backup og meta

អាហារ​ល្អៗ​ដែល​ជួយ​ឲ្យ​កុមារ​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ

អាហារ​ល្អៗ​ដែល​ជួយ​ឲ្យ​កុមារ​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ

ជា​ទូទៅ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ពិត​ណាស់​ ប្រព័ន្ធ​ភាព​ស៊ាំ​​មាន​មុខងារ​​ដ៏​អស្ចារ្យ​ក្នុង​ការ​កម្ចាត់​​មេរោគ ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ៗ។ ជាក់ស្តែង អង់ទីក័រ​ម៉ាក់​បាន​ផ្ទេរ​ទៅ​ឲ្យ​កូន​តាម​រយៈ​សុក​នៅ​អំឡុង​ត្រី​មាស​ទី​៣ ហើយ​ប្រភេទ​អង់ទីក័រ​ដែល​បាន​​ពី​ម្តាយ​មក​កូន​ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​កម្រិត​អង់ទីក័រ​របស់​ម៉ាក់​​ៗ​ខ្លួន​ឯង។

រោគសញ្ញា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​របស់​កុមារ

ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​កូន​​​ៗជាប់​ជានិច្ច ជា​ពិសេស​នៅ​ពេល​ដែល​កូន​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សម្គាល់​ពី​សញ្ញា​មួយ​ចំនួន​នៃ​ការ​​ចុះ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​កើត​លើ​កុមារ​ ដែល​​រួម​មាន​៖

  • កូន​ឧស្សាហ៍​ផ្តាសាយ
  • កូន​បន្ទោបង់​មិន​ទៀងទាត់​ និង​មាន​បញ្ហា​រំលាយ​អាហារ​ជា​ញឹកញាប់
  • ឈឺ​ច្រើន និង​ពិបាក​ព្យាបាល
  • គ្មាន​កំលាំង​កំហែង​ដូច​ក្មេង​ដទៃ​ទៀត
  • របួស​ក្រ​ជា​សះស្បើយ។

អាហារ​ល្អៗ​​ជួយ​ឲ្យ​កូន​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ

ក្រៅ​ពី​រក្សា​អនាម័យ​ល្អ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សមស្រប និង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ប៉ា​ម៉ាក់​ក៏​អាច​ផ្តល់​អាហារ​ល្អ​ៗ ដើម្បី​ជួយ​ឲ្យ​កូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ និង​មាន​សុខភាព​ល្អ​ផង​ដែរ។

[embed-health-tool-baby-poop-tool]

១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​ជាមួយ​អាហារ​សម្បូរ​ Probiotics និង ​Prebiotics

​ដូចដែលយើង​ដឹង​ស្រាប់​ហើយ​ថា សារធាតុ​ Probiotics និង ​Prebiotics ពិតជា​មាន​អត្ថប្រយោជន៍ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រព័ន្ធរំលាយអាហាររបស់កុមារ​។

នៅ​ក្នុង​ពោះ​វៀន​​យើង​ ក៏​ដូច​ជា​កុមារ គឺ​មាន​ទាំង​បាក់តេរី​ល្អ និង​មិនល្អ ហើយ probiotics ជួយ​ធ្វើ​ឲ្យ​មាន​លំនឹង​រវាង​បាក់តេរី​ល្អ និងកម្ចាត់បាក់តេរី​មិនល្អ​នៅ​ក្នុង​ពោះ​វៀន​កូន​ ស្រប​ពេល​ដែល​ prebiotics គឺជាអាហារសរសៃ ដែលដើរតួនាទី​ជា​ចំណីអាហាររបស់បាក់តេរីល្អ ឬ probiotics។

ក្រៅពី​ជួយ​កម្ចាត់​បាក់តេរីអាក្រក់ វីរុស ក៏ដូចជា​ការ​បង្ករោគតាមផ្លូវ​ដង្ហើម សារធាតុ​ទាំង២ ក៏មាន​អត្ថប្រយោជន៍​ក្នុងការកាត់​បន្ថយ​បញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារកុមារដូចជា រាករូស ហើមពោះ និង​ទល់​លាមក​ជាដើម។

អាហារសម្បូរ ​probiotics មានយ៉ាអ៊ួរ​ និង​អាហារប្រភេទជ្រក់ ហើយអាហារ​ដែល​សម្បូរ ​prebiotics​ គឺ​ចេក ប៉ោម​ និង​ទំពាំង​បារាំង​។ ម៉ាក់​ៗក៏អាច​រក​សារធាតុ Synbiotics ឬ probiotics និង ​prebiotics នៅ​ក្នុង​ផលិត​ផល​ទឹក​ដោះ​គោ​ម្សៅ​មួយ​ចំនួនសម្រាប់កុមារ ផងដែរ​​។

​​

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​​កូន​ជាមួយ​វីតាមីន D

ទន្ទឹម​នឹង​នេះ​ដែរ រាង​​កាយ​​យើង​អាច​ស្រូប​​វីតាមីន D ពី​​ពន្លឺ​ព្រះ​អាទិត្យ ​ប៉ុន្តែ​​ទាំង​មនុស្ស​ធំ និង​កុមារ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​ត្រូវ​ពន្លឺព្រះ​អាទិត្យ​នៅ​ម៉ោង​ដែល​​ព្រះ​អាទិត្យ​កំពុង​បញ្ចេញ​កម្ដៅ​ខ្លាំង​នោះ​ទេ ព្រោះ​អាច​ប្រឈម​ហានិភ័យ​ជំងឺ​មហារីក​ស្បែក​ទៅ​វិញ​។​ ក្រៅ​ពី​នេះ បើ​កូន​វ័យ​ធំ​គ្រប់​គ្រាន់​អាច​ញ៉ាំ​អាហារ​ផ្សេងៗ​បាន​ដូច​ជា​ត្រី​សាល់ម៉ុន ឬ​ត្រី​ធូណា ប៉ា​ម៉ាក់ ​​អាច​​ឲ្យ​កូន​ញ៉ាំ​ត្រី​ទាំង​នេះ​បាន​​ផង​ដែរ ព្រោះ​ក៏​មាន​ផ្ធុក​វីតាមីន D។​

​៣. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំកូន​ជាមួយ​នឹង​រ៉ែ​ស័ង្កសី

​មិន​ខុស​គ្នា​ពី​វីតាមីន D ដែរ រ៉ែ​ស័ង្កសី​ ក៏​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ប្រឆាំង​ការ​នឹង​ឆ្លង​មេរោគ​ផ្សេងៗ និង​ព្រម​ទាំង​ជួយ​ដល់​ការ​លូត​លាស់​​ប្រព័ន្ធ​ប្រសាទ​កុមារ​​។​ ​ស័ង្កសី​អាច​រក​បាន​ពី​អាហារ​មួយ​ចំនួន​ដូច​ជា​សាច់​ក្រហម សាច់​មាន់ សណ្ដែក និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​ទៀត៕

ចំណុចសំខាន់

រោគសញ្ញា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​របស់​កុមារ
ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​កូន​​​ៗជាប់​ជានិច្ច ជា​ពិសេស​នៅ​ពេល​ដែល​កូន​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សម្គាល់​ពី​សញ្ញា​មួយ​ចំនួន​នៃ​ការ​​ចុះ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​កើត​លើ​កុមារ​ ដែល​​រួម​មាន​៖
  • កូន​ឧស្សាហ៍​ផ្តាសាយ
  • កូន​បន្ទោបង់​មិន​ទៀងទាត់​ និង​មាន​បញ្ហា​រំលាយ​អាហារ​ជា​ញឹកញាប់
  • ឈឺ​ច្រើន និង​ពិបាក​ព្យាបាល
  • គ្មាន​កំលាំង​កំហែង​ដូច​ក្មេង​ដទៃ​ទៀត
របួស​ក្រ​ជា​សះស្បើយ។
១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​ជាមួយ​អាហារ​សម្បូរ​ Probiotics និង ​Prebiotics
– ផ្តល់អាហារសម្បូរសារធាតុ Synbiotics ដែលជា​ការផ្សំបញ្ចូលគ្នា​រវាតុ Probiotics និង ​Prebiotics ហើយ​អាហារដែលសម្បូរសារធាតុទាំង២​ មានដូចជា ​ចេក ប៉ោម និង​ទំពាំង​បារាំង ក៏ដូចជា ម្សៅទឹកដោះគោសម្រាប់កុមារ។
២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​​កូន​ជាមួយ​វីតាមីន D
បើ​កូន​វ័យ​ធំ​គ្រប់​គ្រាន់​អាច​ញ៉ាំ​អាហារ​ផ្សេងៗ​បាន​ដូច​ជា​ត្រី​សាល់ម៉ុន ឬ​ត្រី​ធូណា ប៉ា​ម៉ាក់ ​​អាច​​ឲ្យ​កូន​ញ៉ាំ​ត្រី​ទាំង​នេះ​បាន​​ផង​ដែរ ព្រោះ​ក៏​មាន​ផ្ធុក​វីតាមីន D។​
៣. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំកូន​ជាមួយ​នឹង​រ៉ែ​ស័ង្កសី
​មិន​ខុស​គ្នា​ពី​វីតាមីន D ដែរ រ៉ែ​ស័ង្កសី​ ក៏​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ប្រឆាំង​ការ​នឹង​ឆ្លង​មេរោគ​ផ្សេងៗ និង​ព្រម​ទាំង​ជួយ​ដល់​ការ​លូត​លាស់​​ប្រព័ន្ធ​ប្រសាទ​កុមារ​​។​ ​ស័ង្កសី​អាច​រក​បាន​ពី​អាហារ​មួយ​ចំនួន​ដូច​ជា​សាច់​ក្រហម សាច់​មាន់ សណ្ដែក និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​ទៀត៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How your baby’s immune system develops

https://www.pregnancybirthbaby.org.au/how-your-babys-immune-system-develops

5 Signs Of Weak Immunity In Children & How To Treat Them

https://www.drkmcims.com/signs-of-weak-immunity/

Why Micronutrients Matter

https://www.cdc.gov/nutrition/micronutrient-malnutrition/about-micronutrients/why-it-matters.html

How To Build Up Your Kid’s Immune System

https://health.clevelandclinic.org/how-to-boost-your-kids-immunity/

កំណែ​ប្រែបច្ចុប្បន្ន

30/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទ​ពាក់ព័ន្ធ

គន្លឹះទាំង៥ជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ និងបង្ការជំងឺឆ្លងនៅរដូវភ្លៀង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម