ប៉ាម៉ាក់ណាក៏មិនខុសគ្នាដែរ តែងតែងចង់ឃើញកូនមានសុខភាពល្អជៀសឆ្ងាយពីជំងឺផ្សេងៗ ពិសេសមានការលូតលាស់ផ្នែកខួរក្បាលល្អ បានន័យថាកូនមានបញ្ញាស្មារតីល្អ និងរៀនបានពូកែ ឬគេហៅថាកូនមាន IQ ខ្ពស់ ។
ប៉ុន្តែអ្វីដែលប៉ាម៉ាក់ចង់បានទាំងនេះមិនមែនកើតចេញមកដោយមិនមានការជួយជ្រោមជ្រែងពីប៉ាម៉ាក់នោះទេ។ របបអាហារត្រឹមត្រូវ មជ្ឈដ្ឋានរស់នៅ និងការហ្វឹកហាត់ខួរក្បាលពីតូចបានល្អ គឺជួយឲ្យកូនមានការវិវត្តខួរក្បាលបានល្អ ជួយបង្កើនកម្រិត IQ របស់កូន។ ទោះបីជាខួរក្បាលក្មេងបន្តលូតលាស់ចាប់តាំងពីទើបកើតរហូតដល់វ័យជំទង់ក្ដី ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក បានលើកឡើងថាក្នុងរយៈពេល ៨ឆ្នាំដំបូងជាពេលដែលខួរក្បាលកូនត្រូវលូតលាស់ កសាងមូលដ្ឋានគ្រឹះសម្រាប់ការសិក្សា សុខភាព និងជោគជ័យនៃជីវិតនាថ្ងៃអនាគត។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
តើ IQ ជាអ្វី?
IQ គឺជាខ្នាតមួយដែលគេវាស់វែងទៅសមត្ថភាពនៃការស្វែងរកហេតុផល និងដោះស្រាយបញ្ហា ដែលគេគិតថាក្មេងមានកម្រិត IQ ខ្ពស់មានលទ្ធភាពទទួលបានជោគជ័យខ្ពស់ក្នុងការសិក្សា។ កម្រិត IQ ជាមធ្យមនៅត្រឹម ១០០ ប៉ុន្តែការសិក្សារកឃើញថាមនុស្សប្រហែលជា ៦៨ ភាគរយមាន IQ ចន្លោះពី ៨៥ ទៅ ១១៥។ សម្រាប់អ្នកមានកម្រិត IQ ខ្ពស់ជាង ១៤០ ត្រូវគេចាត់ទុកថាជាមនុស្សមានពិន្ទុខ្ពស់អស្ចារ្យម្នាក់។ ផ្ទុយមកវិញ សម្រាប់ក្មេងមានកម្រិត IQ ទាបជាង ៧៥ ត្រូវគេចាត់ទុកថាជាក្មេងដែលអាចប្រឈមក្នុងការរៀនសូត្រមិនបានល្អ។
បើអីចឹងធ្វើម៉េចដើម្បីកូនមានខួរក្បាលល្អ និងមាន IQ ខ្ពស់?
តាមការណែនាំរបស់អង្គការសុខភាពពិភពលោក ក៏ដូចជាក្រសួងសុខាភិបាល ម្ដាយគួរបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ខែ ឬច្រើនជាងនេះតាមដែលអាចធ្វើទៅបាន។ មួយវិញទៀត ការផ្ដល់ទឹកដោះដំបូងឲ្យកូនពិតជាមានសារសំខាន់ណាស់សម្រាប់ការផ្ដល់ប្រព័ន្ធការពាររាងកាយរឹងមាំដល់កូន និងការលូតលាស់ខួរក្បាលរបស់កូន។
ក្នុងទឹកដោះម្ដាយមានផ្ទុកសារធាតុម្យ៉ាងឈ្មោះថា ហ្គេងឃ្លីអូសាយ (Gangliosides) ដែលជាសារធាតុមួយដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខួរក្បាលរបស់កូន។ ការសិក្សារកឃើញថាក្នុងទឹកដោះដំបូងមានសារធាតុ Gangliosides ចំនួន ២៦,៨ មិល្លីក្រាមក្នុងមួយលីត្រ និងទឹកដោះបន្តបន្ទាប់មកទៀតអាចមានប្រហែល ១៨,៩ មិល្លីក្រាមក្នុងមួយលីត្រ។ Gangliosides ក្រៅពីមានក្នុងទឹកដោះម្ដាយក៏គេរកឃើញមាននៅក្នុងឈាម ជាលិកា និងខួរក្បាលផងដែរ។ មួយវិញទៀត Gangliosides ឥឡូវនេះក៏ឃើញមានក្នុងផលិតផលទឹកដោះគោម្សៅមួយចំនួនដែលជាបច្ចេកវិទ្យាថ្មីមួយ។
ក្រៅពីនេះ នៅមានការសិក្សាមួយបានពិសោធទៅក្មេងពីរក្រុមដោយមួយក្រុម ត្រូវគេផ្ដល់របបអាហារមានផ្ទុក Gangliosides និងមួយក្រុមទៀតផ្ដល់របបអាហារដែលមិនមានផ្ទុក Gangliosides។ តាមរយៈការពិសោធន៍ ក្មេងដែលបានទទួលអាហារមានផ្ទុក Gangliosides រហូតដល់ ៦ខែ មានការលូតលាស់ផ្នែកខួរក្បាលល្អជាង និងពិន្ទុ IQ ខ្ពស់ជាងក្មេងដែលមិនបានទទួល Gangliosides ក្នុងរបបអាហារ។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
ក្រៅពីអត្ថប្រយោជន៍ដល់ការលូតលាស់ផ្នែកខួរក្បាល Gangliosides ក៏មានប្រយោជន៍ជួយដល់សុខភាពក្រពះពោះវៀនកូនដូចគ្នា។ ការសិក្សាមួយធ្វើឡើងនៅប្រទេសម៉ាឡេស៊ីរកឃើញថាសារធាតុ Gangliosides មានប្រយោជន៍ជួយគ្រប់គ្រងប្រព័ន្ធភាពស៊ាំ ជួយដល់ការលូតលាស់របស់ក្រពះពោះវៀនកូន និងជួយប្រឆាំងការឆ្លងមេរោគតាមពោះវៀនផងដែរ។
ក្រៅពីរបបអាហារ CDC អាមេរិកក៏បានណែនាំដែរថា ការនិយាយលេងជាមួយកូន និងការយកចិត្តទុកដាក់ប្រកបដោយក្ដីស្រឡាញ់ពីប៉ាម៉ាក់ ក៏រួមចំណែកជួយឲ្យខួរក្បាលកូនតូចលូតលាស់បានល្អដែរ។
[embed-health-tool-vaccination-tool]