backup og meta

ប៉ា​ម៉ាក់​ត្រូវ​ដឹង​! សញ្ញា​ទាំង​៥នេះ បញ្ជាក់​ថា​កូន​​ខ្សោះ​ជាតិ​ទឹកធ្ងន់ធ្ងរ

ប៉ា​ម៉ាក់​ត្រូវ​ដឹង​! សញ្ញា​ទាំង​៥នេះ បញ្ជាក់​ថា​កូន​​ខ្សោះ​ជាតិ​ទឹកធ្ងន់ធ្ងរ

នៅ​ពេល​ខ្លះ​ ដោយ​សារ​តែ​កត្តា​​ជំងឺ​ ការ​រលាក​ក្រពះ​ពោះវៀន​ និង​អាកាសធាតុ​ក្ដៅ ធ្វើ​ឲ្យ​យើង​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ជាង​ធម្មតា​ ​ហើយ​​​កុមារ​តូច​ៗ​​ក៏​មាន​បញ្ហា​ខ្សោះ​ជាតិ​ទឹក​​​​​នេះ​ដូច​គ្នា​​។ ជា​ទូទៅ​ ការ​ខ្សោះ​ជាតិ​ទឹក​​ គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ដែល​អាច​​បង្ក​ទៅ​ជា​​ការ​ឆ្លង​មេរោគ​ក្នុងផ្លូវទឹក​នោម​  និង​បញ្ហា​តម្រង​នោម​ថែម​ទៀត​ផង​ ជាពិសេស​​កាន់​តែ​គ្រោះថ្នាក់​ទ្វេដង​ចំពោះ​កុមារ​តូច​ៗ​ ដែល​មិន​អាច​និយាយ​ប្រាប់​យើង​អំពី​បញ្ហា​របស់​ពួកគេ​បាន​។​ ដូច្នេះ​ហើយ​ ​ប៉ា​ម៉ាក់​ចាំបាច់​ធ្វើការ​​ស្វែងយល់​ពី​រោគ​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​​ទឹក​ ក៏​ដូចជា​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​។

. បបូរ​មាត់​ស្ងួត​ និង​ប្រេះ

​​នេះ​គឺ​ជា​រោគ​សញ្ញា​ទូទៅ​ និង​ដំបូង​បំផុត​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ដែល​កើត​ឡើង​លើ​កុមារ​តូច​ៗ​។ ​ប៉ា​ម៉ាក់​អាច​សង្កេត​​ឃើញ​ថា​ គែម​បបូរ​មាត់​របស់​កូន​មាន​ស្នាម​ប្រេះ​ បបូរ​មាត់​ស្ងួត​ និង​មិន​សូវ​មាន​ទឹក​មាត់​​​ជាដើម​។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

. ខោ​ទឹក​នោម​ស្ងួត

ជា​ធម្មតា​ ក្មេង​តូច​ៗ​នោម​ញឹកញាប់​ណាស់​ ហើយ​ជា​រៀងរាល់​បី​ទៅ​៤​ម៉ោង​ម្ដង​ ខោ​ទឹក​នោម​របស់​ពួកគេ​ប្រាកដ​ជា​សើម​ជោគ​ និង​ត្រូវ​ការ​ផ្លាស់​ប្តូរ​មិន​ខាន​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​ថា​ កូន​មិន​សូវ​នោម​ញឹកញាប់​ដូច​កាល​ពី​មុន​នោះ​ គឺ​​មិន​ត្រូវ​បណ្ដែតបណ្ដោយ​​ឡើយ។​ មួយ​វិញ​ទៀត​ ​ទឹក​នោម​ស្រអាប់​ និង​មាន​កំហាប់​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ផង​ដែរ​។

[embed-health-tool-due-date]

. យំ​គ្មាន​ទឹក​ភ្នែក

​​​ការ​បាត់បង់​ជាតិ​ទឹក​ច្រើន​ជ្រុល​​ពី​ក្នុង​រាងកាយ​ ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​​រញ៉ាំរញ៉ូវ​បាន​ដែរ ហើយ​នៅ​ពេល​ដែល​ពួកគេ​យំ​ គឺ​មិន​មាន​ទឹក​ភ្នែក​ឡើយ​។​ សញ្ញា​ទាំង​នេះ​ បញ្ជាក់​ថា​ កម្រិត​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​របស់​ក្មេង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

. គេង​ច្រើន

ជា​មួយ​គ្នា​នេះ​ដែរ​ ការ​ខ្សោះ​ជាតិ​ទឹក​ ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ក្មេង​​ផង​ដែរ​​។​ ​វា​ធ្វើ​ឲ្យ​ពួក​គេ​ល្ហិតល្ហៃ​ និង​គេង​ច្រើន​ជ្រុល​។ ប៉ា​ម៉ាក់​​អាច​សម្គាល់​ឃើញ​ថា​ កូន​តូច​គេង​ច្រើន​ជាង​រាល់​ដង​។ លើស​ពី​នេះ​ ភ្នែក​​​របស់​ក្មេង​នឹង​មាន​សភាពខូងជ្រៅ​ រី​ឯ​ថ្ពាល់​នឹង​ចាប់ផ្ដើម​ផត​ថែម​ទៀត​ផង​។

អត្ថបទគួរអាន៖

ខ្សោះជាតិទឹក២

. ដកដង្ហើម​ញាប់​ និង​ចង្វាក់​បេះដូង​លោត​លឿន

ការ​បាត់បង់​ជាតិ​ទឹក​ ក៏​អាច​បណ្ដាល​ឲ្យ​ក្មេង​អស់​កម្លាំង​ ព្រម​ទាំង​​បង្កើន​អត្រា​ចង្វាក់​បេះដូង​ និង​​​ដកដង្ហើម​កាន់​តែ​ញាប់​ផង​ដែរ។​​ ​ជា​ពិសេស​នោះ​ ​ពួក​គេ​នឹង​មិន​ចាប់​​អារម្មណ៍​នៅ​ក្នុង​ការ​​ធ្វើ​សកម្មភាព​ណាមួយ​ឡើយ​។

ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​ល្អ​?

ប្រសិនបើ​ប៉ា​ម៉ាក់​សម្គាល់​ឃើញ​ថា​ អា​អូន​មាន​សញ្ញា​​ណា​មួយ​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​នេះ​​ ចូរ​​​ឲ្យ​កូន​ញ៉ាំទឹក​បាន​ច្រើន។​​ ​ទឹកអូរ៉ាលីត​គឺ​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ ហេតុ​ដូច្នេះ​​​​ ចូរ​ឲ្យ​កូន​ញ៉ាំ​វា​ជា​រៀងរាល់​ម៉ោង​។​​ បន្ថែម​ពី​នេះ​ ទឹក​ស៊ុប​ ឬ​ការ៉េម​ផ្លែឈើ​ ក៏​អាច​ជួយ​កូន​តូច​ឲ្យ​ចៀសឆ្ងាយ​ពី​ការ​បាត់បង់​ជាតិ​ទឹក​ផង​ដែរ។​

នៅ​ក្នុង​ករណី​ដែល​ក្មេង​មាន​សភាព​ចង់​សន្លប់​ ​​ក្អួត​មិន​បាត់​ ឬ​មិន​នោម​ទាល់​តែ​សោះ​​រយៈពេល​ច្រើន​ជាង​៤​ម៉ោង​ ចូរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​។

ចំណុចសំខាន់

សញ្ញា​ទាំង​៥ បញ្ជាក់​ថា​កូន​​ខ្សោះ​ជាតិ​ទឹកធ្ងន់ធ្ងរ ប៉ា​ម៉ាក់​គួរ​ប្រុង​ប្រយ័ត្ន៖
  • បបូរ​មាត់​ស្ងួត និង​ប្រេះ
  • ខោ​ទឹក​នោម​ស្ងួត​
  • យំ​គ្មាន​ទឹក​ភ្នែក​
  • គេង​ច្រើន​
  • ដកដង្ហើម​ញាប់​ និង​ចង្វាក់​បេះដូង​លោត​លឿន​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dehydration

https://www.nhs.uk/conditions/dehydration/

Dehydration and Your Child

https://my.clevelandclinic.org/health/articles/8276-dehydration-and-your-child

Dehydration

https://kidshealth.org/en/parents/dehydration.html

Dehydration

https://www.rch.org.au/kidsinfo/fact_sheets/Dehydration/

កំណែ​ប្រែបច្ចុប្បន្ន

26/05/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទារកក្រោម ៣ ខែ អាចនឹងស្លាប់បើកើតជំងឺរលាកទងសួត

ក្មេងក្តៅខ្លួន ឬផ្តាសាយ ចំថ្ងៃត្រូវចាក់វ៉ាក់សាំង អាចចាក់បានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម