យោងតាមសាកលវិទ្យាល័យផ្នែកជំងឺកុមារសហរដ្ឋអាមេរិក (AAP) ទឹកផ្លែឈើគឺមិនមានផ្តល់សារធាតុចិញ្ចឹមដល់កុមារអាយុ ១ ឆ្នាំ ឬតិចជាងនេះទេ។ ហេតុនេះហើយម៉ាក់ប៉ាមិនចាំបាច់បន្ថែមទឹកផ្លែឈើទៅក្នុងរបបអាហារកូនទេ។ មូលហេតុដែល AAP ណែនាំមិនឲ្យផ្តល់ទឹកផ្លែឈើដល់កុមារនៅឆ្នាំដំបូងមកពីអត្រានៃជំងឺធាត់លើកុមារ និងបញ្ហាមាត់ធ្មេញរបស់កុមារ។
យ៉ាងណាមិញ នៅពេលកូនអាយុចាប់ពី១ឆ្នាំឡើងទៅហើយម៉ាក់ប៉ាចង់បន្ថែមទឹកផ្លែឈើទៅក្នុងរបបអាហាររបស់កូន យកល្អគួរកំណត់បរិមាណដែលកូនញ៉ាំទៅតាមអាយុរបស់កូន។ AAP បានណែនាំថា៖
- ក្មេងអាយុពី ១-៣ ឆ្នាំ៖ ១១៨ មិល្លីលីត្រ ឬតិចជាងនេះក្នុងមួយថ្ងៃ
- ក្មេងអាយុពី ៤-៦ ឆ្នាំ៖ ពី ១១៨-១៧៧ មិល្លីលីត្រ ឬតិចជាងនេះក្នុងមួយថ្ងៃ
- ក្មេងអាយុពី ៧-១៨ ឆ្នាំ៖ ២៣៦ មិល្លីលីត្រ ឬតិចជាងនេះក្នុងមួយថ្ងៃ។
ទោះបីជាក្មេងក្រោយអាយុ ១ ឆ្នាំអាចផឹកទឹកផ្លែឈើបានក៏ដោយ ទឹកដោះគោ និងទឹកនៅតែជាភេសជ្ជៈដែលគួរផ្តល់ឲ្យកូនក្រោយពីអាយុ ១ ឆ្នាំដដែល។ ការកំណត់បរិមាណទឹកផ្លែឈើដែលក្មេងអាយុច្រើនជាង ១ ឆ្នាំញ៉ាំគឺមានមូលហេតុជាច្រើន។ ផ្លែឈើស្រស់ផ្តល់នូវសារធាតុចិញ្ចឹម និងជាតិសរសៃដែលក្មេងកំពុងលូតលាស់ត្រូវការសម្រាប់សុខភាព និងការលូតលាស់ ខណៈទឹកផ្លែឈើផ្តល់សារធាតុចិញ្ចឹម ប៉ុន្តែមិនមានផ្តល់ជាតិសរសៃទេ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ម៉្យាងទៀត ការផឹកទឹកផ្លែឈើច្រើនអាចផ្តល់សារធាតុចិញ្ចឹមក្នុងទឹកផ្លែឈើដល់កូន ប៉ុន្តែនឹងជំនួសឲ្យការញ៉ាំអាហារផ្សេងៗជាច្រើនទៀត។ នេះមានន័យថាក្មេងអាចនឹងមិនទទួលបានសារធាតុចិញ្ចឹមផ្សេងទៀតពីអាហារដទៃទៀត។ AAP បានសម្គាល់ថាការផឹកទឹកផ្លែឈើច្រើនអាចនឹងបង្កឲ្យបញ្ហាកង្វះអាហារូបត្ថម្ភ ឬលើសអាហារូបត្ថម្ភ។ ដោយហេតុនេះហើយ នៅពេលឲ្យកូនញ៉ាំទឹកផ្លែឈើគួរដាក់ពែងឲ្យកូនផឹកជាមួយនឹងអាហារជំនួសឲ្យកូនផឹកពីដបទឹកដោះគោ ដែលនេះអាចជួយកំណត់ការញ៉ាំទឹកផ្លែឈើរបស់ក្មេង និងអាចបង្ការការញ៉ាំទឹកផ្លែឈើច្រើនដែរ។
មូលហេតុនៃការឲ្យក្មេងផឹកទឹកផ្លែឈើដោយដាក់ពែងគឺបង្ការការពុកធ្មេញ។ នៅពេលក្មេងផឹកទឹកផ្លែឈើច្រើនជាងការកំណត់ ឬផឹកពេញមួយថ្ងៃ ក្មេងអាចពុកធ្មេញបានដោយសារតែកាបូអ៊ីដ្រាត។ លើសពីនេះទៀត ការផឹកទឹកផ្លែឈើអាចបង្កឲ្យក្មេងរាករូស និងហើមពោះ។ ប្រសិនជាម៉ាក់ប៉ាគិតថាទឹកផ្លែឈើជាមូលហេតុអាការៈខាងលើ យកល្អគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
[embed-health-tool-due-date]
ក្រៅពីនេះ APP បានផ្តល់ការណែនាំមួយចំនួនដល់ម៉ាក់ប៉ាដើម្បីជាជំនួយ៖
- ជ្រើសរើសទឹកផ្លែឈើស្រស់ ១០០%
- ប្រាកដថារបបអាហារក្មេងមានអាហារូបត្ថម្ភគ្រប់គ្រាន់
- ដាក់ទឹកផ្លែឈើក្នុងពែង ឬកែវ ឲ្យកូនផឹក
- កុំឲ្យក្មេងផឹកទឹកផ្លែឈើមុនចូលគេង ឬពេលយប់
- ចៀសវាងការឲ្យក្មេងផឹកទឹកផ្លែឈើដើម្បីបំពេញជាតិទឹក ឬព្យាបាលអាការៈរាករូស។
អត្ថបទគួរអាន៖
- របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត
- ចំណេះដឹងសម្រាប់ម៉ាក់ៗថ្មីថ្មោង កូនតូចយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ?
- ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ
- ប៉ាម៉ាក់គួរយល់ដឹងពីរបួសអាចកើតលើប្រដាប់ភេទកូនស្រី
- ចំណុចធ្វេសប្រហែសរបស់ម៉ាក់ប៉ាសម័យថ្មី ធ្វើឲ្យកូនតូចឧស្សាហ៍ឈឺ
- ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់
- ម៉ាក់ៗត្រូវដឹងរឿងនេះពេលកូនតូចក្អែ ចៀសវាងឈ្លក់ចូលច្រមុះ
- ម៉ាក់ប៉ាចូលចិត្តបូតច្រមុះកូនតូច ជួយឲ្យស្រួចបានអត់?
ចំណុចសំខាន់
- កូនចាប់ពីអាយុចាប់ពី១ឆ្នាំឡើងទៅទើបអាចញុាំទឹកផ្លែឈើបន្ថែមពីលើរបបអាហារប្រចាំថ្ងៃបាន។
- ម៉ាក់ប៉ាគួរកំណត់បរិមាណទឹកផ្លែឈើដែលកូនញ៉ាំទៅតាមអាយុរបស់កូន។
- ម្យ៉ាងទៀត ម៉ាក់ប៉ាគួរជ្រើសរើសទឹកផ្លែឈើស្រស់ ១០០%ឱ្យកូនញុាំ។