backup og meta

ផឹកទឹក​ក្រូចគ្មាន​ជាតិ​ស្ករ​ កុំឲ្យ​ឡើង​គីឡូ ប្រយ័ត្ន​ចូលដើម!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Mar 25, 2022

    ផឹកទឹក​ក្រូចគ្មាន​ជាតិ​ស្ករ​ កុំឲ្យ​ឡើង​គីឡូ ប្រយ័ត្ន​ចូលដើម!

    គ្នា​យើង​ភាគ​ច្រើន ពិសេស​ស្រីៗ គឺ​និយម​ជ្រើស​វិធី​សម្រកទម្ងន់តាម​រយៈ​ទឹក​ក្រូចគ្មាន​ជាតិ​ស្ករ ឬ​មាន​ជាតិ​ស្ករ​តិច (Diet Soda)។ យ៉ាង​ណា​ ប្រយ័ត្ន​ផង ជាមួយ​ភេសជ្ជៈ​ប្រភេទ​នេះ ព្រោះ​មិន​ត្រឹម​មិនអាច​ជួយ​រាង​កាយ​ប៉ុណ្ណោះ អាចបង្ក​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរជាច្រើន​ទៀត។ “Hello គ្រូពេទ្យ” នឹងប្រាប់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​អាច​បង្ក​ដោយ​សារ​ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ។

    ១- ឡើង​ទម្ងន់

    ទឹក​ក្រូច​សម្រក​ទម្ងន់ ឬ​គ្មាន​ជាតិ​ស្ករ គឺ​ផលិត​ពី​ស្ករ​សិប្បនិម្មិត មាន​ផលប៉ះ​ពាល់​ដូចគ្នា ទៅ​នឹង​ប្រតិកម្ម​ស្ករ​ក្នុង​រាងកាយ។ ស្ករ​សប្បនិម្មិត នឹង​បង្កើន​កម្រិត​អាំងស៊ុយលីន បន្ថយ​សម្ពាធ​ឈាម ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឃ្លាន​អាហារ​ណា​មាន​ជាតិ​ផ្អែម កាន់​តែ​ខ្លាំង​ជាង​មុន។

    លើស​ពី​នេះ អ្នក​លើស​ទម្ងន់​ដោយសារ​ផឹក​ភេសជ្ជៈ​សម្រក​ទម្ងន់ ជា​ធម្មតា ​ញ៉ាំ​ច្រើន​ជាង​អ្នក​មិន​ផឹក​ភេសជ្ជៈ​សម្រក​ទម្ងន់​ទៅ​ទៀត។

    ២- ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២

    តាម​ការ​ពិសោធបង្ហាញ​ថា ទឹកក្រូច​សម្រក​ទម្ងន់ ឬទឹក​ក្រូច​ធម្មតា ជា​ទូទៅ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ជំងឺ​អុកស៊ីដកម្ម​អាហារ របស់​រាងកាយ ហៅ​ថា​ មេតាប៉ូលីស អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង និង​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល។ ផឹក​ទឹក​ក្រូច​សម្រក​ទម្ងន់ ១ ​កំប៉ុង/​ថ្ងៃ កាន់​តែ​ប្រឈម​ជំងឺ​ទឹក​នោម​ផ្អែម​ខ្ពស់​ជាង​មុន រហូត​ដល់​ទៅ ៦៧% បើ​ធៀប​ទៅ​នឹងអ្នក​​មិន​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ។

    ស្ករ​បញ្ជួនសញ្ញា​ទៅ​ខួរ​ក្បាល​ប្រាប់​ពី​អាហារ​មាន​ជាតិ​កាឡូរី​ច្រើន ខណៈ​ទឹក​ក្រូចសម្រក​ទម្ងន់ ក៏​ឲ្យ​សញ្ញា​ដែរ ប៉ុន្តែ​មិន​បង្ហាញ​ថា​មាន​កម្រិត​កាឡូរី​ទេ។ ហេតុនេះ​ វា​បាន​បង្កើត​ភាព​ស៊ាំ​ញ៉ាំ​ទៅ​លើ​មុខងារ​ធម្មតា​របស់​រាង​កាយ បាត់​បង់​អារម្មណ៍ និង​ប្តូរ​សញ្ញា​ខួរ​ក្បាល។ ដូច្នេះ​ យូរៗ​ទៅ ពេល​យើង​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ពិត​ប្រាកដ រាងកាយ​នឹង​ច្រឡំ នាំ​ឲ្យ​ពិបាក​បញ្ចេញ​អាំងស៊ុយលីន ដើម្បី​បន្ថយ​សម្ពាធ​ឈាម នាំ​ឲ្យ​យើង​ឡើង​ទម្ងន់​លើស​ដើម។

    ទឹក​ក្រូចគ្មាន​ជាតិ​ស្ករ Hello គ្រូពេទ្យ

    ៤- សើច​លែង​សម

    កម្រិត​អាស៊ីដដ៏គ្រោះថ្នាក់ ត្រូវ​បាន​រក​ឃើញ​ក្នុង​សារជាតិ​ញៀន ដូច​ជា កូកាអ៊ីន ម៉េតំហ្វេតាមីន និង​ទឹក​ក្រូច​សម្រក​ទម្ងន់ អាច​នឹង​បំផ្លាញ​ធ្មេញ​យើង​ម្តង​បន្តិចៗ ធ្វើ​ឲ្យ​បាត់​បង់​សម្រស់ សើច​លែង​សម​តែ​ម្តង។

    ៥- ជំងឺ​បាក់​ទឹក​ចិត្ត

    មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា ទឹកក្រូច​សម្រក​ទម្ងន់ ផ្សារ​ភ្ជាប់​ជាមួយ​ការ​បាក់​ទឹក​ចិត្ត។ ថ្មីៗ​នេះ ស្រាវ​ជ្រាវ​រក​ឃើញ​ថា អ្នកផឹក​ទឹក​ក្រូច​លើស​ពី ១០ ​ឆ្នាំ ងាយ​នឹង​រីករាល​ដាល​បង្ក​ជា ​ជំងឺ​បាក់​ទឹក​ចិត្ត​ ជាងអ្នក​មិន​ផឹក​សោះ​រហូត​ដល់ ៣០% ឯ​ណោះ។ លើស​ពី​នេះ ទឹក​ផ្លែ​ឈើ​កំប៉ុង និងទឹក​ក្រូចសម្រក​ទម្ងន់ បង្កើត​បញ្ហា​ច្រើន​ជាង​ទឹក​ក្រូច​ធម្មតា​ទៅ​ទៀត។

    អត្ថបទគួរអាន៖

    ៦- បាក់​ឆ្អឹង​ត្រគាក

    ការស្រាវជ្រាវរបស់​សកលវិទ្យាល័យ Tufts នៅអាមេរិក រក​ឃើញ​ថា ស្រីៗ​និយម​ផឹក​ទឹក​ក្រូច ឆ្អឹង​ពួក​គេ​មាន​ភាព​រឹងមាំ តិច​ជាង​ស្រី​មិន​ផឹក​ប្រមាណ ៤% បើ​ទោះ​ជា​ពួក​គេ​មានកាល់​ស្យូម និង​វីតាមីន D ក្នុង​កម្រិត​ត្រឹម​ត្រូវ​ក៏​ដោយ។ មាន​ន័យ​ថា ផឹក​ទឹក​ក្រូច​ប្រភេទ​ណា​ក៏​ដោយ រួម​ទាំង​ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ អាច​បង្កើន​ហានិភ័យ​បាក់​ឆ្អឹង​ត្រគាក​ចំពោះ​ស្រីៗ។

    ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ អាច​ជា​ជំនួយ​សម្រាប់​ពេល​ណា​មួយ​យើង​ចង់​ផ្លាស់​ប្តូរពី​ផឹក​ទឹក​ក្រូច ទៅ​ផឹក​ទឹក​វិញ។ ភេសជ្ជៈ​នេះ ប្រហែល​អាច​ជួយ​យើង​សម្រក​ទម្ងន់​ក៏ពិត​មែន ប៉ុន្តែក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ក៏​មិន​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ផឹក​វា​រៀង​រាល់​ថ្ងៃ​នោះ​ដែរ។ សំខាន់​បំផុត កុំ​យក​ទឹក​ក្រូច​គ្មាន​ជាតិ​មក​ផឹក​ជំនួស ទឹក​ធម្មតា​ឲ្យ​សោះ។

    បើ​ស្រេក​ទឹក​មាន​ជាតិ​ហ្គាស​ខ្លាំង អាច​សាក​ល្បង​ជាមួយ​ទឹក Sparkling (ទឹកសូដា មាន​សារធាតុ​កាបូណាត) ឬ​អាច​ជ្រើស​រើស​ភេសជ្ជៈ​គ្មាន​ជាតិ​កាឡូរី ​ដូច​ជា ​ទឹក​ធម្មតា។ បើ​ឃ្លាន​ កុំ​បង្អត់​ខ្លួន​ឯង អាច​ញ៉ាំ​អ្វី​យើង​ចង់​ញ៉ាំ ប៉ុន្តែ​ល្មមៗ​បាន​ហើយ។ ហើយ​បើ​ពិត​ជា​ចង់​ស្រក​ទម្ងន់​មែន ក្រោក​ឈរ និង​ដើរ​ឲ្យ​បាន​ច្រើន។

    ចំណុចសំខាន់

    សម្រាប់​អ្នក​ចូលចិត្ត​ផឹក​ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ ក៏​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន ដូចជា៖
    • ឡើង​ទម្ងន់
    • ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២
    • រារាំង​មុខងារ​រាងកាយ​
    • សើច​លែង​សម
    • ជំងឺ​បាក់​ទឹក​ចិត្ត​
    • បាក់​ឆ្អឹង​ត្រគាក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Mar 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម