រឿងក្មេងគេងនោមដាក់ពូក អាចចាត់ទុកជារឿងធម្មតា ចាស់ៗពីដើមជឿថា ដោយសារទម្លាប់អាក្រក់ពីប៉ាម៉ាក់បណ្តែតបណ្តោយ បានជាកូនខ្ជិលបែបនេះ។ ប៉ុន្តែ ក្មេងតូចៗនោមដាក់ពូកពេលគេង អាចជាបញ្ហាហ្សែន ហើយនឹងបាត់ទៅវិញនៅអាយុមួយ។ យ៉ាងណា បើដល់វ័យកូនគួរតែឈប់នោម តែបែរជានៅបន្តនោម ត្រូវស្វែងរកជំនួយ និងតិចនិកពិសេសៗដោះស្រាយរឿងនេះហើយ។
១- ក្មេងនោមដាក់ពូកមិនមែនដោយសារបញ្ហាសុខភាព
ពេលខ្លះ ការនោមដាក់ពូកពេលគេង អាចដោយសារជំងឺទល់លាមក ឬការបង្ករោគណាមួយ។ ត្រូវយកអូនៗទៅជួបពេទ្យ ដើម្បីរកឲ្យឃើញមូលហេតុបង្ក។
ករណីក្មេងៗនោមដាក់ពូកភាគច្រើន គឺស្ថិតក្នុងស្ថានភាពនោមទាំងមិនដឹងខ្លួន មានន័យថា បញ្ហាមិនងាយបាត់ទៅវិញឡើយ។ គ្រូពេទ្យជឿថា ស្ថានភាពនេះអាចបង្កឡើងដោយប្លោកនោម ដែលមិនទាន់ពេញលក្ខណៈគ្រប់គ្រាន់។ បើការនោមដាក់គ្រែពេលគេង ស្រាប់កើតមានឡើងក្រោយ ទាំងអូនៗមិននោមដាក់គ្រែយូរហើយនោះ វាជាការនោមដោយមិនដឹងខ្លួន បណ្តាលមកពីកត្តាអ្វីមួយផ្សេង។ នោមដោយមិនដឹងខ្លួន បណ្តាលមកពីកត្តាមួយផ្សេងទៀតតាមធម្មតា មានជាប់ទាក់ទងនឹងបញ្ហាផ្លូវចិត្ត ទាមទារការព្យាបាលផ្សេងៗ។ ប្រសិនគ្មានបញ្ហាស្ថានភាពវេជ្ជសាស្ត្រជាដើមហេតុបង្កទេ យើងនៅតែមានវិធីជួយទប់ស្កាត់បញ្ហានេះបាន។
២- វិធីសាស្ត្រជួយក្មេងៗកុំឲ្យនោមដាក់ពូក
– ចៀសវាងកុំផឹកទឹកពេលយប់ គួរឲ្យអូនៗផឹកទឹកនៅពេលថ្ងៃឲ្យបានច្រើន។
– ដាក់កាលវិភាគទៅបន្ទប់ទឹកសម្រាប់អូនៗ ដោយអូនៗគួរទៅបង្គន់រៀងរាល់ ២-៣ ម៉ោងម្តង និងមុនពេលពួកគេចូលគេង។
– ផ្តល់រង្វាន់អ្វីមួយឲ្យអូនៗនៅពេលអូនៗ អាចទប់ខ្លួនមិននោមដាក់ពូកទៀត។
– ចៀសវាងកុំឲ្យអូនៗញ៉ាំចំណីធ្វើឲ្យភ្ញោចប្លោកនោម ដោយសារធាតុទាំងនោះមានជាតិកាហ្វេអ៊ីន (សូកូឡា កាកាវ) ទឹកផ្លែឈើមានជាតិជូរ សារធាតុបន្ថែមក្នុងអាហារ ជាតិពណ៌ និងជាតិផ្អែម។
– ជំរុញលើកទឹកចិត្តអូនៗ ឲ្យញ៉ាំទឹកម្ដងបន្តិចៗ ឲ្យបានពេញមួយថ្ងៃ។
−កុំដាក់ទោសកូនរឿងនោមដាក់ពូក។
៣- គួរឲ្យក្មេងប្រើថ្នាំដែរទេ?
ទោះបីមានថ្នាំដោះស្រាយកុំឲ្យការនោមពេលគេងក៏ពិតមែន ប៉ុន្តែពេទ្យមិនណែនាំឲ្យប្រើទេ ព្រោះវាគ្រាន់តែជាការដោះស្រាយបញ្ហាបណ្ដោះអាសន្ន មិនមែនជាងដំណោះស្រាយពិតប្រាកដឡើយ។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
៤- ទម្លាប់នោមពេលគេងនឹងក្លាយជាបញ្ហានៅពេលធំឡើង
ត្រូវសួរអូនៗ ថាគេងពិតជាចង់ឈប់នោមដាក់ពូកពេលគេង ឬយ៉ាងណា? បើអូនៗតាំងចិត្តឈប់នោមពេលយប់ ត្រូវប្រាកដថា គេនឹងមិនផឹកទឹក ឬញ៉ាំអាហារដូចរៀបរាប់ខាងលើមុនចូលគេង ព្រោះទម្លាប់នោមពេលគេង អាចបន្តដល់ពេលអូនៗធំពេញវ័យ ក៏ជាបញ្ហាធំមួយដែលគេនឹងត្រូវប្រឈមមុខជាមួយមិត្តភក្តិ បើសិនជាមានដំណើរកម្សាន្តរួមគ្នាណាមួយ។
[embed-health-tool-vaccination-tool]