backup og meta

MFGM ជួយពង្រឹងខួរក្បាល បង្កើនភាពយល់ដឹងរបស់កូនតាំងពីក្មេង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 31, 2022

    MFGM ជួយពង្រឹងខួរក្បាល បង្កើនភាពយល់ដឹងរបស់កូនតាំងពីក្មេង

    ម៉ាក់​ប៉ា​មាន​ដឹង​ឬ​អត់​ថា ខួរក្បាល​ទារក​លូតលាស់​បាន​លឿន? ចំពោះ​ទារក ខួរក្បាល​មាន​ការ​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ដល់​ប្រហែល ៨០% នៃ​ខួរ​ក្បាល​មនុស្ស​ពេញ​វ័យ​នៅ​ពេល​ពួក​គេ​ដល់​អាយុ ២ ឆ្នាំ។ ដើម្បី​លូតលាស់​បាន​ប៉ុណ្ណឹង ខួរក្បាល​ត្រូវ​ការ​ប្រភព​ថាមពល និង​សារធាតុ​ចិញ្ចឹម​ល្អៗ ហើយ​នេះ​ជា​ពេល MFGM ចូល​ខ្លួន​មក​ជួយ​ទ្រទ្រង់​ខួរ​ក្បាល។

    បច្ចុប្បន្ន​នេះ ទឹក​ដោះ​គោ​ម្សៅ​មួយ​ចំនួន​កាន់​តែ​មាន​ភាព​ស្រដៀង​គ្នា​នឹង​ទឹក​ដោះ​ម្ដាយ​ដោយ​សារ​សារតែ​មានធាតុ​ចិញ្ចឹម​ដ៏​សម្បូរ​បែប​ រាប់​តាំង​ពី​ប្រូតេអ៊ីន កាបូហាយដ្រាត ជាតិ​ខ្លាញ់ DHA និង​រូបមន្ត​ថ្មី MFGM ។ ថ្វី​បើ​បែបនេះក្ដី មិន​មែន​មានន័យ​ថា​ម៉ាក់ៗ​ត្រូវ​បោះបង់​ការបំបៅ​ដោះ​កូន​នោះទេ បើ​តាម​ក្រសួង​សុខាភិបាល ម៉ាក់ៗ​គួរ​បំបៅដោះកូន​ឲ្យ​បាន​យ៉ាង​តិច ៦ខែ ឬ​លើសពី​នេះទៅ​តាម​លទ្ធភាព​។ យោង​តាម​ការ​ស្រាវជ្រាវ​ផ្ដោត​លើ​លក្ខណៈ​ភ្នាស​កោសិកា​ខ្លាញ់​ទឹក​ដោះ (MFGM)របស់​លោក​វេជ្ជបណ្ឌិត Bertram Fong ឯកទេស​វិភាគ​គីមី​វិទ្យា បង្ហាញ​ថា MFGM ជា​សមាសធាតុ​ស្មុគ​ស្មាញ​លីពីត​ជីវសាស្ត្រ ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ខួរក្បាល ការ​យល់​ដឹង ការ​ការពារ និង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    លោក​បន្ត​ថា វាជាការគួរឲ្យរំភើបក្នុងការឃើញភស្តុតាងបង្ហាញថា MFGM មាន ក្នុង​ទឹក​ដោះ​គោ​ម្សៅ​មាន​មុខងារ​ស្រដៀង​គ្នា​ដូច​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ។ ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​ប្រឆាំង​មេរោគ​ដ៏​ខ្លាំង​ក្លា​សម្រាប់​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ និង​គាំទ្រ​ដល់​ការ​ពង្រឹង​សុខភាព​ពោះ​វៀន ជួយ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​ល្អ។

    តិចនិកចិញ្ចឹមកូន

    អត្ថបទគួរអាន៖

    ទន្ទឹម​នឹង​នេះ ការ​សិក្សា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ដើម្បី​ស៊ើប​អង្កេត​ពី​ឥទ្ធិពល​នៃ​ការ​ផ្ដល់ MFGM, gangliosides និង phospholipids នៅ​លើ​ម្ដាយ​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​លើ​ទារក។ ការ​រក​ឃើញ​បឋមលើការបន្ថែម MFGM ដល់​ទារក​ដែល​មាន​សុខភាព​ល្អ​ធម្មតា​ក្នុង​រយៈ​ពេល ១២ ខែ​ដំបូង​នៃ​ជីវិត​បាន​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៃ​ការ​អភិវឌ្ឍ​ការ​យល់​ដឹង។ បន្ថែម​ពី​នេះ អាហារ​មាន​ផ្ទុក​រូបមន្ត​ថ្មី MFGM ក៏​ជួយ​លើក​កម្ពស់​អាកប្ប​កិរិយា​វិជ្ជមាន​ទូទៅ​នៅ​ថ្ងៃ​ខាង​មុខ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 31, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម