backup og meta

រទេះក្មេងរៀនដើរ មានប្រយោជន៍ចំពោះកូនឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 22, 2021

    រទេះក្មេងរៀនដើរ មានប្រយោជន៍ចំពោះកូនឬអត់?

    ម៉ាក់​ប៉ា​ខ្មែរ​យើង​និយម​ប្រើ​រទេះ​ក្មេង​រៀន​ដើរ ពេល​អា​អូន​លូតលាស់​បាន​អាយុ ៧-៨ខែ ឬ​ពេល​កូន​ចាប់​ផ្ដើម​ចេះ​តោង​ឈរ ព្រោះ​គិត​ថា អាចជួយ​​ឲ្យ​កូន​ឆាប់​ចេះ​ដើរ ណា​មួយ​ម៉ាក់​ប៉ា​អាច​ទំនេរ​ដៃ​បាន​មួយ​កម្រិត។ ផ្ទុយ​ទៅ​វិញ រទេះ​ក្មេង​រៀន​ដើរ មិន​ជួយ​កូន​អភិវឌ្ឍន៍​អ្វីច្រើន​នោះ​ទេ តែ​បែរ​ជា​អាច​បង្ក​​គ្រោះ​ថ្នាក់​ដល់​កូន​បាន​ទៀត បើ​ម៉ាក់​ប៉ា​ភ្លេច​ខ្លួន ទុក​កូន​ចោល។

    ចំនួន​របួស​លើ​ទារក​បង្ក​ឡើង​ដោយ​រទេះ​ក្មេង​រៀន​ដើរ​បាន​នាំ​ឲ្យ​រាជរដ្ឋាភិបាល​ប្រទេស​កាណាដា ហាម​ឃាត់​លក់ ផ្សាយ​ពាណិជ្ជកម្ម និង​នាំ​ចូល​ឧបករណ៍​សម្រាប់​ក្មេង​មួយ​នេះ​តាំង​ពី​ឆ្នាំ​ ២០០៤ មក​ម្ល៉េះ។

    ត្បិត​តែ​រទេះ​ក្មេង​រៀន​ដើរ ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ម៉ាក់​ប៉ា និង​អា​អូន​បាន​សប្បាយ ដើរ​ចុះ​ឡើង​ដោយ​ខ្លួន​ឯង​ក៏​ពិត​មែន ប៉ុន្តែ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ច្រើន​ដល់​កូន ដោយ​សារ​តែ​វា​មាន​កង់​រទេះ​ជួយ​ឲ្យ​កូន​ដើរ​បាន​លឿន ហើយ​កូន​ក្មេង​នៅ​មិន​ទាន់​អាច​ទប់​លំនឹង​ខ្លួន​បាន​ល្អ​ដូច​មនុស្ស​ធំ​ទេ ពោល​គឺ តែ​លឿន​គឺ​លឿន​ហើយ ចាប់​មិន​ទាន់​ទេ។

    ពេល​ដែល​អា​អូន​ប្រើ​រទេះ​ក្មេង​រៀន​ដើរ​នេះ កូន​អាច​ដើរ​ទៅ​ចាប់​កាន់ ឬ​ប៉ះ​របស់​របរ​គ្រោះ​ថ្នាក់​ដូច​ជា ចង្ក្រាន​ក្ដៅ ខ្សែ​ភ្លើង និង​កាំ​បិត​ជា​ដើម។ បន្ថែម​ពី​នេះ អា​អូន​អាច​ធ្លាក់​ពី​លើ​កាំ​ជណ្ដើរ បណ្ដាល​ឲ្យ​បាក់​ឆ្អឹង ឬ​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ​ក៏​ថា​បាន។ ម្យ៉ាង​វិញ​ទៀត រទេះ​ក្មេង​រៀន​ដើរ មិន​ផ្ដល់​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ ឬ​ជួយ​ឲ្យ​កូន​ឆាប់​ចេះ​ដើរ​បាន​លឿន ដូច​អ្វី​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​ធំគិតនោះ​ទេ។ ក្នុង​ការ​លូតលាស់ កូនក្មេង​ទាម​ទារ​ឲ្យមានឱកាស​ក្នុង​ការ​វារ តោង​ឈរ ដែល​អា​អូន​មិន​អាច​ធ្វើ​បាន បើ​ម៉ាក​ប៉ា​ដាក់​កូន​ក្នុង​រទេះ​ក្មេង​រៀន​ដើរ​ញឹក​ញាប់​ និង​យូរៗ​ម៉ោង​នោះ​។

    ទោះ​ជា​ម៉ាក់​ប៉ា​គិត​ថា ឲ្យ​កូន​ប្រើ​រទេះ​ក្មេង​រៀន​ដើរ​មិន​មាន​បញ្ហា​យ៉ាង​ណា​ក៏​ដោយ ក៏​គួរ​អនុវត្ត​តាម​ការ​ណែ​នាំ​របស់ American Academy of Pediatrics(AAP) ដើម្បី​សុវត្ថិភាព​កូន​ដូច​ជា៖

  •  បិត​ទ្វារ ឬ​របង​នៅ​មាត់​កាំ​ជណ្ដើរ
  • ដាក់​កូន​កន្លែង​ណា​យើង​អាច​មើល​ឃើញ
  • ដាក់​កូន​ឲ្យ​ឆ្ងាយ​ពី​ខ្សែ​ភ្លើង ឬ​មាត់​អាង​ទឹក (បើ​មាន​អាង​ទឹក​)។
  • រទេះ​ក្មេង​រៀន​ដើរ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម