ពេលខ្លះយើងស្ថិតក្នុងកន្លែងមានផ្សិតច្រើន អាចធ្វើឲ្យកើតជំងឺអាលែកហ្ស៊ីផ្សិតក្នុងច្រមុះបាន។ វាមានលក្ខណៈស្រដៀងគ្នាជាមួយបញ្ហាអាលែកហ្ស៊ីក្នុងច្រមុះធម្មតាដែរ គ្រាន់តែវាកើតឡើងដោយសារតែផ្សិត។ បញ្ហានេះធ្វើឲ្យរន្ធស៊ីនុសក្នុងច្រមុះស្ទះ ឬចង្អៀតជាងធម្មតា ហើយក៏អាចធ្វើឲ្យកើតទៅជាបញ្ហា ដុះសាច់ក្នុងច្រមុះ និងរលាកស៊ីនុសច្រមុះរ៉ាំរ៉ៃបាន។ រោគសញ្ញាសាមញ្ញរបស់បញ្ហាផ្សិតនេះគឺ មានហូរទឹករងៃស្អិត និងក្រាស់ហូរចេញពីច្រមុះ។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យ ដោយយកទឹករងៃនោះទៅវិភាគ។ យើងត្រូវទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ដោយសារតែជំងឺនេះអាចប៉ះពាល់ដល់គំហើញ និងញ្ញាណនៃក្លិនរបស់ច្រមុះបាន បើយើងមិនព្យាបាលវាបានត្រឹមត្រូវ។ មនុស្សគ្រប់គ្នាអាចកើតបញ្ហានេះ ប៉ុន្តែភាគច្រើនវាកើតលើក្មេងជំទង់ និងមនុស្សទើបពេញវ័យ។
៥- មានការឆ្លើយតបខ្លាំងជាមួយ Aspirin
ការឆ្លើយតបខ្លាំងជាមួយថ្នាំ Aspirin អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែវាធ្វើឲ្យរលាកច្រមុះ ឬអាចបណ្ដាលឲ្យកើតជាដុះសាច់ក្នុងច្រមុះទៅថ្ងៃខាងមុខ។ បើយើងមានបញ្ហាឆ្លើយតបជាមួយថ្នាំ Aspirin ឬ ជាមួយថ្នាំ NSAID ហើយថែមទាំងមានបញ្ហារលាកស៊ីនុសច្រមុះរ៉ាំរ៉ៃ ឬមានជំងឺហឺតទៀតនោះ គេរាប់ចូលជាជំងឺ aspirin-exacerbated respiratory disease (AERD)។ គេអាចហៅបានឈ្មោះផ្សេង គឺ ASA Triad និង Sampter’s Triad។ អ្នកកើតបញ្ហានេះ អាចព្យាបាលជាតាមការបន្ថយការឆ្លើយតបជាមួយ Aspirin គឺគ្រូពេទ្យឲ្យយើងចាប់ផ្ដើមលេប Aspirin ពីកម្រិតទាបទៅមុន និងបង្កើនបម្រិតខ្ពស់បន្តិចម្ដងៗ រហូតដល់ខ្លួនយើងអាចទទួលយក Aspirin បាន។
៦- Cystic Fibrosis