រត់ទៅទិញ ឬប្រើថ្នាំខ្លួនឯង ព្យាបាល ឬបំបាត់ការឈឺចាប់ដល់កូន គឺភាគច្រើនស្ទើរគ្រប់ឪពុកម្ដាយសុទ្ធតែធ្វើបែបនេះ។ ការយល់ច្រឡំធំមួយ គឺឲ្យតែឈឺ ដឹងតែដាក់ថ្នាំផ្សះ ប៉ុន្តែត្រូវដឹងថាថ្នាំផ្សះមិនអាចព្យាបាលជំងឺគ្រប់មុខទេ។ ការប្រើថ្នាំផ្សះលើសចំនួនកម្រិតនឹងបណ្ដាលឲ្យមានផលប៉ះពាល់គ្រោះថ្នាក់ជាច្រើន។ អាចស្វែងយល់ពីការប្រើថ្នាំផ្សះជាមួយ “Hello គ្រូពេទ្យ” ដើម្បីព្យាបាលអូនអូន។
១- គ្រប់ជំងឺមិនមែនសុទ្ធតែត្រូវការថ្នាំផ្សះ
ត្រូវដឹងថា ថ្នាំផ្សះជាឱសថព្យាបាលការចម្លងរោគដោយសារបាក់តេរី។ មានន័យថា មិនមែនគ្រប់ជំងឺសុទ្ធតែចម្លងដោយបាក់តេរីឡើយ មានជំងឺផ្សេងជាច្រើនបង្កដោយមេរោគផ្សិត ឬវីរុសដែលមិនតម្រូវព្យាបាលដោយថ្នាំផ្សះ ជាពិសេសការប្រើថ្នាំផ្សះលើសកម្រិតអាចសម្លាប់បាក់តេរីល្អនៅក្នុងខ្លួន (Microbiome) ឬទាំងបាក់តេរី ផ្សិត និងវីរុស រស់នៅក្នុងកោសិកាការពារខ្លួនយើងទៀតផង។ រឿងចាំបាច់បំផុត គឺប្រើថ្នាំឲ្យបានត្រឹមត្រូវតាមតម្រូវការ។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២- ហានិភ័យ បើប្រើថ្នាំផ្សះលើសកម្រិត
– ថ្នាំផ្សះត្រូវក្រុមគ្រូពេទ្យជំនាញអះអាងថា អាចបង្កជំងឺរាកធ្ងន់ធ្ងរចំពោះកុមារ។ ក្មេងៗភាគច្រើនកើតផ្ដាសាយបង្កដោយសារតែវីរុស ដូច្នេះប្រើថ្នាំផ្សះព្យាបាលមិនបានផលអ្វីនោះទេ ក្រៅពីធ្វើឲ្យមានផលរំខានផ្សេងទៀត។ ការសិក្សារកឃើញថាសឹងតែពាក់កណ្ដាលនៃចំនួនថ្នាំផ្សះដែលប្រើលើក្មេងដែលកើតជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ និងក្មេងៗមានជំងឺផ្ដាសាយធម្មតា។
[embed-health-tool-bmi]
– ក្នុងពោះវៀនមនុស្សមានបាក់តេរីជាច្រើនប្រភេទប្រហែល១លានកោដិ ហើយការប្រើថ្នាំផ្សះអាចធ្វើឲ្យប៉ះពាល់បាក់តេរីទាំងនោះ។ ក្នុងចំណោមនោះដែរបាក់តេរីខ្លះអាចបង្កគ្រោះថ្នាក់ តែខ្លួនយើងមានតុល្យភាពមួយរវាងពោះវៀននិងបាក់តេរី។ បាក់តេរីល្អជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងការរំលាយអាហារ ជាលទ្ធផលការប្រើថ្នាំផ្សះហួសកម្រិតអាចជួយព្យាបាលជំងឺបានក៏ពិតមែនតែក៏បង្កឲ្យមានការបំផ្លាញបាក់តេរីល្អផ្សេងទៀតមានតួនាទីការពារប្រពន្ធ័ភាពស៊ាំផងដែរ។
– អ្នកវិទ្យាសាស្ត្រអះអាងថា ថ្នាំផ្សះធ្វើឲ្យបាក់តេរីល្អទៅជាអាក្រក់បាន។ បាក់តេរីបានវិវត្តខ្លួនពីការពាររាងកាយទៅជាបំផ្លាញវិញ ក្រោមដំណើរការបញ្ជូនហ្សែន ដោយតាមធម្មតាបាក់តេរីទាំងនោះមិនត្រូវការបំបែកខ្លួនដើម្បីឆ្លងកាត់ហ្សែនការពារពីថ្នាំផ្សះនោះទេ ពួកវាគ្រាន់តែបញ្ជូនសារទៅកាន់បាក់តេរីផ្សេងតាមរយៈហ្សែនទាំងនោះដូចសិស្សបោះព្រុយយ៉ុងឲ្យគ្នាអ៊ីចឹងដែរ។
– ការប្រើប្រាស់ហួសកម្រិតអាចធ្វើឲ្យរាក ឈឺក ឬក៏កើតជំងឆ្លងផ្សេងទៀត ដូចជា ជំងឺឆ្លងមេរោគក្នុងត្រចៀក ជាដើម។
អត្ថបទគួរអាន៖
- ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ
- ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី
- ទារកទើបកើត មើលមិនឃើញផង ម៉េចអាចចំណាំម៉ាក់ៗច្បាស់ម៉្លេះ?
- ទារកចាប់ពីកើតភ្លាមរហូតដល់ ២ ឆ្នាំ គួរឲ្យគេងប៉ុន្មានម៉ោង?
- ទារក ៦ខែ មានវ៉ាក់សាំងបន្ថែម ដើម្បីការពារជំងឺនេះ
- ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ?
៣- វិធីការពារការ
– ធ្វើតេស្តឈាមដើម្បីដឹងថាថ្នាំផ្សះមួយណាដែលត្រូវប្រើ។
– ឲ្យកូនលេបថ្នាំត្រឹមត្រូវតាមវេជ្ជបញ្ជា សូមកុំលេបរំលងឲ្យសោះ។ គួរលេបថ្នាំឲ្យបានគ្រប់តាមវេជ្ជបញ្ជា ទោះបីជាកូនធូរស្រាលពីជំងឺក្តី។
– សូមប្រើតែថ្នាំដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជាប៉ុណ្ណោះ កុំប្រើថ្នាំដែលនៅសល់ជាមួយគ្នាឲ្យសោះ ព្រោះថ្នាំផ្សះនីមួយៗព្យាបាលបាក់តេរីខុសៗគ្នា។ ការប្រើថ្នាំខុសអាចពន្យារការជាសះស្បើយ និងបណ្ដាលឲ្យបាក់តេរីបំបែកខ្លួនច្រើនទៀត។
– កុំទុកថ្នាំផ្សះឲ្យនៅសល់សម្រាប់ពេលឈឺលើកក្រោយ។
– កុំសុំឲ្យពេទ្យចេញថ្នាំផ្សះឲ្យកូន ប្រសិនជាពេទ្យនិយាយថាវាមិនមែនបណ្ដាលមកពីបាក់តេរី ហើយត្រូវចាំថាគ្រប់ថ្នាំសុទ្ធតែមានផលប៉ះពាល់។
– ការពារកូនពីការចម្លងរោគដោយបង្រៀនពួកគេពីរបៀបការពារខ្លួន មានអនាម័យ និងចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវ។
អ្វីដែលគួរធ្វើ ត្រូវស្វែងយល់ចំណេះដឹងក្នុងការប្រើថ្នាំពេទ្យបន្ថែម ឬប្រឹក្សាជាមួយពេទ្យ។ កុំធ្វើអ្វីតាមទម្លាប់ដែលដាក់ថ្នាំត្រូវ ហើយអាការៈកូនល្អប្រសើរឡើង ព្រោះយើងមិនអាចកំណត់អាការៈកូន ដោយគ្រាន់តែចំណាំ ហើយធ្លាប់ប្រើថ្នាំត្រូវ ចេះតែសម្ងំប្រើជាទម្លាប់នោះទេ។