backup og meta

ម៉េចបានកូន​ក្ដៅក្បាល​ ​​តែមិន​មែន​​​គ្រុន​ក្ដៅ?​​​​​​​​​​​​​​​​​​​​​​​

ម៉េចបានកូន​ក្ដៅក្បាល​ ​​តែមិន​មែន​​​គ្រុន​ក្ដៅ?​​​​​​​​​​​​​​​​​​​​​​​

​កត្តា​បរិស្ថាន អាកាសធាតុ ឬ​​លក្ខខណ្ឌ​ជា​ច្រើន​ទៀត អាច​ធ្វើ​ឲ្យ​ កូន​ក្ដៅក្បាល​ជាង​រាងកាយ​ទាំង​មូល។ ទោះ​បី​ជា​អាការៈ​នេះ​កើត​មាន​ជា​ញឹកញាប់​ក៏​ពិត​មែន​ ប៉ុន្តែ​​ពិបាក​ក្នុង​ការ​កំណត់​មូលហេតុ​ជាក់លាក់​ណាស់​។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាចដោះស្រាយនិង​​គ្រប់គ្រង​​បញ្ហា​នេះ​បាន​ តាមរយៈ​​​វិធីសាស្ត្រ​ខាង​ក្រោម​។

អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

មូលហេតុ​អ្វី​បាន​ជា​ក្បាល​កូន​ក្ដៅ តែ​មិន​​​គ្រុន​ក្ដៅ​?

  • សីតុណ្ហភាព​ក្នុង​បន្ទប់​ក្ដៅ​ ជា​ពិសេស​នៅ​រដូវ​ក្ដៅ ហើយ​សើម​។
  • សំលៀក​បំពាក់​​​ក្ដៅ​ស្អុះស្អាប់​ពេក ឬ​សូម្បី​តែ​ពាក់​ពួក​​សម្រាប់​រដូវ​រងា​ក៏​អាច​ធ្វើ​ឲ្យ​ក្បាល​កូន​ក្ដៅ​ជាង​ខ្លួន​​​ដែរ​។
  • ​បើ​ម៉ាក់​​ៗ​បី​កូន​ចេញ​ទៅ​ក្រៅ​ក្រោម​ពន្លឺ​ថ្ងៃ ក្បាល​អា​អូន​អាច​នឹង​​ក្ដៅ ដោយ​មិន​មាន​ជំងឺ​គ្រុន​ក្ដៅ​ឡើយ​។
  • គេង​ផ្ងារ​ច្រើន​ម៉ោង​នៅ​ពេល​យប់​
  • ការ​យំ និង​ស្រ្តេស​ អាច​នាំ​ឲ្យ​សីតុណ្ហភាព​រាងកាយ​កើន​ឡើង​ ដោយ​សារ​តែ​​ការ​ផ្លាស់ប្ដូរ​ជីវគីមី​ក្នុង​ខ្លួន​។ ការ​កើន​ឡើង​សីតុណ្ហភាព​នេះ​ដែរ ភាគ​ច្រើន​កើត​នៅ​លើ​ក្បាល​ ឬ​ថ្ងាស​។
  • ដុះ​ធ្មេញ អាច​បណ្ដាល​ឲ្យ​រាងកាយ​របស់កូន​យើង​ឡើង​កម្ដៅ​បាន​។ ម៉ាក់​អាច​សង្កេត​មើល​សញ្ញា​នៃ​ការ​ដុះ​ធ្មេញ ដូចជា​អញ្ចាញ​ហើម​ក្រហម​ និងកូន​​ចូលចិត្ត​ខាំ​របស់​របរ​ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​អញ្ចាញ​។
  • បញ្ចេញ​សកម្មភាព​រាងកាយ​ ដូចជា​វារ​ ឬ​ដើរ​ក៏​អាច​នាំ​ឲ្យ​ក្បាល​អា​អូន​ក្ដៅ​ឧណ្ហ​ៗ​ដូច​គ្នា​។
  • ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​។

គន្លឹះ​ដោះស្រាយ​

​ប្រសិនបើ​ម៉ាក់​សង្កេត​ឃើញ​ក្បាល​កូន​ក្ដៅ ចូរ​​វាស់​កម្ដៅ​រាងកាយ​ទាំង​មូល​។ ពិត​ណាស់​ នៅ​ពេល​ដែល​រាងកាយ​កូន​ក្ដៅ​ជាង​៣៨​អង្សាសេ នោះ​មាន​ន័យ​ថា​កូន​គ្រុន​ក្ដៅ​ហើយ​ ដូច្នេះគួរ​ដោះស្រាយតាមការណែនាំរបស់គ្រូពេទ្យ។ ប៉ុន្តែ​ បើ​កូន​មិន​ក្ដៅ​ខ្លួន​ទេ​ ម៉ាក់​អាច​អនុវត្ត​តាម​តិចនិក​ទាំង​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ក្ដៅ​ក្បាល​របស់​អា​អូន​។

១. ស្លៀក​ពាក់​ឲ្យ​កូន​សមរម្យ​

  • បើ​អាកាសធាតុ​ក្ដៅ​ហើយ​សើម​ ស្លៀក​​ពាក់​ឲ្យកូន​ដែល​មាន​ខ្យល់​ចេញ​ចូល​។ ជៀសវាង​ស្លៀក​សំលៀកបំពាក់​ច្រើន​ជាន់​ ដើម្បី​បង្ការ​ការ​ឡើង​កម្ដៅ​ខ្លាំង។
  • នៅ​ពេល​ដែល​អាកាសធាតុ​ត្រជាក់​ ចូរ​ឲ្យ​កូន​ស្លៀក​​ខោ​អាវ​ជាប់​គ្នា និង​រុំ​ខ្លួន​​កូន​ដោយ​កំណាត់​កក់​ក្ដៅ ដែល​មាន​ខ្យល់​ចេញ​ចូល។ ចូរ​បន្ថែម​ និង​បន្ថយ​កំណាត់​រុំ​ អាស្រ័យ​ទៅ​តាម​សីតុណ្ហភាព​ ដើម្បី​ជៀសវាង​ការ​ឡើង​កម្ដៅ​ខ្លាំង​។

២. ពិនិត្យ​សីតុណ្ហភាព​ក្នុង​បន្ទប់​​​​​

  • រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ត្រឹម​ ១៨​ ទៅ​២១​អង្សាសេ​ នៅ​គ្រប់​រដូវ​កាល​។ រាងកាយ​ទារក​​មិន​អាច​សម្រប​ខ្លួន​ទៅ​តាម​ការ​ប្រែប្រួល​សីតុណ្ហភាព​ជុំវិញ​ឡើយ​ ទើប​ម៉ាក់​ចាំបាច់​ត្រូវ​រក្សា​សីតុណ្ហភាព​ថេរ​។
  • ក្នុង​រដូវ​ក្ដៅ ម៉ាក់​អាច​ប្រើ​ម៉ាស៊ីន​ត្រជាក់​ ដើម្បី​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ និង​ត្រូវ​ប្រាកដ​ថា​បន្ទប់​មាន​ខ្យល់​ចេញ​ចូល​ អំឡុង​ពេល​រដូវ​ក្ដៅ។
  • ជៀសវាង​បែរ​កង្ហារ​​ទៅ​ចំ​ទារក​ដោយ​ផ្ទាល់​។

កូនក្តៅតែក្បាល

៣. លក្ខខណ្ឌ​​​នាំ​ឲ្យ​មាន​​ការ​ប្រែប្រួល​សីតុណ្ហភាព​រាងកាយ​

  • ផ្លាស់ប្ដូរ​ម៉ោង​​សម្រាប់​សកម្មភាព​ខាង​ក្រៅ នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​។ គប្បី​នាំ​កូន​តូច​ចេញ​ក្រៅ​នៅ​ពេល​ព្រឹក​ព្រលឹម​ ឬ​នៅ​ពេល​ល្ងាច​ ដើម្បី​ការពារ​អា​អូន​ពី​​ការ​ត្រូវ​កម្ដៅ​​ខ្លាំង​ជ្រុល​។
  • រក្សា​ជាតិ​ទឹក​ឲ្យ​​បាន​គ្រប់គ្រាន់​​ ដោយ​ការ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹកញាប់​​អំឡុង​ពេល​រដូវ​ក្ដៅ ដើម្បី​បញ្ចៀស​ការ​ខ្សោះ​ជាតិ​ទឹក​​ ជា​ហេតុ​នាំ​ឲ្យ​ក្បាល​ និង​រាងកាយ​របស់​កូន​ឡើង​ក្ដៅ​។

ពេល​ណា​គួរ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ?​

  • ក្បាល​របស់​កូន​នៅ​តែ​ក្ដៅ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​។
  • ទារក​មាន​អាយុ​តិច​ជាង​៣​ខែ​។
  • ក្បាល​របស់​កូន​ក្ដៅ​កាន់​តែ​ខ្លាំង ក្រោយ​ញ៉ាំ​ថ្នាំ​រួច​។
  • ម៉ាក់​ៗ​សង្កេត​ឃើញ​សញ្ញា​មួយ​ចំនួន​នៃ​ការ​ឆ្លង​មេរោគ​ ដូចជា​ក្អួត និង​រាករូស​ជា​ដើម​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Baby’s Head is Hot, But No Fever – Possible Causes and Solutions

https://parenting.firstcry.com/articles/babys-head-is-hot-but-no-fever-possible-causes-and-solutions/

Is Your Baby Overheating? Signs Your Baby Is Too Hot

https://www.happiestbaby.com/blogs/baby/baby-overheating

Fevers

https://kidshealth.org/CookChildrens/en/parents/fever.html

កំណែ​ប្រែបច្ចុប្បន្ន

12/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ម៉ាក់ប៉ាឆ្ងល់អត់ ហេតុអ្វីទារកទើបកើតខ្លះកើតខាន់លឿង?

កើតស្វាយពេលពពោះ ទារកក្នុងផ្ទៃប្រឈមបញ្ហាធំៗយ៉ាងតិច ៤


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 12, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម