ជំងឺប្រព័ន្ធប្រសាទ

ជំងឺប្រព័ន្ធប្រសាទ - កូន​កាន់​តែ​ធំ កាន់​តែ​ចេះ ម៉ាក់ប៉ា​កាន់​តែ​ស្រលាញ់​ដក​ចិត្ត​មិន​បាន ជា​ការ​ពិត។ ប្រសិន​បើ​កូន​មាន​ជំងឺប្រព័ន្ធប្រសាទ​គួរ​ឲ្យ​បារម្ភ អ្វី​ដែល​ជា​ដំណោះស្រាយ តើ​ប៉ាម៉ាក់ អាច​ជួយ​កូន​ផ្នែក​ណា​ខ្លះឲ្យ​ទាន់​ពេល?

ចំណេះដឹងទូទៅ

ជំងឺប្រព័ន្ធប្រសាទ

កូនមានការអភិវឌ្ឍយឺត អាចមានសញ្ញាទាំងនេះ ប៉ាម៉ាក់គួរសង្កេតមើល

​ប៉ា​ម៉ាក់​អាច​​មាន​ការ​ព្រួយបារម្ភ​ច្រើន​​ ប្រសិនបើ​ដឹង​ថា​កូន​មាន​ការអភិវឌ្ឍលូតលាស់យឺតយ៉ាវ។ យ៉ាង​ណា​មិញ បញ្ហា​​មួយ​នេះ​អាច​ធ្វើការ​ដោះស្រាយ​បាន​ ហើយ​ក៏​មិន​អាច​កំណត់​ពី​ភាព​ឆ្លាតវៃ​នា​ពេល​អនាគត​របស់​ក្មេង​នោះ​ដែរ។ ពិត​ណាស់​ ក្មេង​ម្នាក់​ៗ​​មាន​ការ​លូតលាស់​ និង​ចេះ​ដឹង​ខុស​ៗ​គ្នា ហើយ​ការអភិវឌ្ឍយឺតយ៉ាវ​សំដៅ​លើ​កុមារ​ដែល​មិន​ទាន់​​ទទួល​បាន​ជំនាញ​អភិវឌ្ឍន៍​​ដែល​រំពឹង​ទុក បើ​ធៀប​ទៅ​នឹង​ក្មេង​ដែល​មាន​អាយុ​ស្របាល​គ្នា។ ភាព​យឺតយ៉ាវ​នេះ​ កើត​ឡើង​នៅ​ផ្នែក​នៃ​មុខងារ​​សរសៃ​ប្រសាទ សម្ដី ភាសា ការ​យល់​ដឹង ការ​លេង​ និង​ជំនាញ​សង្គម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​នៃ​ការអភិវឌ្ឍ​យឺតយ៉ាវ ​កត្តា​ដែល​​អាច​រួម​ចំណែក​នៅ​​មុន​ពេល​កូន​​កើត​ អំឡុង​ពេល​សម្រាល និង​ក្រោយ​សម្រាល​ រួម​មាន​៖ លក្ខខណ្ឌ​ហ្សែន​ ឬ​តំណ​ពូជ​ដូចជា​​ជំងឺ​Down syndrome វិបត្តិ​មេតាប៉ូលីស របួស​ខួរ​ក្បាល​ដោយ​សារ​អង្រួន​ ឬ​រលាក់​ ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ប៉ះពាល់​នឹង​សារធាតុ​ពុល​មួយ​ចំនួន​ ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​​ផ្សេង​ៗ។   សញ្ញា​ និង​រោគសញ្ញា​នៃ​ការអភិវឌ្ឍយឺតយ៉ាវ ​​​​​សញ្ញា​ និង​រោគសញ្ញា​នៃ​ការអភិវឌ្ឍ​យឺតយ៉ាវ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ ដែល​អាច​កើត​លើ​កុមារ​ ព្រម​ទាំង​មាន​ការ​ប្រែប្រួល​អាស្រ័យ​លើ​លក្ខណៈ​ជាក់លាក់។ ជួនកាល​ ប៉ា​ម៉ាក់​អាច​សង្កេត​ឃើញ​​សញ្ញា​ទាំង​នេះ នៅ​ពេល​ដែល​កូន​នៅ​តូច​ៗ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ទៀត ប៉ា​ម៉ាក់​​ត្រូវ​រង់ចាំ​រហូត​​ទាល់​តែ​កូន​ចូល​រៀន​​។ រោគសញ្ញា​ទូទៅ​ រួម​មាន​៖ រៀន​សូត្រ និង​អភិវឌ្ឍយឺតយ៉ាវ​ជាង​ក្មេង​អាយុ​ស្របាល​គ្នា ចេះ​ក្រឡាប់ អង្គុយ​ វារ ឬ​ដើរ​យឺត​ជាង​ធម្មតា ពិបាក​ក្នុង​ការ​​ទំនាក់ទំនង​ ឬ​ចូលរួម​ក្នុង​សង្គម​ជាមួយ​ក្មេង​ដទៃ​​​ ពិបាក​និយាយ […]

ស្វែងរក ជំងឺប្រព័ន្ធប្រសាទ

ជំងឺប្រព័ន្ធប្រសាទ

មក​ដឹងលម្អិត​ពី​រោគសញ្ញា​​ជំងឺ​រលាកស្រោមខួរ​លើ​កូន​ក្មេង

ជំងឺ​រលាក​ស្រោមខួរ គឹ​ជា​ការ​រលាក​ស្រទាប់​ការពារ​នៅ​ជុំវិញ​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង ដែល​បង្កឡើង​ដោយ​​វីរុស និង​បាក់​តេរី។ កូន​ក្មេង​ងាយ​នឹង​កើត​ជំងឺ​នេះ ព្រោះ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ពុំអាចទប់ជាមួយនឹងពពួក​វីរុស ឬ​បាក់​តេរី​ទាំង​នោះ​បាន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ស្រោមខួរ ទោះ​​ជា​ជំងឺ​​រលាក​​ស្រោមខួរ​​បង្ក​​ឡើង​​ដោយ​​វីរុស ឬ​​បាក់​តេរីក្តី វា​តែង​លេច​ចេញ​នូវ​រោគ​សញ្ញា​ស្រដៀង​គ្នា​ខាង​ក្រោមនេះ៖ – ក្តៅខ្លួន – យំ​មិន​ឈប់ – ងងុយ​គេង​ខ្លាំង – មិនបៅ ឬញ៉ាំអាហារ – ក្អួត រាករូស – រឹង​ខ្លួន និងក – ឈឺសាច់ដំុ – ឡើងកន្ទួលស្បែក – អស់កម្លាំង – ប្រកាច់។ ២- ផលវិបាកនៃជំងឺរលាកស្រោមខួរ ក្មេង​ដែល​កើត​ជំងឺ​រលាក​ស្រោមខួរ​បង្ក​ដោយ​វីរុស ពុំសូវ​ចោទ​ជា​បញ្ហា​នោះ​ទេ ក្រោយ​ព្យាបាល​រួច​វា​នឹង​ជា​សះស្បើយ​ឡើង​វិញ​យ៉ាង​យូរ ២សប្តាហ៍ ព្រោះ​វីរុស​មិន​អាច​រស់នៅ​ក្នុង​ខ្លួន​មនុស្ស​រយៈពេល​យូរ​ទេ។ ដោយ​ឡែក​ក្មេង​ដែល​កើត​ជំងឺ​ដោយសារ​ពពួកបាក់តេរី ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ ម៉ាក់ប៉ា​ត្រូវ​តែ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ព្រោះ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ខ្សោយ​មុខងារ​ខួរក្បាល ភ្នែក​មើល​មិន​ឃើញ ត្រចៀក​ស្តាប់​មិនសូវ​​ឮ។ ៣- វិធី​បង្ការ​ជំងឺ​រលាក​ស្រោមខួរ ម៉ាក់ប៉ា​អាច​បង្ការ​កូន​មិន​ឲ្យ​ឆ្លង ឬកើត​ជំងឺ​រលាកស្រោមខួរ​បាន ដោយ​យក​កូន​តូច​ទៅ​ចាក់​វ៉ាក់សាំង​ជំងឺ​រលាក​ស្រោមខួរ​ឲ្យ​បាន​គ្រប់​មុខ និង​គ្រប់​ចំនួន​ដែល​តម្រូវ​ឲ្យ​ចាក់ ដែល​រួម​មាន វ៉ាក់សាំង​រលាក​ស្រោមខួរ វ៉ាក់សាំងរលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក និងវ៉ាក់សាំងជំងឺ​រលាក​ខួរក្បាល​ជេអ៊ី។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស