នៅពេលដែលរាងកាយយើងប៉ះត្រូវអាកាសធាតុត្រជាក់ វានឹងច្របាច់ឈាមដើម្បីរក្សាកម្តៅ និងសីតុណ្ហភាពក្នុងរាងកាយ ដែលកត្តានេះ អាចនាំឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ជាពិសេសកុមារតូចៗគឺងាយប្រឈមនឹងជំងឺជាច្រើនមុខ។
[embed-health-tool-baby-poop-tool]
តើជំងឺណាខ្លះដែលកើតលើកុមារតូចៗក្នុងរដូវរងា?
ជាទូទៅ កុមារតូចៗងាយឆ្លងជំងឺផ្សេងៗនៅរដូវរងា ប៉ុន្តែជំងឺដែលឧស្សាហ៍កើតបំផុតគឺជំងឺផ្តាសាយធម្មតា និងគ្រុនផ្តាសាយធំ ដែលបណ្តាលមកពីវីរុស ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈខ្យល់អាកាស។ រោគសញ្ញានៃជំងឺផ្តាសាយធម្មតារួមមាន តឹងច្រមុះ ហៀរសម្បោរ ឈឺបំពង់ក ក្អក និងឈឺក្បាល ខណៈកុមារដែលកើតជំងឺផ្តាសាយធំមានអាការ ដូចជាគ្រុនក្តៅ អស់កម្លាំង ឈឺចាប់រាងកាយ និងព្រឺរងារ។ ក្រៅពីជំងឺគ្រុនផ្តាសាយ ក្មេងៗក៏ងាយប្រឈមនឹងជំងឺផ្លូវដង្ហើមដទៃទៀត ដូចជារលាកទងសួត និងរលាកសួត ដែលមានរោគសញ្ញា រួមមានក្អក ពិបាកដកដង្ហើម និងគ្រុនក្តៅ។
ធ្វើម៉េចអាចកាត់បន្ថយហានិភ័យពីការឆ្លងជំងឺផ្សេងៗ?
ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺផ្សេងៗអំឡុងរដូវរងា ប៉ាម៉ាក់គួរណែនាំឲ្យកូនអនុវត្តន៍វិធានដូចខាងក្រោមនេះ៖
- លាងសម្អាតដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់
- ឲ្យកូនស្លៀកសំលៀកបំពាក់ឲ្យបានក្រាស់ល្អ ព្រមទាំងមានបន្ថែមស្រោមដៃ ស្រោមជើង ឬមួក
- ជៀសវាងប៉ះពាល់ជាមួយនឹងអ្នកជំងឺ
- ញ៉ាំទឹក និងគេងឲ្យបានគ្រប់គ្រាន់។
ចំណុចសំខាន់
តើជំងឺណាខ្លះដែលកើតលើកុមារតូចៗក្នុងរដូវរងា?
ជាទូទៅ កុមារតូចៗងាយឆ្លងជំងឺផ្សេងៗនៅរដូវរងា ប៉ុន្តែជំងឺដែលឧស្សាហ៍កើតបំផុតគឺជំងឺផ្តាសាយធម្មតា និងគ្រុនផ្តាសាយធំ ដែលបណ្តាលមកពីវីរុស ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈខ្យល់អាកាស។ រោគសញ្ញានៃជំងឺផ្តាសាយធម្មតារួមមាន តឹងច្រមុះ ហៀរសម្បោរ ឈឺបំពង់ក ក្អក និងឈឺក្បាល ខណៈកុមារដែលកើតជំងឺផ្តាសាយធំមានអាការ ដូចជាគ្រុនក្តៅ អស់កម្លាំង ឈឺចាប់រាងកាយ និងព្រឺរងារ។ ក្រៅពីជំងឺគ្រុនផ្តាសាយ ក្មេងៗក៏ងាយប្រឈមនឹងជំងឺផ្លូវដង្ហើមដទៃទៀត ដូចជារលាកទងសួត និងរលាកសួត ដែលមានរោគសញ្ញា រួមមានក្អក ពិបាកដកដង្ហើម និងគ្រុនក្តៅ។
អត្ថបទពាក់ព័ន្ធ៖
- ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ…
- គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ
- ធ្លាប់ទេពេលកណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ
- កុំចេះតែធ្វើហី! ពណ៌ទឹកសម្បោរ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពដែរ
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
- ដុះដុំសាច់ខួរក្បាល បង្កឡើងដោយមូលហេតុអីឲ្យប្រាកដ?
- ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស