កុមារទាំងអស់សុទ្ធតែមានទេពកោសល្យផ្ទាល់ខ្លួន និងខុសៗគ្នា។ ការដឹងពីទេពកោសល្យរបស់កូនៗអាចជួយម៉ាក់ប៉ាដឹងពីសមត្ថភាព និងអាចជួយអាអូនជោគជ័យក្នុងអាជីពអនាគត។ តើក្មេងៗមានទេពកោសល្យពីកំណើតអ្វីខ្លះ? ហើយអាជីពណាខ្លះត្រូវនឹងទេពកោសល្យអាអូន?
កុមារម្នាក់ៗអាចមានទេពកោសល្យ ឬភាពវៃឆ្លាតពីកំណើតមួយឬច្រើនក្នុងចំណោមប្រាំបួននេះ៖
១. ទេពកោសល្យខាងអក្សរ
អាអូនដែលមានទេពកោសល្យខាងអក្សរចេះពាក្យច្រើន ចូលចិត្តការអាន ភាសា ពាក្យជួន ពាក្យបណ្តៅ និងការសិក្សាសង្គមជាងគណិតវិទ្យា ឬវិទ្យាសាស្ត្រ រៀនភាសាបរទេសយ៉ាងងាយស្រួល អាចប្រកបពាក្យ និងសរសេរពាក្យពិបាកបានល្អ ហើយបញ្ចេញគំនិតបានល្អ។
អាជីពអនាគត៖ កវីនិពន្ធ អ្នកកាសែត គ្រូបង្រៀន ឬមេធាវីជាដើម។
២. ទេពកោសល្យខាងលេខ
បើកូនមានទេពកោសល្យខាងលេខតែងតែចង់ដឹង ឬចង់ឃើញពីរបៀបដែលអ្វីមួយដំណើរការ ចូលចិត្តលេខ គណិតវិទ្យា ការពិសោធន៍ កុំព្យូទ័រ ហ្គេមយុទ្ធសាស្ត្រដូចជាអុក ឬល្បែងផ្គុំរូប អាជីពថ្ងៃអនាគតអាចជាអ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកស្រាវជ្រាវ ឬគណនេយ្យករជាដើម។
៣. ទេពកោសល្យខាងរូប
អាអូនដែលមានទេពកោសល្យខាងរូបអាចមើល និងយល់ពីគំនូសតាង ឬផែនទីបានយ៉ាងល្អ ស្រមៃញឹកញាប់ មានជំនាញក្នុងការគូរ និងសូនរូប ហើយចូលចិត្តរុះរើរបស់របរចេញពីគ្នា រួចផ្គុំចូលគ្នាវិញ អាជីពអនាគត អាចជាជាងចម្លាក់ ស្ថាបត្យករ ជាងមេកានិក ឬអ្នករចនាជាដើម។
៤. ទេពកោសល្យខាងប្រើរាងកាយ
អាអូនដែលមានទេពកោសល្យខាងប្រើរាងកាយ ពូកែខាងកីឡា ចូលចិត្តធ្វើចលនាជាជាងនៅអង្គុយស្ងៀមៗ អាចធ្វើត្រាប់តាមចលនា ឬកាយវិការរបស់អ្នកដទៃបានយ៉ាងងាយ ចូលចិត្តប៉ះវត្ថុផ្សេងៗ រីករាយនឹងសកម្មភាពដែលប្រើរាងកាយ និងអាចប្រើអវយវៈលើរាងកាយបានយ៉ាងល្អ អាជីពអនាគត អាចអ្នករបាំ អ្នកពន្លត់អគ្គីភ័យ គ្រូពេទ្យវះកាត់ តារាសម្តែង ឬអត្តពលិកជាដើម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៥. ទេពកោសល្យខាងតន្រ្តី
កូនខ្លះមានទេព្យកោសល្យខាងតន្រ្តី ចូលចិត្តតន្រ្តី និងចំរៀង។ អាអូនអាចច្រៀងបានពិរោះ ដឹងថាពេលណាដល់ភ្លេងត្រូវច្រៀង ចូលចិត្តលេងឧបករណ៍តន្រ្តី ធ្វើចលនាតាមចង្វាក់ភ្លេង ឬហួចជាដើម អាជីពអនាគតអាចជា តន្ត្រីករ អ្នកចម្រៀង ឬអ្នកនិពន្ធជាដើម។
៦. ទេពកោសល្យខាងមនុស្ស
អាអូនដែលមានទេពកោសល្យខាងមនុស្ សចូលចិត្តធ្វើការទំនាក់ទំនង ឬលេងជាមួយមិត្តភ័ក្តិ អាចដឹកនាំមិត្តភ័ក្តិ ចេះយកចិត្តទុកដាក់ ជួយមិត្តដោះស្រាយបញ្ហា និងអាចយល់ពីអារម្មណ៍ ទឹកមុខ កាយវិការ ឬទឹកសំឡេងរបស់អ្នកដទៃ អាជីពអនាគតអាចជា អ្នកប្រឹក្សា គ្រូពេទ្យ អ្នកនយោបាយ គ្រូបង្រៀន ឬអាជីវករជាដើម។
៧. ទេពកោសល្យលើខ្លួនឯង
អាអូនដែលមានទេព្យកោសល្យលើខ្លួនឯងចូលចិត្តភាពឯករាជ្យ ដឹងពីសមត្ថភាព និងចំណុចខ្សោយរបស់ខ្លួន ហើយលេង ឬរៀនបានល្អនៅពេលនៅតែម្នាក់ឯង អាចដឹកនាំខ្លួនឯង មានការគោរពខ្លួនឯងខ្ពស់ និងអាចរៀនពីកំហុស និងភាពជោគជ័យរបស់ខ្លួន អាជីពអនាគតអាចជា ទស្សនវិទូ សាស្រ្តាចារ្យ គ្រូបង្រៀន ឬអ្នកស្រាវជ្រាវជាដើម។
៨. ទេពកោសល្យខាងធម្មជាតិ
អាអូនដែលមានទេព្យកោសល្យខាងធម្មជាតិ ចូលចិត្តនិយាយអំពីសត្វចិញ្ចឹម ឬកន្លែងនៅខាងក្រៅ ចូលចិត្តធម្មជាតិ សួនសត្វ ឬលេងនៅខាងក្រៅ ហើយចាប់អារម្មណ៍លើជីវវិទ្យា ឧតុនិយម ឬតារាសាស្តជាដើម អាជីពអនាគត អាចជាអ្នកអភិរក្សសត្វ ឬព្រៃ ជីវវិទូ តារាវិទូ ឬពេទ្យសត្វជាដើម។
[embed-health-tool-heart-rate]
៨. ទេពកោសល្យខាងទស្សនវិជ្ជា
អាអូនដែលមានទេពកោសល្យខាងទស្សនវិជ្ជា ចូលចិត្តគិត សួរសំណួរ និងចង់ដឹងអំពីជីវិត ហើយបង្ហាញពីការយល់ដឹង និងចំណាប់អារម្មណ៍លើសពីអាយុ អាជីពអនាគត អាចជាទស្សនវិទូ បព្វជិត អ្នកវិទ្យាសាស្ត្រ ឬអ្នកនិពន្ធជាដើម។
កុមារអាចមានទេពកោសល្យពីកំណើតច្រើនមុខ ប៉ុន្តែនៅពេលអាអូនមានទេពកោសល្យច្រើនមុខ តែក៏អាចមានទេពកោសល្យណាមួយនឹងលេចធ្លោជាងគេដែរ។
អត្ថបទគួរអាន៖
- ហេតុផល ៤ យ៉ាង ប៉ាម៉ាក់មិនគួរចាក់ក្រឡេកកូនឱ្យសើច
- គួរធ្វើម៉េច ពេលឮកូននិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា”?
- វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់
- ចេញសញ្ញាមួយចំនួននេះ បង្ហាញថាកូនមានជំងឺពិបាកផ្ចង់អារម្មណ៍
- ឃើញកូនតូចប្រើដៃឆ្វេង ប៉ាម៉ាក់គួរកែអត់?
- ចង់ឱ្យកូនជោគជ័យ មានអនាគតល្អ ប៉ាម៉ាក់ត្រូវធ្វើរឿង ៥ យ៉ាងនេះតាំងពីកូននៅតូច