backup og meta

ប៉ាម៉ាក់ដឹងអត់ អូនៗ​ទើប​កើត​អាច​ស្ដាប់ឮនៅពេល​ណា​?

ប៉ាម៉ាក់ដឹងអត់ អូនៗ​ទើប​កើត​អាច​ស្ដាប់ឮនៅពេល​ណា​?

ម៉ាក់​ៗ​ប្រហែល​ជា​ងឿងឆ្ងល់​ថា​ តើ​ពេល​ណា​ទើប​អា​អូន​តូច​អាច​ស្ដាប់​ឮ​ ក៏​ដូចជា​​មាន​ប្រតិកម្ម​ទៅ​នឹង​សំឡេង​របស់​យើង​។​ ​តាម​ពិត​ ទារក​តូច​ៗ​គឺ​ចូលចិត្ត​ស្ដាប់​សំឡេង​ខ្លាំង​ណាស់​ ពីព្រោះ​អូនៗ​​អាច​​​ចាប់​សំឡេង​បាន​ តាំង​ពី​នៅ​ត្រីមាស​ទី​៣ ពេល​នៅ​ក្នុង​ពោះ​ម៉ាក់ៗ​មក​ម្ល៉េះ​។ ច្បាស់​ណាស់​ថា​ ពួក​គេ​អាច​​ស្គាល់​សំឡេង​របស់​សមាជិក​គ្រួសារ​ ជាពិសេស​ គឺ​សំឡេង​ម៉ាក់​ៗ​តែ​ម្ដង​។​ ​លើស​ពី​នេះ​ អា​អូន​ក៏​អាច​ស្គាល់​ចម្រៀង​ និង​រឿងរ៉ាវ​ដែល​ពួកគេ​បាន​ឮ​ នៅ​រយៈពេល​៦​សប្ដាហ៍​ចុង​ក្រោយ​​នៃ​ការ​​ពពោះ​ផង​ដែរ​។​

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

នៅ​ពេល​ដែល​ទារក​មាន​អាយុ​​ប្រហែល​៦ខែ​ ពួកគេ​អាច​ស្គាល់​ និង​ចាប់ផ្ដើម​ឆ្លើយតប​ ​​នៅ​ពេល​ដែល​ឮម៉ាក់​ៗ​ហៅ​ឈ្មោះ​របស់​ពួក​គេ​។​ ​ជា​ទូទៅ​ ទារក​ចូលចិត្ត​ស្ដាប់​សំឡេង​​លាន់​ទ្រហឹង​​ ដូចជា​សំឡេង​ម៉ាស៊ីន​បូម​ធូលី​ វិទ្យុ និង​កង្ហារ​ជាដើម​ ដែល​​ធ្វើ​ឲ្យ​ពួក​គេ​នឹក​ឃើញ​ដល់​សំឡេង​បំពេ​តាំង​​ពី​ពួកគេ​​នៅ​ក្នុង​ផ្ទៃ​។​ លើស​ពី​នេះ​ តន្ត្រី​ក៏​ជា​ចំណូល​ចិត្ត​របស់​ពួក​គេ​ផង​​ដែរ​។ ម៉ាក់ៗ​ប្រហែល​ជា​គិត​ថា​អា​អូន​តូច​ត្រូវការ​ភាព​ស្ងប់ស្ងាត់​​ដើម្បី​​អាច​គេង​លក់​ស្រួល​ ប៉ុន្តែ​​ពួកគេ​បែរ​ជា​ស៊ាំ​ទៅ​នឹង​សំឡេង​ខ្លាំង​ៗ​​​នៃ​រាងកាយ​របស់​ម៉ាក់​ៗ​ ចាប់​តាំង​ពី​ពួកគេ​នៅ​ក្នុង​ផ្ទៃ​មក​ម្ល៉េះ​​។​

អត្ថបទគួរអាន៖

ស្តាប់លឺ១

យ៉ាងណាមិញ​ ប្រសិនបើ​អា​អូន​តូច​មិន​មាន​ប្រតិកម្ម​​ទៅ​នឹង​សំឡេង​​ខ្លាំង​ៗ​​របស់​ម៉ាក់​ៗ​នៅ​​​​រយៈពេល​មួយ​ខែ​ដំបូង​ទេ​នោះ​ ចូរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ភ្លាម​ៗ​។​ យើង​ចាំបាច់​ត្រូវ​ធ្វើ​តេស្ត​លើ​ការ​ស្ដាប់​ឮរបស់​ក្មេង​ ដើម្បី​បាន​ដឹង​អំពី​ស្ថានភាព​នៃ​ការ​ស្ដាប់​របស់​ពួក​គេ​​ និង​អាច​រក​ដំណោះស្រាយ​បាន​ទាន់​ពេល​វេលា​។​

ចំណុចសំខាន់

ម៉ាក់​ៗ​ប្រហែល​ជា​ងឿងឆ្ងល់​ថា​ តើ​ពេល​ណា​ទើប​អា​អូន​តូច​អាច​ស្ដាប់​ឮ​ ក៏​ដូចជា​​មាន​ប្រតិកម្ម​ទៅ​នឹង​សំឡេង​របស់​យើង​។​ ​តាម​ពិត​ ទារក​តូច​ៗ​គឺ​ចូលចិត្ត​ស្ដាប់​សំឡេង​ខ្លាំង​ណាស់​ ពីព្រោះ​អូនៗ​​អាច​​​ចាប់​សំឡេង​បាន​ តាំង​ពី​នៅ​ត្រីមាស​ទី​៣ ពេល​នៅ​ក្នុង​ពោះ​ម៉ាក់ៗ​មក​ម្ល៉េះ​។ ច្បាស់​ណាស់​ថា​ ពួក​គេ​អាច​​ស្គាល់​សំឡេង​របស់​សមាជិក​គ្រួសារ​ ជាពិសេស​ គឺ​សំឡេង​ម៉ាក់​ៗ​តែ​ម្ដង​។​ ​លើស​ពី​នេះ​ អា​អូន​ក៏​អាច​ស្គាល់​ចម្រៀង​ និង​រឿងរ៉ាវ​ដែល​ពួកគេ​បាន​ឮ​ នៅ​រយៈពេល​៦​សប្ដាហ៍​ចុង​ក្រោយ​​នៃ​ការ​​ពពោះ​ផង​ដែរ​។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​​​​​​​​​​​​How well can my baby hear?

https://www.parents.com/baby/development/how-well-can-my-baby-hear/

Your Newborn’s Hearing, Vision, and Other Senses

https://kidshealth.org/en/parents/sensenewborn.html

How Well Do Newborns Hear?

https://www.webmd.com/parenting/baby/newborn-hearing

កំណែ​ប្រែបច្ចុប្បន្ន

26/05/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទារកប៉ុន្មានគីឡូទើបហៅលើសទម្ងន់? ចុះបើកូនក្នុងផ្ទៃថ្លោសខ្លាំង ប្រឈមបញ្ហាអីខ្លះ?

ម៉ាក់ៗដឹងអត់ ការធ្វើតេស្តឈាមទារកទើបកើត អាចជួយអាអូនផុតពីពិការភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម