​ទឹក​ត្រជាក់​។

. ញ៉ាំ​ផលិតផល​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ

អាហារ​ងាយ​រំលាយ​ដូចជា​ពពួក​ស្ករ និង​ម្សៅ​កែច្នៃ​អាច​ផ្ដល់​ជាតិ​ស្ករ​ដល់​រាងកាយ​លឿន ប៉ុន្តែ​ក៏​ធ្លាក់​ចុះ​លឿន​ដែរ ហើយ​នេះ​អាច​បង្ក​ឲ្យ​មាន​អាការៈ​វិលមុខ។ ដូចនេះ​យើង​គួរ​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ​​ (​whole grain) ។ អាហារ​ប្រភេទ​នេះ​ត្រូវការ​ពេល​យូរ​ក្នុង​ការ​រំលាយ និង​ជួយ​រក្សា​លំនឹង​ជាតិ​ស្ករ​ផង​ដែរ។

. ផឹក​ទឹក​ក្រូចឆ្មារ

មិន​ថា​អាការៈ​វិលមុខ​បង្ក​ដោយ​កម្រិត​ថាមពល ឬ​បញ្ហា​ត្រចៀក​ផ្នែក​ខាង​ក្នុង​ទេ ការ​ផឹក​ទឹក​ក្រូចឆ្មារ​អាច​ជួយ​បន្ធូរ​អាការៈ​បាន។ ចំពោះ​អ្នក​​ដែល​ទទួល​បាន​វីតាមីន C គ្រប់គ្រាន់​គឺ​មិន​ងាយ​មាន​អាការៈ​វិល​មុខ​ទេ។ យើង​អាច​បន្ថែម​ពពួក​ផ្លែ​បឺរី ប៉េងប៉ោះ និង​បន្លែ​ស្លឹក​ពណ៌​បៃតង​ទៅ​ក្នុង​របប​អាហារ​ដើម្បី​ទទួល​បាន​វីតាមីន​គ្រប់គ្រាន់។

. ផឹក​ទឹក​ខ្ញី

គ្នា​យើង​មួយ​ចំនួន​ដែល​មាន​អាការៈ​ចង្អោរ និង​វិលមុខ​មក​ពី​ការ​ពុលឡាន​អាច​ផឹក​ទឹក​ខ្ញី​បាន​ដើម្បី​សម្រួល​អាការៈ​ចង្អោរ និង​វិលមុខ​នេះ។

. ចៀសវាង​ងូត​ទឹក​ក្ដៅ

cle”>ការ​ងូត​ទឹក​ក្ដៅ​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ ប៉ុន្តែ​នៅ​ពេល​យើង​មាន​អាការៈ​វិលមុខ យើង​គួរ​ចៀសវាង​ការ​ងូតទឹក​ក្ដៅ​ព្រោះ​អាច​បន្ថយ​ចរន្ត​ឈាម​ និង​ធ្វើ​ឲ្យ​អាការៈ​វិលមុខ​កាន់តែ​ធ្ងន់ធ្ងរ។ ក្នុង​ស្ថានភាព​នេះ​យើង​គួរ​ងូត​ទឹក​ដែល​មាន​សីតុណ្ហធម្មតា (២០ទៅ២២​អង្សាសេ)

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម