ជំងឺរលាកទងសួតនេះ គឺជាការរលាក និងស្ទះបំពង់ផ្លូវខ្យល់តូចៗខាងក្នុងរបស់បំពង់ទងសួត ដែលបំពង់នេះមានតួនាទីដឹកនាំខ្យល់ចេញ និងចូលទៅក្នុងសួត។ យោងតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ពេលកូនកើតជំងឺរលាកទងសួត អាចនឹងមានស្លេស្មពេញសួតកូន ដែលជារឿងគួរឲ្យបារម្ភមួយចំពោះម៉ាក់ប៉ាគ្រប់រូប។
ទាក់ទងនឹងជំងឺរលាកទងសួតនេះដែរ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ និងទារក បានឲ្យដឹងដែរថា អាការៈដំបូងនៃជំងឺរលាកទងសួតលើកុមារដូចគ្នានឹងជំងឺផ្ដាសាយធម្មតាដែរ ពោលគឺអាអូនអាចក្អក ហៀរសម្បោរ ក្ដៅខ្លួនតិចតួច ដែលជាហេតុបណ្ដាលឲ្យគ្រូពេទ្យមិនទាន់អាចបែងចែកបានភ្លាមៗថាជាជំងឺរលាកទងសួត ឬជាជំងឺផ្ដាសាយធម្មតា ពេលដែលកូនឈឺដំបូងៗ។
[embed-health-tool-vaccination-tool]
លោកស្រីបន្តថា ក្រោយអាអូនឈឺជំងឺរលាកទងសួតបាន ២-៣ថ្ងៃ កូននឹងមានអាការៈហត់ និងក្អកកាន់តែខ្លាំង ហើយសព្វថ្ងៃសម្បូរក្មេងៗកើតជំងឺនេះណាស់។ ពេលខ្លះ រលាកទងសួតកម្រិតស្រាលមានអាការៈហត់តិចតួចតែក្មេងក្អកខ្លាំង មានស្លេស្មច្រើនដែលជាហេតុធ្វើឲ្យម៉ាក់ប៉ាមិនដឹងថាកូនហត់ទេ។
“ការធ្វើរោគវិនិច្ឆ័យត្រូវធ្វើដោយគ្រូពេទ្យតាមរយៈការសួរប្រវត្តិអ្នកជំងឺ និងស្ដាប់សួត។ ជួនកាល ពេលម៉ាក់ប៉ាយកកូនទៅជួបគ្រូពេទ្យតែម្ដងមិនទាន់អាចពិនិត្យដឹងបានភ្លាមទេ។” នេះបើតាមការឲ្យដឹងពី វេជ្ជបណ្ឌិតបម្រើការនៅគ្លីនិក MommyDoctor រូបនេះ។
ពេលកូនកើតជំងឺរលាកទងសួត អាអូនពិបាកក្នុងខ្លួន និងពិបាកដកដង្ហើមណាស់ ហេតុនេះម៉ាក់ប៉ាគួរចេះតិចនិកការពារកូនពីជំងឺនេះរួមមាន៖
- លាងសម្អាតដៃម៉ាក់ៗ និងកូនឲ្យបានស្អាត និងញឹកញាប់
- ជូតសម្អាតរបស់របរកូនលេងជាប្រចាំ (ចៀសវាងអាអូនយកទៅដាក់ក្នុងមាត់ ឆ្លងមេរោគផ្ទុកលើប្រដាប់លេង)
- ឲ្យកូននៅក្នុងផ្ទះរហូតទាល់អាអូនជាសះស្បើយ សឹមឲ្យចេញលេងក្រៅ
- កុំឲ្យអ្នកឈឺផ្ដាសាយនៅក្បែរកូនតូច (ពិសេសទារកទើបកើត) និងចៀសវាងជក់បារីនៅក្បែរកូន។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?