រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

បញ្ហាសុខភាពទាំង៥ ឧស្សាហ៍កើតលើក្មេងនៅរដូវក្តៅ ប៉ាម៉ាក់គួរប្រយ័ត្ន

ជាមួយ​នឹង​កម្តៅ​ក្តៅ​ខ្លាំង​អំឡុង​រដូវ​ក្តៅ​នេះ កុមារ​អាច​នឹង​ចូលចិត្ត​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ដែលជា​របស់​ត្រជាក់​ៗ និង​អាច​ចូលចិត្តបើក​ម៉ាស៊ីន​ត្រជាក់​ជាប់​ជា​ប្រចាំ ឬ​រត់​លេង​នៅ​ខាង​ក្រៅ។ ចំណុច​ទាំង​អស់​នេះ​ហើយ​ ​អាច​នាំ​ឲ្យ​ក្មេង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ​ដែល​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​តាមដាន​ឲ្យ​បាន​ដិតដល់​។ តើ​បញ្ហា​សុខភាព​អ្វី​ខ្លះ​ដែល​ឧស្សាហ៍​កើត​លើ​កុមារ​នៅ​រដូវ​ក្តៅ? ១. គ្រោះថ្នាក់​ដោយ​សារ​កម្តៅ ប្រសិន​បើ​ក្មេង​រង​នូវអាកាសធាតុ​​ក្តៅ​ខ្លាំង​រយៈពេល​យូរ​នោះ អា​អូន​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ។ បញ្ហា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​៤០​សង្សាសេ។ ក្នុង​ករណី​ដែល​កូន​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ នោះ​រាងកាយ​ក្មេង​ក្តៅ​ខ្លាំង​នៅ​ពេល​ប៉ះ ឬ​​មាន​អាការៈ​គ្រុន​ក្តៅ​ខ្លាំង ឬ​ស្ងួត​អណ្តាត​ ហើយ​កុមារ​អាច​នឹង​សន្លប់​មិន​ដឹង​ខ្លួន​ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃ ការ​រត់​លេង​នៅ​ខាង​ក្រៅ​រយៈពេល​យូរ អាច​នាំ​ឲ្យ​ស្បែក​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​កម្តៅ​ថ្ងៃ។ ជា​លទ្ធផល​ ស្បែក​នឹង​ឡើង​ពណ៌​ក្រហម​ និង​ប្រែ​ពណ៌​ដោយ​សារ​កម្តៅ​ថ្ងៃ។ ៣. ការ​លូតលាស់​នៃ​បាក់តេរី បាក់តេរី​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​សីតុណ្ហភាព​ក្តៅ​ និង​សើម​ក្នុង​រដូវ​ក្តៅ ជា​ហេតុ​នាំ​ឲ្យ​អាហារ​ឆាប់​ខូច​ និង​​បញ្ចេញ​ជាតិ​ពុល ដែល​បង្ក​ជា​ការ​ពុល​អាហារ។ ដោយ​សារ​តែ​ការ​​រីក​លូតលាស់​នៃ​បាក់តេរី កុមារ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ​រលាក​ក្រពះ​ពោះវៀន ជំងឺ​រលាក​ថ្លើម​ប្រភេទ​A ឬ​ជំងឺ​គ្រុន​ពោះវៀន ។ ក្មេង​ដែល​កើត​ជំងឺ​ប្រភេទ​នេះ ច្រើន​តែ​​មាន​អាការៈ​ចុក​ពោះ រាករូស ឬ​គ្រុន​ក្តៅ។ [embed-health-tool-child-growth-chart] ៤. កង្វះ​ជាតិ​ទឹក ​​នៅ​ពេល​ដែល​កូន​​រត់​លេង​នៅ​ខាង​ក្រៅ ភាគ​ច្រើន​គឺ​មិន​សម្រាក​ញ៉ាំ​ទឹក​ទាល់​តែ​សោះ។ ដូច្នេះ​ហើយ​ ទើប​ក្មេង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ ៥. សត្វ​​ល្អិត​ទិច ឬ​ខាំ ​ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​ក៏​អាច​សង្កេត​ឃើញ​ស្នាម​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​លើ​ស្បែក​របស់​កូន​ដូច​គ្នា អំឡុង​រដូវ​ក្តៅ​នេះ។ គន្លឹះ​ជួយ​ឲ្យ​កូន​មិន​ធ្លាក់​ខ្លួន​ឈឺ​នៅ​រដូវ​ក្តៅ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ចៀស​បញ្ហា​ខ្សោះ​ជាតិ​ទឹក ឲ្យ​កូន​ពាក់​​ស្លៀក​សំលៀក​បំពាក់​ជិត​ៗ​ដែល​ធ្វើ​ពី​កប្បាស ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មិន​បាន​ចម្អិន​ត្រឹមត្រូវ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

គ្រាន់តែងូតទឹកឲ្យកូនពេលក្ដៅខ្លួន ទឹកចូលសួត​មែនអត់?

ម៉ាក់​ៗ​ជាច្រើន​ប្រាកដជា​ធ្លាប់​ឮ​ចាស់​ៗ​មិន​ឲ្យ​កូន​ងូត​ទឹក អំឡុង​ពេល​ក្ដៅ​ខ្លួន ឬ​ការ​ងូត​ទឹក​យូរ ព្រោះ​អាច​បណ្ដាល​ឲ្យ​ទឹក​ចូល​ទៅ​ក្នុង​សួត​។ សម្រាប់​ចម្ងល់​នេះ​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បដិសេធថា ​មិនមែន​ជា​ការ​ពិត​ឡើយ។ លោក​បាន​បន្ត​ទៀត​ថា ទឹក​ចូល​សួត​ បណ្ដាល​មកពី​ខ្លួន​យើងជ្រាបជាតិទឹកតាមសរសៃឈាម​ឬដោយជំងឺណា​មួយ ដែល​បណ្ដាល​ឲ្យ​ជាតិ​ទឹក​ទាំងនោះ​ជ្រាប​ចូល​ទៅ​ដក់​ក្នុង​ថង់​ខ្យល់​របស់​សួត ធ្វើឲ្យ​ហត់​ខ្លាំង។ មូលហេតុ​មួយ​ទៀត​អាច​បណ្ដាល​មកពី​ខ្សោយ​បេះដូង​នាំឲ្យ​ការ​ច្របាច់​ឈាម​មិន​បាន​ល្អ ដែល​ជា​ហេតុ​ធ្វើឲ្យ​ជាតិ​ទឹក​ច្រាល​មក​ក្នុង​សួត ហើយ​ម្យ៉ាង​មកពី​បញ្ហា​ខ្សោយ​តម្រង​នោម​ខ្លាំង​រហូត​មិន​អាច​បញ្ចេញ​ជាតិ​ទឹក​បាន ក៏​ធ្វើឲ្យ​ច្រាលទឹក​មក​សួត​ដែរ។ ចំណែក​ការ​ងូត​ទឹក​ឲ្យ​កូន​យូរ ឬ​ងូត​ទឹក​ពេល​ក្ដៅ​ខ្លួន​មិនមែន​ជា​ហេតុ​នាំឲ្យ​ទឹក​ចូល​សួត​ឡើយ ពោល​ពេល​ក្ដៅ​ខ្លួន​នេះ​ហើយ ត្រូវ​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​​ក្នុង​ខ្លួន បន្ទាប់​មក​ស្លៀក​សម្លៀកបំពាក់​ស្ដើង​ៗ។ ជាទូទៅគ្រូពេទ្យអាចដឹងថា ទឹកចូលសួត ឬអត់ តាមរយៈការស្តាប់សួត ថតសួតដោយកាំរស្មីអិច ឬអេកូសួត និងជួនកាលអាចស្កេនសួត ហើយភាគច្រើនតម្រូវឲ្យមានការបូមទឹកស្រោមសួតដើម្បីវិភាគអមវេជ្ជសាស្រផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖ កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន កុំបណ្ដោយរឿងធាត់​ ព្រោះអាចបង្ក​បញ្ហាធំ២ ឬ​លើស​នេះ ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ! ក្មេងតូចៗលើសទម្ងន់ អាចប្រឈមជំងឺកាចៗទាំងនេះ រវាងទឹកដោះគោក្រដាស និងយ៉ាអួ គួរឲ្យកូនញ៉ាំមួយណា? ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ នាំឲ្យកើតពិសអាចម៍កុក? ប៉ាម៉ាក់ត្រូវដឹង ប្រើ​ថ្នាំ​ផ្សះ​មិនត្រឹម​ត្រូវអាចបំផ្លាញ​មេរោគល្អ​ក្នុងខ្លួន​​របស់​កូនទៅវិញ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ឲ្យកូនម៉ឹមម្សៅទឹកដោះគោ គួរពិនិត្យមើលចំណុចទាំងនេះ (វីដេអូ)

ពាក់​ព័ន្ធ​រឿង​បំបៅ​ដោះ​កូន មិន​មែន​គ្នា​យើង​គ្រប់​រូប​សុទ្ធ​តែ​មាន​ទឹក​ដោះ​នោះ​ទេ គ្នា​យើង​ខ្លះ​​អាចមាន​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន ខ្លះទៀតត្រូវបំពេញកាងារនៅឆ្ងាយ ចង់​មិន​ចង់​នៅ​តែ​ប្រើ​ម្សៅ​ទឹក​ដោះ​គោ។ យ៉ាងណា សម្រាប់អ្នកដែលមានបំណងចង់បំបៅកូនដោយទឹកដោះគោ ហើយមានសុខភាពល្អ ត្រូវមើលប៉ុន្មានចំនុចក្នុងវីដេអូនេះ។​ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង ទារកមានសញ្ញា​ ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ


រោគសញ្ញាទូទៅ

កុំឲ្យក្មេងក្ដៅខ្លួនដល់ប្រកាច់ ត្រូវធ្វើបែបនេះ (វីដេអូ)

ក្មេង​កាលណា​ក្តៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ​ឡើង​ទៅ ចាត់​ទុក​ថា ក្តៅ​ខ្លួន​ហើយ។ ចំពោះ​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ក្តៅ​​ខ្លួន មក​ពី​​គេ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​មាន​ការ​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស ឬ​ការ​រលាក​អ្វី​មួយ។ បើសិនជាក្មេងក្តៅខ្លួនខ្លាំង អាចធ្វើឲ្យក្មេងប្រកាច់ក៏មាន ហើយអាការៈក្តៅខ្លួននេះក៏មានផលប៉ះពាល់ដល់ខួរក្បាលក្មេងផងដែរ។ ក្នុងវីដេអូនេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​ បានប្រាប់ពីវិធីបង្ការ ពេលក្មេងមានអាការៈក្តៅខ្លួន ។ អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ បិទបន្ទះត្រជាក់លើក្បាល ពេលកូនក្តៅខ្លួន ជួយបានអ្វីខ្លះ? ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក (វីដេអូ) តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក (វីដេអូ)


រោគសញ្ញាទូទៅ

ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ!

តាម​ទម្លាប់​ឲ្យ​តែ​កូន​ក្តៅ​ខ្លួន ម៉ាក់​ប៉ា​តែង​តែ​ឲ្យ​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ដែល​ពេល​ខ្លះ​លើស​ពីកម្រិត​ក្មេង​ត្រូវ​ការ។ ការ​ដែល​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ដោយ​គ្មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ឬ​លើស​កម្រិត​នោះ អាច​បង្ក​ឲ្យ​ខួច​ថ្លើម​ក្មេង នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរពេទ្យ​កុមារជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស។ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បញ្ជាក់ថា ប្រភេទ​ថ្នាំ​បញ្ចុះ​កម្តៅ​ក្មេងៗ​បើ​យើង​ប្រើ​បាន​ត្រឹមត្រូវ​តាម​ការ​កំណត់​ឲ្យ​ប្រើ​ដែល​មាន​លើ​ប្រអប់​ថ្នាំ ឬ​កំណត់​សម្គាល់ និង​កាល​បរិច្ឆេទ ដែល​ភ្ជាប់​ក្នុង​ប្រអប់ថ្នាំ ទៅតាម​អាយុ និងគីឡូ នោះ​មិន​ប៉ះពាល់​សុខភាព​ក្មេង​ទេ តែ​ភាគ​ច្រើន​ប្រើ​ខុស។ ហេតុផលដែលលោកវេជ្ជបណ្ឌិតវាយតម្លៃថា ឪពុកម្តាយភាគច្រើនឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅខុសនោះ ដោយសារតែថ្នាំបញ្ចុះកម្តៅពេញនិយម អាចទិញប្រើបានដោយគ្មានវេជ្ជបញ្ជា ហើយម្នាក់ៗទិញទុកសឹងតែគ្រប់ផ្ទះ។ “​ឲ្យ​កូន​ក្តៅ​ខ្លួន​ឪពុកម្តាយ​ដឹងតែ​ឲ្យ​កូន​ញ៉ាំ តែ​ពួកគាត់​អត់​ដឹង​ពី​ផល​ប៉ះពាល់ ឬ​អត់​ដឹង​ពី​កម្រិត​គេ​ប្រើ ជួន​កាល​កូនតូច​គេ​តម្រូវ​ឲ្យ​ញ៉ាំ​តែ​ពាក់​កណ្តាល​គ្រាប់ គាត់​ឲ្យ​ញ៉ាំ១​គ្រាប់ ឯ​ពេល​ខ្លះ​គេ​កំណត់​ឲ្យ​ញ៉ាំ ៤-៦ ម៉ោង/ម្តង គាត់​ដាក់ ២ម៉ោង/ម្តង អ៊ីចឹង​ទៅជា​​ខូច​ថ្លើម”។ អត្ថបទពាក់ព័ន្ធ៖  តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត Drug Overdose (បញ្ហា​ប្រើ​ថ្នាំ​លើស​កម្រិត) កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ? ហេតុអី​​ញ៉ាំ​​ថ្នាំ​​បញ្ចុះ​​កម្តៅ​​លើស​​កម្រិត​ធ្វើ​​ឲ្យ​​ខូច​​ថ្លើម? ថ្លើម​​ជា​​​​សរីរាង្គ​ធ្វើ​​មេតាបូលីស​ នៅ​​ពេល​​​យើង​​លេប​​​​ថ្នាំ​​​ចូល​​ទៅ ​ថ្លើម​​​នឹង​​​ព្យាយាម​​​បំបែក ដែល​​​ធ្វើ​​​ឲ្យ​​កោសិកា​​ថ្លើម​​រង​ការ​​ខូច​ខាត ប៉ុន្តែ​​​រាង​កាយ​​​យើង​​​អាច​​​ជួស​ជុល​​​ការ​​​ខូច​ខាត​​​នេះ​​បាន ប្រសិន​​បើ​​កម្រិត​​​ដែល​​ចូល​​មក​​ក្នុង​​បរិមាណ​​ត្រឹម​ត្រូវ។ ក្នុង​ករណី​​​បរិមាណ​​​ដែល​​​យើង​ញ៉ាំ​​​ចូល​​​មក​​ក្នុង​​​ច្រើន​​​ហួស​​ហេតុ សរីរាង្គ​​ថ្លើម​នឹង​​​ព្យាយាម​​​ធ្វើ​​មេតាបូលីស​​​បំបែក​​ទ្វេដង  ជា​ហេតុ​​​នាំ​​ឲ្យ​​​រាង​កាយ​​​មិន​​អាច​​​ជួសជុល​​ឲ្យ​​​មក​​​សភាព​​​ធម្មតា​​​វិញ​​​បាន​​ទេ ដូច្នេះ​កោសិកា​​ថ្លើម​​ក្រិន​​​​​ឈាន​​ទៅ​​ខូច​​ថ្លើម។​ ទោះ​ជា​ថ្នាំ​បញ្ចុះ​កម្តៅ​អាច​ប្រើ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ក្តី លោក​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ សំណូមពរ​ឲ្យ​ម្តាយឪពុក​ត្រូ​វដឹង ឬ​សាកសួរ​គ្រូពេទ្យ​ពី​កម្រិត​ថ្នាំ​ដែល​ត្រូវ​ប្រើ និង​ចន្លោះ​ពេលប្រើ មុន​ឲ្យ​កូន​ញ៉ាំ នោះ​ទើប​មិន​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ។ អត្ថបទពាក់ព័ន្ធ៖  តើថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់មានសុវត្ថិភាពដែរឬទេ? ថ្នាំ […]


រោគសញ្ញាទូទៅ

រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ (វីដេអូ)

កូន​តូច​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​ម៉ាក់​ៗ បន្ថែម​ពី​នេះ​ត្រូវ​តាមដាន​ជា​ប្រចាំ​នូវ​សកម្មភាព របប​អាហារ ជាពិសេស​ការ​បន្ទោបង់​តែម្ដង។ វីដេអូនេះ​គឺជា​ការ​ណែនាំ​ពី​រឿង​សំខាន់ ៤យ៉ាង ដែល​ម៉ាក់​ៗ​គ្រប់រូប​គួរតែ​តាមដាន​កូន​ជា​ប្រចាំ។ អត្ថបទពាក់ព័ន្ធ៖  ប្រើទឹកប្រភេទណាល្អបំផុត សម្រាប់ឆុងទឹកដោះគោឲ្យកូន (វីដេអូ) ការថែទាំសុខភាពកូនតូចអំឡុងរដូវក្តៅ (វីដេអូ) កុំថា​មិនអី ឲ្យក្មេង​​ញ៉ាំ​ពពួក​ថ្នាំ​បញ្ចុះ​កម្តៅ​លើស​កម្រិត ទៅ​ជា​ខូច​គ្រឿង​ក្នុង ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ (វីដេអូ) កួនង៉ែតហេតុអ្វីយំមិនចេញទឹកភ្នែក? អាយុប៉ុន្មានទើបមានទឹកភ្នែក?


រោគសញ្ញាទូទៅ

ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន?

ម៉ាក់​ៗ​ជាច្រើន​តែងមាន​ចម្ងល់​ទាក់ទង​នឹង​កម្ដៅ​ខ្លួន​កូន​តូច ហើយ​អ្នក​ខ្លះ​ចេះតែ​និយាយ​ថា កូន​ក្ដៅ​ក្បាល ឬ​ក្ដៅ​ខ្លួន​ស្ទីង​ៗ ទាំង​មិន​បាន​យក​អ្វី​ទៅ​វ៉ាស ហើយ​គ្រាន់តែ​យក​ដៃ​ស្ទាប​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា-ចិន បាន​ឲ្យ​ដឹង​ថា ក្ដៅ​ខ្លួន​គឺជា​ការ​ឡើង​សីតុណ្ហភាព​ពី​ក្នុង​ខ្លួន​យើង ដោយ​ការ​វាស់​កម្ដៅ​ចាប់ពី ៣៨ អង្សារសេឡើងទៅ មិនមែន​ស្ទាប​នឹង​បាត​ដៃ។ កម្ដៅ​ដែល​អាច​ឲ្យ​ដឹង​ថា​កូន​ក្ដៅ​ខ្លួន ឬ​អត់ គឺ​យក​ប្រដាប់​វាស់​កម្ដៅ​គាប​ក្លៀក បាញ់​តាម​រន្ធត្រចៀក លើ​ថ្ងាស និង​តាម​រន្ធ​គូទ។ មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាលឲ្យ​កូន​ក្ដៅ​ខ្លួន មាន​ដូចជា​ការ​បាក់តេរី ​វីរុស ដូចជា​ផ្តាសាយ រលាកទងសួត រាករូស និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​មួយ​ចំនួន។ មាន​បញ្ហា​បាក់តេរី ដូចជា​គ្រុនពោះវៀន រលាក​សួត។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​ក្មេង​ដែល​អាការៈ​ក្ដៅ​ខ្លួន​លើស​ពី ៣៨ ត្រូវ​ប្រញាប់​នាំទៅ​ជួប​គ្រូពេទ្យ តែ​មុន​នឹង​នាំ​ទៅ​ជួប​ពេទ្យ​ត្រូវ​ជូត​ខ្លួន​កូន​ជាមួយ​ទឹក​ត្រជាក់​បណ្ដើរ ដើម្បី​បញ្ចុះ​កម្ដៅ ចៀសវាង​កូន​ឡើង​កម្ដៅ​រហូត​ដល់​ប្រកាច់។ មួយ​វិញ​ទៀត​ក្មេង​ដែល​មាន​អាការៈ​ក្ដៅ​ខ្លួន ធ្វើឲ្យ​ក្មេង​បាត់បង់​ជាតិ​ទឹក បេះដូង​ដើរ​ញាប់ ដូច្នេះ​ត្រូវ​ព្យាយាម​ឲ្យ​ក្មេង ផឹកទឹក ទឹកដោះគោ និង​អាហារ ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​ផ្សេង​ទៀត​ជា​ចាំបាច់។ ចំពោះ​ការ​ជូត​ខ្លួន​កូន​វិញ​ត្រូវ​រក​កំណាត់​សើម ជូត​ក្រោម​ក្លៀក ក្រោម​ក គន្លាក់​ដៃ​ជើង ទើប​អាច​ជួយ​កាត់​បន្ថយ​កម្ដៅ ព្រោះ​ទីនោះ​សម្បូរ​សរសៃ​ឈាម តែ​មិន​សូវ​មាន​ប្រសិទ្ធភាព ដូច​ប្រើប្រាស់​ថ្នាំ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ដំណាក់កាលនេះ បើកូនឈឺ ត្រូវនាំទៅពេទ្យ […]


រោគសញ្ញាទូទៅ

ដំណាក់កាលនេះ បើកូនឈឺ ត្រូវនាំទៅពេទ្យ កុំសំងំព្យាបាលនៅផ្ទះ

អំឡុង​ពេល​ទាំង​យើង​ទាំង​គេ​កំពុង​ព្រួយ​បារម្ភ​នឹង​ការ​ឆ្លង​រាល​ជំងឺ COVID-19 ម្នាក់ៗ​សំងំ​នៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​សូម្បី​កូន​ឈឺ​ក៏​មិន​ហ៊ាន​នាំ​ទៅ​ពេទ្យ​ដែរ ម៉ាក់ប៉ា​មួយ​ចំនួន​សំងំ​ព្យាបាល​កូន​នៅ​ផ្ទះ។ តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ ការ​បារម្ភ​ពី​សុវត្ថិភាព​កូន​ល្អ​ប្រសើរ​ហើយ តែ​ក្នុង​ពេល​នេះ​បើ​មាន​អូន​តូច​ឈឺ ត្រូវ​ប្រញាប់​រួស​រាន់​យក​មក​ពិនិត្យ និង​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា ដើម្បី​ចៀស​វាង​ស្ថានភាព​ជំងឺ​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ។ មន្ទីរពេទ្យ​កុមារជាតិ​បាន​បញ្ជាក់​ថា ទោះ​ជា​អំឡុង​ពេល​នៃ​ការ​រីករាល COVID-19 មន្ទីរពេទ្យ​នៅ​ទទួល​ពិគ្រោះ ព្យាបាល និង​ចាក់​ថ្នាំបង្ការ​គ្រប់​ប្រភេទ​ដល់​​កុមារ​ទាំងអស់។ បន្ថែម​ពី​នោះ មន្ទីរពេទ្យ​ក៏​រៀបចំ​យន្តការ​យ៉ាង​ហ្មត់ចត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​បាន​បែង​ចែក​ច្រក​ចូល​ពិនិត្យ​ជំងឺ​ប្រកប​ដោយ​សុវត្ថិភាព។ ដើម្បី​ការពារ​សុវត្ថិភាព​ពេល​នាំ​កូន​ទៅ​មន្ទីរពេទ្យ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ថា ទាំង​កុមារ និង​ឪពុកម្តាយ ត្រូវ​រក្សា​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ក្បួន​អនាម័យ ដោយ​ត្រូវពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល ឬ​ជែលឲ្យបាន​ញឹកញាប់ តែ​កូន​នៅ​តូច​ក្រោយ​​អាយុ​៦ខែ ត្រូវ​នៅឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ យក​កន្សែង ឬ​ក្រម៉ា​គ្របកូន និង​នៅ​គំលាត​សុវត្ថិភាព​ឆ្ងាយ​ពី​គ្នាយ៉ាង​តិច១ម៉ែត្រ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

អាកាសធាតុក្តៅបែបនេះ ថែទាំកូនយ៉ាងម៉េច កុំឲ្យខ្វះជាតិទឹក កើតជំងឺរាក?

ខែ​ក្តៅ​អ៊ីចឹង ច្បាស់​ណាស់ ក្មេង​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ទឹក​ ហើយ​បើ​ម៉ាក់​ប៉ា​ប្រហែល​បន្តិច ដោយ​ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​ផ្តេស​ផ្តាស​តាម​ចិត្ត​ចង់ អាច​នឹង​កើត​ជំងឺ​រាករូស​លឿន​បំផុត។ តើ​ម៉ាក់​ប៉ា​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ការពារ​កុំ​ឲ្យ​កូនៗ​យើង​ខ្វះ​ជាតិ​ទឹក ចៀស​ផុត​ពី​បញ្ហា​រាករូស? ១. ខ្វះ​ជាតិ​ទឹក ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ថា ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​ខ្វះ​ជាតិ​ទឹក​អំឡុង​អាកាសធាតុ​ក្តៅ ម៉ាក់ប៉ា​ត្រូវ​ឧស្សាហ៍​ងូត​ទឹក​ឲ្យ​កូន អាច ៣-៤/ថ្ងៃ ហើយ​ឲ្យ​កូន​​ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ចៀស​វាង​អាហារ​ខ្លាញ់ អាហារ​បំពង អាហារ​ហឹរ និង​ភេសជ្ជៈ​កំប៉ុងផ្អែមៗ ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំ​ទឹកស្អាត​ឲ្យ​បាន​ច្រើន។ ២. រាករូស កង្វះ​អនាម័យ​ក្នុង​ការ​រស់នៅ ពិសេស​ការ​ញ៉ាំ​ចំណី​អាហារ និង​ទឹក​មិន​ស្អាត ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ក្មេង​ងាយ​រាក​រូស បែប​នេះ​ទើប​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំង​អស់​ត្រូវ​អនុវត្ត​ក្បួន​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ដោយ​ឲ្យ​កូន​ញ៉ាំ​ទឹក​ស្អាត (ទឹកដាំពុះ) លាង​ដៃ​កូន​ជាមួយ​សាប៊ូ និង​ទឹក​ឲ្យ​បាន​ស្អាត មុន​នឹង​ចាប់​កាន់​នំ​ចំណី អាហារ ក្រោយ​ពេល​បន្ទោរ​បង់ និង​ពេល​ប៉ះពាល់​របស់​កខ្វក់។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ ខែក្តៅ កុំឲ្យ​កូនតូច​ញ៉ាំ​អាហារ​ប៉ុន្មាន​មុខនេះ​ឲ្យ​សោះ មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច នេះ​មូលហេតុសំខាន់ៗ និង​រោគសញ្ញា​ចាំបាច់​ បើកូនរាក ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


រោគសញ្ញាទូទៅ

កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ?

ក្មេង​តូចៗ​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ជួប​បញ្ហា​ក្តៅ​ខ្លួន ជួន​កាល​ក្តៅ១ ឬ​២​ថ្ងៃ​ហើយ ដាក់​ថ្នាំ​មិន​បាត់​សោះ ធ្វើឲ្យ​ម៉ាក់ប៉ា​ព្រួយ​បារម្ភ​ខ្លាំង។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​ចែក​រំលែក​ព័ត៌មាន​មូយ​ចំនួន​អំពី​មូលហេតុ​នាំ​ឲ្យ​ក្មេង​តូច​ឧស្សាហ៍​ក្តៅ​ខ្លួន រួម​ទាំង​កម្រិត​នៃ​អាការៈ​ក្តៅ​ខ្លួន ដែល​ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់។ កម្រិត​នៃ​អាការៈ​ក្តៅ​ខ្លួន​ដែល​ត្រូវ​នាំ​កូន​ទៅ​ពេទ្យ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នេះ បែង​ចែក​ជា ៤ ប្រភេទ។ ទី១ ៖ បើ​កូន​អាយុ​ក្រោម​៦ខែក្តៅ​ខ្លួន ​ម៉ាក់​ប៉ា​ត្រូវ​នាំ​ទៅ​ពេទ្យ ព្រោះ​ក្មេង​អាយុ​ប៉ុណ្ណេះ​អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ច្រើន។ ទី២៖ កូន​ក្តៅ​ខ្លួន​មិន​អាច​គ្រប់​គ្រង​បាន ក្រោយ​ឲ្យ​ថ្នាំ​ត្រជាក់​រួច វា​អាច​ជា​សញ្ញា​ក្មេង​មាន​បញ្ហា​សុខភាព​អ្វី​ផ្សេង​ទៀត​ក្រោយ​ផ្តល់​ថ្នាំ​ហើយ​មិន​ត្រជាក់​ខ្លួន។ ទី៣៖ ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន អត់​មាត់ អត់​លេង​ច្រើន គិត​តែ​ពី​គេង​ខុស​ប្លែក​ធម្មតា។ ទី៤៖ ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូចជា ប្រកាច់ មាន​បញ្ហា​ផ្លូវ​ដង្ហើម ក្អួត។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​បញ្ជាក់​ទៀត​ថា ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​ទេ វា​ជា​រោគ​សញ្ញា​ដែល​រាងកាយ​កំពុង​ប្រឆាំង​នឹង​អ្វី​មួយ ទើប​បណ្តាល​ឲ្យ​ចេញ​រោគ​សញ្ញា​ក្តៅ​ខ្លួន។ ក្តៅ​ខ្លួន​អាច​មក​ពី​ការ​មាន​ការ​បង្ក​​រោគ និង​មិនមែន​ការ​បង្ក​រោគ។​ ការ​បង្ក​រោគ អាច​កើត​មាន​​ដោយសារ​ពពួក​វីរុស ពពួកបាក់តេរី​ជាដើម។ ការ​បង្ក​រោគ​នៅ​កន្លែង​ណា​មួយ អាច​ធ្វើ​ឲ្យ​ក្មេងៗ​មាន​បញ្ហា រលាក​ច្រមុះ រលាក​ពោះវៀន ឬ​រលាក​ស្បែក។ល។ ​ទាក់ទង​ទៅ​នឹង​ការ​មិន​បង្ក​រោគ​វិញ​នោះ គឺ​មាន​កត្តា​ដូច​ជា ស្លៀកពាក់​ឲ្យ​កូន​ជិត​ពេក ឬ​ឃ្លុំ​ខ្លួន​ពេក​អាច​ធ្វើ​ឲ្យ​កូន​ហប់ បណ្តាល​ឲ្យ​កម្តៅ​ខ្លួន​កូន​លើស​ពី​ធម្មតា។ ​កត្តា​មួយ​ទៀត គឺ​អាច​មក​ពី​ការ​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ នៅ​ពេល​អាកាស​ធាតុ​ក្តៅ។ មួយ​វិញ​ទៀត […]


រោគសញ្ញាទូទៅ

ជំងឺឧស្សាហ៍កើតលើក្មេងៗក្នុងខែក្តៅ និងតិចនិកថែសុខភាពកូន

អាកាសធាតុ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ពី​ត្រជាក់​មក​ក្តៅ​ហើយ ដែល​ជា​ពេល​យើង​ត្រូវ​គិត​គូរ​ពី​ការ​ថែទាំ​សុខភាព ពិសេស​កូន​ក្មេង​តូចៗ។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​លម្អិត​ពី​ជំងឺ​ដែល​ក្មេងៗ​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ខែ​ក្តៅ និង​វិធី​បង្ការ​មួយ​ចំនួន ដើម្បី​ម៉ាក់​ប៉ា​បាន​ត្រៀម​លក្ខណៈ​ទាន់​ពេល​វេលា។ ១. ជំងឺ​ក្មេងៗ​ឧស្សាហ៍​ជួប​ប្រទះ​នា​ខែ​ក្តៅ ក្មេងៗ​តូចៗ ខែ​ក្តៅ​ចូល​មក​ដល់ ជំងឺ​ដែល​ជួប​ប្រទះ​ច្រើន​ទាក់​ទង​នឹង​ចំណី​​អាហារ​មិន​ស្អាត ការ​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ឬ​មាន​បញ្ហា​ស្បែក​ជា​ដើម។ – ជំងឺ​រាក ឬ​ពុល​អាហារ៖ រាករូស​បណ្តាល​មក​ពី​កង្វះ​​អនាម័យ ញ៉ាំ​ចំណី​អាហារ ឬ​ទឹក​មិន​ស្អាត ធ្វើ​​ឲ្យ​ឆ្លង​វីរុស បាក់តេរី ប៉ារ៉ាស៊ីត។ – រលាក​ប្រព័ន្ធ​បង្ហូរ​នោម៖ ខែ​ក្តៅ​កាល​ណា​ញ៉ាំ​ទឹក​មិន​​បាន​គ្រប់​គ្រាន់ មេរោគ​នៅ​ជាប់​នឹង​ប្រព័ន្ធ​បង្ហូរ​នោម​មិន​បាន​លាង​សម្អាត ក៏​ប្រឈម​នឹង​ជំងឺ​រលាក​ប្លោក​នោម។ – មាន​បញ្ហា​រលាក​ស្បែក៖ អាកាសធាតុ​ក្តៅ​ធ្វើ​ឲ្យ​រលាក​ស្បែក ធ្វើ​​ឲ្យ​ក្មេង​បែក​ញើស បើ​មិន​បាន​ងូត​ទឹក​សម្អាត​កាយ​ទៀត អាច​បណ្តាល​ឲ្យ​ស្បែក​មាន​បញ្ហា​ទៅ​កន្ទួល រមាស់។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ២. វិធី​បង្ការ និង​ការពារ ក្បួន​នៃ​ការពារ​ពឹង​ផ្អែក​ទៅ​លើ​អនាម័យ​​ជា​សំខាន់ ហូប​ស្អាត ផឹក​ស្អាត និង​រស់​នៅ​ស្អាត។ – ហូប​ស្អាត៖ ចំណី​អាហារ​រៀប​ចំ​ឲ្យ​កូន​ត្រូវ​មាន​អនាម័យ​ត្រឹម​ត្រូវ ឧស្សាហ៍​លាង​សម្អាត​ដៃ ជ្រើស​រើស​បន្លែ​ស្រស់​សម្រាប់​ចម្អិន​អាហារ​ឲ្យ​កូន កុំ​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​នៅ​សល់។ – ផឹក​ស្អាត៖ ញ៉ាំ​ទឹក​ស្អាត មិន​ចាំបាច់​ទឹក​ថ្លៃ ទឹក​រ៉ែ នោះ​ណា​ទេ គឺ​ត្រឹម​ទឹក​ដែល​គ្មាន​មេរោគ ឬ​ទឹក​ដាំ​ពុះ ដោយ​ម៉ាក់​ប៉ា​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ទឹក​ជា​របស់​លាង​សារពាង្គកាយ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស