ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

អត្ថបទផ្សេងទៀតពី ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ស្វែងរក ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ

Panadol (ឱសថ ប៉ាណាដុល)

ស្វែងយល់ពីការប្រើប្រាស់១- តើ​ថ្នាំ Panadol ប្រើដើម្បី​អ្វី? Panadol ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​បញ្ចុះ​កម្ដៅ ប្រើ​សម្រាប់​ព្យាបាល​អាការៈ​ឈឺ​ក្បាល ឈឺ​សាច់​ដុំ រលាក​សន្លាក់ ឈឺ​ចង្កេះ ឈឺ​ធ្មេញ ផ្ដាសាយ និង​គ្រុន​ក្ដៅ។ ថ្នាំ Panadol មាន​ច្រើន​ប្រភេទ អាច​ជា​ថ្នាំ​គ្រាប់​សម្រាប់​លេប ថ្នាំ​សុល​តាម​រន្ធ​គូទ និង​ថ្នាំ​ដាក់​ទឹក​ពុះ។ ២- តើ​គេ​ប្រើ​ថ្នាំ​ Panadol របៀប​ម៉េច? – ថ្នាំ​គ្រាប់៖ លេប​ថ្នាំ​នេះ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ឬ​តាម​ក្រដាស​ណែនាំ​ក្នុង​ប្រអប់​ថ្នាំ បើ​មិន​ច្បាស់​ពី​ព័ត៌មាន​ទាំង​នោះ សូម​ពិគ្រោះ​ជាមួយ​ឱសថ​ការី ឬ​គ្រូពេទ្យ។ – ថ្នាំ​សុល៖ ហែក​សម្បក​ថ្នាំ និង​យក​ថ្នាំ​សុល​ចេញ​មក​ក្រៅ ដើម្បី​ងាយ​ស្រួល​សុល សូម​ផ្សើម​ថ្នាំ​បន្តិច​សិន មុន​នឹង​សុល សូម​សុល​ទៅ​តាម​កម្រិត​ណែនាំ។ – ថ្នាំ​ដាក់​ទឹក​ពុះ៖ ទម្លាក់​គ្រាប់​ថ្នាំ​ចូល​ក្នុង​ទឹក​មួយ​កែវ នៅ​ក្នុង​សីតុណ្ហភាព​បន្ទប់​ធម្មតា ត្រូវ​ចាំ​រហូត​ដល់​ថ្នាំ​រលាយ​អស់ ត្រូវ​ផឹក​ទឹក​ក្នុង​កែវ​ឲ្យ​អស់។ ៣- គួរ​រក្សា​ទុក​យ៉ាង​ម៉េច? – Panadol អាច​រក្សា​ទុក​បាន​ល្អ​នៅ​ក្នុង​សីតុណ្ហភាព​ល្មម ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ – មិន​ត្រូវ​ទុក Panadol នៅ​ក្នុង​បន្ទប់​ទឹក ឬ​នៅ​ក្នុង​ទូ​ទឹកកក​ទេ។ – វិធី​រក្សា​ទុក​អាច​ខុស​គ្នា​ទៅ​តាម​រោង​ចក្រ​ផលិត ដូចនេះ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ និង​សាក​សួរ​ព័ត៌មាន​ពី​ឱសថការី។ – គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង និង​សត្វ​ចិញ្ចឹម។ – មិន​ត្រូវ​ចោល​ថ្នាំ Panadol តាម​បង្គន់ ឬក៏​តាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ឲ្យ​ធ្វើ​បែប​នេះ។ – ត្រូវ​កម្ទេច​ផលិតផល​ប្រភេទ​នេះ​ឲ្យ​ត្រឹមត្រូវ​នៅ​ពេល​ដល់​កាល​កំណត់ ឬ​លែង​ត្រូវការ​ប្រើ។ សូម​ពិភាក្សា​ជាមួយ​ឱសថការី​សម្រាប់​ព័ត៌មាន​លម្អិត​របៀប​កម្ទេច​ថ្នាំ។ អត្ថបទ​ពាក់​ព័ន្ធ៖ Paracetamol (ឱសថ​ […]


ឱសថរុក្ខជាតិ

Apple (ផ្លែ​ប៉ោម)

ស្វែងយល់ពីការប្រើប្រាស់១- ផ្លែ​ប៉ោម​ជួយ​អី​ខ្លះ​ដល់​រាងកាយ? ប៉ោម គឺ​ជា​ផ្លែ​ឈើ​ម្យ៉ាង ទទួល​ការ​ពេញ​និយម​ទូទាំង​ពិភពលោក។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​ជា​ធម្មតា សម្រាប់​បំពេញ​ផ្នែក​មួយ​ក្នុង​របប​អាហារ ប៉ុន្តែ​ផ្លែ​ឈើ​ប្រភេទ​នេះ ក៏​ត្រូវ​ប្រើប្រាស់​ធ្វើ​ជា​ថ្នាំ​សង្កូវ​ផង​ដែរ។ ផ្លែ​ប៉ោម​ត្រូវ​ប្រើ​សម្រាប់​ព្យាបាល​អាការៈ និង​ជំងឺ​មួយ​ចំនួន​ដូចជា៖ – រាក ឬ​ទល់​លាមក – ជួយ​បន្ទន់​ បង្កើត​ច្រក​ផ្លូវ ​និង​ប្រមូល​ផ្ដុំ​ក្រួស​ក្នុង​ប្រមាត់ – បង្ការ​ជំងឺ​មហារីក ពិសេស​មហារីក​សួត – ព្យាបាល​ជំងឺ​ មហារីក​ ទឹក​នោម​ផ្អែម ​រាក​មួល​ គ្រុន​ក្ដៅ​ បញ្ហា​បេះដូង និង​ករណី​ខ្វះ​វីតាមីន Cដែល ភាសា​បច្ចេកទេស ហៅ​ថា Scurvy – សម្អាត​ធ្មេញ។ ២- ផ្លែ​ប៉ោម​ដំណើរ​ការ​យ៉ាង​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​ពី​មុខងារ​ធ្វើ​ការ​របស់​ផ្លែ​ប៉ោម​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​ដឹង​ថា​ផ្លែ​ប៉ោម មាន​ផ្ទុក​សារធាតុ Pectin ជួយ​ប្រមូល​ផ្ដុំ​លាមក​សម្រាប់​ព្យាបាល​អាការៈ​រាក និង​ទល់​លាមក។ ផ្លែ​ប៉ោម មាន​ផ្ទុក​សារធាតុ​គីមី​ខ្លះ​ទៀត អាច​សម្លាប់​បាក់តេរី​បាន​ផង​ដែរ។ សំបក​ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ម្យ៉ាង មាន​ឈ្មោះ​ថា អាស៊ីដ​អ៊ុយសូលិក ហើយ​ត្រូវ​បាន​សន្និដ្ឋាន​ថា មាន​មុខងារ បង្កើត​សាច់ដុំ និង​មេតាបូលីស​ក្នុង​រាងកាយ។ កត្តាគួរប្រុងប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឱសថ​ការី ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល កំពុង​ចង់​បាន​កូន ឬ​បំបៅ​ដោះ គួរ​តែ​ប្រើ​ថ្នាំ […]


ថ្នាំបន្ទាប់បន្សំ

Paracetamol (ឱសថ​ ប៉ារ៉ាសេតាម៉ុល)

ស្វែងយល់ពីការប្រើប្រាស់១- តើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ប្រើ​ដើម្បី​អ្វី? ថ្នាំ​ប៉ារ៉ាសេតាមុល ប្រើ​សម្រាប់​ព្យាបាល​អាការៈ​គ្រុន​ក្ដៅ និង​បន្ថយ​កម្ដៅ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​អាច​យក​ទៅ​ប្រើ​ដើម្បី​បន្ថយ​អាការៈ​ឈឺក្បាល ឈឺ​សាច់ដុំ រលាក​សន្លាក់ ឈឺ​ខ្នង ឈឺ​ធ្មេញ និង​ផ្ដាសាយ​ជាដើម។ ថ្នាំ​នេះ​អាច​ប្រើ​ក្នុង​គោល​ដៅ​ផ្សេង​ទៀត ដែល​មិន​បាន​រៀបរាប់​ក្នុង​វិធី​ណែនាំ​ប្រើ​ប្រាស់​ថ្នាំ។ ២- គេ​ប្រើ​ថ្នាំ​ប៉ារ៉ា​របៀប​ម៉េច? – លេប​ថ្នាំ​ប៉ារ៉ាសេតតាម៉ុល​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ – ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​នៅ​លើ​ប្រអប់​ថ្នាំ – ប្រសិន​បើ​មិន​ច្បាស់​ពី​ព័ត៌មាន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី។ ៣- គួរ​រក្សា​ទុក​យ៉ាង​ម៉េច? ថ្នាំ​ប៉ារ៉ាសេតាម៉ុល អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- គួរ​ដឹង​អ្វី​ខ្លះ​មុន​ប្រើ​ប្រាស់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល? ត្រូវ​ប្រាប់​គ្រូពេទ្យ និង​ឱសថការី​ប្រសិន​បើ​៖ – មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​នេះ ឬ​មាន​ប្រតិកម្ម​អ្វី​ផ្សេង​ទៀត។ – មាន​បញ្ហា​សុខភាព​ផ្សេងៗ​ពី​មុន​មក ជា​ពិសេស ជំងឺ​ថ្លើម ឬ​ញៀន​ស្រា។ – បើ​មាន ជំងឺ Phenylketonuria (ជំងឺ​តំណ​ពូជ​ម៉្យាង ទាម​ទា​ឲ្យ​តាម​ដាន​ទៅ​លើ​របប​អាហារ​យ៉ាង​ដិត​ដល់ ដើម្បី​​​ការពារ​បញ្ហា​ខ្សោយ​សតិបញ្ញា […]


ឱសថរុក្ខជាតិ

Duckweed (រុក្ខជាតិ​ចក)

ស្វែងយល់ពីការប្រើប្រាស់១- ចក​ជួយ​អី​ខ្លះ​ដល់​រាង​កាយ? ចក ជា​រុក្ខជាតិ​ដែល​តួ​ខ្លួន​ទាំង​មូល​អាច​យក​ប្រើប្រាស់​ធ្វើ​ជា​ថ្នាំ​សង្កូវ​បាន។ គេ​ប្រើ​ចក​សម្រាប់​ ព្យាបាល​ ករណី​រលាក​ហើម​បំពង់​ខ្យល់​ផ្នែក​ខាង​លើ ស្បែក​​ឡើង​លឿន​ដោយ​សារ​បញ្ហា​ថ្លើម (Jaundice) និង​ជំងឺ​រលាក​សន្លាក់។ ២- វា​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​អំពី​មុខងារ​របស់​ចក​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ កត្តាគួរប្រុងប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី អ្នក​ឯកទេស​ឱសថ​បុរាណ ក្នុង​ករណី៖ – កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – មាន​ប្រតិកម្ម​ជាមួយ​រុក្ខ​ជាតិចក ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថ​បុរាណ​ដទៃ – កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ – ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ៤- មានសុវត្ថិភាពកម្រិតណា? នៅ​មិន​ទាន់​មាន​ព័ត៌​មាន​គ្រប់គ្រាន់ ដើម្បី​ដឹង​ថា​ចក​មាន​សុវត្ថិភាព​ដែរ ឬ​អត់​នោះ​ទេ ហើយ​ក៏​នៅ​មិន​ទាន់​ដឹង​ពី​ផល​រំខាន អាច​កើត​មាន​ផង​ដែរ។ ៥- កត្តា​គួរ​ប្រុង​ប្រយ័ត្ន សម្រាប់​ស្រ្តី​មាន​គភ៌និង​បំបៅ​ដោះ៖ ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់ ដើម្បី​ដឹង​ថា តើ​វា​មាន​សុវត្ថិភាព ឬ​យ៉ាងណា ប្រើប្រាស់​ចក​សម្រាប់​ធ្វើ​ជា​ថ្នាំ​សង្កូវ។ ដូចនេះ​គួរ​តែ​មិន​ប្រើប្រាស់​ល្អ​ជាង។ ស្វែងយល់ពីផលរំខាន៦- មាន​ផល​រំខាន​អី​ខ្លះ? បើសង្ស័យពី​ផល​ប៉ះពាល់របស់​រុក្ខ​ជាតិ​ប្រភេទនេះ ​សូម​ប្រឹក្សា​យោបល់​បន្ថែម​ ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ​។ ស្វែងយល់ពីអន្តរកម្មថ្នាំ៧- មាន​អន្តរ​កម្ម​ជា​មួយ​អី​ខ្លះ? ចកអាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើងកំពុង​ប្រើប្រាស់​បច្ចុប្បន្ ន​ឬ​ស្ថានភាព​ជំងឺ​ណា​មួយ។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ ​មុន​នឹង​ធ្វើ​ការ​ប្រើប្រាស់ឱសថ​រុក្ខជាតិ​ប្រភេទ​នេះ។ ស្វែងយល់ពីកម្រិតថ្នាំព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ […]


ឱសថរុក្ខជាតិ

Iron (ជាតិដែក)

ស្វែងយល់ពីការប្រើប្រាស់១- ជាតិ​ដែក​អាច​ជួយ​អ្វី​បាន​ខ្លះ? ជាតិ​ដែក ជា​សារធាតុ​រ៉ែ ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​អេម៉ូក្លូប៊ីន​នៃ​គ្រាប់​ឈាម​ក្រហម និង​មីយ៉ូក្លូប៊ីន​នៃ​កោសិកា​សាច់ដុំ។ ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ ការ​ដឹក​អុកស៊ីហ្សែន និង​កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ។ អាហារ​បំប៉ន​សម្បូរ​ជាតិ​ដែក ត្រូវ​គេ​ប្រើ​ដើម្បី​ការ​ពារ និង​ព្យាបាល​កម្រិត​ជាតិ​ដែក​ទាប ​(ជំងឺ​ខ្វះ​ជាតិ​ដែក) និងជំងឺស្លេក​ស្លាំង ដោយ​ខ្វះ​ជាតិ​ដែក​ក្នុង​ឈាម។ ជាតិ​ដែក ក៏​អាច​ប្រើ​សម្រាប់ជា​​ជំនួយ​សម្រាប់​អត្តពលិកបញ្ចេញ​កម្លាំង​ខ្លាំងៗ ព្យាបាល​ជំងឺ ADHD (ជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍) និង​ដំបៅ​មាត់។ អ្នក​ខ្លះ​ប្រើ​ប្រាស់​ជាតិ​ដែក​សម្រាប់​ជំងឺរលាកពោះ​វៀន (Crohn’s disease) ជំងឺ​បាក់​ទឹក​ចិត្ត ហត់​នឿយ និង​ជំងឺ​អារ (គ្មាន​កូន)។ ស្រីៗ​ភាគ​ច្រើន ញ៉ាំ​ជាតិ​អាហារ​បំប៉ន​ជាតិ​ដែក សម្រាប់​បន្ថែមការ​បាត់បង់​ជាតិ​ដែក​នៅ​ពេល​មក​រដូវ។ ២- ដំណើរ​ការ​យ៉ាង​ម៉េច? មិន​ទាន់​មានការស្រាវជ្រាវ​ច្បាស់​លាស់​ណា​មួយ អាច​បង្ហាញ​ច្បាស់​ពី​ដំណើរ​ការ​របស់​ជាតិ​ដែក​នៅ​ឡើយ​ទេ។ យ៉ាងណា គេ​ដឹង​ថា​ ជាតិ​ដែក​អាច​ជួយ​ដឹក​នាំ​​អុកស៊ីហ្សែន​មាន​ក្នុង​​គ្រាប់​ឈាម​ក្រហម ពី​សួត ទៅ​កាន់​កោសិកា​ផ្សេងៗ​ទៀត ក្នុង​រាង​កាយ។ គប្បី​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ កត្តាគួរប្រុងប្រយ័ត្ន៣- មុន​ប្រើគួរ​ដឹង​អ្វី​ខ្លះ? ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬអ្នក​ជំនាញ​ខាង​ឱសថ​បុរាណ​ក្នុង​ករណី៖ – កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – មាន​ប្រតិកម្ម​ជាមួយជាតិដែក ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – […]


ឱសថរុក្ខជាតិ

Snake skin (ស្បែក​ពស់)

ស្វែងយល់ពីការប្រើប្រាស់១- ស្បែក​ពស់​ជួយ​អី​បានខ្លះ? ស្បែក​ពស់ អាច​ប្រើ​សម្រាប់​ញ៉ាំ និង​បិទលើ​ស្បែក មាន​ប្រភព​ដើម​មក​ពី​វេជ្ជសាស្រ្ត​បូរាណ​ចិន។ ញ៉ាំ​ស្បែក​ពស់ អាច​ព្យាបាល​បញ្ហា​សុខភាព​ជាច្រើន​ ដូចជា ​ជំងឺ​ស្បែក ប្រកាច់ បញ្ហា​ជំងឺ​ថង់​ទឹក​ប្រមាត់ និង​ជំងឺ​លើស​ឈាម។ បើ​បិទ​លើ​ស្បែក អាច​ព្យាបាល​ជំងឺ​ស្បែក​ រួម​មាន ឈឺ​ចាប់ អាប់សែ បូស រមាស់ បែក​ស្រកា រមាស់​ស្បែក​ខ្លាំង (Psoriasis) និង​ជំងឺ​ចៃ ការបង្ក​រោគ​លើ​ភ្នែក ដុំ​ស​នៅ​ក្នុង​ភ្នែក និង​ឫសដូង​បាត។ ស្បែក​ពស់ ក៏​ត្រូវ​ប្រើ​ជា​ថ្នាំ​ក្រមួន ប្រេង និង​ក្រែម​ ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់ និង​បញ្ហា​ស្បែក​រឹង។ ២- មុខ​ងារ​ដំណើរ​ការ​យ៉ាង​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​អំពី​មុខងារ​ធ្វើ​ការ​​របស់​ស្បែក​ពស់​នៅ​ឡើយ​ទេ។សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​ដឹង​ថា​ស្បែក​ពស់ មាន​ផ្ទុក​ជាតិ​កូលេស្តេរ៉ូល និង​ជាតិ​ខ្លាញ់​ផ្សេង​ទៀត ត្រូវ​បាន​ប្រើប្រាស់​ញឹកញាប់​ជា​សម្រាប់​ការ​ស្រាវជ្រាវ​ថ្នាំ​ព្យាបាល​បញ្ហា​ស្បែក ដោយ​សារ​តែ​ភាព​ក្រាស់ និង​ថាមពល​នៃ​ជាតិ​ខ្លាញ់​មាន​ក្នុង​ស្បែក​ពស់។ កត្តាគួរប្រុងប្រយ័ត្ន៣- មុន​ប្រើគួរ​ដឹង​អ្វី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី​ក្នុង​ករណី៖ – មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះ​កូន ការ​លេប​ថ្នាំ​អាច​ធ្វើ​ទៅ​តាម​វេជ្ជបញ្ជា​តែ​ប៉ុណ្ណោះ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ រួម​ទាំង​ថ្នាំ​ទិញ​ដោយ​គ្មាន​វេជ្ជ​បញ្ជា – ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​​ជាមួយ​ដំឡូង ថ្នាំ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ – មាន​ជំងឺ​ផ្សេងៗ – ធ្លាប់​ប្រតិកម្ម​អាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត រួម​ទាំង​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​សត្វ។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ […]


ឱសថរុក្ខជាតិ

តិចនិកពិសេសត្រឹមតែមួយយប់ អាចបំបាត់ស្នាម​ក្រហម​លើមុខដោយសារមុន

រឿង​បញ្ហា​មុខ​កើត​មុន គ្មាន​អ្នក​ណា​ម្នាក់​ចង់ទេ ពិសេស​ស្រីៗ​គ្នាយើង។ គួរ​ឲ្យ​ស្អប់​ជាង​នេះ ក្រោយ​ព្យាបាល​មុន មាន​ស្នាម​តិច​តួច​មធ្យម​ទេ ងំ​ថែម​ទាំង​ក្រហម​ទៀត ទៅណា​ទៅណី មាន​អារម្មណ៍​ខ្មាស​គេ​ណាស់ មិនអ៊ីចឹង? ឈប់​ព្រួយ​ទៅ "Hello គ្រូពេទ្យ" នឹង​ប្រាប់​គ្នា​យើង​តិចនិក​ខ្លះៗ​ជួយ​កាត់​បន្ថយ​ស្នាម​ក្រហម​លើ​ផ្ទៃ​មុខ ត្រឹម​តែ​មួយ​យប់​ប៉ុណ្ណោះ។ ១- កញ្ចប់តែ តែ ជា​ប្រភព​សម្បូរ​សារធាតុ​ប្រឆាំង​បាក់តេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ មាន​ផ្ទុក​ជាតិ​តានីន ដែល​ជា​សារធាតុ​ម៉្យាង ជួយ​កាត់​បន្ថយ​ការ​រលាក។ របៀប​ព្យាបាល​ យើង​ត្រូវ​យក​កញ្ចប់​តែ​ ត្រាំ​ក្នុង​ទឹក​ក្ដៅ​អ៊ុនៗ​មួយ​សន្ទុះ បន្ទាប់មក​លើក​វា ពូត​ទឹក​ចេញ​ ទុក​ថង់​តែ​សើម​ឲ្យ​ត្រជាក់​សិន សឹម​ដាក់​វា​នៅ​លើ​ស្នាម​ក្រហម​លើ​ផ្ទៃ​មុខ។ ២- ដុំទឹកកកតូចៗ ដុំ​ទឹកកក​តូចៗ អាច​ជួយ​បន្ថយ​លំហូរ​ឈាម​ទៅ​កន្លែង​ដែល​រលាក។ វិធី​ធ្វើ​ងាយ​បំផុត ដោយ​គ្រាន់​តែ​យក​ក្រណាត់​ស្អាត​មួយ រុំ​ដុំ​ទឹក​ទឹកកក​តូចៗ​ ដាក់​វា​ថ្នមៗ​លើ​ស្នាម​មុន​ជា​ការ​ស្រេច។ ៣- ប្រទាលកន្ទុយក្រពើ ប្រទាល​កន្ទុយ​ក្រពើ​ស្រស់ៗ មាន​ប្រសិទ្ធិភាព​ពិសេស ប្រឆាំង​ការ​រលាក ក៏​ដូចជា​បាក់តេរី​ផ្សេងៗ។វា​អាច​បំបាត់​ស្នាម​ក្រហម និង​ហើម​បាន​ឆាប់​រហ័ស។   ៤- អាស្ពីរីន ថ្នាំ​អាស្ពីរីន ផ្ទុក​ទៅ​ដោយ​អាស៊ីដ​សាលីសីលិក ជា​សារជាតិ​មួយ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ផលិតផល​ព្យាបាល​មុន​ជាច្រើន​ដោយសារ​តែ​វា​ព្យាបាល​ការ​រលាក។ ត្រូវ​កិន​បំបែកថ្នាំ​អាស្ពីរីន ឲ្យ​ម៉ត់​ទៅ​ជា​ម្សៅ រួច​បន្ថែម​ទឹក​បន្តិច។ លាប​វា​លើ​កន្លែង​មាន​ស្នាម​ក្រហម​មុន​ពេល​ចូល​គេង។ ភ្ញាក់​ឡើង​នឹង​បាត់​អស់​ស្នាម​ក្រហម​លើ​ផ្ទៃ​មុខ។ ៥- ថ្នាំដុសធ្មេញ ថ្នាំ​ដុស​ធ្មេញ​ច្រើន​មាន​ផ្ទុក​ម្សៅសូដា​ សារធាតុ​ទ្រីក្លូសាន និង​អ៊ីដ្រូហ្សែនPeroxideហើយ​សារធាតុ​ទាំង​អស់​នេះ អាច​បំបាត់​ស្នាម​ក្រហម​លើ​ផ្ទៃមុខ។ថ្នាំ​ដុស​ធ្មេញ​ល្អ​ជាង​ជែល​មួយ​ចំនួន​ តែ​យ៉ាង​ណា​ក៏​ថ្នាំ​ដុស​ធ្មេញ​ខ្លះ​អាច​ងាយ​រង​គ្រោះ​ដល់​ស្បែក។ ដូច្នោះ​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ប្រើ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ថ្នាំបន្ទាប់បន្សំ

Zidovudine (ឱសថ Zidovudine)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Zidovudine ប្រើព្យាបាល​អ្វីខ្លះ? Zidovudine គឺ​ជា​ថ្នាំ​ប្រឆាំងមេរោគហ៊ីវ ការពារ​ជំងឺអេដស៍​កុំ​ឲ្យ​វិវត្ត​ខ្លួន​ក្នុង​រាងកាយ។ Zidovudine ប្រើ​សម្រាប់​ព្យាបាលប្រឆាំងវីរុសហ៊ីវ ដែលជា​ភ្នាក់ងារ​បង្ក​ឲ្យ​កើត​ជំងឺ​អេដស៍។ ថ្នាំ​នេះ អាច​ប្រើ​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​រោគ​​ទៅ​ទារក ប៉ុន្តែ​មិន​អាច​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​អេដស៍​ឲ្យ​ជា​សះ​ស្បើយ​ទេ។ ថ្នាំ​នេះ​អាច​ប្រើ​ក្នុង​លក្ខខណ្ឌ​ផ្សេង​ទៀត​មិន​បាន​រៀបរាប់​ខាង​លើ។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? គប្បី​ធ្វើ​តាម​ការណែ​នាំនៅ​លើ​ប្រអប់​ថ្នាំ។ គ្រូពេទ្យ​ពេល​ខ្លះ​អាច​ប្តូរ​កម្រិត​ថ្នាំ​ ហេតុនេះ​មិន​ត្រូវ​​ប្រើ​ថ្នាំនេះ​ច្រើនជាង ឬតិច​ជាង និងយូរ​ជាង​ការណែ​នាំ​នោះទេ។ ថ្នាំ​នេះ​អាច​ប្រើ​មុន ឬក្រោយ​បាយ។ បើ​ប្រើ​សម្រាប់​កុមារ គប្បី​ប្រាប់​គ្រូពេទ្យ​ពី​ការ​ប្រែប្រួល​ទម្ងន់​របស់​ក្មេង។ កម្រិត​ថ្នាំ​អាស្រ័យ​លើ​ទម្ងន់​ ហេតុនេះ​ការ​ប្រែប្រួលទម្ងន់ តម្រូវ​ផ្លាស់​ប្តូរ​កម្រិត​ថ្នាំ​ដូច​គ្នា។ ថ្នាំ Zidovudine ​អាច​បន្ថយ​បរិមាណ​គ្រាប់​ឈាម ដើម្បី​ជួយ​រាងកាយ​ប្រឆាំង​​មេរោគ និង​ជួយ​ដឹក​នាំអុកស៊ីហ្សែន​ទៅក្នុង​រាងកាយ។ យ៉ាងណា យើង​អាច​ងាយ​មាន​ការបង្ករោគ ឬ​ងាយ​អស់​កម្លាំង ដូចនេះ​​ចាំ​បាច់​ត្រូវ​ពិនិត្យ​ឈាម​ជាញឹក​ញាប់។ មេរោគ​អេដស៍ ឬជំងឺ​អេដស៍ គឺ​ព្យាបាល​តាមរយៈ​ប្រើ​ថ្នាំ​ច្រើន​រួម​បញ្ចូល​គ្នា ហេតុ​នេះ​គប្បី​ប្រើ​ថ្នាំ​ទាំង​អស់​តាម​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ។ អាន​ការ​ណែនាំ​របស់​ថ្នាំសម្រាប់​អ្នកជំងឺ តាមវិធី​សាស្ត្រ​ព្យាបាល​នីមួយៗ។ យើង​មិន​ត្រូវ​ប្តូរ​កម្រិត​ថ្នាំ ​ឬ​ពេលប្រើ​ថ្នាំដោយ​គ្មាន​ការណែ​នាំពី​គ្រូពេទ្យ​បានទេ។ គ្រប់​អ្នក​ជំងឺ​អេដស៍​ទាំង​អស់ ត្រូវ​តែ​នៅ​ក្រោម​ការ​មើល​ថែ​ទាំ​ពី​គ្រូ​ពេទ្យ។ ៣- ត្រូវ​រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Zidovudine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Zidovudine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ […]


ថ្នាំបន្ទាប់បន្សំ

Nevirapine (ឱសថ Nevirapine)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Nevirapine ព្យាបាលអីខ្លះ? គេ​ប្រើ​ថ្នាំ Nevirapine រួមជាមួយ​ថ្នាំ​ព្យាបាល និង​បង្ការ (ពន្យារ) ​ជំងឺ​អេដស៍​ដទៃទៀត ដើម្បី​ជួយ​គ្រប់​គ្រង​ការ​ឆ្លង​របស់​មេរោគ​អេដស៍។ ថ្នាំនេះ អាច​ជួយ​កាត់​បន្ថយ​ចំនួន​មេរោគ​អេដស៍​នៅ​ក្នុង​ខ្លួន ធ្វើឲ្យប្រព័ន្ធ​ការ​ពារ​ដំណើរ​ការ​​បាន​ល្អ។ ​អាច​ជួយ​កាត់​បន្ថយ​អត្រា​កើត​ឡើង​ផល​វិបាកដោយ​សារ​​ជំងឺ​អេដស៍ ​ដូចជា មាន​ការ​ឆ្លង​រោគ​ថ្មីៗ ឬ​ជំងឺ​មហារីក​ ហើយ​​អាច​ជួយ​ឲ្យ​យើងបន្ត​រស់​នៅ​បាន​ស្រួល​ផង​ដែរ។ ថ្នាំ Nevirapine ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ​ម្យ៉ាង​មាន​ឈ្មោះ​ថា Non-nucleoside reverse transcriptase inhibitors (NNRTIs)។ យ៉ាងណា ថ្នាំ​នេះ​មិន​មែន​​សម្រាប់​ព្យាបាល​ជំងឺ​អេដស៍​ឲ្យ​ជាសះស្បើយ​នោះ​ទេ។ ហើយដើម្បី​​កាត់​បន្ថយ​អត្រា​​​ចម្លង​មេរោគ​នេះ​ទៅ​​​អ្នក​ដទៃ​ទៀត យើង​ត្រូវញ៉ាំ​ថ្នាំ​មេរោគ​អេដស៍​ឲ្យ​បាន​គ្រប់​ចំនួន​តាម​វេជ្ជ​បញ្ជា​​គ្រូពេទ្យ ត្រូវ​ប្រើ​វិធី​ការ​ពារគ្រប់​រួម​ភេទ​ម្តង​ៗ មិន​ត្រូវ​ប្រើ​របស់រួម​គ្នា ដូចជា​ម្ជុល សឺ​រ៉ាំង ច្រាស់​ដុស​ធ្មេញ និង​ប្រដាប់​កោរ​ពុក​មាត់​ជា​ដើម ព្រោះ​របស់​ទាំង​អស់​នោះ​អាច​មាន​​ផ្ទុក​ឈាម ឬ​សារធាតុ​រាវ​ក្នុង​ខ្លួនយើង។ សាក​សួរ​ជា​មួយ​គ្រូពេទ្យ ឬ​ឱសថ​ការី​ពី​ពត៌​មាន​បន្ថែម​បាន។ ​ត្រូវ​ប្រើ Nevirapine ការ​ពារ​មេរោគ​អេដស៍ ក្រោយយើង​​ប៉ះ​ពាល់​ជា​មួយ​មេរោគ​នោះ ដូចជា​មុត​ម្ជុល ឬ​ប៉ះ​សារ​ធាតុ​រាវ​របស់​អ្នក​ផ្តុក​មេរោគ​អេដស៍ ជាដើម។ មាន​ថ្នាំ​ផ្សេងៗទៀត ​សម្រាប់​ការ​ពារពី​មេរោគ​អេដស៍ បន្ទាប់​យើង​បាន​ប៉ះ​ពាល់​ជាមួយ​មេរោគ។ ២- គេប្រើ​ថ្នាំនេះ​យ៉ាង​ម៉េច? ​អាច​លេប​ថ្នាំ​​តាម​មាត់ មួយ​អាហារ ឬ​លេប​ទាំង​​ពោះ​ទទេ​ក៏​បាន ហើយជា​ទូ​ទៅ​ត្រូវ​ញ៉ាំ​ថ្នាំ​នេះ​មួយ​ថ្ងៃ​មួយ​គ្រាប់ ពេល​ចាប់​ផ្តើម​លេប ១៤​ ថ្ងៃ​ដំបូង […]


ថ្នាំបន្ទាប់បន្សំ

Methazolamide (ឱសថ Methazolamide)

ស្វែងយល់ពីការប្រើប្រាស់១- ព្យាបាលជំងឺអី្វខ្លះ? Methazolamide ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​មាន​សម្ពាធ​​ខ្ពស់​នៅ​ក្នុង​ភ្នែក​ ដោយ​សារ​​មាន​ជំងឺ​ទឹក​ដក់​បាត​ភ្នែក។ ការ​បន្ថយ​សម្ពាធ​​ខ្ពស់​ក្នុង​ភ្នែក ​អាច​ជួយ​ការ​ពារ​កុំ​ឲ្យ​ខ្វាក់​ភ្នែក មើល​ស្រវាំង និង​ខូច​ខាត​សរសៃ​ប្រសាទ​ភ្នែក។ ថ្នាំ Methazolamide ជា​ប្រភេទ​ថ្នាំ​ក្នុង​ក្រុម Carbonic Anhydraseinhibitors មាន​នាទី​បន្ថយ​ការ​ផលិត​សារធាតុ​រាវ​នៅ​ក្នុង​ភ្នែក។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ត្រូវ​លេប​ថ្នាំ​នេះ​តាម​មាត់​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត ជា​ធម្មតា​លេប ២-៣ ដង/​ថ្ងៃ។ ​ត្រូវ​លេប​ជាមួយ​អាហារ​ ប្រសិន​បើ​​មាន​បញ្ហា​ឈឺ​ក្រពះ។ ដើម្បី​បន្ថយ​ហានិភ័យ​ ​ផល​ប៉ះពាល់​មួយ​ចំនួន​របស់​ថ្នាំ (ក្រួស​ក្នុង​តម្រង​នោម) ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ​លុះ​ត្រាអ្នក​មាន​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​មិន​ឲ្យ​ផឹក។ ហើយកម្រិត​ថ្នាំ​ត្រូវ​ផ្អែក​លើ​ស្ថាន​ភាព​សុខ​ភាព និង​ការ​ឆ្លើយ​តប​របស់​ថ្នាំ។ ប្រើ​ថ្នាំ​នេះឲ្យ​បាន​ទៀង​ទាត់ ​ដើម្បី​ឲ្យ​ថ្នាំ​មាន​ប្រសិទ្ធភាពខ្ពស់។ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ចង​ចាំលេប​រួច ឬ​មិនទាន់​លេប​ថ្នាំ យើង​ត្រូវ​លេប​វា​ក្នុង​ពេល​តែ​មួយ​ជា​រៀង​រាល់​ថ្ងៃ ត្រូវ​បន្ត​លេប​ទោះ​ជា​បាន​ធូរ​ស្រាល​ក៏​ដោយ។ មនុស្ស​ភាគ​ច្រើន​​មាន​ជំងឺ​ទឹក​ដក់​ក្នុង​បាតភ្នែក ឬ​មាន​សម្ពាធ​ខ្ពស់​ក្នុង​ភ្នែក​ មិន​មាន​រង​ផល​រំ​ខាន​ក្រោយ​ប្រើ​ថ្នាំ​នេះ​ទេ។ ៣- រក្សា​ទុកដោយ​វិធី​ណា? អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Methazolamide ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​? មុន​លេប​ថ្នាំ Methazolamide ត្រូវ​ប្រាប់​គ្រូពេទ្យ ឬ​ឱសថការី ក្នុង​ករណី​យើង​មាន​ប្រតិកម្ម​ ឬ​អាលែកហ្ស៊ី​នឹង​ថ្នាំ​ផ្សេង​ទៀត។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ