ជួនកាល យើងអាចនឹងពិបាកដឹងបានថា ពេលណាទារក ឬកុមារតូចៗធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងគួរឲ្យបារម្ភ។ ប៉ុន្តែប៉ាម៉ាក់ អាចសង្កេតមើលសញ្ញាព្រមានមួយចំនួន ដែលបញ្ជាក់ថាកូនមិនស្រួលខ្លួនធ្ងន់ធ្ងរ និងគួរប្រញាប់បញ្ជូនកូនទៅកាន់មន្ទីរពេទ្យ។
សញ្ញានៃជំងឺគួរឲ្យបារម្ភដែលកើតលើទារក ឬកុមារតូចៗ
សីតុណ្ហភាពក្នុងខ្លួន
- កម្ដៅខ្លួនឡើងខ្ពស់ ប៉ុន្តែត្រជាក់ចុងដៃ និងជើង
- កម្ដៅខ្លួនឡើងខ្ពស់ និងមិនបាត់ទៅវិញ ក្រោយពេលញ៉ាំថ្នាំបញ្ចុះកម្ដៅរួច
- ក្ដៅខ្លួនខ្លាំង ឬត្រជាក់ខ្លួនខ្លាំង
- កូននៅស្ងៀមស្ងាត់
- កូនដែលមានអាយុតិចជាង៨សប្ដាហ៍ និងក្ដៅខ្លួនខ្លាំង។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ការដកដង្ហើម
- ដកដង្ហើមញាប់
- ឮសំឡេងចេញពីបំពង់ក ពេលដកដង្ហើម
[embed-health-tool-due-date]
រោគសញ្ញាដទៃទៀត
- ស្បែកឡើងខៀវ ស្លេកស្លាំង
- លែងដឹងខ្លួន ឬបាត់បង់ស្មារតី
- យំមិនបាត់
- កម្អួតមានពណ៌បៃតង
- ប្រកាច់
- មានអាយុតិចជាង៨សប្តាហ៍ ហើយមិនចង់ញ៉ាំអាហារ
បើអាអូនមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាខាងលើ ប៉ាម៉ាក់គួរនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
ជំងឺធ្ងន់ធ្ងរដែលច្រើនកើតលើកុមារ
- ជំងឺរលាកស្រោមខួរ
- ជំងឺបង្ករោគក្នុងឈាម
- ជំងឺទឹកនោមផ្អែមប្រភេទ១
- ការបង្ករោគលើផ្លូវទឹកនោម។