ស្រាក្រហម ត្រូវផលិតឡើងនៅតំបន់អឺរ៉ុប ហើយទទួលការពេញនិយម និងចែកចាយ នៅសឹងទូទាំងពិភពលោក។ ជាមួយនឹងភាពល្បីល្បាញនេះ អ្នកវិទ្យាសាស្ត្រអង់គ្លេស រកឃើញថា ស្រាក្រហម ជួយដល់ប្រព័ន្ធរំលាយអាហារទៀត បើធៀបនឹងគ្រឿងស្រវឹងផ្សេងទៀត។
ត្រួតពិនិត្យដោយ ជីព ចិត្ត
ស្រាក្រហម ត្រូវផលិតឡើងនៅតំបន់អឺរ៉ុប ហើយទទួលការពេញនិយម និងចែកចាយ នៅសឹងទូទាំងពិភពលោក។ ជាមួយនឹងភាពល្បីល្បាញនេះ អ្នកវិទ្យាសាស្ត្រអង់គ្លេស រកឃើញថា ស្រាក្រហម ជួយដល់ប្រព័ន្ធរំលាយអាហារទៀត បើធៀបនឹងគ្រឿងស្រវឹងផ្សេងទៀត។
ក្រុមអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ King’s College London របស់អង់គ្លេស រកឃើញថា អ្នកផឹកស្រាក្រហម មានបាក់តេរីចម្រុះនៅក្នុងប្រព័ន្ធរំលាយអាហារ ដែលជួយដល់សុខភាពក្រពះ-ពោះវៀន។ លោកស្រី Caroline Le Roy អ្នកដឹកនាំការសិក្សា ប្រាប់កាសែត AFP ថា បើមានបាក់តេរីចម្រុះ កាន់តែច្រើន វានឹងជួយដល់ប្រព័ន្ធរំលាយអាហារកាន់តែល្អ។ វាជួយប្រឆាំងជំងឺ និងផលិត Metabolites ចេញពីអាហារ។
អ្នកវិទ្យាសាស្រ្តថា សមាសធាតុ Polyphenols នៅលើសំបកផ្លែទំពាំងបាយជូរ មានមុខងារបង្កើនដង់ស៊ីតេបាក់តេរីក្នុងក្រពះ-ពោះវៀន។
គួរបញ្ជាក់ថា បាត់តេរី ក្នុងក្រពះ-ពោះវៀន មានតួនាទីសំខាន់ណាស់ សម្រាប់សុខភាពរបស់យើង ព្រោះអតុល្យភាព នៃបាក់តេរីល្អ និងបាក់តេរីអាក្រក់ នឹងបង្កផលប៉ះពាល់ផ្សេងៗ ដូចជា ខ្សោយប្រព័ន្ធការពារ ឡើងទម្ងន់ និងលើសកូលេស្ដេរ៉ូល។
អត្ថបទពាក់ព័ន្ធ៖ ផឹកស្រាមួយថ្ងៃ ២កែវ ជួយឲ្យអាយុកាន់តែវែងក្បែររយ
ទោះយ៉ាងណា លោកស្រី Caroline Le Roy បញ្ជាក់ថា ការផឹកគ្រឿងស្រវឹង មិនល្អចំពោះសុខភាពនោះទេ។ លោកស្រីណែនាំឲ្យផឹកស្រាក្រហម ត្រឹមតែ ១កែវប៉ុណ្ណោះ ក្នុងរយៈពេល ២សប្ដាហ៍ ដើម្បីទទួលបានសុខភាពក្រពះ-ពោះវៀនល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត