ក្មេងងាយនឹងកើតជំងឺផ្តាសាយ ដែល ១ឆ្នាំៗអាចកើតពី ៨ដង ឬលើសពីនេះ។ បញ្ហាក្មេងឧស្សាហ៍ផ្តាសាយបណ្តាលមកពីប្រព័ន្ធការពាររាងកាយក្មេងមិនទាន់លូតលាស់ប្រឆាំងមេរោគពេញលេញ ហើយវីរុសផ្តាសាយមានរាប់រយប្រភេទឯណោះ។
ជាទូទៅពេលក្មេងផ្តាសាយ តែងមានអាការៈហៀរសម្បោរ តឹងច្រមុះ ក្អក កណ្តាស់ មកជាមួយ ដែលបញ្ហានេះ ធ្វើឲ្យក្មេងពិបាកក្នុងខ្លួន យំមួរម៉ៅច្រើន។ ជំងឺផ្តាសាយលើក្មេងមិនមែន ១ ឬ ២ថ្ងៃជានោះទេ គឺអាចពី ៥ថ្ងៃ ទៅ ១អាទិត្យឯណោះ បែបនេះហើយវិធីដែលម៉ាក់ប៉ានិយមធ្វើ ដើម្បីឲ្យកាត់បន្ថយអាការៈតឹងច្រមុះ ហៀរសម្បារនោះ គឺបន្តក់ ឬបាញ់សេរ៉ូមប្រៃចូលច្រមុះកូន។
ក្រៅពីតិចនិកដ៏ពេញនិយមមួយនេះ ម៉ាក់ប៉ាអាចធ្វើអ្វីខ្លះបានទៀត ដើម្បីឲ្យកូនឆាប់ជាពីផ្តាសាយ ដកដង្ហើមស្រួល មិនសូវតឹងច្រមុះពេលដេក? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានណែនាំនូវគន្លឹះមួយចំនួនខាងក្រោមនេះ។
[embed-health-tool-vaccination-tool]
– ប្រើឧបករណ៍បឺតសម្បោរ
– ឆ្ពុងច្រមុះកូនជាមួយសេរ៉ូមប្រៃ ដោយម៉ាក់ប៉ាអាចទិញឧបករណ៍នេះមកឆ្ពុងខ្លួនឯងនៅផ្ទះ ឬក៏នាំកូនទៅឲ្យពេទ្យឆ្ពុងក៏បាន
– ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន (ទឹកក្តៅឧណ្ហៗ) តែកូនអាយុក្រោម ៦ខែ ត្រូវបំបៅដោះកូនឲ្យបានញឹកញាប់
– បើសិនជាកូនជាគ្រុនក្តៅ ឈឺចាប់ ឬមិនស្រណុកក្នុងខ្លួន ត្រូវផ្តល់ថ្នាំបញ្ចុះកម្តៅ (ប៉ារ៉ាសេតាម៉ុល)
– ឲ្យកូនងូតទឹកក្តៅឧណ្ហៗ។
ចំណុចសំខាន់
ជាទូទៅពេលក្មេងផ្តាសាយ តែងមានអាការៈហៀរសម្បោរ តឹងច្រមុះ ក្អក កណ្តាស់ មកជាមួយ ដែលបញ្ហានេះ ធ្វើឲ្យក្មេងពិបាកក្នុងខ្លួន យំមួរម៉ៅច្រើន។ ជំងឺផ្តាសាយលើក្មេងមិនមែន ១ ឬ ២ថ្ងៃជានោះទេ គឺអាចពី ៥ថ្ងៃ ទៅ ១អាទិត្យឯណោះ បែបនេះហើយវិធីដែលម៉ាក់ប៉ានិយមធ្វើ ដើម្បីឲ្យកាត់បន្ថយអាការៈតឹងច្រមុះ ហៀរសម្បារនោះ គឺបន្តក់ ឬបាញ់សេរ៉ូមប្រៃចូលច្រមុះកូន។
អត្ថបទគួរអាន៖
- វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?
- ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?
- កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ