ជំងឺរលាកប្រហោងឆ្អឹងមុខ គឺជាជំងឺផ្លូវដង្ហើមមួយប្រភេទដែលកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅគ្រប់វ័យ ហើយមិនថាជាប្រុស ឬស្រីឡើយ។ ជំងឺនេះផ្ដល់ផលរំខាន និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃខ្លះៗ។ ក្នុងករណីយើងកើតមានជំងឺនេះ អាចពិបាកនឹងដកដង្ហើមតាមច្រមុះ ហើយតំបន់ជុំវិញភ្នែក និងមុខអាចនឹងមានអារម្មណ៍ថា ហើមៗ និងឈឺក្នុងមុខខ្ទោកៗទៀត ។