ក្រោយចោះត្រចៀក (ឬបាញ់ត្រចៀក) ហើយ យ៉ាងហោចណាស់បីបួនសប្តាហ៍ទើបត្រចៀកកូនជាសះស្បើយ។ ក្នុងអំឡុងពេលនោះ បាក់តេរីអាចឆ្លងចូលក្នុងរន្ធចោះត្រចៀកដែលមិនទាន់ជាសះស្បើយ និងបង្ករោគ។ បើរន្ធចោះត្រចៀកឆ្លងមេរោគ កូនអាចមានរោគសញ្ញាអ្វីខ្លះ? បង្កឡើងដោយមូលហេតុអ្វីខ្លះ? ហើយម៉ាក់ប៉ាគួរថែទាំបែបណាទើបឆាប់ជា?
បើកូនមានអាការៈដូចខាងក្រោម បញ្ជាក់ថារន្ធចោះត្រចៀកបានឆ្លងមេរោគហើយ៖
១. រន្ធចោះត្រចៀកហើម
ជាធម្មតាក្រោយពីចោះត្រចៀករួច រន្ធចោះត្រចៀករបស់កូនអាចក្រហម ឬហើមបន្តិចបន្តួច។ ផ្ទុយមកវិញបើបន្ទាប់ពី ៤៨ ម៉ោង អាការៈហើមនៅតែមិនបាត់ រន្ធចោះត្រចៀកអាចឆ្លងមេរោគហើយ។
២. រន្ធចោះត្រចៀកចេញទឹករងៃ ឬមានខ្ទុះ
បើមានការហូរទឹករងៃពណ៌ត្នោត ប្រផេះ ឬមានហូរខ្ទុះពណ៌លឿងលាយបៃតង ហើយមានក្លិនស្អុយផង នោះត្រចៀកកូនឆ្លងមេរោគហើយ តែបើមានហូរទឹករងៃពណ៌ថ្លាគឺជារឿងធម្មតាទេ។
៣. រន្ធចោះត្រចៀកហូរឈាម
ការហូរឈាមចេញពីរន្ធចោះត្រចៀកអាចជាសញ្ញាប្រាប់ថា កូនអាលែកហ្ស៊ីនឹងវត្ថុធាតុដើមរបស់ក្រវិល ហើយបង្កទៅជាផលវិបាក ឬក្រវិលលើត្រចៀកកូនធ្វើឱ្យរន្ធចោះត្រចៀករបួស។
៤. រន្ធចោះត្រចៀកឈឺមិនបាត់
កូនអាចឈឺត្រចៀកបន្ទាប់ពីចោះត្រចៀករួចនៅថ្ងៃទីមួយ តែបើកូនចេះតែឈឺត្រចៀកមិនបាត់អាចជាសញ្ញានៃការឆ្លងមេរោគ។
[embed-health-tool-vaccination-tool]
៥. ក្តៅខ្លួន
បើកូនមានអាការៈក្តៅខ្លួនចាប់ពី ៣៨ អង្សារឡើងទៅ រួមទាំងមានអាការៈដូចរៀបរាប់ខាងលើផង តែមិនមានអាការៈផ្តាសាយ ឬរលាកបំពងកទេ មានន័យថារន្ធចោះត្រចៀកកូនឆ្លងមេរោគហើយ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
វីធីថែទាំរន្ធចោះត្រចៀកដែលឆ្លងមេរោគ
ម៉ាក់ប៉ាគួរធ្វើតាមការណែនាំដូចខាងក្រោមឲ្យបានបីដងក្នុងមួយថ្ងៃរហូតដល់រន្ធចោះត្រចៀកកូនបានជាសះស្បើយល្អ៖
- រាល់ពេលប៉ះពាល់ ឬព្យាបាលត្រចៀកកូន ម៉ាក់ប៉ាត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកឱ្យបានស្អាតជាមុនចៀសវាងចម្លងមេរោគដល់រន្ធចោះត្រចៀកបន្ថែម។
- បន្ទាប់មកម៉ាក់ប៉ាអាចយកសំឡីជ្រលក់សេរ៉ូមប្រៃ ឬទឹកអំបិលដោយលាយអំបិលកន្លះស្លាបព្រាកាហ្វេជាមួយទឹក ១ ពែង ហើយកូរឱ្យអំបិលរលាយ រួចមកដាក់លើរន្ធចោះត្រចៀកកូនទាំងខាងមុខ និងខាងក្រោយ ហើយយកកំប្រេសជូតថ្នមៗឱ្យស្ងួត។
- ជាបន្តម៉ាក់ប៉ាអាចលាបក្រែមប្រភេទថ្នាំផ្សះលើរន្ធចោះត្រចៀករបស់កូន។
ជាចុងក្រោយ ម៉ាក់ប៉ាគួរបង្វិលក្រវិលកូនមួយជុំដើម្បីការពារកុំឱ្យក្រវិលជាប់ស្អិតនឹងស្បែកត្រចៀក។
- បើកូនក្តៅខ្លួន ម៉ាក់ប៉ាអាចឱ្យកូនញុំាថ្នាំបំបាត់ការឈឺចាប់តាមការណែនាំនៅលើសម្បកថ្នាំ។
បន្ទាប់ពីចោះត្រចៀក បើរន្ធចោះត្រចៀកកូនឆ្លងមេរោគ ហើយម៉ាក់ប៉ាធ្វើតាមការណែនាំដូចខាងលើហើយ អាការៈឆ្លងមេរោគមិនប្រសើរឡើងក្នុងរយៈពេលបីថ្ងៃទេ ម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យ។
អត្ថបទគួរអាន៖
- អាមេរិក បង្កើត App ទូរស័ព្ទ ពិនិត្យបញ្ហាត្រចៀកក្មេងៗ
- Otoplasty In Children (វះកាត់កែត្រចៀករីកធំលើកុមារ)
- កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី?
- តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស
- យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក
- ម៉ាក់ប៉ាមានទម្លាប់បែបនេះ ទើបកូនកើតអំបៅអំបែក