ជាប៉ាម៉ាក់ តែងគិតលើសុខភាពកូន តាំងពីសម្រាលរហូតដល់ចេះញ៉ាំអាហាររឹង គិតគ្រប់វិធី ធ្វើយ៉ាងណាឲ្យកូនមានសុខភាពល្អ។ ពេលកូនអាយុបាន ៥ ឆ្នាំ ម៉ាក់ប៉ាមានដឹងអត់ថា អាហារអីខ្លះល្អសម្រាប់កូន? “Hello គ្រូពេទ្យ” ជួយណែនាំក៏បាន។
នៅវ័យជាបេប៊ី អូនៗអាចទទួលបានអាហារូបត្ថម្ភខុសៗគ្នា ប៉ុន្តែឈានដល់អាយុ ៥ ឆ្នាំ ជាពេលពិបាកបំផុត ព្រោះអូនៗចាប់ផ្ដើមញ៉ាំអាហារដូចប៉ាម៉ាក់ បងប្អូនក្នុងគ្រួសារ ដូច្នេះយើងត្រូវដឹងច្បាស់អ្វីអូនៗគួរញ៉ាំបំប៉នរាងកាយ។
១ – អាហារសុខភាព
ជម្រើសអាហារមួយចំនួនអាចជួយឲ្យមានតុល្យភាព ជំនួយការលូតលាស់របស់អូនៗ៖
– ប្រូតេអ៊ីនមិនជាប់ខ្លាញ់ (Lean Protein)៖ សណ្តែក មាន់ មាន់បារាំង ត្រី តៅហ៊ូ ស៊ុត
– អាហារជាតិសរសៃ៖ គ្រាប់ធញ្ញជាតិសម្រូប នំបុ័ង បន្លែស្រស់ ផ្លែឈើ ផលិតផលទឹកដោះមានខ្លាញ់ទាប (low-fat dairy) អាចជាទឹកដោះគោ ទឹកដោះគោជូរ ហ្វ្រូម៉ា គឺសុទ្ធតែជាជម្រើសអាហារផ្តល់សុខភាពល្អ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២ – បរិមាណអាអូនគួរញ៉ាំម្តងៗ
អាអូន ជាធម្មតាមិនដែលញ៉ាំអាហារអស់ពីចានទេ បើមិនចង់បង្កើតទម្លាប់អាក្រក់នេះ ម៉ាក់ប៉ាឲ្យអាហារអូនៗញ៉ាំ ត្រូវកំណត់បរិមាណសមស្រប ឬអាចសួរអាអូនចង់ញ៉ាំអី បែបនេះល្អជាងត្រូវចោលអាហារនៅសល់។ អំឡុងពេលអាអូនអាយុ ៥ ឆ្នាំ សំខាន់ណាស់ត្រូវបង្រៀនឲ្យដឹងពីសញ្ញាបញ្ជាក់ថាឆ្អែត ចៀសវាងបង្ខំអូនៗញ៉ាំគ្រប់យ៉ាង មិនគួរតានតឹងជាមួយអូនៗពេលញ៉ាំអាហារទេ។
៣ – ការចូលរួមពីម៉ាក់ប៉ា
ម៉ាក់ប៉ា ជាច្រើនជោគជ័យលើកទឹកចិត្តអូនៗ ញ៉ាំអាហារមានផ្តល់សុខភាពល្អ តាមរយៈការចូលរួមញ៉ាំរបស់ម៉ាក់ប៉ា។ ញ៉ាំអាហារដូចគ្នាជាមួយអូនៗ អាចបង្កើតភាពស្និទ្ធស្នាលមួយកម្រិតទៀត ប៉ុន្តែចៀសវាងឲ្យអាហារសម្រន់នៅចន្លោះពេលវេលាញ៉ាំអាហារធម្មតា។ អំឡុងពេលញ៉ាំ បើអាចបិទទូរទស្សន៍ វីដេអូហ្គេម ឬអ្វីមួយអាចធ្វើឲ្យអូនៗបែកអារម្មណ៍ បែបនេះអូនៗនឹងចាប់អារម្មណ៍អាហារក្នុងចាន ក៏ការពារមិនឲ្យឈឺក្រពះផងដែរ។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
៤ – កម្រិតអាហារ
លើលោកនេះអូនៗណាមិនចូលចិត្ត Fast Food (អាហារទាន់ចិត្ត) និងភេសជ្ជៈផ្អែមៗ ប៉ុន្តែដូចម៉ាក់ប៉ាដឹងស្រាប់ អាហារកែច្នៃ និងភេសជ្ជៈមានជាតិស្ករ ជះឥទ្ធិពលអាក្រក់លើសុខភាពអូនៗ។
Fast Food និងភេសជ្ជៈមានជាតិស្ករ ជាមូលហេតុចម្បងនាំឲ្យអាអូន មីអូន ឡើងគីឡូ និងអាចកើតជំងឺទឹកនោមផ្អែមទៀតផង។ អាចបន្តឲ្យអាអូនញ៉ាំអាហារប្រភេទនេះបាន ប៉ុន្តែកុំញឹកញាប់ពេក។ ក្រៅពីនេះ ព្យាយាមដាក់កម្រិតញ៉ាំភេសជ្ជៈមានជាតិស្ករ ដូចជា សូដា ទឹកផ្លែឈើ ទឹកក្រូចឆ្មារ តែផ្អែម និងភេសជ្ជៈកីឡា កុំឲ្យប៉ាតណាប៉ាតណី។ យូរៗម្តង ម៉ាក់ប៉ា ឲ្យគ្នាភ្លក់ ការ៉េមត្រជាក់ៗក៏មិនអីដែរ តែមិនមែនរាល់ថ្ងៃទេ។
អូនៗអាយុមុនចូលសាលា រើសចំណីបំផុត ម៉ាក់ប៉ាត្រូវចេះអត់ធ្មត់ តស៊ូឲ្យខ្លាំងដើម្បីជួយអូនៗញ៉ាំអាហារផ្តល់សុខភាពល្អ។ ទម្លាប់ញ៉ាំរបស់ល្អៗពីតូច អូនៗនឹងបន្តទម្លាប់នេះពេញមួយជីវិត។ ម៉ាក់ប៉ា ត្រូវមានទំនួលខុសត្រូវ ដើម្បីផ្ដល់ឲ្យអូនៗនូវអាហារប្រកបដោយសុខភាព និងពេលវេលាត្រឹមត្រូវ កែប្រែទម្លាប់មិនល្អដែលកូនតែងធ្វើ។
[embed-health-tool-vaccination-tool]