ក្រោយសម្រាលកូនរួច គ្រូពេទ្យបានលើកទឹកចិត្តឲ្យម៉ាក់ៗបំបៅកូនដោយទឹកដោះម្តាយភ្លាម ទោះគ្មាន ឬក៏ចេញតិចៗក៏ដោយ រួចបន្តបំបៅដោះកូនកូនតែមួយមុខគត់រហូតដល់អាយុ ៦ ខែ។ ទារកម៉ឹមទឹកដោះម្តាយពេលកើតភ្លាម រហូតដល់អាយុ ៦ ខែ នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល រួមនឹងអង្គការដៃគូពាក់ព័ន្ធជាច្រើន ស្តីអំពី ការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ឆ្នាំ ២០១៩ បានបញ្ជាក់ពីភស្តុតាងវិទ្យាសាស្ត្រថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល អាចទប់ស្កាត់ការស្លាប់របស់ទារកបានប្រហែល ២០%។
កុមារដែលទទួលបានការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ ខែ ដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ ដង និងជំងឺរលាកសួតបាន ១៥ ដង បើប្រៀបធៀបជាមួយកុមារដែលមិនបានបំបៅកូនដោយទឹកដោះម្តាយ។
ចំពោះទិន្នន័យជាសាកលវិញ ការបំបៅកូនដោយទឹកដោះម្តាយអាចបង្ការការស្លាប់របស់កុមារទូទាំងពិភពលោកជាង ៨ សែននាក់ជារៀងរាល់ឆ្នាំ។
[embed-health-tool-child-growth-chart]
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ទឹកដោះម្តាយល្អឥតខ្ចោះសម្រាប់ទារក មានសុវត្ថិភាព និងមានបរិមាណគ្រប់គ្រាន់សម្រាប់ទារក វាជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹម វីតាមីន ជួយដល់ការលូតលាស់របស់ក្មេង និងការពារកូនតូចពីជំងឺផ្សេងៗ។
ចំពោះកុមារដែលមិនបានម៉ឹមទឹកដោះម្តាយ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល សតិបញ្ញាស្មារតី និងមានទំហំខួរក្បាលតូចជាងកុមារដែលបានបំបៅដោយទឹកដោះម្តាយ។
អ្វីដែលគួរឲ្យសោកស្តាយនោះ កុមារដែលមិនបានម៉ឹមទឹកដោះម្តាយបាត់បង់ភាពវៃឆ្លាត ដែលយើងចំណាំតែហៅថា IQ នោះ ចំនួន ២,៦ ពិន្ទុ បើប្រៀបធៀបនឹងកុមារទទួលបានការបំបៅកូនដោយទឹកដោះម្តាយពេញលេញ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?