កូនតូចអាយុតិចជាង ៦ឆ្នាំ នៅប្រឈមខ្ពស់នឹងការកើតជំងឺផ្សេងៗដូចជាផ្ដាសាយ រាក ឬរលាកបំពង់កញឹកញាប់ បើធៀបទៅនឹងក្មេងមានអាយុច្រើន។ ក្មេងក្នុងវ័យតូចបែបនេះប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីការពារកូនពីជំងឺដែលងាយកើត ងាយឆ្លងទាំងនោះ។
របបអាហារជាកត្តាសំខាន់មួយក្នុងចំណោមកត្តាផ្សេងៗទៀត ដើម្បីជួយឲ្យកូនមានសុខភាពមាំមួនមិនងាយឈឺថ្កាត់។ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយកូនឲ្យបានរឹងមាំ ម៉ាក់ៗត្រូវបំបៅដោះកូនយ៉ាងហោចណាស់ឲ្យបាន ៦ខែ ឬច្រើនជាងនេះតាមដែលអាចធ្វើទៅបាន។ ទឹកដោះដំបូងរបស់ម៉ាក់មានផ្ទុកសារធាតុសំខាន់ៗ ពិសេស HMOs ដែលមានប្រយោជន៍ខ្ពស់ជួយដល់ប្រព័ន្ធការពាររាងកាយកូនប្រឆាំងនឹងជំងឺនានាបានយ៉ាងមានប្រសិទ្ធភាព។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
អ្វីទៅជា HMOs?
HMOs ជាគឺជា ប្រ៊ីបាយអូទិក (prebiotics) ពិសេសអាចជួយចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀន និងជួយឲ្យប្រព័ន្ធការពាររាងកាយកុមាររឹងមាំ។ HMOs ត្រូវបានគេដឹងថាមាននៅក្នុងទឹកដោះម្ដាយ និងបច្ចុប្បន្នទឹកដោះម្សៅក៏មានបន្ថែមសារធាតុសំខាន់នេះផងដែរ។
HMOs ចែកចេញជា ៥ ប្រភេទសំខាន់ៗ ឬគេហៅថា 5HMOs រួមមាន LNT, 2′-FL, 3-FL, 3′-SL និង6′-SL។ ប្រភេទ HMOs នីមួយៗមានសារសំខាន់សម្រាប់ការលូតលាស់នៃកោសិកាប្រព័ន្ធការពាររាងកាយ ទ្រទ្រង់សុខភាពក្រពះពោះវៀន និងការអភិវឌ្ឍខួរក្បាលរបស់កុមារ។ 2′-FL, 3-FL, 3′-SL និង6′-SL ជួយដល់សុខភាពក្រពះពោះវៀន ប្រព័ន្ធការពាររាងកាយ និងខួរក្បាល ខណៈ LNT ជួយដល់សុខភាពក្រពះពោះវៀន និងប្រព័ន្ធការពាររាងកាយ។
ហេតុអ្វីបានជា HMOs សំខាន់សម្រាប់កូនតូច?
នេះដោយសារតែ HMOs និងសារធាតុសំខាន់ៗផ្សេងទៀតដែលមានក្នុងទឹកដោះម្ដាយអាចជួយកូនកាត់បន្ថយហានិភ័យកើតជំងឺមួយចំនួនដូចជាជំងឺហឺត អាល្លែកហ្ស៊ី រលាកពោះវៀន និងជំងឺទឹកនោមផ្អែមប្រភេទទី១បាន។
ក្រៅពីទឹកដោះម្ដាយ HMOs បច្ចុប្បន្នមាននៅក្នុងទឹកដោះគោម្សៅមួយចំនួនលើទីផ្សារដែរ។ ដូចនេះបើម៉ាក់ៗផ្ដាច់ដោះកូនហើយ និងចង់បន្តឲ្យកូនទទួលបាន HMOs បន្ថែម ក្រៅពីរបបអាហារ ម៉ាក់ៗ ក៏អាចស្វែងរកទឹកដោះគោម្សៅណាដែលមានកម្រិត HMOs ខ្ពស់ឲ្យកូន ដើម្បីបន្តផ្ដល់ HMOs ដែលរាងកាយកូនចាំបាច់ត្រូវបន្តទៀតទោះឈប់បៅដោះម្ដាយក៏ដោយ។
HMOs ជួយប្រព័ន្ធការពាររាងកាយកូនដោយរបៀបណា?
នៅក្នុងទឹកដោះម្ដាយមានទាំងHMOs និងនុយក្លេអូថាយ ដែលសារធាតុទាំងនេះជួយទ្រទ្រង់ប្រព័ន្ធការពាររាងកាយកូនឲ្យមាំមួន។ សារធាតុទាំងពីរនេះក្រៅពីមាននៅក្នុងទឹកដោះម្ដាយ បច្ចុប្បន្នក៏មាននៅក្នុងទឹកដោះគោម្សៅផងដែរ។ សារធាតុទាំងនេះជួយគាំទ្រដល់ប្រព័ន្ធការពាររាងកាយកូនតាមរយៈការជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ។
ដោយសារតែប្រព័ន្ធការពាររាងកាយកូនប្រហែល ៧០ភាគរយមាននៅក្នុងក្រពះពោះវៀន នេះមានន័យថាការជួយឲ្យក្រពះពោះវៀនកូនលូតលាស់បានល្អ នោះគឺដូចជាការជួយពង្រឹងប្រព័ន្ធភាពការពាររាងកាយកូនអីចឹង។
ម៉ាក់ៗដឹងទេថា HMOs ជាអាហារសម្រាប់បាក់តេរីល្អនៅក្នុងក្រពះពោះវៀនកូន។ ពេលដែលបាក់តេរីទាំងនោះទទួលបានសារធាតុចិញ្ចឹមល្អ ពួកវានឹងលូតលាស់បានល្អ និងជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរីអាក្រក់បានទៀត។ បាក់តេរីល្អក៏ជួយផលិតអាស៊ីដច្រវាក់ខ្លាញ់ខ្លី ដែលជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយផងដែរ។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
មានអ្វីផ្សេងទៀតទេ?
បន្ថែមពីនេះ HMOs ក៏ដើរតួជាអ្នកប្រឆាំងនឹងបាក់តេរីអាក្រក់មិនឲ្យភ្ជាប់ខ្លួនទៅនឹងកោសិកាក្រពះពោះវៀនដែរ ដែលសកម្មភាពនេះជួយការពារកូនពីការឆ្លងបាក់តេរីបង្កជាជំងឺផ្សេងៗ។ ប៉ុណ្ណឹងមិនទាន់អស់ទេ នៅមានមួយទៀតគឺ HMOs ខ្លះត្រូវបានស្រូបចូលទៅក្នុងចរន្តឈាម ដែលជួយរំញោចដល់កោសិកាប្រព័ន្ធការពាររាងកាយឲ្យបញ្ចេញអង្គការពារដើម្បីការពាររាងកាយ គ្រប់គ្រងបញ្ហាអាល្លែកហ្ស៊ី និងទប់ស្កាត់ការឆ្លងរោគដល់កូនតូច។ ដូចនេះហើយបានជា HMOs ត្រូវគេចាត់ទុកថាជាសារធាតុសំខាន់ជួយជំរុញដល់ប្រព័ន្ធការពាររាងកាយ កាត់បន្ថយហានិភ័យជំងឺរបស់កូន។
[embed-health-tool-vaccination-tool]