backup og meta

កត្តាប្រឈមទាំងនេះ អាចនាំឲ្យកូនកើតជំងឺលើសឈាមទាំងវ័យក្មេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2023

    កត្តាប្រឈមទាំងនេះ អាចនាំឲ្យកូនកើតជំងឺលើសឈាមទាំងវ័យក្មេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជំងឺ​លើស​ឈាម​ ឬ​សម្ពាធ​ឈាម​ខ្ពស់​ មិន​ត្រឹម​តែ​កើត​លើ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​កុមារ​ក៏​ប្រឈម​នឹង​ជំងឺ​នេះ​ដែរ។ ជាក់ស្ដែង ជំងឺ​លើស​ឈាម​កើត​លើ​កុមារ បណ្ដាល​មក​ពី​កត្តា​បែបបទ​រស់នៅ​មួយ​ចំនួន​​ដូចជា​លើស​ទម្ងន់ ស្រូប​យក​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ ឬ​កង្វះ​ការ​ធ្វើ​លំហាត់​ប្រាណ។

    មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​នៃ​ជំងឺ​លើស​ឈាម​កើត​លើ​កុមារ

    យោង​តាម​លោក​វេជ្ជបណ្ឌិត Sudhir, U គ្រូពេទ្យ​ផ្នែក​​ពិគ្រោះ​ជំងឺ​ រោគ​កុមារ និង​ទារក​នៃ​មន្ទីរពេទ្យ​ Motherhood ប្រទេស​ឥណ្ឌា ​បាន​ឲ្យ​ដឹង​ថា ជំងឺ​លើស​ឈាម​កើត​លើ​កុមារ ច្រើន​តែ​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដូចជា​​ខូច​បេះដូង ​ផលវិបាក​តម្រង​នោម​ វិបត្តិ​អ័រម៉ូន ឬ​បញ្ហា​ហ្សែន។ កត្តា​ផ្សេង​ទៀត រួម​មាន​របប​អាហារ​មិន​ត្រឹមត្រូវ ​ធាត់​ជ្រុល កម្រិត​កូលេស្តេរ៉ុល​ខ្ពស់​ ឬ​កង្វះ​លំហាត់​ប្រាណ។ បន្ថែម​ពី​នេះ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ជំងឺ​លើស​ឈាម​លើ​កុមារ​​ដែល​កើត​ឡើង​ដោយ​មិនដឹងមូលហេតុ  និង​កើត​ឡើង​ដោយ​សារជំងឺ ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ​ជំងឺ​លើស​ឈាម​លើ​កុមារ​​​កើត​ឡើង​ដោយមិនដឹងមូលហេតុ

    • ធាត់​ជ្រុល
    • មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​លើស​ឈាម
    • មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ឬ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អតុល្យភាព
    • កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​នៅ​ក្នុង​រាងកាយ​
    • ញ៉ាំ​ប្រៃ​ខ្លាំង

    ជំងឺ​លើស​ឈាម​លើ​កុមារ​​ដែល​កើត​ឡើង​ដោយ​ជំងឺ

    • ​​មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ
    • បញ្ហា​បេះដូង
    • បញ្ហា​ក្រពេញ​ទីរ៉ូអ៊ុត
    • វិបត្តិ​ដំណេក​
    • ប្រើប្រាស់​ថ្នាំ​ជាក់លាក់​មួយ​ចំនួន

    ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​របស់​កុមារ

    ថ្វី​ត្បិត​តែ​ជំងឺ​លើស​ឈាម​កើត​ឡើង​ជា​ទូទៅ​ក៏​ពិត​មែន​ ប៉ុន្តែ​ប៉ា​ម៉ាក់​ក៏​អាច​គ្រប់គ្រង​ជំងឺ​នេះ តាម​រយៈ​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​មួយ​ចំនួន​របស់​កូន ដែល​រួម​មាន​៖

    • បញ្ចូល​របប​អាហារ​​ល្អ​ៗ​ រួម​មាន​បន្លែ​ ផ្លែឈើ សាច់​គ្មាន​ខ្លាញ់​ ត្រី​ និង​ពពួក​គ្រាប់​ធញ្ញជាតិ
    • ជំរុញ​ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់
    • ជៀសវាង​អាហារ​ប្រៃ
    • ណែនាំ​កូន​ឲ្យ​គេង​គ្រប់គ្រាន់។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម