ការសិក្សាជាច្រើនបញ្ជាក់ថា អាហារសម្បូរ DHA ដើរតួនាទីសំខាន់ ជួយដល់ការលូតលាស់មុខងារខួរក្បាល និងភ្នែក។ តើអាហារសម្បូរ DHA មានអ្វីខ្លះ? អាស៊ីដខ្លាញ់អូមេហ្កា៣ ជាប្រភពដើមផ្តល់នូវ DHA វាសម្បូរនៅក្នុងត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន បង្គាធំៗ និងមួយផ្នែកតូចនៅក្នុងសាច់ ស៊ុត គ្រាប់ធញ្ញជាតិ ពិសេសទឹកដោះម្សៅរូបមន្តសម្រាប់កុមារ។
២. និយាយជាមួយកូនឲ្យបានច្រើន
តាមការសិក្សាបែបវិទ្យាសាស្ត្របញ្ជាក់ថា ការវិវត្តខួរក្បាលរបស់ទារក ១ខែ ស្មើនឹងការវិវត្តខួរក្បាលរបស់មនុស្សធំ ១០ឆ្នាំឯណោះ ដូច្នេះដើម្បីភ្ញោចខួរក្បាលកូន អំឡុងឱកាសមាសនេះ ម៉ាក់ប៉ាត្រូវចំណាយពេលជាមួយកូន និយាយលេង សួរនាំកូនឲ្យបានច្រើន ឬនិទានរឿងឲ្យកូនស្តាប់ ទោះជាពេលខ្លះកូននៅតូច មិនយល់ពីអត្ថន័យ ឬក៏ឆ្លើយឆ្លងជាមួយយើងបានក៏ដោយ។ ខួរក្បាលប្រៀបបាននឹងរបស់ប្រើប្រាស់ធ្វើពីដែកដែរ ទុកយូរមិនប្រើ វានឹងចាស់ ឡើងច្រែះចាប់ ឯខួរក្បាលវិញដូចគ្នា កាន់តែប្រើ កាន់តែហ្វឹកហាត់ កាន់តែដុះខាត់ គឺកាន់តែភ្លឺ។