backup og meta

ឱ្យកូនលោតលេងលើគ្រែរ៉ឺស័រមានប្រយោជន៍ច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

    ឱ្យកូនលោតលេងលើគ្រែរ៉ឺស័រមានប្រយោជន៍ច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង

    ការលោតលេងលើគ្រែរ៉ឺស័រធ្វើឱ្យកុមារសប្បាយ ហើយមិនថាកុមារតូច ឬធំទេចូលចិត្តលោត​លេង​បែបនេះ​ណាស់។ ម៉ាក់ប៉ាដឹងទេថា ក្រៅពីធ្វើ​ឱ្យ​អាអូនសប្បាយហើយ តើការលោតលេងលើគ្រែរ៉ឺស័រ​ផ្តល់ប្រយោជន៍អ្វីខ្លះដល់អូនៗ?

    ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការលោតលេងលើគ្រែរ៉ឺស័រ៖

    ១. ជំរុញឱ្យកូនធ្វើសកម្មភាពរាងកាយ

    តាមការសិក្សាបានឱ្យដឹងថា ការលោតលេងលើគ្រែរ៉ឺស័រជាការហាត់ប្រាណ​​ដែលសប្បាយ ហើយ​អាច​ជួយឲ្យកូនដុតបំផ្លាញកាឡូរីបានច្រើនជាងការរត់ត្រឹកៗទៅទៀត។

    ២. ជួយឱ្យសាច់ដុំរឹងមុំា

    ការលោតលេងលើគ្រែរ៉ឺស័រជាប្រចាំអាចជួយពង្រឹងសាច់ដុំ ព្រោះ​អាអូន​ត្រូវការប្រើប្រាស់​សាច់​ដុំកំភួនជើង ភ្លៅ គូទ និងចង្កេះជាដើមដើម្បី​លោតឡើងលោតចុះ និងទប់លំនឹងដែល​ធ្វើឱ្យ​សាច់​ដុំកន្លែងទាំងនោះរឹងមុំា។

    ៣. ល្អចំពោះសុខភាពបេះដូង

    ការលោតលេងលើគ្រែរ៉ឺស័រអាចបង្កើនចង្វាក់បេះដូងដែលជួយពង្រឹងសាច់ដុំបេះដូង និងធ្វើឱ្យ​សរសៃ​​ឈាមបេះដូងមានសុខភាពល្អ ទំាង​អាអូន​​មិនដឹងថាខ្លួនឯងកំពុងហាត់ប្រាណ។

    សុខភាពបេះដូង

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៤. ជួយសម្អាតប្រព័ន្ធទឹករងៃ

    ការលោតលេងលើគ្រែរ៉ឺស័រអាចជួយបង្កើនចលនាប្រព័ន្ធទឹករងៃដែល​ជួយ​បញ្ចេញជាតិពុលចេញពីរាងកាយ។ ពេលរាងកាយគ្មានជាតិពុល ប្រព័ន្ធការពាររាងកាយរបស់អាអូននឹងខ្លំាងជាងមុន។

    ៥. បង្កើនភាពបត់បែន

    នៅពេលអាអូនលោតចុះឡើងលើគ្រែរ៉ឺស័រ សាច់ដុំនឹងកន្ត្រាក់ ហើយរលាជាច្រើនដង។ ជាង​នេះ​ទៅទៀត ពេលអាអូនលោតលើគ្រែរ៉ឺស័រ ជើង និងដៃអាចលាតសន្ធឹងតាមទីដៅផ្សេងៗគ្នា បន្ទាប់​មក​កូនអាចធ្លាក់មកលើគ្រែរ៉ឺស័រវិញលើទីតាំងផ្សេងៗគ្នាដែលតម្រូវ​ឱ្យ​អាអូនប្រើប្រាស់រាងកាយទាំងមូលដើម្បីទប់លំនឹងកុំឱ្យដួល។

    ចលនាទាំងអស់នេះសុទ្ធតែអាចជួយ​ឱ្យរាងកាយកូនមាន​ភាព​បត់បែនកាន់តែខ្លាំងដែលជួយឱ្យកូនធ្វើចលនាជាច្រើន​ដូចជា ដើរ រត់ ឬឡើង​ជណ្តើរ​ដោយមិនមានការដកដង្ហើមខ្លាំង ឬឈឺសាច់ដុំ។

    ៦. ជួយបង្កើនទំនុកចិត្ត

    ពេលអាអូនរៀនលោតលើគ្រែរ៉ឺស័រ ឬព្យាយាមរៀនធ្វើចលនា ឬកាយវិការផ្សេងៗ​នៅពេល​កំពុង​លោត​គឺជាពេល​ដែលអាអូនសាកល្បងអ្វីដែលថ្មី។ ដោយសារការលោតនេះសប្បាយ អាអូន​នឹង​ព្យាយាម​រៀនរហូតដល់ចេះ។

    នៅពេលអាអូនរៀនចេះ អាអូននឹងកើនទំនុកចិត្តលើខ្លួនឯងដោយ​សារ​អាអូនដឹងថា អាអូនអាច​ធ្វើ​បាន​នៅពេលអាអូនព្យាយាម។

    ការលោតលេងលើគ្រែរ៉ឺស័រមិនត្រឹមតែធ្វើឱ្យអាអូនសប្បាយដែលល្អចំពោះ​​សុខភាពផ្លូវចិត្ត និង​ជួយ​ដល់​ការអភិវឌ្ឍផ្នែកបញ្ញាស្មារតីទេ ថែម​ទាំងជួយឱ្យអាអូនមានសុខភាពល្អទៀតផង។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការលោតលេងលើគ្រែរ៉ឺស័រ៖
    • ជំរុញឱ្យកូនធ្វើសកម្មភាពរាងកាយ
    • ជួយឱ្យសាច់ដុំរឹងមុំា
    • ល្អចំពោះសុខភាពបេះដូង
    • ជួយសម្អាតប្រព័ន្ធទឹករងៃ
    • បង្កើនភាពបត់បែន
    • ជួយបង្កើនទំនុកចិត្ត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម