ភ្នាក់ងារចម្លងជំងឺគ្រុនឈាមគឺមូសខ្លាញី ដើម្បីចូលរួមទប់ស្កាត់ការកើតជំងឺគ្រុនឈាមលើមនុស្សគ្រប់វ័យ ពិសេសកូនក្មេង ម៉ាក់ប៉ាត្រូវដឹងពីរោគសញ្ញា និងវិធីបង្ការជំងឺនេះ។ រោគសញ្ញាសំខាន់១ ដែលយើងចាំបាច់ត្រូវតែប្រុងប្រយ័ត្នខ្ពស់នោះ គឺកូនក្តៅខ្លួនលើសពី២ថ្ងៃ ហើយប្រើថ្នាំបញ្ចុះកម្តៅនៅតែមិនបាត់ ត្រូវប្រញាប់នាំកូនទៅពេទ្យ ហើយធ្វើតេស្តឈាមដើម្បីរកជំងឺគ្រុនឈាម ។
នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ពន្យល់ថា ការធ្វើរោគវិនិច្ឆ័យបានលឿន និងការព្យាបាលត្រឹមត្រូវ ត្រឹមតែរយៈពេល ៧-៨ ថ្ងៃ ក្មេងដែលកើតជំងឺគ្រុនឈាម សឹងតែ ១០០ នាក់ ជាទាំង ១០០ នាក់ ឯអត្រាស្លាប់មិនដល់ ១ នាក់ផង។ ចំណែកឯមូលហេតុដែលក្មេងកើតជំងឺគ្រុនឈាមឈានទៅគ្រោះថ្នាក់ដល់ជីវិតនោះ បណ្តាលមកពីការបញ្ជូនកូនមកពេទ្យយឺតយ៉ាវ ឬព្យាបាលមិនត្រឹមត្រូវតាមក្បូនពេទ្យ និងប្រើថ្នាំផ្សំផ្តេសផ្តាស។
[embed-health-tool-child-growth-chart]
១- រោគសញ្ញាជំងឺគ្រុនឈាម
– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ
– មុខក្រហម
– ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ
– ចង់ក្អួត ឬក្អួត
– ឈឺពោះ
– ឈឺសាច់ដុំ និងសន្លាក់ដៃជើង
– មានស្នាមអុចៗក្រហមលើស្បែក
– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។
២- វិធីបង្ការជំងឺគ្រុនឈាម
– បំបាត់ជម្រកមូសខ្លា នៅតាមសំបកកង់ឡាន-ម៉ូតូ និងកំប៉ុងចាស់ៗ
– កម្ចាត់ដង្កូវទឹកនៅក្នុងពាង អាង ថូផ្កា ថ្លុក ឬវត្ថុដក់ទឹកផ្សេងទៀត
– គ្របពាង ឬអាងទឹកឲ្យជិត
– ដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹក ឬចិញ្ចឹមកូនត្រី ៧ ពណ៌
– គ្រប់គ្រង កប់ ឬកម្ទេច វត្ថុដែលអាចដក់ទឹក បង្កើតជាជម្រកមូសខ្លា
– គេងក្នុងមុង
– ពាក់ខោអាវជិតៗ មានពណ៌ចាំងៗ
– លាបក្រែម ឬបាញ់ស្ព្រៃយ៍ការពារមូសខាំពេលចេញទៅកន្លែងងងឹត។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?