ជាធម្មតា កុមារ តែងតែប៉ះពាល់នឹងពពួកមេរោគជាច្រើន ដែលតម្រូវឲ្យប្រព័ន្ធភាពស៊ាំ ឬប្រព័ន្ធការពាររាងកាយ របស់ពួកគេធ្វើការយ៉ាងសកម្ម ដើម្បីទប់ទល់នឹងមេរោគ និងជំងឺឆ្លងផ្សេងៗ។ ការមានប្រព័ន្ធការពាររឹងមាំ មិនត្រឹមតែជួយឲ្យកូនតូចរបស់អ្នក អាចទប់ទល់នឹងជំងឺទូទៅជាច្រើនដែលតែងតែកើតលើកុមារ ដូចជា ផ្តាសាយ បញ្ហារាករូស និងការបង្ករោគត្រង់ត្រចៀក ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយឲ្យកុមារមានសុខភាពល្អ និងលូតលាស់តាមស្តង់ដារ ផងដែរ។
ហេតុនេះ តើកត្តាអ្វីខ្លះដែលជួយដល់ប្រព័ន្ធការពាររាងកាយរបស់កុមារ និងជួយឲ្យកុមារលូតលាស់បានល្អ? បើទោះបីកត្តាហ្សេន ចូលរួមមួយផ្នែកក៏ដោយ ប៉ុន្តែ អាហារូបត្ថម្ភ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រព័ន្ធភាពស៊ាំ ជួយឲ្យកុមារមានការលូតលាស់បានល្អ និងអភិវឌ្ឍខួរក្បាលបានពេញលេញ បន្ទាប់ពីទឹកដោះម្តាយ។
តើរបបអាហារអ្វីខ្លះដែលជួយឲ្យកូនអាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?
ដើម្បីជួយឲ្យកូនមានសុខភាពល្អ មានការលូតលាស់តាមស្តង់ដារ ពិសេសមានប្រព័ន្ធការពាររាងកាយរឹងមាំ អាចទប់ទល់នឹងជំងឺបាន ប៉ាម៉ាក់ គួរបញ្ចូលសារធាតុសំខាន់ៗមួយចំនួនលើរបបអាហារប្រចាំថ្ងៃរបស់កូន ពេលកូនអាចញ៉ាំអាហាររឹងមាំ ដោយសារធាតុទាំងនោះមានដូចជា Prebiotic, Probiotic, DHA និង Ara, Taurine និង Choline។
[embed-health-tool-vaccination-tool]
តើ Prebiotic និង Probiotic ជាអ្វី?
Probiotics គឺជាប្រភេទបាក់តេរីល្អ និងមានជីវិត ដែលជួយដល់សុខភាពក្រពះពោះវៀនរបស់កុមារ។ បន្ទាប់មក សារធាតុនេះ នឹងជួយពង្រឹងប្រព័ន្ធការពាររាងកាយតាមរយៈការផលិតពពួកអង់ទីក័រផ្សេងៗ ព្រោះថា ប្រព័ន្ធការពាររាងកាយដល់ទៅ៧០%ស្ថិតក្នុងក្រពះពោះវៀន។ អាហារដែលសម្បូរសារធាតុនេះមានដូចជា ខ្ទឹមស ផ្លែចេក ថ្លែប៉ោម គ្រាប់ធញ្ញជាតិ និងម្សៅទឹកដោះគោ ជាដើម។
ដោយឡែក Prebiotics គឺជាប្រភេទអាហារសរសៃដែលមានតួនាទីជាអាហាររបស់ Probiotics ហើយអត្ថប្រយោជន៍របស់វាគឺជួយឲ្យសារធាតុ Probiotics ដែលជាបាក់តេរីល្អ មានភាពធំធាត់ និងរឹងមាំ ដើម្បីពង្រឹងសុខភាពក្រពះពោះវៀន ប្រព័ន្ធការពាររាងកាយ និងការលូតលាស់ជាទូទៅរបស់កុមារ អាហារដែលសម្បូរសារធាតុនេះ មានដូចជា យ៉ាអួរ ប្រភេទអាហារជ្រក់ និងទឹកដោះដែលបញ្ចូលសារធាតុនេះ។
DHA និង ARA
DHA (Docosahexaenoic Acid) និង ARA (Arachidonic Acid) គឺជាប្រភេទអាស៊ីដខ្លាញ់ដ៏មានអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍខួរក្បាល បញ្ញាស្មារតី និងភ្នែករបស់កុមារ។ ហើយអាហារដែលសម្បូរសារធាតុនេះ មានដូចជា ត្រីសាល់មុន គ្រាប់សណ្តែក ស៊ុត និងទឹកដោះគោម្សៅសម្រាប់កុមារ។
Taurine និង Choline
តូរីន (Taurine) គឺ ជាអាស៊ីតអាមីណូ ដែលមានតួនាទីជាពិសេស ក្នុងការអភិវឌ្ឍខួរក្បាល និងពង្រឹងមុខងារប្រព័ន្ធការពាររាងកាយរបស់កុមារ។ សារធាតុនេះ ជួយឲ្យកម្រិតកាល់ស្យូមក្នុងកោសិកាមានលំនឹង និងជួយបង្កើតសារធាតុអំបិលក្នុងទឹកប្រមាត់ ដែលត្រូវការជាចាំបាច់ដើម្បីរំលាយអាហារជាតិខ្លាញ់។ អាហារដែលសម្បូរសារធាតុនេះ មានដូចជា សាច់គោ សាច់មាន់ ពពួកអាហារសមុទ្រ និងអាហារឈាមស។
ដោយឡែក Choline គឺជាសារធាតុម្យ៉ាង ដែលជួយដល់ការអភិវឌ្ឍ និងមុខងារខួរក្បាល ដោយសារធាតុនេះ ជួយបង្កើនការចងចាំ និងបញ្ហារបស់កុមារ ហើយសម្បូរក្នុងស៊ុត និងថ្លើមសត្វ។
ហេតុនេះ ក្នុងករណីម៉ាក់ៗ ចង់ផ្តល់អាហារូបត្ថម្ភបន្ថែមលើទឹកដោះម្តាយ ឬឈប់បំបៅកូន ម៉ាក់ៗអាចជ្រើសរើសអាហារូបត្ថម្ភដែលមានសារធាតុដូចដែលបានរៀបរាប់ពីខាងលើ ដើម្បីជួយឲ្យកូនមានប្រព័ន្ធការពាររាងកាយរឹងមាំ អាចទប់ទល់នឹងជំងឺផ្សេងៗបាន ពិសេសមានការលូតលាស់ និងអភិវឌ្ឍបញ្ញាស្មារតីបានល្អ៕
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ប៉ាប្រយ័ត្នណា កូនតូចៗងាយនឹងកើតជំងឺ ៤ មុខនេះបំផុតនាខែក្តៅ
- ខែក្តៅ កុំឲ្យកូនតូចញ៉ាំអាហារប៉ុន្មានមុខនេះឲ្យសោះ
- មូលហេតុទាំងនេះ ធ្វើឲ្យកូនតូចរាករូសញឹកញាប់ ម៉ាក់ប៉ាមិនត្រូវមើលរំលង
- វិធីងាយៗនេះអាចជួយអូនតូចៗបាន ពេលរាកតិចតួច
- នេះមូលហេតុសំខាន់ៗ និងរោគសញ្ញាចាំបាច់ បើកូនរាក