backup og meta

តើល្អទេ ឲ្យកូនចូលរៀនតាំងពី​អាយុ ៣ ឬ៤ ឆ្នាំ?​

តើល្អទេ ឲ្យកូនចូលរៀនតាំងពី​អាយុ ៣ ឬ៤ ឆ្នាំ?​

ប៉ាម៉ាក់​ភាគច្រើន នៅ​បច្ចុប្បន្ន​នេះ បញ្ជូន​កូនតូច​ទៅ​សាលារៀន ឬ​មត្តេយ្យសិក្សា ទាំង​មិន​ទាន់​គ្រប់​អាយុ ដោយសារ​ចង់​ឲ្យ​កូន​តូច​រៀន​ឆាប់ចេះ ស្គាល់​វិន័យ សម្រប​ខ្លួន​ជាមួយ​ក្មេង​ដទៃ រួមជាមួយ​ប៉ាម៉ាក់​រវល់​នឹង​ការងារ អត់មាន​ពេល​មើលថែ​កូន​ផងដែរ។

តើការ​បញ្ជូន​កូនតូច​ទៅ​រៀនទាំង​មិន​ទាន់​គ្រប់​អាយុ​ដូច្នេះ ផ្ដល់​ការ​វិវត្ត​អ្វីខ្លះ?

ដើម្បី​ឆ្លើយ​នឹង​សំនួរ​នេះ យើង​ពិនិត្យ​លើ​ការសិក្សា​មួយ​របស់​អាមេរិក ក្រោម “គម្រោង​ការ​ត្រៀម​ខ្លួន​ចូលរៀន Chicago” ដែល​បាន​សិក្សា​លើ​ការ​ចូលរៀន​របស់​កុមារ ៤៦៦​នាក់ អាយុ ៣-៤​ឆ្នាំ អស់​រយៈពេល ១០​ឆ្នាំ។ កុមារ​តូចៗ​ចំនួន​ពាក់កណ្ដាល បាន​ចូលរៀន​ជាមួយ​គ្រូមាន​វិជ្ជាជីវៈ​ខ្ពស់ និង​បាន​បង្រៀន​ពី​យុទ្ធសាស្ត្រ​វិន័យ​បែប​វិជ្ជមាន រួមជាមួយ​ការ​ផ្ដល់​ជំនួយ​គ្រប់គ្រង​បញ្ហា​ស្ត្រេស​នៅ​ក្នុង​ថ្នាក់​រៀន។ ចំណែក​ពាក់កណ្ដាល​ទៀត ចូលរៀន​ក្នុង​ថ្នាក់​ដែល​មាន​កម្មវិធី​សិក្សា​ធម្មតា។

កូនរៀនពូកែ

អ្នកស្រាវជ្រាវ រកឃើញ​ថា កុមារ​តូចៗ​ដែល​មាន​រៀន​ជាមួយ​គ្រូមាន​វិជ្ជាជីវៈ មាន​វិន័យ​ផ្ទាល់ខ្លួន​ល្អ និង​មាន​មូលដ្ឋាន​ក្នុង​សិក្សា​ល្អ ជាង​កុមារ​ដែល​រៀន​ក្នុង​ថ្នាក់​មាន​កម្មវិធី​សិក្សា​ធម្មតា។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

អ្នកនាំពាក្យ​សមាគមន៍​ផ្នែក​កុមារ​អាមេរិក P. Gail Williams បញ្ជាក់​ថា ការចូលរៀន​មុន​គ្រប់​អាយុ មាន​អត្ថប្រយោជន៍​ជាច្រើន ដោយ​វាជួយ​ឲ្យ​កុមារ​តូចៗ រៀន​ពី​ការ​ទំនាក់ទំនង​ជាមួយ​ក្មេង​ផ្សេងទៀត។ កុមារ​តូចៗ ចូលចិត្ត​លេង​ជាមួយ​គ្នា ហើយ​តាមរយៈ​ការ​លេង​នេះ វា​ជួយ​ឲ្យ​កុមារ​រៀន​និយាយ​ពាក្យ​សម្ដី​ជាមួយ​កុមារ​ផ្សេង​ទៀត។

អត្ថបទគួរអាន៖

ចំណែកលោកស្រី Tara Phebus នាយក នៃ​វិទ្យាស្ថាន Nevada សម្រាប់​គោលនយោបាយ និង​ការស្រាវជ្រាវ​លើ​កុមារ បញ្ជាក់​ថា ការ​ចូលរៀន​មុន​គ្រប់​អាយុ ជួយ​បង្កើន​ការ​និយាយ​ពាក្យ​សម្ដី ជំនាញ​អាន ក៏ដូច​ជា​ការ​អភិវឌ្ឍ​ជំនាញ​គណិតវិទ្យា ដូចជា​ការ​រាប់ រៀបចំ និង​កត់​ចំណាំ។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is universal preschool worth it?​, https://www.brookings.edu/blog/brown-center-chalkboard/2022/02/09/is-universal-preschool-worth-it/

Pre-K: Decades Worth Of Studies, One Strong Message,https://www.npr.org/sections/ed/2017/05/03/524907739/pre-k-decades-worth-of-studies-one-strong-message

What Does the Research Really Say About Preschool Effectiveness?, https://learningpolicyinstitute.org/press-release/what-does-research-really-say-about-preschool-effectiveness

កំណែ​ប្រែបច្ចុប្បន្ន

29/09/2022

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាយុ ៣៦សប្តាហ៍៖ ស្មានខុសស្រឡះ ពាក់ស្បែកជើងឲ្យកូនរៀនដើរ មិនល្អទេ

ចង់ឲ្យកូនរៀនពូកែ ម៉ាក់ៗគួរមានបច្ចេកទេសទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម