backup og meta

ខែភ្លៀងអាចបង្កជំងឺប៉ុន្មានមុខនេះដល់កូន ម៉ាក់ប៉ាគួរប្រយ័ត្នខ្ពស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 09, 2023

    ខែភ្លៀងអាចបង្កជំងឺប៉ុន្មានមុខនេះដល់កូន ម៉ាក់ប៉ាគួរប្រយ័ត្នខ្ពស់

    ខែភ្លៀង ឬរដូវវស្សាធ្វើឱ្យអាកាសធាតុប្រែប្រួលមិនទៀងដូចជា បន្តិចក្តៅ បន្តិចស្រទំ បន្តិចភ្លៀង បន្តិចត្រជាក់ បន្តិចក៏ក្តៅវិញ មានជំនន់ទឹកភ្លៀង និងទឹកដក់ជាដើមដែលជាកត្តា​ងាយបង្កឱ្យ​កុមារ​ឈឺ ព្រោះប្រព័ន្ធការពាររាងកាយក្មេងនៅខ្សោយ។ តើជំងឺឧស្សាហ៍កើតលើកុមារ​នៅខែភ្លៀង​មាន​អ្វីខ្លះ? ហើយម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីការពារកូនពីជំងឺ?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ឱ្យ​ដឹង​ថា ជំងឺឧស្សាហ៍កើតលើកុមារ​នៅ​រដូវ​វស្សារួមមាន៖

    ១. ជំងឺបង្កដោយមូស

    ជំងឺបណ្តាលមកពីមូសខ្លាញីខាំ មានជំងឺគ្រុនឈាម និងគ្រុនឈីកដែលបង្កឱ្យមានរោគសញ្ញា​ដូចជា​ក្តៅ​ខ្លួន​មានស្នាមអុចៗក្រហមលើស្បែក ឈឺក្បាល ចង់ក្អួត ឬក្អួត ឈឺពោះ ឈឺសាច់ដុំ និង​សន្លាក់​ដៃជើង។ ​ឯជំងឺគ្រុនចាញ់បង្កឡើង​ដោយ​មូសដែក​គោញីខាំ ហើយមានរោគ​សញ្ញា​​ដូចជា គ្រុន រងារ​ញាក់ បែកញើស ក្អួតចង្អោរ និង​វង្វេង​វង្វាន់ ឬសន្លប់ (ក្នុងករណីធ្ងន់ធ្ងរ )។

    ២. ជំងឺរលាកផ្លូវដង្ហើម

    ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស ហើយមានជំងឺដូចជា ផ្តាសាយ ផ្តាសាយធំ​ រលាក​ច្រមុះ រលាកបំពង់ក ​រលាកទងសួត ហើមសួត និងរលាក​​​សួតជាដើមដែលបណ្តាលឱ្យកុមារមាន​អាការៈ​ដូចជា ក្តៅខ្លួន ហៀរ​សម្បោរ តឹងច្រមុះ កណ្តាស់ ឈឺក្បាល ណែនទ្រូង ឬឈឺទ្រូង ដក​ដង្ហើម​​​ញាប់ ក្អក ឡើងស្លេស្ម មិនឈ្លានជាដើម។

    ៣. រលាកក្រពះពោះវៀន

    ជំងឺរលាកក្រពះពោះវៀនបង្កឡើងដោយវីរុស ឬបាក់តេរីដែលមាននៅក្នុងទឹក អាហារ ឬផ្ទៃវត្ថុមិនស្អាត​ និងធ្វើឱ្យកុមារក្អួត រាក និងក្តៅខ្លួន។

    ៤. រលាកថ្លើមប្រភេទ A

    ជំងឺរលាកថ្លើមប្រភេទ A បង្កមកពីវីរុស និងបណ្តាលមកពីការញុំាទឹក ឬចំណីអាហារមិនមាន​អនាម័យ ឬឆ្អិនល្អដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ A។ អាការៈជំងឺនេះរួមមានភ្នែក និង​ស្បែក​ឡើង​លឿង ឈឺពោះ ក្អួត មិនឃ្លាន រាក និងអស់កម្លាំង។

    ក្តៅខ្លួន

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីការពារកូនពីជំងឺខាងលើ ម៉ាក់ប៉ាគួរ៖

    – នាំកូនចាក់វ៉ាក់សាំងតាមកម្មវិធីជាតិ និងវ៉ាក់សាំងផ្តាសាយបន្ថែមបើអាច

    – ឧស្សាហ៍លាងដៃខ្លួនឯង (ម៉ាក់ប៉ា) និងលាងដៃឱ្យកូន ឬប្រាប់កូនឱ្យលាងដៃឱ្យបានញឹកញាប់​ជា​ពិសេសមុនញុំាអាហារ

    – ប្រើប្រាស់ទឹកស្អាត និងចៀសវាងឱ្យកូនញុំាអាហារ ឬទឹកចម្អិនមិនបាន​ឆ្អិនល្អ ឬមានរុយរោម

    – បំបាត់ជម្រកមូសដោយរៀបចំផ្ទះឱ្យមានសណ្តាប់ធ្នាប់ ឱ្យមានពន្លឺ ​និង​​ខ្យល់ចេញចូល កុំឱ្យមាន​ទឹក​ដក់ និងឱ្យកូនគេងក្នុងមុង

    – ចៀសវាងឱ្យកូនត្រូវទឹកភ្លៀង ងូតទឹកភ្លៀង លេងទឹកដក់ ឬដើរជើង​ទទេរនៅក្រៅផ្ទះ

    – អាចឱ្យកូនងូតទឹកក្ដៅឧណ្ហៗបើអាកាសធាតុត្រជាក់ពេក និងឱ្យកូនគេងឱ្យបានគ្រប់គ្រាន់

    – ឱ្យកូនញុំាទឹកឱ្យបានគ្រប់គ្រាន់ អាហារពីគ្រប់ក្រុមអាហារ ជាពិសេសបន្លែ និងផ្លែឈើ​ស្រស់​ឱ្យ​បានច្រើន​ព្រោះបន្លែ និងផ្លែឈើស្រស់សម្បូរទៅដោយវីតាមីន និងជាតិសរសៃ Prebiotics (ដែល​ជា​អាហារជំនួយដល់បាក់តេរីល្អក្នុងពោះរៀនឱ្យលូតលាស់ល្អ)

    – ឱ្យកូនញុំាអាហារដែលសម្បូរទៅដោយបាក់តេរីល្អ (Probiotics) ដែលមាននៅក្នុងទឹកដោះគោជូរ គីមឈី និងជ្រក់ជាដើមដែលជួយរក្សាតុល្យភាពបាក់តេរីល្អ​នៅ​ក្នុង​ពោះរៀន និងពង្រឹង​ប្រព័ន្ធ ការពារ​រាងកាយ ព្រោះ៧០% នៃប្រព័ន្ធការពាររាងកាយយើងស្ថិតនៅក្នុងពោះវៀន

    ម៉ាក់ប៉ាក៏អាចឱ្យកូនញុំាទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS ដែលជាការសំយោគ​រវាង​បាក់តេរីល្អៗ (Probiotics) ជាមួយនឹង​អាហារ​ជំនួយបាក់តេរី​ល្អៗ (Prebiotics) ដើម្បីឱ្យ​កូន​មាន​ប្រព័ន្ធការពាររឹងមុំាដែលអាចប្រឆាំងនឹងបាក់តេរីអាក្រក់ ឬវីរុស និងអាចចៀសផុតពីជំងឺនានា។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – ជំងឺឧស្សាហ៍កើតលើកុមារ​នៅ​រដូវ​វស្សារួមមាន៖
    • ជំងឺគ្រុនឈាម គ្រុនឈីក និងគ្រុនចាញ់
    • ជំងឺរលាកផ្លូវដង្ហើម
    • ជំងឺរលាកក្រពះពោះវៀន
    • ជំងឺរលាកថ្លើមប្រភេទ A
    – ដើម្បីការពារកូនពីជំងឺខាងលើ ម៉ាក់ប៉ាគួរ៖
    • នាំកូនចាក់វ៉ាក់សាំង
    • អនាម័យសុខភាពខ្ពស់
    • ប្រើប្រាស់ទឹកស្អាត
    • កម្ចាត់ជម្រកមូស និងឱ្យកូនគេងក្នុងមុង
    • ឱ្យកូនញុំាអាហារល្អចំពោះសុខភាព
    • ឱ្យកូនញុំាទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS បន្ថែមពីរបបអាហារដើម្បីកូន​មាន​សុខភាព​ពោះវៀនល្អ និងមាន​ប្រព័ន្ធភាពសុំារឹងមុំា

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម