backup og meta

កូនក្រចេះនិយាយអាចមកពីកត្តាទាំងនេះ ប៉ាម៉ាក់ដោះស្រាយបែបណា?

កូនក្រចេះនិយាយអាចមកពីកត្តាទាំងនេះ ប៉ាម៉ាក់ដោះស្រាយបែបណា?

ពិត​ណាស់​ កុមារ​ម្នាក់​ៗ​មាន​ជំនាញ​ និង​ការ​លូតលាស់​​មិន​ដូច​គ្នា​ទេ ហើយ​ការ​​រៀន​ភាសា និង​​​​​និយាយ​ស្ដី​ក៏​ស្ថិត​នៅ​វ័យ​​ខុស​គ្នា​ដែរ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​ស្វែង​យល់​ខ្លះ​ៗ​ពី​ការអភិវឌ្ឍ​លើ​ជំនាញ​​ភាសា​ និង​ការ​និយាយ​របស់​កូន​ នោះ​អាច​ឲ្យ​​យើង​ដឹង​​កាន់​តែ​ច្បាស់​ថា​អា​អូន​ប្រឈម​នឹង​បញ្ហា​និយាយ​ស្ដី​​ដែរ​ឬ​យ៉ាង​ណា។

​​​​​អ្វី​ទៅ​ជា​ការ​​​ក្រ​ចេះ​និយាយ​ស្ដី ឬ​ចេះ​ភាសា​យឺត​?

កុមារ​ដែល​ប្រឈម​នឹង​បញ្ហា​ចេះ​​ភាសា​យឺត​​​ អាច​និយាយ​ជា​ពាក្យ​មួយ​ម៉ាត់ ពីរ​ម៉ាត់​ ប៉ុន្តែ​មិន​អាច​បង្កើត​ជា​ឃ្លា​បាន។

កុមារ​ដែល​ប្រឈម​នឹង​បញ្ហា​និយាយ​ស្ដី​យឺត អាច​ប្រើ​ពាក្យ​ ឬ​ឃ្លា​​ដើម្បី​បង្ហាញ​ពី​គំនិត​ផ្ទាល់​ខ្លួន​បាន​ ប៉ុន្តែ​យើង​ពិបាក​យល់​ន័យ​របស់​កូន​។

[embed-health-tool-due-date]

សញ្ញា​នៃ​ការ​​​ក្រ​ចេះ​និយាយ​ស្ដី ឬ​ចេះ​ភាសា​យឺត

​ប្រសិនបើ​អា​អូន​មិន​មាន​ប្រតិកម្ម​ទៅ​នឹង​សំឡេង​ទេ​នោះ ប៉ា​ម៉ាក់​គួរ​នាំ​កូន​​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ។ យ៉ាង​ណា​មិញ ខាង​ក្រោម​នេះ​ជា​សញ្ញា​ដែល​ប៉ា​ម៉ាក់​គួរ​តាមដាន​ឲ្យ​បាន​ដិតដល់៖

  • ត្រឹម​អាយុ​១២ខែ៖ កូន​មិន​ប្រើ​ភាសា​កាយវិការ ដូចជា​ចង្អុល​ ឬ​បក់​ដៃ​
  • ត្រឹម​អាយុ​១៨​ខែ៖ ចូលចិត្ត​ប្រើ​កាយវិការ​ជាង​និយាយ​ស្ដី
  • ត្រឹម​អាយុ​១៨​ខែ៖ មាន​​បញ្ហា​ក្នុង​ការ​ត្រាប់​តាម​សំឡេង
  • ពិបាក​យល់​លើ​ការ​ណែ​នាំ​ងាយ​ពី​អាព្យាបាល​
  • ត្រឹម​អាយុ​២​ឆ្នាំ​៖ អាច​ធ្វើ​ត្រាប់​តាម​ពាក្យ​សម្ដី ឬ​សកម្មភាព ប៉ុន្តែ​មិន​អាច​និយាយ​ចេញ​ជា​ពាក្យ​ ឬ​ឃ្លា​ដោយ​​ឯកឯង។
  • ត្រឹម​អាយុ​២​ឆ្នាំ​៖ និយាយ​បាន​តែ​​ពាក្យ​មួយ​ចំនួន​ដដែល​ៗ ហើយ​មិន​អាច​ប្រើ​​ភាសា​ផ្ទាល់​មាត់​ ដើម្បី​សន្ទនា​លើស​ពី​តម្រូវ​ការ​របស់​ខ្លួន​បាន។
  • ត្រឹម​អាយុ​២​ឆ្នាំ​៖ មិន​អាច​ធ្វើ​តាម​ការ​ណែនាំ​ងាយ​ៗ​បាន​។

បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​ក៏​ចាំបាច់​ត្រូវ​​ពិគ្រោះ​យោបល់​​ជាមួយ​គ្រូពេទ្យ​ផង​ដែរ ប្រសិនបើ​កូន​និយាយ​ពិបាក​យល់​ជាង​កុមារ​​​មាន​​វ័យ​ស្រករ​គ្នា។

  • ប៉ា​ម៉ាក់​គួរ​យល់​ដឹង​ថា កុមារ​ប្រហែល​ជា​៥០%​​អាច​និយាយ​បាន​នៅ​ពេល​ដែល​មាន​វ័យ​២​ឆ្នាំ និង​៧៥%​ នៅ​ពេល​ដែល​ក្មេង​មាន​វ័យ​៣​ឆ្នាំ។
  • ត្រឹម​អាយុ​៤​ឆ្នាំ កុមារ​អាច​និយាយ​ស្ដាប់​យល់​ច្រើន​។

កូនមិនចេះនិយាយ

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

​ក្មេង​​​​ក្រ​ចេះ​និយាយ​ស្ដី ឬ​ចេះ​ភាសា​យឺត​បណ្ដាល​មកពី​មូលហេតុ​អ្វី?

ក្មេង​​​​ក្រ​ចេះ​និយាយ​ស្ដី អាច​បណ្ដាល​មក​ពី៖

  • ខូចប្រអប់មាត់​ ដូចជា​មាន​បញ្ហា​អណ្ដាត ឬ​ក្រអូម​មាត់
  • ចុងអណ្តាតខ្លី
  • បញ្ហា​លើ​ការ​ស្ដាប់​
  • ការ​ឆ្លង​មេរោគ​ក្នុង​ត្រចៀក​

អត្ថបទគួរអាន៖

​​គន្លឹះ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​​លើ​ការ​និយាយ​ស្ដី​របស់​កូន

ផ្ដោត​ទៅ​លើ​ការ​សន្ទនា៖​ ដោយ​ជជែក​ជាមួយ​កូន​ ច្រៀង ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ធ្វើ​ត្រាប់​តាម​សំឡេង និង​កាយវិការ។

អាន​សៀវភៅ​ឲ្យ​កូន​ស្ដាប់៖ ចាប់ផ្ដើម​អាន​សៀវភៅ​នៅ​ពេល​ដែល​កូន​នៅ​តូច និង​ស្វែង​រក​សៀវភៅ​ដែល​ស័ក្ដិសម​ទៅ​នឹង​វ័យ​របស់​កូន។

ដើម្បី​ពង្រឹង​ការ​និយាយ​​ស្ដី និង​ភាសា​ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ជជែក​ជាមួយ​កូន​ ដោយ​រៀបរាប់​ឈ្មោះ​អាហារ សម្ភារៈ ពន្យល់​ថា​ប៉ា​ម៉ាក់​កំពុង​តែ​ធ្វើអ្វី ឬ​ចង្អុល​ទៅ​វត្ថុ​​ងាយ​ៗ​ដែល​នៅ​ជុំវិញ​ផ្ទះ ដើម្បី​ឲ្យ​កូន​រៀន​និយាយ​ឲ្យ​បាន​ច្រើន​។​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Evaluation and Management of the Child with Speech Delay

https://www.aafp.org/pubs/afp/issues/1999/0601/p3121.html

Delayed Speech or Language Development

https://kidshealth.org/en/parents/not-talk.html

Language delay

https://raisingchildren.net.au/babies/development/language-development/language-delay

កំណែ​ប្រែបច្ចុប្បន្ន

09/05/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទាំងនេះជាសញ្ញាបញ្ជាក់ថាកូនមានបញ្ហាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន

Gangliosides ៖ អាហារូបត្ថម្ភដ៏សំខាន់សម្រាប់កូនជួយដល់ការលូតលាស់ខួរក្បាល និងការសិក្សា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 09, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម