backup og meta

Stroke ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាលកើតច្រើនលើមនុស្សចាស់ បង្ការបែបណា?

Stroke ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាលកើតច្រើនលើមនុស្សចាស់ បង្ការបែបណា?

ដឹង​អត់​ថា មាន​មនុស្ស​ប្រមាណ​១៥​លាន​នាក់​ជុំវិញ​ពិភពលោក​ ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​​ក្បាល​ជា​រៀងរាល់​ឆ្នាំ ក្នុង​ចំណោម​នោះ អត្រា​បាត់បង់​ជីវិត​កើន​ដល់​៥លាន​នាក់ និង​៥​លាន​នាក់​ទៀត ត្រូវ​ពិការ​ជា​រៀង​រហូត ដែល​​បាន​​ក្លាយ​ជា​បន្ទុក​ដ៏​ធំ​មួយ​ដល់​​សមាជិក​គ្រួសារ។ ហេតុ​ដូច្នេះ​ហើយ​ ការបង្ការ និង​ការតាមដាន​ស្ថានភាព​សុខភាព​ឱ្យ​បាន​ជាប់លាប់​​ មាន​សារៈសំខាន់​ណាស់​​សម្រាប់​អ្នក​មាន​បញ្ហា​សុខភាព​ស្រាប់​ ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់។

គន្លឹះ​ ៣ ​យ៉ាង​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​លើ​មនុស្ស​ចាស់

១. បញ្ចុះ​សម្ពាធ​ឈាម

សម្ពាធ​ឈាម​ខ្ពស់ គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​កើត​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ការ​តាមដាន​កម្រិត​សម្ពាធ​ឈាម និង​ចាត់វិធានការ​ចាំបាច់​មួយ​ចំនួន​ អាច​ពង្រឹង​សុខភាព​បេះដូង ក៏​ដូចជា​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

កម្រិត​សម្ពាធ​ឈាម​សមស្រប​សម្រាប់​មនុស្ស​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ គឺ​ត្រូវ​តិច​ជាង​១៣០/៨០។ ប៉ុន្តែ​ក្នុង​ករណី​សម្ពាធ​ឈាម​ឡើង​ខ្ពស់ យើង​គួរ​តែ៖

  • កាត់បន្ថយ​ការ​ញ៉ាំ​ស្ករ
  • ជៀសវាង​អាហារ​មាន​ជាតិ​កូលេស្តេរូល (កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ចរន្ត​ឈាម) ដូចជា​ប៊ឺហ្គឺរ ឈីស និង​ការ៉េម
  • ញ៉ាំ​របប​អាហារ​សុខភាព ដូចជា​បន្លែ ផ្លែឈើ ត្រី​ និង​ទឹកដោះគោ​គ្មាន​ខ្លាញ់
  • ហាត់​ប្រាណ​រយៈពេល​៣០​នាទី​ក្នុង​១​ថ្ងៃ។

២. រក្សា​ទម្ងន់​ខ្លួន​

យោង​តាម​អង្គការ ​World Stroke Organization ការ​លើស​ទម្ងន់​ អាច​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដល់​ទៅ​២២% ស្រប​ពេល​ដែល​អ្នក​ធាត់​ជ្រុល​ មាន​ហានិភ័យ​រហូត​ដល់​ទៅ​៦៤%។ យ៉ាង​ណា​មិញ ចំពោះ​មនុស្ស​វ័យ​ចំណាស់​ ដែល​មាន​បញ្ហា​សុខភាព​គួប​ផ្សំ ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ លើស​សម្ពាធ​ឈាម និង​ផ្សេង​ទៀត គឺ​មាន​អត្រា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កាន់​តែ​ខ្ពស់។ ហេតុ​ដូច្នេះ​ហើយ មនុស្ស​វ័យ​ចំណាស់​ គួរ​តែ​ថែរក្សា​ទម្ងន់​ខ្លួន​ឱ្យ​បាន​ល្អ ដោយ​ធ្វើ​លំហាត់​ប្រាណ ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​​សមល្មម​ក្នុង​មួយ​ពេល​ៗ។

គ្រោះថ្នាក់សរសៃឈាមខួរក្បាល

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៣. ជៀសវាង​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង

ការ​ជក់​បារី​ អាច​បំផ្លាញ​សរសៃ​ឈាម បង្កើនសម្ពាធឈាម និង​កាត់បន្ថយ​កម្រិត​អុកស៊ីហ្សែន​នៅ​ក្នុង​ឈាម។ បន្ថែម​ពី​នេះ ការ​ជក់​បារី​ក៏​ធ្វើ​ឱ្យ​ឈាម​កាន់​តែ​ខាប់ ជា​ហេតុ​នាំ​ឲ្យ​មាន​កំណក​ឈាម​នៅ​ក្នុង​សរសៃ​ឈាម​ដែល​នាំ​ទៅ​ដល់​បេះដូង និង​ខួរ​ក្បាល។ ចំណែក​ឯ​ការ​ផឹក​គ្រឿង​ស្រវឹង ក៏​អាច​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា។ អ៊ឹចឹង​ហើយ​ មនុស្ស​វ័យ​ចំណាស់​ គួរ​តែ​កាត់បន្ថយ​ ឬ​បញ្ឈប់​ការ​ជក់​បារី ក៏​ដូចជា​ញ៉ាំ​គ្រឿង​ស្រវឹង​ ទើប​ជា​ការ​ប្រសើរ។​​​​

ចំណុចសំខាន់

គន្លឹះ​ ៣ ​យ៉ាង​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​លើ​មនុស្ស​ចាស់


១. បញ្ចុះ​សម្ពាធ​ឈាម


សម្ពាធ​ឈាម​ខ្ពស់ គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​កើត​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ការ​តាមដាន​កម្រិត​សម្ពាធ​ឈាម និង​ចាត់វិធានការ​ចាំបាច់​មួយ​ចំនួន​ អាច​ពង្រឹង​សុខភាព​បេះដូង ក៏​ដូចជា​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។
កម្រិត​សម្ពាធ​ឈាម​សមស្រប​សម្រាប់​មនុស្ស​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ គឺ​ត្រូវ​តិច​ជាង​១៣០/៨០។ ប៉ុន្តែ​ក្នុង​ករណី​សម្ពាធ​ឈាម​ឡើង​ខ្ពស់ យើង​គួរ​តែ៖
  • កាត់បន្ថយ​ការ​ញ៉ាំ​ស្ករ
  • ជៀសវាង​អាហារ​មាន​ជាតិ​កូលេស្តេរូល (កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ចរន្ត​ឈាម) ដូចជា​ប៊ឺហ្គឺរ ឈីស និង​ការ៉េម
  • ញ៉ាំ​របប​អាហារ​សុខភាព ដូចជា​បន្លែ ផ្លែឈើ ត្រី​ និង​ទឹកដោះគោ​គ្មាន​ខ្លាញ់
  • ហាត់​ប្រាណ​រយៈពេល​៣០​នាទី​ក្នុង​១​ថ្ងៃ។

២. រក្សា​ទម្ងន់​ខ្លួន​


យោង​តាម​អង្គការ​World Stroke Organization ការ​លើស​ទម្ងន់​ អាច​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដល់​ទៅ​២២% ស្រប​ពេល​ដែល​អ្នក​ធាត់​ជ្រុល​ មាន​ហានិភ័យ​រហូត​ដល់​ទៅ​៦៤%។ យ៉ាង​ណា​មិញ ចំពោះ​មនុស្ស​វ័យ​ចំណាស់​ ដែល​មាន​បញ្ហា​សុខភាព​គួប​ផ្សំ ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ លើស​សម្ពាធ​ឈាម និង​ផ្សេង​ទៀត គឺ​មាន​អត្រា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កាន់​តែ​ខ្ពស់។ ហេតុ​ដូច្នេះ​ហើយ មនុស្ស​វ័យ​ចំណាស់​ គួរ​តែ​ថែរក្សា​ទម្ងន់​ខ្លួន​ឱ្យ​បាន​ល្អ ដោយ​ធ្វើ​លំហាត់​ប្រាណ ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​​សមល្មម​ក្នុង​មួយ​ពេល​ៗ។
៣. ជៀសវាង​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង
ការ​ជក់​បារី​ អាច​បំផ្លាញ​សរសៃ​ឈាម បង្កើនសម្ពាធឈាម និង​កាត់បន្ថយ​កម្រិត​អុកស៊ីហ្សែន​នៅ​ក្នុង​ឈាម។ បន្ថែម​ពី​នេះ ការ​ជក់​បារី​ក៏​ធ្វើ​ឱ្យ​ឈាម​កាន់​តែ​ខាប់ ជា​ហេតុ​នាំ​ឲ្យ​មាន​កំណក​ឈាម​នៅ​ក្នុង​សរសៃ​ឈាម​ដែល​នាំ​ទៅ​ដល់​បេះដូង និង​ខួរ​ក្បាល។ ចំណែក​ឯ​ការ​ផឹក​គ្រឿង​ស្រវឹង ក៏​អាច​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា។ អ៊ឹចឹង​ហើយ​ មនុស្ស​វ័យ​ចំណាស់​ គួរ​តែ​កាត់បន្ថយ​ ឬ​បញ្ឈប់​ការ​ជក់​បារី ក៏​ដូចជា​ញ៉ាំ​គ្រឿង​ស្រវឹង​ ទើប​ជា​ការ​ប្រសើរ។

[embed-health-tool-heart-rate]

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

4 Ways to Help Prevent Stroke in Seniors

https://www.grandoaksdc.org/4-ways-to-help-prevent-stroke-in-seniors/

Lower Your Risk of Stroke

https://odphp.health.gov/myhealthfinder/health-conditions/heart-health/lower-your-risk-stroke

Six ways to prevent
stroke

https://ukhealthcare.uky.edu/comprehensive-stroke-center/education-prevention/preventing-stroke/six-ways-prevent-stroke

កំណែ​ប្រែបច្ចុប្បន្ន

20/02/2025

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

ស្រីៗលើសទម្ងន់នៅវ័យក្មេង មានហានិភ័យខ្ពស់ប្រឈមនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាល

ពិតអត់? ពេលងូតទឹក ស្រោចទឹកលើក្បាលមុនគេ អាចធ្វើឲ្យគ្រោះថ្នាក់សរសៃឈាមខួរក្បាល?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Yesterday

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម