វីតាមីន D គឺមានសារៈសំខាន់សម្រាប់រាងកាយណាស់។ យើងអាចទទួលបានវីតាមីន D ពីការត្រូវកពន្លឺថ្ងៃ និងតាមរយៈអាហារដូចជាត្រីមានជាតិខ្លាញ់ ឬផលិតផលធ្វើពីទឹកដោះគោដែលបន្ថែមវីតាមីន D។ ជាទូទៅយើងត្រូវញ៉ាំវីតាមីន D ពី១០-២០មីក្រូក្រាម ឬច្រើនជាងនេះក្នុងមួយថ្ងៃ។ បញ្ហាកង្វះវីតាមីន D តែងកើតមាន ប៉ុន្តែយើងអាចនឹងមិនដឹងខ្លួន។ ដូចនេះហើយអត្ថបទនេះនឹងលើកឡើងពីរោគសញ្ញាខ្លះៗដែលអាចបង្កដោយកង្វះវីតាមីន D។