ជ្រាំងអណ្តាតអាចធ្វើឱ្យកូនតូចមិនចង់បៅ ឬថយការបៅដោយសារ ឈឺមាត់ រញ៉ាំរញ៉ូវពិបាកលួងជាដើម ហើយច្រើនកើតលើទារក ជាពិសេសទារកអាយុក្រោម ៦ ខែ។ ចឹងម៉ាក់ៗគួរធ្វើម៉េច ការពារកូនតូចកុំឱ្យជ្រាំងអណ្តាត?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឱ្យដឹងថា ជ្រាំងអណ្តាតគឺជាការឆ្លងមេរោគផ្សិតនៅលើអណ្តាត និងក្នុងមាត់ដែលបង្កឱ្យមានការរលាកនៅក្នុង និងជុំវិញមាត់កូនតូច។ ជ្រាំងអណ្តាតអាចធ្វើឱ្យ៖
- មាត់ទារកមានសភាពក្រហម និងឈឺក្រហាយ
- ឡើងសៗក្ដាំងលើអណ្តាត និងក្នុងក្រអូមមាត់ (បបូរមាត់ កន្ថើង ថ្ពាល់ផ្នែកខាងក្នុងមាត់) ដែលមិនអាចជូតចេញបាន
- ទារកមិនចង់បៅ ឬញ៉ាំអាហារ
- ទារករញ៉ាំរញ៉ូវ
- ទារកប្រេះស្បែកគែមបបូរមាត់
- ទារករលាកគូទ
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីការពារកូនតូចពីជ្រាំងអណ្តាតម៉ាក់ៗគួរ៖
១. បើបំបៅកូនដោយទឹកដោះ
- ត្រូវសម្អាតក្បាលដោះ និងជូតឱ្យស្ងួតបន្ទាប់ពីបំបៅម្តងៗ
- លាងសម្អាត និងសម្លាប់មេរោគម៉ាស៊ីនបូមទឹកដោះ
- រក្សាទឹកដោះដែលបានបូម ឬច្របាច់រួចក្នុងទូរទឹកកក ចាំដល់ពេលបំបៅកូន ចាំយកចេញ ដើម្បីការពារមេរោគផ្សិតដុះលូតលាស់
២. បើបំបៅកូនដោយម្សៅទឹកដោះគោ
- ត្រូវលាងសម្អាត និងសម្លាប់មេរោគកំប៉ុងទឹកដោះគោ បន្ទាប់ពីបំបៅកូនរួចម្តងៗ
៣. អនាម័យទូទៅ
- លាងសម្អាតក្បាលដោះជ័រ និងប្រដាប់ប្រដាល់លេងផ្សេងៗ រាល់ពេលកូនបៀម ឬដាក់ចូលមាត់ម្តងៗ
- ប្រសិនបើកូនមានធ្មេញ ដុសធ្មេញឱ្យកូនពីរដងក្នុងមួយថ្ងៃ
- បើកូនមិនទាន់មានធ្មេញទេ ត្រូវជូតសម្អាតអណ្តាត អញ្ចាញធ្មេញ និងថ្ពាល់ផ្នែកខាងក្នុងមាត់ កូនពីរដងក្នុងមួយថ្ងៃ
- លាងសម្អាតដៃម៉ាក់ និងដៃឱ្យកូនឱ្យបានញឹកញាប់
- លាងសម្អាតដៃរាល់ពេលប្តូរខោទឹកនោមឱ្យកូន ការពារឆ្លងមេរោគផ្សិត
ជាចុងបញ្ចាប់ លោកវេជ្ជបណ្ឌិតបានផ្តាំថា បើម៉ាក់ៗបំបៅដោះ ហើយសង្កេតឃើញ ក្បាលដោះឡើងក្រហម និងឈឺ មានន័យថា ម៉ាក់អាចឆ្លងមេរោគផ្សិតនៅលើក្បាលដោះហើយ។ ម៉ាក់ៗគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការព្យាបាល។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យលាបថ្នាំ ព្យាបាលមេរោគផ្សិត និងថ្នាំលាបព្យាបាលជ្រាំងមាត់កូន ដើម្បីការពារការចម្លងទៅកូន និងពីកូនមកម្តាយវិញ។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?
- ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?
- កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
ចំណុចសំខាន់
1. បើបំបៅកូនដោយទឹកដោះ
- ត្រូវសម្អាតដោះ និងជូតឱ្យស្ងួតបន្ទាប់ពីបំបៅម្តងៗ
- លាងសម្អាត និងសម្លាប់មេរោគម៉ាស៊ីនបូមទឹកដោះ
- រក្សាទឹកដោះដែលបានបូម ឬច្របាច់រួចក្នុងទូរទឹកកក ចាំដល់ពេលបំបៅកូន ចាំយកចេញ ដើម្បីការពារមេរោគផ្សិតដុះលូតលាស់
- បើសង្កេតឃើញ ក្បាលដោះឡើងក្រហម និងឈឺ មានន័យ ថា ម៉ាក់អាចឆ្លងមេរោគផ្សិតនៅលើក្បាលដោះហើយ។ ម៉ាក់ៗគួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើការព្យាបាល។
- ត្រូវលាងសម្អាត និងសម្លាប់មេរោគកំប៉ុងទឹកដោះគោ បន្ទាប់ពីបំបៅកូនរួចម្តងៗ
- លាងសម្អាតក្បាលដោះជ័រ និងប្រដាប់ប្រដាល់លេងផ្សេងៗ រាល់ពេលកូនបៀម ឬដាក់ចូលមាត់ម្តងៗ
- ប្រសិនបើកូនមានធ្មេញ ដុសធ្មេញឱ្យកូនពីរដងក្នុងមួយថ្ងៃ
- បើកូនមិនទាន់មានធ្មេញទេ ត្រូវជូតសម្អាតអណ្តាត អញ្ចាញធ្មេញ និងថ្ពាល់ផ្នែកខាងក្នុងមាត់ កូនពីរដងក្នុងមួយថ្ងៃ
- លាងសម្អាតដៃម៉ាក់ និងដៃឱ្យកូនឱ្យបានញឹកញាប់
- លាងសម្អាតដៃរាល់ពេលប្តូរខោទឹកនោមឱ្យកូន ការពារឆ្លងមេរោគផ្សិត
[embed-health-tool-vaccination-tool]