backup og meta

ហេតុអ្វីគ្រាន់តែរលាកបំពង់ក ក្អក ផ្ដាសាយ នាំឲ្យរលាកត្រចៀកវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 15, 2020

    ហេតុអ្វីគ្រាន់តែរលាកបំពង់ក ក្អក ផ្ដាសាយ នាំឲ្យរលាកត្រចៀកវិញ?

    ជំងឺ​រលាក​ត្រចៀក​ដែល​ច្រើន​កើត​មាន​ចំពោះ​ក្មេងៗ បណ្ដាលមកពីកត្តាមួយចំនួន ហើយ​ក្នុង​នោះ​មូលហេតុ​មកពី​រលាក​បំពង់ក ក្អក ផ្ដាសាយ​ញឹកញាប់។ បញ្ហានេះ​ធ្វើឲ្យ​ម៉ាក់​ប៉ា​មួយចំនួនឆ្ងល់​ថា វា​មាន​ពាក់ព័ន្ធ​គ្នា​យ៉ាង​ម៉េចវិញ។

    លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង ដោយសារ​ច្រមុះ ត្រចៀក ភ្នែក បំពង់ក នៅ​ជិត​គ្នា ទើប​វា​ងាយ​នឹង​ឆ្លង​គ្នា​ទៅវិញទៅមក។ មួយ​វិញ​ទៀត​នៅ​ពេល​ក្អក ហៀរ​សម្បោរ ផ្ដាសាយ​ដៃ​ក្មេង​ប៉ះ​ទឹក​រងៃ ឬ​ប៉ះ​សម្បោរ ហើយ​ក៏​យក​មក​ប៉ះ​តំបន់ជិតត្រចៀក ដូចនេះ​ហើយ​បាន​ជា​មេរោគ ឬ​បាក់តេរី​រាលដាល​ទៅ​កន្លែង​នោះ។

    លោក​បញ្ជាក់​ថា ការ​រលាក​ត្រចៀក​ខាង​ក្រៅ​មិន​ធ្ងន់ធ្ងរ​រហូត​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ស្ដាប់​របស់​កូន​ឡើយ គ្រាន់តែ​ពេល​ខ្លះ​មាន​ជា​ខ្ទុះ ឬ​ដំបៅ​ដែល​បង្ក​ទៅ​ជា​ក្ដៅ​ខ្លួន និង​ឈឺចាប់​ប៉ុណ្ណោះ។ ប៉ុន្តែ​វេជ្ជបណ្ឌិត​រូប​នោះ បាន​ណែនាំ​ឲ្យ​អាណាព្យាបាល​ទាំងអស់​នាំ​កូន​មក​ជួប​គ្រូពេទ្យ ដើម្បី​សម្អាត និង​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា ចៀសវាង​លូក​សម្អាត គ្មាន​ឧបករណ៍ និង​បរិក្ខារ​គ្រប់គ្រាន់ នាំឲ្យធ្ងន់ធ្ងរទៅវិញ។

    មួយ​វិញ​ទៀត​ពេល​កូន​មាន​ជំងឺ​រលាក​បំពង់ក ក្អក ផ្ដាសាយ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ពេទ្យ ហើយ​លេប​ថ្នាំ​ឲ្យ​អស់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​មិន​គួរ​ឃើញ​កូន​ធូរ ហើយ​ឈប់​លេប​ថ្នាំ នាំឲ្យ​ជំងឺ​រើ​ឡើង​វិញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម