backup og meta

ម៉ាក់ប៉ាមកដឹងពីមូលហេតុ ៥ យ៉ាងធ្វើឲ្យទារកក្រោម ២៨ថ្ងៃប្រកាច់

ម៉ាក់ប៉ាមកដឹងពីមូលហេតុ ៥ យ៉ាងធ្វើឲ្យទារកក្រោម ២៨ថ្ងៃប្រកាច់

ម៉ាក់​ប៉ា​មួយ​ចំនួន​អាច​នឹង​ជួប​បញ្ហា​ទាក់​ទង​នឹង​ការ​មើល​ថែ​ទារក​ទើប​នឹង​កើត ពិសេស​នោះ​គ្នា​យើង​ដែល​ក្លាយ​ជា​ម៉ាក់​ប៉ា​ថ្មី​ថ្មោង។ ទារក​ទើប​នឹង​កើត​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​មែន​ទែន ព្រោះ​បើ​យើង​ប្រហែស​តែ​បន្តិច អាច​បង្ក​បញ្ហា​ធ្ងន់​ដល់​កូន​ដូច​ជា ប្រកាច់​ជាដើម។

មូល​ហេតុ​អ្វី​បាន​ទារក​ក្រោម២៨​ថ្ងៃ​ប្រកាច់?

១. ខ្វះ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ខួរក្បាល។ ការ​ប្រកាច់​អាច​ចេញ​ជា​រោគ​សញ្ញា​លើ​ទារក​នៅ​អាយុក្រោម ៧២ម៉ោង

២. ហូរ​ឈាម​ក្នុង​ខួរក្បាល

៣. ជំងឺ​មេតាបូលិក​មួយ​ចំនួន ដូច​ជាការ​ថយ​ចុះ​ជាតិ​ស្ករ ការ​ថយ​ចុះ​កាល់​ស្យូម និង​ការ​ថយ​ចុះ​ម៉ាញ៉េស្យូម ច្រើន​កើត​មាន​លើ​ទារក​អាយុ​ក្រោម ៧២ម៉ោង ឬ​ក៏​នៅ​អំឡុង​ពេល​ចាប់​ផ្ដើម​បំបៅ​ដោះ​ដំបូង

៤. ឆ្លង​មេរោគ​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ខួរក្បាល​ដូចជា មេរោគ Toxoplasmose, Pneumoniae

៥. ការ​វិវត្តមិន​ធម្មតា​របស់​ខួរ​ក្បាល​តាំង​ពី​កំណើត

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ភាគច្រើន ទារក​អាយុ​ក្រោម ២៨ថ្ងៃ​ដែល​ប្រកាច់ មក​ពី​មាន​ការ​ប៉ះពាល់​ដល់​មុខងារ​ប្រព័ន្ធ​ប្រសាទ។ កាលណា​ទារក​ប្រកាច់

យើង​អាច​សន្និដ្ឋាន​បាន​ពី​ផល​ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ផ្នែក​បញ្ញា​ស្មារតី និង​កាយ​សម្បទា​ទៅ​ថ្ងៃ​មុខ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត

ទារក​អាច​ប្រកាច់មួយចំហៀងខ្លួន ឬ​ក៏​ប្រកាច់​ពេញ​តួ​ខ្លួន។ ការ​ប្រកាច់​របស់​ទារក​មាន ៣ សណ្ឋាន​ដូច​ជា៖

  • Clonic៖ ជាការប្រកាច់នៅផ្នែកខាងចុងម្រាមដៃ ម្រាមជើង ឬក៏មួយចំហៀងខ្លួន។ ចង្វាក់នៃការប្រកាច់សណ្ឋាន Clonic មានសភាពយឺត ហើយអាចមាន ១ ទៅ ៣ចលនាក្នុង ១វិនាទី
  • Tonic៖ ជាការប្រកាច់លើអវៈយវៈ ឬក៏ពេញមួយតួខ្លួន
  • Myoclonic៖ ជាការប្រកាច់នៅផ្នែកណាមួយនៃតួខ្លួន

មន្ទីរពេទ្យ កាល់ម៉ែត បន្ថែម​ទៀត​ថា ចំពោះ​រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​ទារក​ប្រកាច់​រួម​មាន ចលនាទំពារ ចលនារបៀបធាក់កង់ ចលនាគ្រាប់ភ្នែកមិនធម្មតា (ស្លើភ្នែកឡើងលើ) ជាដើម។ អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ​ គឺ​ម៉ាក់​ប៉ា​កុំ​ច្រឡំ ការ​ប្រកាច់​របស់​ទារក​ជាមួយ​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា ការ​ភ្លឹកៗ​របស់​ទារក​ពេល​គេង និង​ការ​ញ័រ​ចុង​ដៃ ឬ​ក៏​ចុង​ជើង​របស់​ទារក​ជាដើម។

ប្រកាច់

អានបន្ថែម៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Neonatal seizures https://www.ucsfbenioffchildrens.org/conditions/neonatal-seizures#:~:text=A%20seizure%20is%20caused%20by,week%20of%20a%20baby’s%20life.

Seizures in Newborns https://www.epilepsy.com/learn/seizures-youth/about-newborns-and-infants/seizures-newborns

កំណែ​ប្រែបច្ចុប្បន្ន

04/02/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទារក​ទើប​កើត​​​ញញឹម​ពេល​គេង​លក់​ មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​

ទារកក្ដៀនព្រោះបៅទឹកដោះគោ សាកវិធីទាំងនេះសិន មុនឆ្លេឆ្លាប្ដូរម្សៅទឹកដោះគោ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 04, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម