ជាទូទៅ ទារកតែងប្រឈមនឹងបញ្ហាណែនទ្រូង ជាពិសេសនៅខែត្រជាក់តែម្តង។ ទោះបីជាបញ្ហាសុខភាពមួយនេះ មិនបង្កគ្រោះថ្នាក់ណាមួយដល់ទារកក៏ពិតមែន ប៉ុន្តែអាអូនអាចមិនស្រួលក្នុងខ្លួន តឹងច្រមុះ ឬដកដង្ហើមញាប់ ។
អាការៈណែនទ្រូងកើតលើទារកមានរោគសញ្ញាអ្វីខ្លះ?
អាការៈណែនទ្រូង អាចបណ្តាលឲ្យទារកឈឺទ្រូងខ្លាំង ហេតុនេះហើយ ទើបប៉ាម៉ាក់គួរយល់ដឹងពីរោគសញ្ញា និងការព្យាបាលដែលសមស្របឲ្យបានឆាប់រហ័ស។ រោគសញ្ញានៃអាការៈនេះ រួមមាន៖
- តឹងច្រមុះ
- ដកដង្ហើមមានសម្លេង ជាពិសេសនៅពេលយប់
- ក្អកជាប់
- ហៀរសំបោរ និងហៀរទឹកភ្នែក
- គ្រុនក្តៅ
- ជួនកាលឈឺបំពង់ក។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ការព្យាបាលអាការៈណែនទ្រូង
ប្រសិនបើកូនមានអាការៈដូចខាងលើរយៈពេលយូរ យើងគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ពីព្រោះជាធម្មតា រោគសញ្ញានឹងបាត់ទៅវិញក្នុងរយៈពេល៣ ទៅ៤ថ្ងៃប៉ុណ្ណោះ។ ក្នុងករណីស្រាល ប៉ាម៉ាក់ក៏អាចសាកល្បងវិធីសាស្ត្រព្យាបាលខាងក្រោមនេះ៖
- តាមដានសីតុណ្ហភាពរាងកាយទារក
- ផ្តល់ថ្នាំបញ្ចុះកម្ដៅតែនៅពេលដែលកូនក្តៅខ្លួនប៉ុណ្ណោះ (គួរប្រឹក្សាជាមួយឱសថការី ឬគ្រូពេទ្យសម្រាប់កូនតូចៗ)
- ឆ្ពង់ឲ្យកូន
- ផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់កូន
- ប្រើសេរ៉ូមប្រៃលាងសម្អាតច្រមុះ។
យ៉ាងណាមិញ ប្រសិនបើអាអូនមានអាការៈពិបាកដកដង្ហើម ប៉ាម៉ាក់គួរប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
[embed-health-tool-child-growth-chart]
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ