backup og meta

EQ ជាអ្វី? គន្លឹះទាំងនេះជួយឲ្យកូនមាន EQ ខ្ពស់​ ចេះដោះស្រាយបញ្ហា!

EQ ជាអ្វី? គន្លឹះទាំងនេះជួយឲ្យកូនមាន EQ ខ្ពស់​ ចេះដោះស្រាយបញ្ហា!

​EQ ​ជា​សមត្ថភាព​ឆ្លាតវៃ​​​ក្នុង​ការ​យល់​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ និង​អ្នក​ដទៃ ដោយ​អាច​​សង្កេត​ឃើញ យល់​ដឹង និង​អាច​ប្រើប្រាស់​អារម្មណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​មានការ​យល់​ដឹង​ពី​វិធី​ដោះ​ស្រាយ​បញ្ហា​ផង​ដែរ​។

ហេតុអ្វី​ EQ​​មាន​សារៈសំខាន់​សម្រាប់​ក្មេង​ក្នុង​ការ​រៀន​សូត្រ និង​គិត​​ខុស​ប្លែក​ពី​គេ?

មុខងារ​ដ៏​សំខាន់​មួយ​របស់​EQ គឺ​របៀប​ដោះស្រាយ​បញ្ហា​ប្រឈម​ ឬ​ឧបសគ្គ​ផ្សេង​ៗ ក៏​ដូចជា​ជួយ​ក្មេង​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ កត្តា​ដែល​ជួយ​ឲ្យ​ក្មេង​ដែល​មាន​EQ​ខ្ពស់​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ ​នៅ​ពេល​ដែល​ខ្លួន​ជួប​បញ្ហា​នឹងការ​សិក្សា​​គេ​នឹង​អាច​ដឹង​ពី​វិធី​ដោះ​ស្រាយ និង​មិន​មែន​ចេះ​តែ​ចង់​បោះ​បោះ​ការ​សិក្សានោះទេ តែ​គេ​អាច​ចេះ​ស្វែង​តក​ជំនួយ និង​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ល្អ​ផង​ដែរ​។​ ក្មេង​ដែល​មាន​កម្រិត​​ EQ ល្អ​អាចនឹង៖

  • ដឹង​ថា​ខ្លួន​មាន​អារម្មណ៍​ខឹង​
  • ដឹង​ពី​លទ្ធផល​​យ៉ាង​លឿន​ ប្រសិនបើ​ខ្លួន​ស្រែក​ ឬ​បោះ​សៀវភៅ​ចោល​លើ​ឥដ្ឋ
  • គិត​ឃើញ​វិធីសាស្ត្រ​ប្រសើរ​ជាង​មុន​​ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​ និង​ពន្យល់​ពី​អារម្មណ៍​របស់​ខ្លួន
  • ចង់​សាកល្បង​ម្ដង​ទៀត ទោះ​​ជា​មាន​អារម្មណ៍​ខឹង​ក៏​ដោយ​ ពីព្រោះ​ដឹង​ថា​​ខ្លួន​នឹង​ទទួល​បាន​​អ្វី​ ក្រោយ​ការ​ព្យាយាម​នេះ
  • ស្នើសុំ​ជំនួយ​ពី​​ប៉ា​ម៉ាក់​
  • ​​ប៉ា​ម៉ាក់​ជំរុញ​ខ្លាំង​ជ្រុល ប៉ុន្តែ​ក្មេង​ដែល​មាន​EQខ្ពស់​​យល់​ពី​អ្វី​ដែល​ប៉ា​ម៉ាក់​ខ្លួន​​ធ្វើ គឺ​ដើម្បី​ឲ្យ​កូន​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណោះ
  • ក្មេង​អាច​សុំ​ពេល​បន្ថែម​ទៀត​ក្នុង​ការ​រៀន​សូត្រ និង​ព្យាយាម​ធ្វើ​កិច្ចការ​នោះ​ដោយ​ខ្លួន​ឯង
  • ថ្ងៃ​បន្ទាប់​ កូន​អាច​រង់ចាំ​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ និង​ប្រាប់​គ្រូ​ថា​ខ្លួន​ពិបាក​យល់​លំហាត់​នោះ។​​

ក្មេងឆ្លាត

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ម៉េច​ក៏​ក្មេង​ខ្លះ​មាន​EQ​ទាប?​​​

កុមារ​ជា​ច្រើន​មិន​មាន​បញ្ហា​នឹង​EQ​នោះ​ទេ ហើយ​ខ្លះ​ទៀត​មាន​EQ​ខ្ពស់​ថែម​ទៀត​ផង។ យ៉ាង​ណា​មិញ ក្មេង​ដែល​មាន​ជំងឺ​​ពិបាក​ផ្ចង់​អារម្មណ៍​ អាច​នឹង​មិន​បាន​គិត​ពី​អារម្មណ៍​អ្នក​ដទៃ​ ដោយ​សារ​​តែ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​នេះ។ ដូចគ្នា​នេះ​ដែរ​ កុមារ​ដែល​រៀន​ភាសា​កាយវិការ​ ​អាច​នឹង​មិន​យល់​ពី​ស្ថានភាព​ទាំង​នេះ​ទាល់​តែ​សោះ។

[embed-health-tool-heart-rate]

គន្លឹះ​ជួយ​ឲ្យ​កូន​មាន​EQខ្ពស់

ពិត​ណាស់ ប៉ា​ម៉ាក់​អាច​ជួយ​ពង្រឹង​EQ​របស់​កូន​បាន​ ដោយ​ការ​ជំរុញ និង​ជួយ​តម្រង់​ទិស​ដល់​កូន។ ជាក់ស្ដែង មាន​សាលារៀន​ជា​ច្រើន​មាន​កម្មវិធី​ជួយ​បង្រៀន​ឲ្យ​ក្មេង​​មាន​EQ​ខ្ពស់​ផង​ដែរ។

ប៉ា​ម៉ាក់​អាច​ជួយ​ពង្រឹង​សមត្ថភាព​EQ​ដល់​កូន​តាម​វិធីសាស្ត្រ​ទាំង​នេះ៖

  • សួរ​ពី​អារម្មណ៍​របស់​កូន នៅ​ពេល​ដែល​​ក្មេង​ជួប​បញ្ហា​អ្វី​មួយ
  • គិត​ពី​យុទ្ធសាស្ត្រ ដោយ​ឲ្យ​កូន​​ធ្វើ​រឿងរ៉ាវ​​ខុស​ពី​រាល់​ដង ដើម្បី​ទទួល​បាន​លទ្ធផល​ផ្សេង។ គ្រប់គ្រង​អារម្មណ៍​ ក្នុង​ការ​គិត​ពី​ដំណោះស្រាយ​ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​EQ។
  • ឲ្យ​កូន​ចូលរួម​ជាមួយ​ប៉ា​ម៉ាក់​ក្នុង​​ការ​ថែទាំ​មនុស្ស​ដែល​ត្រូវការ​ជំនួយ​ ជា​គន្លឹះ​មួយ​​ឲ្យ​ក្មេង​ចេះ​មាន​ចិត្ត​មេត្តា​ករុណា។

អត្ថបទគួរអាន៖

ជា​ទូទៅ EQ​មាន​ពាក់ព័ន្ធ​​ទៅ​នឹង​ចំណុច​សំខាន់​ៗ​ជា​ច្រើន​ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ពង្រឹង​សមត្ថភាព​ពិសេស​​នេះ​​​ដល់​កូន​ ដោយ​បង្រៀន​​កូន​ឲ្យ​​ចេះ​ផ្តល់​តម្លៃ​លើ​ខ្លួន​ឯង និង​ចេះ​ពី​ជំនាញ​ដទៃ​​ទៀត​ក្នុង​សង្គម​ ទើប​ជា​ការ​ប្រសើរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Emotional intelligence: What it means for kids

https://www.understood.org/en/articles/the-importance-of-emotional-intelligence-for-kids-with-learning-and-thinking-differences

6 Tips for Helping Your Child Build Emotional Intelligence

https://www.understood.org/en/articles/6-tips-for-helping-your-child-build-emotional-intelligence?_sp=e7b5b180-c8dd-4cfb-893c-2a253219c99b.1663820697516

Developing Emotional Intelligence in Children

https://extension.psu.edu/developing-emotional-intelligence-in-children

កំណែ​ប្រែបច្ចុប្បន្ន

09/05/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ដឹងអត់? កូនក្នុងផ្ទៃ​ ​មាន​ភាព​ឆ្លាតវៃ​​ជាង​អ្វី​​ម៉ាក់​ៗ​គិត​ទៅ​ទៀត​

ចង់ឲ្យកូនលូតលាស់បានល្អ ឆ្លាតវៃ ម៉ាក់ប៉ាគួរគិតគូរពីបញ្ហានេះមុនសិន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 09, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម