backup og meta

ប៉ាម៉ាក់គួរដឹង ទាំងនេះជា​មូលហេតុសំខាន់ៗ និង​រោគសញ្ញា​ចាំបាច់​ បើកូនរាក

ប៉ាម៉ាក់គួរដឹង ទាំងនេះជា​មូលហេតុសំខាន់ៗ និង​រោគសញ្ញា​ចាំបាច់​ បើកូនរាក

“Hello គ្រូពេទ្យ” ជឿថា កុមារ​រាកជា​ការបារម្ភ​ដ៏ធំមួយ​របស់​ឪពុកម្ដាយ​ភាគ​ច្រើន ព្រោះរាក​អាចបណ្ដាល​ឲ្យ​បាត់បង់​ជាតិទឹក និង​ឡើង​កន្ទួល​រមាស់ ដោយសារ​ខោទឹកនោម។ ក្មេងៗ​រាក​អាចនឹង​ខ្សោះខ្សោយ​កម្លាំង​កាយ ស្ងួត​ភ្នែក ឬ​ស្ងួត និង​ស្អិតមាត់​ជាដើម។ ចុះ​នៅ​សុខៗ ម៉េច​បាន​អាអូនរាក? សូមស្វែងយល់មូលហេតុខាងក្រោម៖

១- ការបង្កដោយ វីរុស

ពពួក​មេរោគ ដូចជា Rotavirus, Adenovirus, Calicivirus, Astrovirus និង​មេរោគ ផ្តាសាយ ក៏​អាច​ធ្វើ​ឲ្យ​រាករូស​ក្អួត ចុកពោះ ក្ដៅខ្លួន រងាញាក់ និង​ឈឺខ្លួន។

២-ការបង្កដោយបាក់តេរី

ពពួក​បាក់តេរី ដូចជា Salmonella , Shigella, Staphylococcus, Campylobacter ឬ E.coli ក៏អាច​ធ្វើ​ឲ្យ​រាកដែរ។ បើ​សិន​ជា​កូនតូច​រាក​ដោយសារ​បាក់តេរី​ណាមួយ បង្ក​ការ​រាក​នោះ​អាច​ធ្ងន់ធ្ងរ ដូចជា ចុកពោះ​ខ្លាំង លាមក​មាន​ឈាម ឬ​ក្ដៅ​ខ្លួន​ជាដើម។

ការ​បង្ក​រោគ​ដោយសារ​បាក់តេរី​មួយ​ចំនួន​ អាច​ជា​វិញខ្លួន​ឯង តែ​ប្រភេទ​ខ្លះ ដូចជា​ ពួក E.coli ដែល​មាន​ក្នុង​សាច់ ឬ​អាហារ​ផ្សេង​ទៀត​ដែល​មិន​បាន​ចម្អិន ត្រឹម​ត្រូវ អាច​នឹង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ។ បើ​អាអូន​មាន​អាការៈ​ធ្ងន់​បែប​នេះ​ ប្រញាប់​យក​កូន​ទៅ​មន្ទីរពេទ្យជា​បន្ទាន់។ ទៅ​ដល់​ពេទ្យ ឬគ្លីនិក គ្រូពេទ្យ​អាច​យក​លាមក​ទៅ​ពិនិត្យ ដើម្បី​ឲ្យ​ប្រាកដ​ប្រជា​ពីបាក់តេរី​ដែល​បង្ក។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣- រោគក្នុងត្រចៀក

ករណី​ខ្លះ រោគ​ក្នុង​ត្រចៀក អាចបង្កឲ្យរាកផងដែរ។ យើង​អាចអង្កេត​ដឹង​តាម​រយៈ​អាអូន (អត់ទាន់ចេះនិយាយ) មួម៉ៅ​ច្រើន និង​ទាញ​ត្រចៀក ឬ (បើធំ ហើយចេះនិយាយ) គេ​ត្អូញ​ប្រាប់​ពី​ការ​ឈឺ​ត្រចៀក។ កូន​សំណព្វ​អាច​ក្អួត អត់​សូវ​ចង់ញ៉ាំ ឬ​ក៏​ប្រហែលជា​ទើបតែ​មាន​ជំងឺ​ផ្ដាសាយ​ថ្មីៗ។

៤- ប៉ារ៉ាស៊ីត

ក៏​អាច​បង្កឲ្យ​រាក​ដែរ។ ជាក់ស្ដែង ជំងឺ Giardiasis បណ្តាល​មក​ពី​ប៉ារ៉ាស៊ីតតូចៗ ដែលភ្នែក​ទទេ​មិនអាច​មើល​ឃើញ និង​រស់នៅ​ក្នុង​ពោះវៀន។ បើ​សង្ស័យ​ថា អាអូន​ឆ្លង​ប៉ារ៉ាស៊ីត​នេះ យើង​អាច​សង្កេត​មើល​អាការៈ​មួយ​ចំនួន ដូចជា រាក ហើម​ពោះ ផោម​​ញឹក ចុកពោះ លាមកប្រេងៗ និង​មាន​ក្អួត​ជាដើម។ ជំងឺ​ប្រភេទ​នេះ​ងាយ​ឆ្លង​ណាស់ ជា​ពិសេស​ពេល​ក្មេងៗ​នៅ​ជុំគ្នា។

៥- ថ្នាំផ្សះ

បើ​សង្កេត​ឃើញអាអូន​រាក អំឡុង ឬ​ក្រោយ​ពេល​ប្រើ​ថ្នាំផ្សះ​ ដោយសារ​តែ​ថ្នាំ​នោះ​ទៅ​សម្លាប់​ទាំង​បាក់តេរី​ល្អ និង​មិនល្អ​ក្នុង​ពោះវៀន។ បើ​មិន​ច្បាស់ ​កុំចេះ​តែ​សង្ស័យ​ ហើយ​ឲ្យ​ថ្នាំ​កូន​លេប​ផ្ដេសផ្ដាស ដោយ​មិនមាន​វេជ្ជបញ្ជា លើក​លែង​តែ​ពេទ្យ​អនុញ្ញាត។

៦- ញ៉ាំទឹកផ្លែឈើ ច្រើនពេក

ពោះវៀន​ក្មេង​អាច​មិន​សូវ​ស្រួល ពេល​ញ៉ាំ​ទឹក​ផ្លែឈើ ទឹកក្រូច ឬ​ទឹកផ្អែមៗ​ច្រើន​ពេក ដែល​អាច​បណ្ដាល​ឲ្យ​លាមក​រាវ​ជាង​ធម្មតា។ អ៊ីចឹង កុំ​បណ្ដោយ​ឲ្យ​ក្មេង​ញ៉ាំ​ទឹក​កំប៉ុង ឬ​ទឹកផ្អែម​ច្រើន​ពេក ប៉ុន្តែ​បើ​ដឹង​មូលហេតុ​ហើយ សូម​បន្ថយ​បរិមាណ​ភេសជ្ជៈ​ទាំង​នេះ។

៧- ជំងឺ Toddler’s diarrhea (ការរាករូសរបស់ក្មេងៗ)

បើ​អាអូនរាក លាមក​មាន​លាយ​ដុំអាហារ ឬសារធាតុរម្អិល (សម្បោរ) និង​មាន​ក្លិន​ស្អុយ​អាក្រក់ ហើយ​ជុះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃៗ នោះ​គេ​អាច​មានជំងឺ toddler’s diarrhea នេះ​ហើយ។

៨- ប្រតិកម្មចំណី

កុំបង្អង់! រក​ជំនួយ​ភ្លាម​ បើកូន​មាន​បញ្ហា​ពិបាកដក​ដង្ហើម ឬ​ហើមមុខ បបូរមាត់។ តែប្រតិកម្ម​អាហារ​ អាច​ជា​បញ្ហា​ស្រាល ឬ​ធ្ងន់តាម​ស្ថានភាព​នៃ​ប្រតិកម្ម និង​កើត​ភ្លាមៗ ឬ ២-៣ ម៉ោង ក្រោយ​ញ៉ាំ។ រោគសញ្ញា​ រួមមាន រាករូស ផោម ចុកពោះ និង​ឈាម​ក្នុង​លាមក។ ក្នុង​ករណី​ធ្ងន់ធ្ងរ អាច​​ឡើង​កន្ទាល​ត្រអាក រមាស់ ហើម និង​ពិបាក​ដកដង្ហើម។

៩- អាហារមិនរំលាយ

ខុស​ពី​ប្រតិកម្ម​អាហារ។ ការ​មិន​រំលាយ​អាហារ (ប្រភេទ​ណា​មួយ​ជាក់លាក់) ជាប្រតិកម្ម​មិន​ប្រក្រតី ហើយ​មិន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ការពារ​ទេ។ បើសិន​ជា​អាអូន​មិន​រំលាយ​អាហារ ដែល​មានជាតិស្ករ​ឡាក់តូស មានន័យ​ថា រាងកាយ​គេ​មិន​បាន​បង្កើត​អង់ស៊ីម ឡាក់តាស គ្រប់គ្រាន់​ចាំបាច់​សម្រាប់​រំលាយ ស្ករឡាក់តូស (ឡាក់តូស មាន​នៅ​ក្នុង​ផលិតផល​ពី​ទឹកដោះគោ) ឬ​ក្នុង​ករណី​អាអូន​រាក​ធ្ងន់ធ្ងរ ​អាច​អូស​បន្លាយ​ដល់​ពីរ​សប្ដាហ៍​ឯណោះ។ ពេល​ស្ករ​ឡាក់តូស មិន​បាន​រំលាយ​ក្នុង​ពោះវៀន​ វា​អាច​បណ្ដាល​ឲ្យរាក ចុក ហើមពោះ ឬផោម។ ជា​ធម្មតា​ អាការៈ​ទាំងនេះ​ចាប់ផ្ដើម​កើតមាន​ចន្លោះ​ពី​កន្លះ​ម៉ោងទៅ ២ ម៉ោង ក្រោយញ៉ាំ (ផលិតផល) ទឹកដោះគោ។

[embed-health-tool-baby-poop-tool]

១០- ពុល

ករណី​នេះ ​ត្រូវ​ច្បាស់​ក្នុង​ចិត្ត ឬ​សួរ​កូន (បើអាអូននិយាយបាន) ថា តើ​គេ​មាន​បាន​លេង ឬលេប​របស់​មួយ​ចំនួន ដូចជា ​ថ្នាំ​សារធាតុ​គីមី ឬ​រុក្ខជាតិ​តូចៗ​ណាមួយ​ទេ។ បើ​ធ្ងន់ធ្ងរ កូន​យើង​មិន​ដឹង​ខ្លួន ឬ​ពិបាក​ដក​ដង្ហើម សូម​យក​កូន​ទៅ​ពេទ្យ​ជា​បន្ទាន់។ រោគ​សញ្ញា​អាច​មាន​ភាព​ល្ហិតល្ហៃ ឬ​ប្រកាច់ ជាដើម។ ករណី​ស្រាល បើគ្រាន់​តែ​រាក​ម្ដងម្កាល មិន​មាន​អ្វី​ត្រូវបារម្ភ​ទេ។

ករណី​ចាំបាច់​ណាខ្លះ ត្រូវ​ទៅ​ព្យាបាល ? សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​កុមារ បើ​អាអូន​មាន​រោគ​សញ្ញា ដូច​ខាង​ក្រោម៖

– លាមកលាយឈាម ឬសម្បោរ

– ស្ងួត និងស្អិតមាត់

– ក្តៅខ្លួនអត់បាត់

– លែងសូវលេងច្រើន ដូចសព្វដង

– គ្មានទឹកភ្នែកពេលយំ

– មិនបត់ជើងតូច រយៈពេល ៦ ម៉ោង

– ឈឺពោះ

– ក្អួត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

When your child has diarrhea

https://medlineplus.gov/ency/patientinstructions/000693.htm

When your child has diarrhea

https://www.mountsinai.org/health-library/selfcare-instructions/when-your-child-has-diarrhea

Diet for Diarrhea Only (Infant/Toddler)

https://fairviewmnhs.org/patient-education/115974EN

កំណែ​ប្រែបច្ចុប្បន្ន

20/02/2023

អត្ថបទ​ដោយ Ficheroulle Anne-Charlotte

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កុំបណ្តោយឲ្យកូនរាកយូរ មានផលប៉ះពាល់ច្រើនណាស់

កូនរាកក្រៅពីលេបថ្នាំ ផឹកអូរ៉ាលីត ទឹកផ្លែឈើមួយនេះក៏ជួយបានច្រើន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Ficheroulle Anne-Charlotte · កែ Feb 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម