ខួរក្បាលកុមារអភិវឌ្ឍន៍យ៉ាងឆាប់រហ័សចាប់តាំងពីកើត រហូតដល់អាយុ៣ឆ្នាំ។ ជាទូទៅ ការអភិវឌ្ឍរបស់ក្មេងចែកចេញជា៤ផ្នែកសំខាន់ៗ រួមមាន ការបញ្ជានៃរាងកាយ (Motor) ភាសា និងការទំនាក់ទំនង ជំនាញសង្គម និងអារម្មណ៍ ព្រមទាំងការយល់ដឹង។
ចំណែកឯការអភិវឌ្ឍខួរក្បាល គឺជាផ្នែកនៃការយល់ដឹងដែលទាក់ទងទៅនឹងជំនាញគិតពិចារណា ការរៀនសូត្រ និងជំនាញដោះស្រាយបញ្ហា។ ដោយសារតែរយៈពេល៣ឆ្នាំដំបូងនៃជីវិតរបស់ក្មេងមានសារៈសំខាន់សម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍ ដូច្នេះហើយ ប៉ាម៉ាក់គួរជួយជំរុញការអភិវឌ្ឍខួរក្បាលរបស់ក្មេង ជាមួយនឹងគន្លឹះងាយៗ តែខ្លឹម ខាងក្រោមនេះ។
១. ការលេង
ពិតណាស់ ការលេងជាវិធីសាស្ត្រដ៏អស្ចារ្យមួយ ដើម្បីជួយទារក ឬកុមារតូចៗឲ្យមានការអភិវឌ្ឍខួរក្បាលបានល្អ។ ប៉ាម៉ាក់អាចចាប់ផ្តើមជាមួយនឹងការលេងហ្គេម ជជែកគ្នា ឬច្រៀង ដែលអាចឲ្យខួរក្បាលក្មេងកាន់តែសកម្ម។ ចំពោះទារក យើងអាចជជែកលេងជាមួយកូន ចំណែកឯកុមារតូចៗ ប៉ាម៉ាក់គួរបង្រៀនកូនច្រៀងចំរៀងដែលអមដោយកាយវិការ ឬលេងផ្គុំរូបភាពជាដើម។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. លួងលោមកូន
ប៉ាម៉ាក់ដឹងអត់ថា សូម្បីតែទារកក៏អាចមានអារម្មណ៍ស្រ្តេសដែរ។ អ៊ីចឹងហើយ ប៉ាម៉ាក់គួរបី និងឱបកូនដើម្បីផ្តល់ភាពកក់ក្តៅ និងឲ្យអាអូនដឹងថា យើងនៅចាំលួងលោម និងជួយកូនគ្រប់ពេល នៅពេលដែលកូនមានអារម្មណ៍ស្រ្តេស។ ការសិក្សាបង្ហាញថាការថែទាំដែលពោរពេញទៅដោយក្តីស្រលាញ់ និងការគាំទ្រអាចជួយកម្ចាត់ភាពតានតឹងរបស់ទារកបាន។
[embed-health-tool-baby-poop-tool]
៣. ការអានសៀវភៅ
ជាមួយគ្នានេះដែរ ការអានសៀវភៅជាវិធីសាស្ត្រដ៏ល្អមួយ ដែលជួយដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ។ សូម្បីតែនៅមុនពេលដែលក្មេងមិនទាន់ស្គាល់អក្សរ ឬពាក្យ ក៏ការអានសៀវភៅអាចជួយឲ្យកូនចាប់ផ្តើមជំនាញភាសា និងទំនាក់ទំនងបានផងដែរ។ ការស្តាប់ឮពាក្យ និងឃើញរូបភាព អាចភ្ជាប់ទំនាក់ទំនងទៅនឹងចិត្តគំនិតរបស់កុមារ។ ដូច្នេះហើយ ប្រសិនបើយើងអានសៀវភៅណាមួយដដែលៗ នោះនឹងអាចជួយឲ្យកូនស្គាល់រវាងពាក្យដែលយើងនិយាយ និងរូបភាពនៅក្នុងសៀវភៅជាមិនខាន។
ចំណុចសំខាន់
១. ការលេង
២. លួងលោមកូន
៣. ការអានសៀវភៅ
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ