អាកាសធាតុចាប់ផ្ដើមក្ដៅបណ្ដើរៗហើយ ដូចនេះយើងត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះសុខភាព។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ បានឲ្យដឹងថា រដូវនេះពិតជាត្រូវថែទាំសុខភាពឲ្យល្អ ព្រោះបើក្ដៅខ្លាំងអាចបណ្ដាលឲ្យយើងសន្លប់បាន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អាកាសធាតុចាប់ផ្ដើមក្ដៅបណ្ដើរៗហើយ ដូចនេះយើងត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះសុខភាព។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ បានឲ្យដឹងថា រដូវនេះពិតជាត្រូវថែទាំសុខភាពឲ្យល្អ ព្រោះបើក្ដៅខ្លាំងអាចបណ្ដាលឲ្យយើងសន្លប់បាន។
លោកបន្តទៀតថា ករណីសន្លប់មកពីមេឃក្ដៅនេះអាចមានច្រើនទៀតផង ដោយសារប្រជាជនមានសុខភាពខ្សោយច្រើន ជាពិសេសស្ត្រីតែម្ដង។ ព្រោះតែការញ៉ាំអាហារមិនបានត្រឹមត្រូវ ផឹកទឹកតិច អាហារមិនសម្បូរជីវជាតិ ឬពពួកអាហារដែលរឹតតែផ្ដល់កម្ដៅដល់រាងកាយ ដូចជា អាហារហឹរ ក្ដៅ។
អាកាសធាតុក្ដៅកាត់បន្ថយជាតិស្ករ ជាតិទឹកច្រើន ដូចនេះនាំឲ្យសម្ពាធឈាមធ្លាក់ចុះ ងាយសន្លប់ ហើយបូករួមយើងគិត ធ្វើសកម្មភាពផ្សេងៗច្រើន ឬសូម្បីតែដកដង្ហើមក៏ប្រើថាមពលជាតិស្ករដែរ។ ប្រសិនបើយើងខ្សោយសម្ពាធឈាមធ្លាក់នៅត្រឹម ៨០ mmhg ទៅ ៩០ mmhg អាចងាយដួលសន្លប់ណាស់។
ដូច្នេះហើយ វេជ្ជបណ្ឌិតបានណែនាំឲ្យបន្ថែមការផឹកទឹក និងញ៉ាំអាហារផ្អែមៗបន្ថែម ហើយជាតិផ្អែមដែលល្អ គឺជាតិផ្អែមធម្មជាតិ មិនមែនសំយោគនោះ យើងត្រូវញ៉ាំទឹកអំពៅ ទឹកត្នោត ទឹកដូង ទឹកផ្លែឈើស្រស់ ជាដើម។ មួយវិញទៀត កុំនៅក្រោមកម្ដៅក្ដៅយូរពេក ហើយព្យាយាមឧស្សាហ៍ងូតទឹកឲ្យបានញឹកញាប់ ដើម្បីកាត់បន្ថយកម្ដៅ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕