សុខភាពបេះដូងគឺជារឿងសំខាន់ដែលគ្នាយើងត្រូវយកចិត្តទុកដាក់ និងថែរក្សាឲ្យបានល្អ ហើយរបបអាហារក៏ជាវិធីសាស្ត្រមួយក្នុងការថែរក្សាសុខភាពបេះដូង។ ដូចនេះគួរប្រយ័ត្នអាហារប៉ុន្មានមុខនេះដែលអាចប៉ះពាល់ដល់សុខភាពបេះដូងយើងបាន។
ត្រួតពិនិត្យដោយ គឹម កាណែល
សុខភាពបេះដូងគឺជារឿងសំខាន់ដែលគ្នាយើងត្រូវយកចិត្តទុកដាក់ និងថែរក្សាឲ្យបានល្អ ហើយរបបអាហារក៏ជាវិធីសាស្ត្រមួយក្នុងការថែរក្សាសុខភាពបេះដូង។ ដូចនេះគួរប្រយ័ត្នអាហារប៉ុន្មានមុខនេះដែលអាចប៉ះពាល់ដល់សុខភាពបេះដូងយើងបាន។
ការញ៉ាំអំបិល ស្ករ ខ្លាញ់ និងកាបូអ៊ីដ្រាតសាមញ្ញ (Refined Carbs) ច្រើនអាចបង្កើនហានិភ័យជំងឺគាំងបេះដូង ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke)។ បើគ្នាយើងបារម្ភពីសុខភាពបេះដូងរបស់ខ្លួន យើងគួរយកពពួកអាហារទាំងនេះចេញពីរបបអាហារប្រចាំថ្ងៃ។ យើងអាចទទួលបានពពួកស្ករ ខ្លាញ់ទាំងនេះបានបើយើងញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ (whole grains) ប្រូតេអ៊ីនសាច់ និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប។
កាឡូរីជាងពាក់កណ្ដាលនៃសាច់ជ្រូកបីជាន់នេះគឺមកពីខ្លាញ់ឆ្អែតដែលធ្វើឲ្យខ្លាញ់អាក្រក់ LDLកើនឡើង និងបង្កើនហានិភ័យគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។ សាច់នេះក៏សំបូរដោយអំបិលដែលអាចឲ្យសម្ពាធឈាមឡើងខ្ពស់ និងបេះដូងធ្វើការកាន់តែធ្ងន់។ ម៉្យាងទៀត បរិមាណសូដ្យូមខ្ពស់អាចបង្កជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងខ្សោយបេះដូង។ សារធាតុដែលជួយរក្សាសាច់ជ្រូកនេះគឺមានទំនាក់ទំនងនឹងជំងឺខាងលើ។
ការញ៉ាំសាច់គោ សាច់ចៀម និងសាច់ជ្រូកច្រើនអាចបង្កជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ ប្រភេទសាច់ទាំងនេះមានជាតិខ្លាញ់ខ្ពស់ដែលបង្កើនកម្រិតកូលេស្តេរ៉ូល។ ដូចនេះគួរកំណត់បរិមាណដែលយើងត្រូវញ៉ាំ យកល្អគួរញ៉ាំសាច់សុទ្ធមិនមានខ្លាញ់។
ការញ៉ាំស្ករបន្ថែមក្នុងបរិមាណតិចគឺមិនមានផលប៉ះពាល់ ប៉ុន្តែទឹកក្រូចមួយកំប៉ុងមានស្ករច្រើនជាងកម្រិតត្រូវការប្រចាំថ្ងៃ។ អ្នកផឹកទឹកក្រូចច្រើនតែឡើងទម្ងន់ មានជំងឺទឹកនោមផ្អែមប្រភេទ២ សម្ពាធឈាមខ្ពស់ និងជំងឺបេះដូង។ ជម្រើសដែលល្អសម្រាប់យើងគឺប្រភេទភេសជ្ជៈដែលសាប ឬមិនមានបន្ថែមជាតិផ្អែម។
អត្ថបទពាក់ព័ន្ធ៖
អាហារដុតដូចជានំ Cookie នំខេក និងនំ Muffinគឺសំបូរដោយស្ករដែលធ្វើឲ្យឡើងទម្ងន់។ នំទាំងនេះក៏មានទាក់ទងនឹងការកើនឡើងនៃកម្រិត triglyceride ដែលអាចឈានទៅជំងឺបេះដូង ព្រោះគ្រឿងផ្សំចម្បងគឺម្សៅដែលបង្កើនកម្រិតជាតិស្ករក្នុងឈាម និងធ្វើឲ្យយើងកាន់តែឃ្លាន។
បាយ នំប៉័ង ផាស្តា និងអាហារសម្រន់ដែលធ្វើពីម្សៅគឺមិនមានជាតិសរសៃ វីតាមីន និងរ៉ែទេ។ គ្រាប់ធញ្ញជាតិចម្រាញ់ (refined grains) ងាយនឹងបំលែងទៅជាស្ករដែលរាងកាយស្តុកជាខ្លាញ់។ អាហារដែលមានគ្រាប់ធញ្ញជាតិចម្រាញ់អាចបង្កខ្លាញ់នៅក្បាលពោះ ហើយការសិក្សាបង្ហាញថាខ្លាញ់នៅក្បាលពោះមានទំនាក់ទំនងនឹងជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ២។ យើងអាចញ៉ាំអង្ករសម្រូប oats និងស្រូវសាលី(whole wheat)ដើម្បីសុខភាពបេះដូង។
ភីហ្សាកកគឺមានបរិមាណសូដ្យូម ខ្លាញ់ និងកាឡូរីច្រើនដែលទាំងនេះអាចបង្កើនហានិភ័យជំងឺបេះដូង។ នៅពេលញ៉ាំភីហ្សា យើងគួរជ្រើសរើសភីហ្សាដែលមានឈីសតិច បន្លែច្រើន និងមិនមានសាច់ក្រកដែលសំបូរដោយអំបិល។
ការផឹកគ្រឿងស្រវឹងក្នុងកម្រិតតិចតួចគឺមិនមានប៉ះពាល់ដល់បេះដូងទេលុះត្រាតែអ្នកមានជំងឺលើសឈាម ឬកម្រិត triglyceride ខ្ពស់ដែលនេះជាប្រភេទខ្លាញ់ក្នុងឈាមដែលបង្កើនហានិភ័យជំងឺបេះដូង។ ដោយឡែក ការផឹកគ្រឿងស្រវឹងច្រើនអាចបង្កជំងឺលើសឈាម ខ្សោយបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងឡើងទម្ងន់។
បឺរសំបូរដោយខ្លាញ់ដែលអាចបង្កើនកម្រិតខ្លាញ់អាក្រក់ និងជំងឺបេះដូង។ យើងអាចជំនួសបឺរដោយការប្រើប្រាស់ប្រេងអូលីវ ឬប្រេងបន្លែដែលខ្លាញ់ល្អសម្រាប់បេះដូង។
ដំឡូងបារាំងបំពងគឺមានខ្លាញ់ និងអំបិលច្រើនដែលមិនល្អសម្រាប់បេះដូង។ ការសិក្សាបង្ហាញថាអ្នកញ៉ាំដំឡូងបារាំងបំពង២ទៅ៣ដងក្នុងមួយសប្ដាហ៍អាចនឹងស្លាប់លឿន។ អ្នកអាចញ៉ាំកម្រិតតិចតួច ឬយកល្អដុតដំឡូងបារាំងជាមួយប្រេងអូលីវដោយខ្លួនឯងគឺល្អជាង។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល