តែបៃតងសម្បូរទៅដោយសារធាតុCatechins ដែលជាសារធាតុចិញ្ចឹមប្រឆាំងនឹងជំងឺផ្សេងៗ ដែលអាចការពារយើងពីជំងឺបេះដូង និងជំងឺមហារីកមួយចំនួនផងដែរ។ ចំពោះកុមារ សារធាតុCatechins នេះអាចជួយប្រឆាំងនឹងការពុកធ្មេញ ជំងឺផ្ដាសាយ ក៏ដូចជាជួយថែទាំបេះដូងក្មេងបានផងដែរ។ ហេតុនេះហើយ ប៉ាម៉ាក់គួរបញ្ចូលភេសជ្ជៈមួយប្រភេទនេះទៅក្នុងរបបអាហាររបស់កូនៗ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពពួកគេ។
១. សុខភាពមាត់ធ្មេញល្អ
ជាទូទៅ កុមារមានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកធ្មេញ។ យោងតាមការសិក្សាមួយ បានបង្ហាញថាសារធាតុphytonutrient catechins នៅក្នុងតែបៃតង អាចការពារមាត់ធ្មេញរបស់កុមារ ប្រឆាំងនឹងបញ្ហាប្រហោងធ្មេញដែលបង្កឡើងដោយបាក់តេរី ហើយសមាសធាតុផ្សំស្ពានធ័រអាចជួយកាត់បន្ថយក្លិនមាត់មិនល្អថែមទៀតផង។
២. ប្រឆាំងនឹងជំងឺផ្ដាសាយ
បន្ថែមពីនេះ សារធាតុCatechinsក៏អាចជួយការពារកូនរបស់យើងពីជំងឺផ្ដាសាយបានផងដែរ។ យោងតាមការសិក្សាដែលផ្សាយដោយ The Journal of Nutrition បានបង្ហាញថា ក្មេងដែលញ៉ាំតែបៃតងចាប់ពី១ពែងដល់៥ពែងក្នុងមួយថ្ងៃ ប្រឈមនឹងជំងឺផ្ដាសាយតិចតួច បើប្រៀបធៀបទៅនឹងក្មេងដែលមិនញ៉ាំតែបៃតងសោះ។
អត្ថបទគួរអាន៖
- តែផ្កាកូលាបជួយស្បែក និងសុខភាពផ្សេងទៀត
- ទម្លាប់ល្អងាយៗ សម្រាប់បុរសៗគួរធ្វើរាល់ព្រឹក ដើម្បីរក្សាសុខភាពមាំមួន
- ជឿអត់ស៊ុតពិតជាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព?
- អាហារទាំងនេះ មានមុខងារសំខាន់ជួយដល់ខួរក្បាល និងការចងចាំ
- ទំពាំងបាយជូរខ្មៅផ្ដល់អត្ថប្រយោជន៍ច្រើន មិនគួររំលង
៣. ជួយថែទាំសុខភាពបេះដូង
ការមានកំណកខ្លាញ់នៅក្នុងសរសៃឈាម គឺចាប់ផ្ដើមតាំងពីយើងនៅវ័យក្មេងម្ល៉េះ។ ដូចនេះ ការចាត់វិធានការដើម្បីលើកកម្ពស់សុខភាពបេះដូង មានសារសំខាន់ណាស់ ពីព្រោះវាអាចការពារការវិវត្តទៅរកជំងឺបេះដូងនៅពេលដែលក្មេងៗធំពេញវ័យ។ ជាក់ស្ដែង បញ្ចូលតែបៃតងទៅក្នុងរបបអាហាររបស់ក្មេង អាចជួយបង្កើនសុខភាពបេះដូងដល់ពួកគេបានយ៉ាងល្អប្រសើរ។ យោងតាមការសិក្សាមួយ បានបង្ហាញថា ការញ៉ាំភេសជ្ជៈដែលសម្បូរទៅដោយសារធាតុCatechins អាចជួយកាត់បន្ថយសម្ពាធឈាម និងកម្រិតកូលេស្តេរ៉ូលចំពោះក្មេងៗដែលលើសទម្ងន់បានយ៉ាងអស្ចារ្យ។
[embed-health-tool-vaccination-tool]