ជាទូទៅក្មេងតូចៗ ពេលឈឺម្តងៗ ពេទ្យតែងឲ្យលេបថ្នាំទឹកជាប្រភេទសេរ៉ូដែលមានចម្រុះពណ៌ ដូចជាពណ៌ស ផ្កាឈូក ក្រហម ឬលឿង។ តើម៉ាក់ប៉ាមានឆ្ងល់អត់ ហេតុអីកូនក្មេងពេទ្យឲ្យប្រើសេរ៉ូ? ចុះបើឲ្យញ៉ាំថ្នាំគ្រាប់ដូចមនុស្សធំបានអត់?
ជាទូទៅក្មេងតូចៗ ពេលឈឺម្តងៗ ពេទ្យតែងឲ្យលេបថ្នាំទឹកជាប្រភេទសេរ៉ូដែលមានចម្រុះពណ៌ ដូចជាពណ៌ស ផ្កាឈូក ក្រហម ឬលឿង។ តើម៉ាក់ប៉ាមានឆ្ងល់អត់ ហេតុអីកូនក្មេងពេទ្យឲ្យប្រើសេរ៉ូ? ចុះបើឲ្យញ៉ាំថ្នាំគ្រាប់ដូចមនុស្សធំបានអត់?

បើតាមឱសថការី គឹម កាណាស់ ក្មេងៗអាយុក្រោម ៦ ឆ្នាំ មិនអាចប្រើថ្នាំគ្រាប់ ឬថ្នាំមានស្រោមបានទេ ព្រោះអាចគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាព។ ខាងក្រោមនេះជាមូលហេតុ និងគុណសម្បត្តិនៃការឲ្យកូនក្មេងអាយុក្រោម ៦ ឆ្នាំញ៉ាំថ្នាំសេរ៉ូ៖
– មិនស្លាក់៖ សេរ៉ូជាវត្ថុរាវងាយស្រួលបញ្ចុកក្មេង មិនស្លាក់។ កាលណាយើងក្មេងញ៉ាំថ្នាំគ្រាប់ ក្មេងអត់ដុះធ្មេញ មិនអាចទំពារ ឬលេបថ្នាំគ្រាប់កើតនោះទេ អាចងាយនឹងស្លាក់។
– រសជាតិផ្អែម៖ ជាទូទៅសេរ៉ូគេផលិតឡើងដោយបន្ថែមរសជាតិផ្អែមតិចៗ ពេលក្មេងបានក្រេបតែបន្តិចក៏ចូលចិត្តរសជាតិរបស់វា ព្រោះមិនល្វីងដូចថ្នាំគ្រាប់ទេ។
– កម្រិតដូស្ត៖ សេរ៉ូមានកម្រិតដូស្តទាបជាងថ្នាំគ្រាប់ កាលណាក្មេងញ៉ាំទៅមិនធ្វើឲ្យប៉ះពាល់សុខភាពនោះទេ។

អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Medicines and your baby
https://www.pregnancybirthbaby.org.au/medicines-and-your-baby
Children’s Medication Safety Tips and Guidelines
https://www.whattoexpect.com/family/childrens-health-and-safety/medication-safety-guidelines-tips
Birth Control Pills and Toddlers
https://www.poison.org/articles/birth-control-pills-and-toddlers
Teaching Your Child How to Swallow Pills
https://kidshealth.org/en/parents/swallowing-pills.html
កំណែប្រែបច្ចុប្បន្ន
24/05/2022
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ